Pages

Tuesday, December 27, 2016

មើល​អ្នកលួចប្រើ Wi Fi ​នៅជុំវិញ

Posted on



ការ​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​នៅ​ផ្ទះ អាចដឹងដឹង​ច្បាស់​អំពី​ចំនួន​​អ្នក​ប្រើ ឬ​ចំនួន​ឧបករណ៍​អេឡិចត្រូនិក​ដែល​តែងតែ​ភ្ជាប់​ប្រើ Wi-Fi រួម​ជាមួយ​អ្នក​ជា​ប្រចាំ។ ការ​សង្ស័យ​ថា Wi-Fi របស់​អ្នក​ត្រូវ​បាន​គេ​លួច​ប្រើ គឺ​ដោយ សារ​ ល្បឿន​អ៊ីនធឺណិត​ធ្លាក់​ចុះ។ ដើម្បី​ដឹង​បាន​ថា មាន​នរណា​ខ្លះ កំពុង ​ប្រើ និង​កំណត់​មុខ​សញ្ញា​ឧបករណ៍​ប្លែកៗ​ដែល​លោក​អ្នក​មិន​ស្គាល់ (អាច​ជា​ការ​លួច​ប្រើ) Wi-Fi របស់​អ្នក​ស្ងាត់ៗ​ អនុវត្ត​តាម​ជំហាន​ខាង​ ក្រោម ដែល​អាស្រ័យ​លើ​ប្រភេទ Wi-Fi Router។ Router ពីរ​ប្រភេទ​​នេះ​មក​ធ្វើការ​បង្ហាញ​ជូន​ប៉ុណ្ណោះ។


+របៀប​ឆែក​មើល​តើ​មាន​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក TP-LINK របស់​អ្នក​ឬ​ទេ
១) -បើក​កម្មវិធី Browser (Firefox,  Chrome, IE …) រួច​វាយ​បញ្ចូល IP របស់ TP-LINK Router នោះ។ តាមធម្មតា IP របស់ Router ម៉ាក TP-Link នេះ​គឺ​មាន Default IP: 192.168.0.1 ដែល​អាច Log ចូល​បាន​ដោយ​ប្រើ User និង Password គឺ admin (ជា​អក្សរ​តូច​ទាំង​អស់) ដូច​គ្នា។ មាន​ន័យ​ថា លោក​អ្នក​ត្រូវ​វាយ​បញ្ជូន IP: 192.168.0.1 រួច​ហើយ​បញ្ចូល ព័ត៌មាន​គឺ

-User Name: admin
-Password: admin

បញ្ជាក់៖ IP សម្រាប់​ភ្ជាប់​ចូល​ទៅ​កំណត់​នៅ​ក្នុង TP-Link Router គឺ​អាច​ខុស​ពី IP លក្ខណៈ ដើម (default) ខាង​លើ អាស្រ័យ​ថា​តើ​មាន​អ្នក​កែប្រែ​ឬ​ទេ។ ប្រសិន​មិន​អាច​ភ្ជាប់​បាន លោក​អ្នក​អាច​ទាក់ទង​ទៅ​​បុគ្គលិក​ផ្នែក​ផ្ដល់​សេវាកម្ម​បច្ចេកទេស​របស់​ ក្រុមហ៊ុន​អ៊ីនធឺណិត​ដែល​អ្នក​បាន​ជ្រើសរើស​មក​ប្រើ ដើម្បី​សុំ​លេខ IP និង​ព័ត៌មាន User Name និង Password បាន។
លោក​អ្នក​ក៏​អាច​កែប្រែ IP របស់ TP-LINK Router បាន​ផង​ដែរ​ដោយ​ចូល​ទៅ Network → LAN រួច​កែ​នៅ​ត្រង់ IP Address ដែល​ជា​ទូទៅ​គឺ​មាន Default IP គឺ 192.168.0.1 តែ​ប្រសិន​គេ​បាន​កែ​ទៅ​ហើយ​នោះ អ្នក​ក៏​អាច​ចុច​លើ​ប៊ូតុង Reset នៅ​ផ្នែក​ខាង​ក្រោយ​នៃ Router ដើម្បី​ធ្វើ​ឱ្យ​ការ​កំណត់​ទៅ​ជា​លក្ខណៈ​ដើម (Default) វិញ។ ចំណែក User Name និង Password ជា​ទូទៅ​អ្នក​អាច​រក​មើល​បាន​នៅ​ខាង​ក្រោម​បាត​នៃ TP-LINK Router។

