Pages

Wednesday, January 20, 2016

តើគួរបើកបរ លើផ្លូវពិបាក ដោយរបៀបណា?

ពុធ, 16 តុលា 2013 09:34



បច្ចុប្បន្នរថយន្ត 4 Wheel Drive បានបំពាក់ទៅដោយបច្ចេកវិទ្យាយ៉ាងទំនើប ជួយ​សម្រួល​យ៉ាងច្រើន​ដល់ការបើកបរ ស្ទើរគ្រប់ស្ថានភាពផ្លូវ ដូចជាការបើកបរនៅលើ ខ្សាច់, ផ្លូវដែលមានថ្មច្រើន, ផ្លូវផុក និង អិល ជាដើម។

ទោះបីជាបច្ចេកវិទ្យានេះ ជួយឲ្យលោកអ្នក ឆ្លងផុតពីស្ថានភាពផ្លូវដ៏លំបាក់ទាំងនោះក៏ដោយ ក៏លោកអ្នកត្រូវយល់ដឹងខ្លះៗពីរបៀបបើកបរ រថយន្តរបស់លោកអ្នក ដែលដំណើរការដោយ FWD (Four Wheel Drive) ដែរ ព្រោះវាជួយការពាររថយន្តកុំឲ្យខូចខាត ដោយសារតែការប៉ះទង្គិចណាមួយកើតឡើង។

ស្គាល់ច្បាស់ពីរថយន្តខ្លួនឯង





មុននិងបើកបរលើផ្លូវពិបាក ដូចជាផ្លូវថ្ម សូមពិនិត្យមើលបាតរថយន្ត ហើយចំណាំទីតាំងរបស់សំខាន់ដូចជា ធុងសាំង, ប្រអប់លេខ និង ប្រព័ន្ធ FWD ជៀសវាងការបើករធ្វើឲ្យប៉ះទង្គិចរបស់ទាំងនេះ
ដឹងពីកំពស់រថយន្ត ជៀសវាងការបើកបរនៅក្រោមមែកឈើ
ដឹងពីទំហំរថយន្ត (ទទឹង) ជៀសវាងការបើកបរចូលច្រកតូច ធ្វើឲ្យលោកអ្នកជាប់គាំង
ស្គាល់ពីនិមិត្តសញ្ញាភ្លើងទាំងអស់ នៅលើតាបឡូ

បច្ចេកទេសនៃការបើកបរតាមស្ថានភាពផ្លូវ៖
ខ្សាច់ៈ


ប្រសិនបើរថយន្តជួបបញ្ហា បើកបរលើផ្លូវខ្សាច់ ជាដំបូងត្រូវបន្ធូរកង់បន្តិច រួចបើកបរក្នុងល្បឿនយឺៗ ថ្មមៗ កង់តឹងជាបញ្ហាបណ្តាលសំបកកង់ខួងខ្សាច់កាន់តែជ្រៅ
បន្ធូរកង់បន្តិច និង បន្ថយល្បឿន ដើម្បីកុំឲ្យស្រុត និង ខូង ធ្វឲ្យកង់ជាប់ផុង
ចុះត្រួតពិនិត្យ ជួនកាលខ្យល់អាចបក់ខ្សាច់ ធ្វើឲ្យខ្សាច់មើលទៅហាក់ដូចជាហាប់ណែនល្អ និង រាបស្មើរ
ជៀសវាងចាប់ហ្វ្រាំងភ្លាមៗ (បន្ទាន់) និង ប្តូរទិសដៅ
ប្រសិនបើលោកអ្នក បើកបរលើឆ្នេរសមុទ្រ សូមលាងបាតរថយន្ត និង កង់ឲ្យបានស្អាត ព្រោះជាតិប្រៃធ្វើរថយន្តលោកអ្នកងាយពុក
កាត់ទឹកៈ







