មនុស្សក៏មានបែងចែកខ្ពស់ទាប ធំតូចដែរ
ដូច្នេះកម្មវិធីកុំព្យូទ័រ និង
កម្មវិធីវិបដែលយើងកំពុងប្រើរាល់ថ្ងៃនេះ ក៏មានការបែងចែកដែរ
មានដូចជា កម្មវិធីកូដបើកចំហ និង កម្មវិធីកូដបិទជិត។
តើកម្មវិធីទាំងពីរប្រភេទនេះវាខុសគ្នាត្រង់ណា?
កម្មវិធីកូដបើកចំហ មិនមានន័យថាជាកម្មវិធីឥតគិតថ្លៃទេ
យើងអាចបង្កើតអាជ្ញាប័ណ្ណខ្លួនឯង
ឬយកអាជ្ញាប័ណ្ណណាមួយមានស្រាប់ដែលយើងចង់អោយអ្នកប្រើប្រាស់គោរព
តាមលក្ខខ័ណ្ឌរបស់យើង។ ដូចនេះយើងអាចសរសេរកម្មវិធី កូដបើកចំហ
ហើយលក់វាដោយមានអាជ្ញាប័ណ្ណដូច
Windows
ក៏បានដែរ តែស្ថិតក្នុងគោលការណ៍ កម្មវិធីកូដបើកចំហ
អ្នកទិញត្រូវមានសិទ្ធអាចមើលឃើញកូដរបស់កម្មវិធីយើងបាន។
ជាមួយការអាចមើលឃើញកូដនេះ អាស្រ័យទៅតាមអាជ្ញាប័ណ្ណដែលយើងកំណត់
អ្នកទិញអាច៖
- មិនមានសិទ្ធិធ្វើការកែប្រែកូដ មិនមានសិទ្ធិចែកចាយ
- មិនមានសិទ្ធិកែប្រែកូដ មានសិទ្ធិចែកចាយ
- មានសិទ្ធិកែសម្រាប់ប្រើតែផ្ទាល់ខ្លួន និងមិនអាចចែកចាយ
- មានសិទ្ធិកែសម្រាប់ប្រើផ្ទាល់ខ្លួននិងចែកចាយ តែត្រូវយោងទៅម្ចាស់កូដដើម
- មានសិទ្ធិកែសម្រាប់ប្រើទូទៅ ដោយអាចដាក់ជារបស់កម្មសិទ្ធិផ្ទាល់របស់ខ្លួន ។ល។
នៅពេលបច្ចុប្បន្ននេះប្រភេទកម្មវិធីទាំងនេះ
ក៏មានប្រជាប្រិយភាពគួរសមដែរ
នៅក្នុងពិភពកម្មវិធីកុំព្យូទ័រនៅលើពិភពលោក។
ចំណែកឯកម្មវិធី កូដបិទជិត
គឺជាកម្មវិធីដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដូច កម្មវិធីកូដបើកចំហ
ដែរ
គ្រាន់តែប្រភេទកម្មវិធីទាំងនេះគឺគេមិនអនុញ្ញាតឲ្យយើងមើលកូដ ឬ
កែកូដនោះទេ។ កម្មវិធីនេះចែកចេញជាពីរផ្នែកទៀតគឺ៖
-
Freeware
-
Trial Version
១.Freeware
ជាប្រភេទកម្មវិធីអាចប្រើបានដោយឥតគិតថ្លៃ
តែមិនអាចចែកចាយបានដោយសេរីនោះទេ ព្រោះប្រភេទកម្មវិធីទាំងនេះ
គឺមានអាជ្ញាប័ណ្ណចំពោះអ្នកផលិតផ្ទាល់
ហើយក៏មិនមែនជាកម្មសិទ្ធិរបស់អ្នកប្រើដែរ។
១.១. Shareware
ជាប្រភេទកម្មវិធីមិនមែនប្រើបានដោយ
ឥតគិតថ្លៃនោះទេ តែអាចចែកចាយបាន។
កម្មវិធីទាំងនេះគេបានដាក់ឲ្យយើងប្រើបានពេញលេញ
តែនឹងត្រូវបិទលែងឲ្យដំណើរការនៅខណៈពេលណាមួយ ដែលគេបានកំណត់។
ដូចជា Kaspersky ជាដើម គេដាក់ឲ្យយើងប្រើបានចំនួន
៣០ថ្ងៃដែលអាចប្រើបានពេញលេញ តែពេលដែលគ្រប់៣០ថ្ងៃហើយ
គឺវាបិទលែងឲ្យបើកប្រើដំណើរការតែម្ដង។
១.២. Adware
ជាប្រភេទកម្មវិធីអាចប្រើបានដោយឥត
គិតថ្លៃ តែមិនអាចចែកចាយបានទេ តែកម្មវិធីប្រភេទនេះ
ពេលដំឡើងមកមានភ្ជាប់មកជាមួយការផ្សាយពាណិជ្ជកម្មមួយចំនួន
ដែលធ្វើឲ្យសភាពកម្មវិធីមិនទូលាយ និងមិនល្អ។
ហើយកម្មវិធីប្រភេទនេះខ្លះទៀត
ប្រសិនបើចង់ដកការផ្សាយពាណិជ្ជកម្មផ្សេងៗចេញ
យើងត្រូវតែទិញកម្មវិធីនេះក្នុងកំណែផ្សេងមួយទៀត
ទើបមិនមានការផ្សាយពាណិជ្ជកម្មទៀត។ ដូចជា៖ Download Accelerator Plus
កម្មវិធីនេះជាកម្មវិធីប្រភេទ Adware។
២. Trial Version
ជាប្រភេទកម្មវិធីដែលដាក់ឲ្យទាញយកទៅប្រើបានដោយឥតគិតថ្លៃ
តែលក្ខណៈពិសេសមួយចំនួនរបស់កម្មវិធីទាំងនេះ ត្រូវបានបិទ
និយាយរួមគឺគេមិនអនុញ្ញាតឲ្យយើងប្រើបានពេញលេញដូច Shareware
អីនោះទេ។ ដូច្នេះប្រសិនបើយើងចង់ប្រើបានពេញលេញ
លុះត្រាតែយើងត្រូវតែទិញកម្មវិធីសិន
ទើបលក្ខណៈពិសេសដែលបានបិទនោះ បើកឡើងវិញ ហើយយើងអាចប្រើវាបាន។