២) ក្រោយពី Log ឧបករណ៍ TP-LINK Router ហើយ ត្រូវ​ចូល​ទៅ DHCP → DHCP Client List។
ចំនួន​ឧបករណ៍​អេឡិចត្រូនិក (មាន​ដូច​ជា កុំព្យូទ័រ, ស្មាតហ្វន, ថេប្លេត … ) ព្រមទាំង​ឈ្មោះ​ឧបករណ៍​ដែល​បាន​ភ្ជាប់ Wi-Fi របស់​អ្នក នឹង​បង្ហាញ​នៅ​ក្នុង​តារាង DHCP Client List។

៣) ចំពោះ​ការ​កំណត់​ចំណាំ តើ​មាន​គេ​លួច​ប្រើ Wi-Fi ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ឬ​ក៏​អត់ គឺ​ត្រូវ​មើល​លើ​អ្នក​ថា​តើ ​មាន​បាន​ប្រាប់​នរណា​ខ្លះ​ឱ្យ​ស្គាល់ Password ឧបករណ៍ Wi-Fi Router របស់​អ្នកឬ​ទេ។ ​វា​អាច​ពិបាក​ក្នុង​ការធ្វើ​​កំណត់​សម្គាល់​បន្តិច ព្រោះ​ថា ជា​ធម្មតា Password ត្រូវ​គេ​ចែកចាយ​ប្រាប់​តៗ​គ្នា ពោល​គឺ​មិន​ងាយ​លាក់​ជិត​នោះ​ទេ។ យ៉ាងណា សម្រាប់​លោក​អ្នក​ដែល​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​តាម​ផ្ទះ នោះ​ប្រាកដ​ជា​កំណត់​ខ្លួន​ឯង​ច្បាស់​ថា តើ​មាន​នរណា​ខ្លះ​ស្គាល់​លេខ​សម្ងាត់ Wi-Fi របស់​អ្នក។ ប្រសិនបើ​ឆែក​ឃើញ​ឈ្មោះ​ឧបករណ៍​នៅ​ត្រង់​ផ្នែក Client Name ដែល​លោក​អ្នក​មិន​ស្គាល់ នោះ​គឺ​មាន​ន័យ​ថា Wi-Fi របស់​អ្នក​កំពុង​ត្រូវ​បាន​គេ​លួច​ប្រើ​ហើយ។ ការ​លួច​ប្រើ​មាន​ពីរ​ករណី គឺ​អាច​ដោយសារ Password ត្រូវ​បាន​ប្រាប់​តៗ​គ្នា ឬ​មួយ​ទៀត​អាច​ត្រូវ​គេ hack ប្រើ។

+ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ និង​លេខ​សម្ងាត់​នៅ​លើ TP-LINK Router សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

១) ចូល​ទៅ​កម្មវិធី Browser រួច​វាយ​បញ្ចូល IP: 192.168.0.1 នៅ​លើ​របារ​អាសយដ្ឋាន (ដូច​ជំហាន​ទី១ នៃ​របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi ខាង​លើ)

២) ចូល​ទៅ Wireless → Wireless Settings ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ ITCAMBO Wi Fi នៅ​ត្រង់​ប្រអប់ Wireless Network Name រួច​ហើយ​ចុច​លើ​ប៊ូតុង Save។ នៅ​ត្រង់ Wireless ដដែល សូម​ចូល​ទៅ Wireless Security ដើម្បី​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ (Password) របស់ Wi-Fi នៅត្រង់​ផ្នែក WPA/WPA2 – Personal (Recommended) និង​នៅត្រង់​ប្រអប់ Wireless Password។ បន្ទាប់ពី​បាន​បញ្ចូល​ឈ្មោះ​ថ្មី និង​លេខ​សម្ងាត់​ថ្មី​រួចហើយ ត្រូវ​ចុច​លើ​ប៊ូតុង Save ជា​ការ​ស្រេច។
បញ្ជាក់៖ លោក​អ្នក​ក៏​អាច ផ្លាស់ប្ដូរ​លេខ IP Address របស់ Wi-Fi Router ផង​ដែរ​ជៀសវាង បន្ទាប់​ពី hack បាន គេ​អាច​កែប្រែ IP ដើម​ចេញ ដោយ​ដាក់ IP ផ្សេង ធ្វើឲ្យ​អ្នក​មិន​អាច​ភ្ជាប់​ចូល​ទៅ Configure លើ Router បាន​នៅ​ពេល​ក្រោយ។ ដើម្បី​ប្ដូរ IP ត្រូវ​ចូល​ទៅ Network → LAN រួច​ប្ដូរ​នៅ​ត្រង់​ប្រអប់ IP Address។

+របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក PROLINK

១) ធ្វើ​ដូច​ជំហាន​ដែល​ប្រើ​សម្រាប់ Login ចូល TP-Link Router ដែរ គឺ​ត្រូវ​បើក​កម្មវិធី Browser ណាមួយ (Firefox, Chrome, IE …) ប៉ុន្តែ IP ដែល​ត្រូវ​វាយ​បញ្ចូល​គឺ​មិន​ដូច​គ្នា​ឡើយ ពោល​គឺ 192.168.123.254។
បន្ទាប់ពី​វាយ​បញ្ចូល IP បាន​ត្រឹមត្រូវ​ហើយ នោះ​ផ្ទាំង Login នឹង​បង្ហាញ ដោយ​តម្រូវ​ឱ្យ​លោកអ្នក​បញ្ចូល​ព័ត៌មាន​ចំនួន​ពីរ​គឺ៖
-Username: admin (អក្សរ​តូច​ទាំងអស់)
-Password: password (អក្សរ​តូច​ទាំងអស់)

បញ្ជាក់៖ 192.168.123.254 គឺ​ជា Default IP ដែល​មាន​មក​ជាមួយ PROLINK Router ស្រាប់ ហើយ​អាច​ត្រូវ​បាន​គេ​កែ​តាម​ក្រោយ។ ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​ពាក់ព័ន្ធ IP មិន​អាច​ភ្ជាប់​ចូល PROLINK Router បាន លោក​អ្នក​អាច​ទាក់ទង​សុំ​ជំនួយ​ពី​បុគ្គលិក​ផ្នែក​បច្ចេក ទេស​របស់​ក្រុមហ៊ុន ​អ៊ីនធឺណិត​ដែល​អ្នក​កំពុង​ជួល​ប្រើ។ ចំណែក Username និង Password ក៏​ដូចគ្នា ប្រសិន​លោក​អ្នក​មិន​អាច​ប្រើ​ជា​លក្ខណៈ ដើម (default) សម្រាប់ login មិន​បាន ដូច្នេះ​ត្រូវ​ទាក់ទង​សួរ​ទៅ​ក្រុម​ការងារ​ផ្នែក​បច្ចេកទេស​ឱ្យ​គេ​ប្រាប់​ ឈ្មោះ​គណនី និង​លេខ​សម្ងាត់​នោះ។

២) ក្រោយពី Login បាន​ហើយ សូម​ចូល​ទៅ Status → Active Client ដើម្បី​បើក​តារាង​ឈ្មោះ​ឧបករណ៍​ដែល​កំពុង​ភ្ជាប់ Wi-Fi របស់​អ្នក។ ត្រង់​នេះ សូម​មើល​លើ​តារាង​ឈ្មោះ​ថា Active Wireless Client Table ដើម្បី​ដឹង​ពី​ឈ្មោះ និង​ចំនួន​ឧបករណ៍។

៣) មិនមែន​មាន​ន័យ​ថា លោក​អ្នក​កំណាច់​មិន​ឱ្យ​គេ​ប្រើ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​រំលោភ​បំពាន គ្មាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​មុន​នឹង​ប្រើ ម្យ៉ាង​ធ្វើឲ្យ​ល្បឿន​អ៊ីនធឺណិត​យឺត ខាត​ដល់​ការ​បំពេញ​កិច្ចការ​របស់​អ្នក។ ដូច្នេះ​ជម្រើស​តែ​មួយ គឺ​គួរ​ណាស់​តែ​ប្ដូរ​លេខ​សម្ងាត់​ថ្មី​ឱ្យ​រឹតតែ​ស្មុគ ស្មាញ (complex password) ដើម្បី​ជៀសវាង​គេ hack ស្រួលៗ៕

​​វិធីអាច​មើល​ដឹង​ថា មាន​​ឧបករណ៍​ណាខ្លះ​កំពុង​ភ្ជាប់ប្រើ Wi-Fi របស់​អ្នក​បាន​យ៉ាងងាយស្រួល​ ​ដោយ​មិន​ចាំបាច់​ Login ចូល​ទៅ Router នាំ​តែ​ស្មុគស្មាញ​ ដែល​កម្មវិធី​នោះ​ឈ្មោះ​ Wireless Network Watcher។