ប្រសិនបើលោកអ្នកជួបប្រទះផ្លូវលេចទឹក សូមពាក់ស្បែកជើងកវែង រួចដើរទៅវាស់ជំរៅទឹក ជាមួយនិងឈើ វាជាវិធិប្រសើរបំផុត (សើមជើង គ្រាន់បើជាងរថយន្តជាប់ផុង)
ប្រើ Spray WD40 ប្រភេទការពារទឹក បាញ់លើខ្សែភ្លើង, ខ្សែពាន និង កន្លែងដែលងាយឆ្លងភ្លើង ព្រោះវាជួយការពារទឹកដក នៅលើរបស់ទាំងនេះ
នៅពេលបើកឆ្លងកាត់ទឹក សូមប្រើលេខ ២ និង បើកបរដោយល្បឿនថេរ ដើម្បីជៀសវាងបង្កើតរលក  និង ហាមប្តួរលេខ ព្រោះទឹកអាចជ្រាបចូលអំប្រាយ៉ា ធ្វើឲ្យរថយន្តរអិល
បន្ទាប់ពីឆ្លងកាត់ទឹករួច សូមពិនិត្យប្រេងម៉ាស៊ីន, ប្រេងប្រអប់លេខ និង ប្រេងផ្សេងទៀត ក្រែងលមានទឹកជ្រាបចូល
ថ្មៈ

បន្ធូរកង់ និង បើកបរ ដោយយឺតៗ

បើកបរយ៉ាងណា រក្សាបាតរថយន្តឲ្យខ្ពស់ ដោយកង់នៅលើថ្ម ជៀសវាងការខូចខាតដល់ ធុងសាំង, ប្រអប់លេខ និង កាឡេ ជាដើម

ហាមប្តូរលេខ ខណៈកំពុងបើកបរ
ត្រូវប្រយ័ត្នថ្មស្រួចៗ អាចធ្វើឲ្យមុតកង់ឡាន
ផុកៈ

បន្ធូរកង់បន្តិច ដើម្បីកុំឲ្យកង់រអិលខ្លាំងពេក
ចំពោះផ្លូវខ្លះដែលអ្នកសង្ស័យថា អាចផុង សូមសាកល្បងដើរលើផ្លូវនោះ និង ស្ទាបស្ទង់ពិស្ថានភាពរបស់វា មុននិងសំរេចចិត្តធ្វើការបើកបរ
ត្រូវប្រើល្បឿនយឺតបំផុត នៅពេលបើកបរលើផ្លូវរអិល ប្រសិនបើកង់វិលខ្លាំង និងធ្វើឲ្យជំរៅដីកាន់តែខូងជ្រៅ លោកអ្នកអាចប្រើលេខ ២ ឬ (៣ បើមាន) ចំពោះរថយន្តទំនើបៗដូចជា Landcruiser, Prado, Audi, Range Rover វាមិនពិបាកទេសំរាប់ករណីនេះ លោកអ្នកគ្រាន់តែចុចកុងតាក់ ដើម្បីជ្រើសរើសស្ថានភាពផ្លូវ ដែលត្រូវបើកបរ គឺវាជាការជាស្រេច។
ចុះ និង ឡើងចំណោទៈ

ហាមប្តូរលេខ ចុះឡើង
បើកបរដោយល្បឿថេរ
ប្រសិនបើរថយន្តមានប្រព័ន្ធ (HDC:Hill Descent Control) សូមបើកដំណើរការវា
នៅពេលចុះចំណោទខ្លាំង សូមប្រើលេខ ១ ឬ L ដើម្បីប្រើកំលាំងម៉ាស៊ីន ជាហ្វ្រាំងទប់
ប្រសិនបើឡើងចំណោទខ្លាំង ប្រើ
ប្រសិនរថយន្តទៅមុខមិនរួច ដោយសារកង់ខាងមុខផុង ព្យាយាមថយក្រោយ រួចបើកទៅទីផ្សេងដែលមានស្ថានភាពដីរឹងជាងនេះ។ ខណៈកំពុងបើកបរលើផ្កូវពិបាក ហាមប្តូរលេខ និង បើកបរដោយយឺតៗ និង រលូន បើលោកអ្នកប្រើកំលាំង បើកបរដោយកំរោល វាអាចបណ្តាលឲ្យរថយន្តរអិល។ បើការបើកបររបស់លោកអ្នក ស្ថិតនៅក្នុងស្ថានភាពខាងលើជាប្រចាំ និង ត្រូវបន្ធូរកង់ ជាញឹកញាប់ សូមដាក់ឧបរកណ៍សប់កង់តាមរថយន្ត ម្យ៉ាងវិញទៀតបន្ទាប់ពីបើកផុតពិបាក ហើយត្រឡប់មកបើកបរលើផ្លូវធម្មតាវិញ លោកអ្នកត្រូវបិទប្រព័ន្ធ 4WD។

នេះជារបៀបប្រើប្រព័ន្ធ 4WD ដែលរថយន្តមួយចំនួនមានចង្កឺះលេខ និង មួយចំនួនទៀតស៊េរីថ្មីៗ ប្រើកុងតាក់ចុច



2H: មានន័យថា Two Wheel High បើកបរដោយប៉ុងក្រោយ សំរាប់ផ្លូវរាបស្មើរ ឬ នៅក្នុងក្រុងជាដើម
4H: មានន័យថា Four Wheel High បើកបរដោយប៉ុងក្រោយ និង មុខ សំរាប់ស្ថានភាពផ្លូវមិនសូវពិបាកខ្លាំង ហើយរថយន្តមានរង្វិលជុំលឿន (High)
4L: មានន័យថា Four Wheel Low បើកបរដោយប៉ងក្រោយ និង មុខ នៅលើស្ថានភាពផ្លូវពិបាកខ្លាំង (ព្រោះវាធ្វើឲ្យកង់មានរង្វិលជុំយឺត)
2H និង 4H អាចប្តូរទៅវិញទៅមកបាន នៅពេលកំពុងបើកបរក្នុងល្បឿត្រឹម ១០០គ.ម ចុះក្រោម ចំណែក 4L តម្រូវឲ្យឈប់រថយន្តទើបអាចប្តូរទៅ 4L បាន។ នៅពេលរថយន្តបើកបរលើផ្លូវផុក រអិល កាលណាលោកអ្នកប្រើ 4H ធ្វើឲ្យដីកាន់តែខូងជ្រៅ ដោយសារតែរង្វិលកង់រថយន្តមានល្បឿនលឿន ដូច្នេះប្រសិនបើស្ថានភាពផ្លូវពិបាកខ្លាំង និង ឡើងចំណោទខ្លាំង សូមប្តូរទៅ 4L វិញ។

តើអាគុយ ១២វ៉ុល របស់ Prius នៅកន្លែងណា?

អង្គារ, 06 សីហា 2013 10:40

តើអាគុយ ១២វ៉ុល របស់ Prius នៅកន្លែងណា?

អាគុយ ១២វ៉ុល គឺសំដៅលើអាគុយសំរាប់បញ្ឆេះរថយន្ត ដូចអាគុយរបស់រថយន្តធម្មតាដែរ វាពុំមែនជាអាគុយធំសំរាប់ដំណើរការរថយន្តនោះទេ ហើយទីតាំងអាគុយរបស់រថយន្ត Prius គឺខុសពីរថយន្តធម្មតា អាគុយនេះស្ថិតនៅផ្នែកខាងក្រោយនៃរថយន្ត។

ស្វែងយល់ពីការ តម្រង់កង់រថយន្ត

ច័ន្ទ, 07 តុលា 2013 10:03 
 


ស្វែងយល់ពីការ តម្រង់កង់រថយន្ត

ការតម្រង់កង់រថយន្ត មានសារៈសំខាន់ជួយសន្សំសំចៃ លុយកាក់របស់លោកអ្នកក្នុងរយៈពេលវែង ដោយសារតែសំបកកង់មានតម្លៃថ្លៃ ដូច្នេះលោកអ្នកត្រូវយកចិត្តទុក ដាក់ពិនិត្យសំបកកង់ និង សង្កេតដៃចង្កូតឲ្យបានទៀងទាត់។

នៅពេលបើកបរ ប្រសិនបើលោកអ្នកសង្កេតឃើញថា ដៃចង្កូតហាក់ដូចជាទាញ ទៅម្ខាង (ឆ្វេង ឬ ស្តាំ) នេះបណ្តាលមកពីសំបកកង់ខាងមុខសឹក មិនស្មើរគ្នាដោយសារតែលោកអ្នក ពុំដែលបានឆ្លាស់កង់រថយន្ត។ តាមធម្មតាសំបកកង់មុខ តែងទទូលរងនូវសំពាធខ្លាំងជាងគេ ហើយវាក៏ឆាប់សឹកមុខគេដែរ បូមរថយន្តក៏ជាកត្តាមួយ ដែលធ្វើឲ្យដៃចង្កូតទាញទៅម្ខាងដែរ ដោយសារតែវារងនូវសំពាធអុក នៅលើផ្លូវរលាក់ និង ទម្ងន់ក្បាលរថយន្ត ជាយូរខែឆ្នាំ វាត្រូវតែអស់អាយុកាលប្រើប្រាស់ បើលោកអ្នកបន្តប្រើវា ដោយមិនប្តូរវាចេញ វាអាចនិងធ្វើឲ្យខូចប្រព័ន្ធចង្កូត។

ការបើកបរដោយចង្កូតមិនត្រង់ល្អ ដោយសារតែកង់រថយន្តមិនធ្វើការតម្រង់ ឲ្យបានត្រឹមត្រូវ វាបង្ករការខូចខាតដល់បូមរថយន្ត ម្យ៉ាងវិញទៀតធ្វើឲ្យសំបកកង់ឆាប់អស់ក្រឡា មុនអាយុកាលរបស់វា។ មានកត្តាផ្សេងទៀតដែល បណ្តាលឲ្យចង្កូតរថយន្តមិនត្រង់ល្អដូចជា លោកអ្នកឧស្សាបើកបរលើផ្លូវគ្រលុក ឬ បើកបុកឃឿនផ្លូវ ម្យ៉ាងវិញទៀតការប្តូរសំបកកង់ថ្មី ក៏បណ្តាលឲ្យចង្កូតមិនត្រង់ដែរ ដូច្នេះលោកអ្នកត្រូវធ្វើការតម្រង់ចង្កូត បន្ទាប់ពីបានផ្លាស់សំបកកង់ថ្មីរួច។

សូមបញ្ជាក់ ការថ្លឹងកង់ និង តម្រង់កង់មិនដូចគ្នាទេ ការថ្លឹងកង់ធ្វើឡើងនៅពេលប្តូរសំបកថ្មី ដោយបន្ថែមសំណ ទៅលើយ៉ាន់ដើម្បីឲ្យសំបកកង់មានទម្ងន់ស្មើរគ្នា បន្ទាប់ពីបានប្តួរសំបកថ្មីរួចហើយ លោកអ្នកអាចយករថយន្តទៅឲ្យគេ តម្រង់កង់ដើម្បីដឹងថាមានកង់ណាខ្លះទាញ យាន្តដ្ឋានភាគច្រើនមានសេវាតម្រង់កង់នេះ ដោយដៃ ឬ ប្រើម៉ាសីន ការប្រើម៉ាស៊ីនវាស់វែង វាមានភាពសុក្រិត្យជាង ការវាស់វែងដោយដៃ។
សូមមើលរូបខាងក្រោម កង់រថយន្តអាចទ្រេតទៅឆ្វេង និង ទៅស្តាំ សំរាប់កង់មុខ និង កោងចូលក្នុងសំរាប់កង់ខាងក្រោយៈ



សំរាប់រថយន្ត four wheel drive មួយចំនួនដូចជារថយន្ត CR-V នៅពេលដាក់លើសចំនុះ កង់ខាងក្រោយនិងកោងចូលក្នុងដោយខ្លួនឯង ដូច្នេះលោកអ្នកត្រូវឧស្សាហ៍ឆ្លាស់កង់ ចំណែកពេលវេលាដែលត្រូវឆ្លាស់គឺ ត្រូវត្រួតពិនិត្យមើលសំបកកង់ ដោយយកអ្វីមួយដូចជាកាក់ ទៅវាស់ជំរៅក្រឡាកង់ទាំង ៤ ថាតើកង់ណាមយយសឹកខ្លាំងជាងគេ បន្ទាប់ធ្វើការឆ្លាស់គ្នា សូមចុចទីនេះមើលពីរបៀបឆ្លាស់

ជ្រើសពណ៌ និងស្លាកលេខរថយន្ត តាមថ្ងៃកំណើត



ព្រហស្បតិ៍, 24 តុលា 2013 14:04 



តើអ្នកគួរជ្រើសរថយន្ត ពណ៌អ្វី  ហើយស្លាកលេខរថយន្ត មិនគួរមានលេខប៉ុន្មានខ្លះ ដើម្បីឲ្យត្រូវនឹងហុងស៊ុយថ្ងៃកំណើតរបស់អ្នក? ដូច្នេះ ចូរតាមដានដូចខាងក្រោមៈ

អ្នកកើតថ្ងៃអាទិត្យ ៖

ពណ៌ឈាមជ្រូក, ពណ៌ក្រហម ៖ ជួយឱ្យមាន អ្នកគោរពកោតក្រែង។
ពណ៌ខ្មៅ ៖ ជួយរឿងលុយកាក់។
ពណ៌ស ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពី គ្រោះថ្នាក់ផ្សេងៗ។
ពណ៌សំបកមង្ឃុត ៖ ជួយចម្រើនលុយកាក់ និងទំនុកចិត្ត។
ពណ៌បៃតង ៖ មានអ្នកជួយទំនុកបម្រុង។
ពណ៌ត្នោត, ប្រផេះ, មាស ៖ មានមេត្តា មានមន្តស្នេហ៍។
ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ផ្ទៃមេឃ និង ពណ៌ខៀវ ។
ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៣ និង ៦។

អ្នកកើតថ្ងៃចន្ទ ៖
 
ពណ៌ទឹកក្រូច, លឿងចាស់ ៖ ចម្រើនខាង លុយកាក់ និងភាពរឹងប៉ឹងមាំមួន។
ពណ៌ខ្មៅ ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ខៀវ, មាស ៖ មានមេត្តា មានមន្តស្នេហ៍ ទទួលការទំនុកបម្រុងពីមនុស្សចាស់ ធ្វើឱ្យមានជោគលាភ។

ពណ៌សំបកមង្ឃុត ៖ ជួយចម្រើនថាមពល ឱ្យរលូនក្នុងជីវិត។

ពណ៌ជម្ពូ ឬផ្កាឈូក ៖ ជួយឱ្យមានអ្នកទំនុកបម្រុង។

ពណ៌ផ្ទៃមេឃ ៖ ជួយឱ្យសម្រេចជោគជ័យ ក្នុងជីវិត និងការងារ។

ពណ៌បៃតង ៖ ជួយឱ្យមានអំណាច កិត្តិយស មានឈ្មោះបោះសំឡេង។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ក្រហម។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ១ និង ៥។

អ្នកកើតថ្ងៃអង្គារ ៖
 
ពណ៌ស្វាយចាស់ ៖ ជួយឱ្យមានជោគជ័យ និងបារមី។

ពណ៌ខ្មៅ ៖ ជួយឱ្យមានអំណាច កិត្តិយស កេរ្តិ៍ឈ្មោះ។

ពណ៌ត្នោត, ប្រផេះ ៖ ជួយឱ្យគេជឿជាក់។

ពណ៌មាស ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុត ពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ស្ករ ៖ ជួយឱ្យមានស្ថេរភាពក្នុងជីវិត។

ពណ៌បៃតង ៖ ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ ឬបញ្ហាផ្សេងៗ។

ពណ៌ក្រហម, ផ្កាឈូក ៖ ជួយឱ្យសម្រេចកិច្ចការងារ ព្រោះមានអ្នកចាំជួយឧបត្ថម្ភគាំទ្រ។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ស ឬលឿងទុំ។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ១ និង ២។

អ្នកកើតថ្ងៃពុធ (ពីម៉ោង៦ និង ០១ព្រឹក ដល់៦ ល្ងាច) ៖

ពណ៌ខៀវ, ផ្ទៃមេឃ ៖ ជួយឱ្យក្លាយជា អ្នកគួរឱ្យលើកតម្កើង ឬគោរពរាប់អាន។

ពណ៌ស្ករ, មាស ៖ ជួយបង្កើនអំណាច កិត្តិយស កេរ្តិ៍ឈ្មោះ។

ពណ៌ស, លឿងខ្ចី ៖ ជួយឱ្យជោគជ័យក្នុងជីវិត និងការងារ ព្រោះមានអ្នកជួយឧបត្ថម្ភគាំទ្រ។

ពណ៌ប្រផេះ , ត្នោត ៖ ជួយបង្កើនភាពរលូន ក្នុងជីវិត។

ពណ៌ស្វាយចាស់ ៖ ជួយបង្កើនឱ្យមាន ជោគលាភ វាសនាខ្ពង់ខ្ពស់។

ពណ៌បៃតង ៖ ជួយឱ្យមានមន្តស្នេហ៍ មេត្តាធម៌ និងការគួរឱ្យគោរព។

ពណ៌មិនគួរប្រើ ៖ ពណ៌ក្រហម និងផ្កាឈូក។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៣ និង ៨។

អ្នកកើតថ្ងៃពុធ (ពីម៉ោង៦ និង ០១ល្ងាច ដល់ ៦ ព្រឹក) ៖
 
ពណ៌ផ្កាឈូក ៖ ជួយឱ្យមានទំនុកចិត្ត។

ពណ៌ខ្មៅ ៖ ជួយឱ្យការងារដំណើរការបានល្អ។

ពណ៌ប្រផេះ, ត្នោត ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ស្វាយចាស់ ៖ ជួយឱ្យសម្រេចជោគជ័យ ក្នុងជីវិត និងការងារ ព្រោះមានអ្នកចាំជួយគាំទ្រ។

ពណ៌ខៀវ, ផ្ទៃមេឃ ៖ ជួយឱ្យចាកឆ្ងាយ ពីគ្រោះថ្នាក់។

ពណ៌ក្រហម, ស្ករ ៖ ជួយឱ្យមានជោគលាភ។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ទឹកក្រូច និង ពណ៌មាស។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៤ និង ៥។

អ្នកកើតថ្ងៃព្រហស្បតិ៍ ៖
 
ពណ៌ស ៖ ជួយឱ្យអ្នកដទៃមានទំនុកចិត្ត។

ពណ៌ក្រហម ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ត្នោត, ប្រផេះ ៖ ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។

ពណ៌ផ្ទៃមេឃ ៖ ជួយបង្កើនជោគលាភ វាសនា និងបារមី។

ពណ៌បៃតង ៖ ជួយឱ្យសម្រេចបំណង ព្រោះមានអ្នកជួយឧបត្ថម្ភគាំទ្រ។

ពណ៌ទឹកក្រូច, មាស ៖ ជួយឱ្យមានសិរីមង្គល ក្នុងជីវិត។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ខ្មៅ ពណ៌ស្វាយ និងពណ៌ខៀវ។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៧ និង ៩។

អ្នកកើតថ្ងៃសុក្រ ៖
 
ពណ៌បៃតង ៖ ជួយឱ្យអ្នកដទៃមានទំនុកចិត្ត និងការជឿជាក់។

ពណ៌ក្រហម, មាស ៖ ជួយឱ្យការងាររលូន ទៅមុខល្អ។

ពណ៌ក្រហម, ផ្កាឈូក ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌លឿង ៖ ជួយឱ្យសម្រេចកិច្ចការធំ។

ពណ៌ខ្មៅ ៖ ជួយឱ្យរួចផុតពីឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។

ពណ៌ស្ករ ៖ ជួយឱ្យមានជោគលាភ។

ពណ៌ផ្ទៃមេឃ, ខៀវ ៖ ជួយឱ្យមាន លាភ បារមី វាសនាល្អ។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ត្នោត ពណ៌ប្រផេះ និងពណ៌ស្វាយ។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៨ និង ៧។

អ្នកកើតថ្ងៃសៅរ៍ ៖
 
ពណ៌ក្រហម ៖ ជួយឱ្យអ្នកដទៃជឿទុកចិត្ត។
ពណ៌ផ្កាឈូក ៖ ជួយឱ្យសម្រេចបំណង ព្រោះមានអ្នកចាំជួយឧបត្ថម្ភគាំទ្រ។
ពណ៌ខៀវ, ផ្ទៃមេឃ ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។
ពណ៌មាស, លឿង ៖ ជួយឱ្យចាកឆ្ងាយពី ឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។
ពណ៌ខ្មៅ, ស្វាយចាស់ ៖ ជួយឱ្យមានជោគលាភ មន្តស្នេហ៍ គួរឱ្យគោរព។
ពណ៌មិនគួរប្រើ ៖ ពណ៌បៃតង។
ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៤ និង ៦

សំបកកង់ប្រើខ្យល់ធម្មតា និង ប្រើហ្គាស នីត្រូហ្សែន



ពុធ, 13 វិច្ឆិកា 2013 09:14

តើខ្យល់ធម្មតា (compressed air) និង ហ្គាសនីត្រូហ្សែន ខុសគ្នាយ៉ាងដូចម្តេច ហើយមានសារៈសំខាន់យ៉ាងម៉េចខ្លះ សំរាប់កង់រថយន្តលោកអ្នក?


 
ខ្យល់រួមមានធាតុផ្សំជាច្រើនដួចជា ហ្គាសនីត្រូហ្សែន 78%, អុហ្ស៊ីហ្សែន 21%, Argon 1% និង នៅសល់ប៉ុន្មានភាគរយទៀតមានដូចជា សំណើម, CO2 និង ម៉ូលគុលផ្សេងៗទៀត ដោយសារតែធាតុទាំងអស់នេះហើយ ធ្វើឲ្យខ្យល់ក្នុងសំបកកង់ឆាប់ រីកមាឌ, មានទម្ងន់ធ្ងន់, អាចធ្វើឲ្យអាយុកាលសំបកកង់ ប្រើបានរយៈពេលខ្លី និង ធ្វើឲ្យរថយន្តស៊ីប្រេង ព្រោះតែសំណើមនៅក្នុងនោះ។

ខុសគ្នានិងហ្គាសនីត្រូហ្សែន បើយើងប្រើហ្គាសនីត្រូហ្សែន ដែលសុទ្ធ ១០០% នោះអត្ថប្រយោជន៍ដែលទទួលបានមានដូចជាៈ

Description: http://autokhmer.com/images/tick_2.pngសំពាធកង់មានលំនឹងៈ តាមធម្មតាខ្យល់ក្នុងកង់ តែងស្រក ឬ រីកមាឌទៅតាមសីតុណ្ហភាពនៃអាកាសធាតុ ជាទូរទៅវាស្រកចំនួន 3.5 psi បើប្រៀបជាមួយហ្គាសនីត្រូហ្សែនវិញ ស្រកត្រឹមតែ 2.2 psi ប៉ុណ្ណោះ។

Description: http://autokhmer.com/images/tick_2.pngជួយសន្សំសម្ចៃប្រេងៈ តាមការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា សំពាធខ្យល់កង់ធ្លាក់ 1 psi អាចធ្វើឲ្យរថយន្តស៊ីប្រេង 0,3% ដូច្នេះការប្រើហ្គាសនីត្រូហ្សែន គឺកាត់បន្ថយការធ្លាក់ចុះនៃសំពាធកង់ ប្រសិនបើលោកអ្នកប្រើខ្យល់ធម្មតា ត្រូវឧហ្សាពិនិត្យខ្យល់កង់ឲ្យបានទៀងទាត់។

Description: http://autokhmer.com/images/tick_2.pngសីតុណ្ហភាពត្រជាក់ នៅពេលកំពុងបើកបរៈ នៅពេលគេបូមខ្យល់ចូលទៅក្នុងម៉ាស៊ីន វានិងបូមទាំងសំណើមនៅក្នុងបរិយាកាសទៅជាមួយដែរ ហើយសំណើមនេះ បង្កើតបានជាវត្ថុរាវ ផ្ទុកនៅក្នុងធុងខ្យល់ ខណៈដែលលោកអ្នកសប់កង់រថយន្ត ដោយប្រើខ្យល់នេះ នោះខ្យល់ និង សំណើម និងចូលទៅក្នុងកង់រថយន្ត ហើយខ្យល់ និង សំណើមនេះនិងបង្កើតបានជាហ្គាស ដែលធ្វើឲ្យវាអាចរីកមាឌបានដោយសារតែកំដៅសំបកកង់ កំពុងតែរត់នៅលើផ្លូវថ្នល់ ហ្គាសនីត្រូហ្សែនពុំមានបញ្ហាដូច្នេះទេ ដោយសារតែវាស្ងួត ហើយគ្មានសំណើម ធ្វើឲ្យកង់មានទំងន់ស្រាលជាងសំបកប្រើខ្យល់ និង ស៊ីប្រេងតិច។

សរុបសេចក្តីមក ហ្គាសនីត្រូហ្សែនពិតជា មានអត្ថប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែវាមានតម្លៃថ្លៃនិងមិនសំបូរ ឬ ពុំមានកន្លែងបូមខ្យល់ណាមួយប្រើ ហ្គាសប្រភេទនេះ​នៅឡើយ​ទេ ការបូមខ្យល់កង់រថយន្តម្តងត្រូវចំណាយ ៥-៧ ដុល្លាសំរាប់កង់មួយ ហើយការចម្រាញខ្យល់​យក​តែ នីត្រូហ្សែនសុទ្ធត្រូវចំណាយពេលច្រើន និង ត្រូវការម៉ាស៊ីនទំនើប សង្ឈឹមថាថ្ងៃអនាគតហ្គាស​ប្រភេទនេះនិងមានតម្លៃថោក ដូចខ្យល់ធម្មតាដែរ។