ទាញ​យក​កម្មវិធី Wireless Network Watcher 1.47 Portable

Thursday, December 15, 2016

រៀប​ធ្វើការ Sync Photo Library របស់អ្នកជាមួយនឹង iCloud

ការរក្សាទុករូបថត ​- Photo របស់យើងនៅក្នុង iCloud វា​ផ្តល់ភាពងាយស្រួល​មួយចំនួន​ដួចជា ប្រសិនបើយើង​ផ្លាស់ប្តូរទូរសព្ទ័ថ្មី​ នោះ​យើងនូវតែមិនបាត់បង់រូបថត រឺក៏ត្រូវចម្លងទុកមុនពេលផ្លាស់ប្តូរនោះទេ។ ម្យ៉ាងវិញទៀត យើងអាចធ្វើការចែករំលែករូបថតជាមួយក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងមិត្តភក្តិបានដោយងាយដោយគ្រាន់តែ share ទៅកាន់ appid ណាមួយទៀតដែលយើងចង់ធ្វើការចែករំលែក។
ខាងក្រោមនេះពពកសូមធ្វើការបង្ហាញពីរបៀប​ចម្លងរូបថតក្នុងទូរសព្ទ័ដៃរបស់អ្នកទៅកាន់ iCloud នៃគណនីយរបស់អ្នក៖
ដំបូងសូមធ្វើការចូលទៅកាន់ Settings




បន្ទាប់មកស្វែងរកពាក្យ iCloud ចំណាំប្រសិនបើអ្នកមិនទាន់ធ្វើការ Login iCloud account ទេ នោះអ្នកត្រូវធ្វើការ Login ជាមុនសិន។






បន្តរមកទៀតអ្នកនឹងឃើញត្រង់ចំណុច Photo ជាមួយនឹងពាក្យ Off មានន័យថា​អ្នកមិនទាន់បានធ្វើការចម្លងរូបថតជាមួយនឹង iCloud នៅឡើយទេ។



ដូច្នេះសូមចុចលើពាក្យ Photo ហើយធ្វើការបើក iCloud Photo Library អោយមានសញ្ញាបៃតងដូចរូបខាងក្រោមនេះ។ ហើយជ្រើសរើសយក Option មួយគឺ Optimize iPhone Storage




Wednesday, December 14, 2016

គួរពិនិត្យចំណុច 10 យ៉ាង មុនទិញ iPhone មួយតឹកមកប្រើប្រាស់

អ្នកទាំងអស់ញគ្នាច្បាស់ជា ធ្លាប់បានទិញទូរស័ព្ទមួយតឹកមកប្រើប្រាស់ ដោយឡែកអ្នកទាំងអស់គ្នាក៏នៅមានការភ័យព្រួយនៅឡើយពីបញ្ហាផ្សេងៗ ដោយពេលខ្លះមិនមានទំនុកចិត្តលើខ្លួនឯង ខណៈដែលមិនដឹងថាត្រូវធ្វើតេស្តសាកល្បងមើលអ្វីខ្លះ នៅពេលដែលទិញទូរស័ព្ទតម្លៃរាប់រយដុល្លារមកប្រើប្រាស់។

វិធីពិនិត្យមានដូចជា៖

1. ពិនិត្យមើលតួសំបកម៉ាសុីន: ជាធម្មតាចំណុចដំបូងនេះគឺចាំបាច់បំផុត ព្រោះការលក់ចេញ ទិញចូលមិនថាយើងមិនថាគេ គឺតែងតែក្រលេកមើលសំបកម៉ាសុីនជាចាំបាច់។ អ្នកត្រូវគប្បីពិនិត្យមើលថា តើសំបករបស់វាស្អាតល្អហើយឫនៅ? មានស្នាម មានទង្គិច ច្រើនឫក៏អត់? ចុះអេក្រង់វិញ មានកូដត្រង់ណាដែរទេ? (សូមបញ្ជាក់: ពេលខ្លះសំបកស្អាតមិនស្អាត វាទៅតាមទំហំនៃតម្លៃដែលគេលក់ឱ្យយើងដែរក៏ថាបាន)
2. មើលសំបកពិតឫសំបកដូរ: តាមការពិតវាជាវិធីងាយមួយ ដែលយើងអាចដឹងថាតើទូរស័ព្ទ iPhone នោះ សំបកដូរឫក៏អត់? ដោយអ្នកគ្រាន់តែក្រលេកមើលទៅខ្នងខាងក្រោយ ផ្នែកខាងក្រោមនៃសំបកម៉ាសុីន (iPhone 5 ឡើងទៅ) ហើយអ្នកនឹងបានឃើញនូវលេខ IMEI របស់វា ហើយសូមយកទៅផ្ទៀតផ្ទាត់នៅក្នុង Settins> General> About> IMEI ឫចូលកន្លែង Call> ចុច *#06# បើដូចគ្នាមានន័យថាវាជាសំបកពិត ។
3. ឆែក iCloud: ករណីណាបើ iPhone ជាប់ iCloud វាប្រៀបបានដូចទៅនឹងដុំថ្មហើយ ព្រោះតម្លៃនៃការដោះ iCloud គឺមានតម្លៃថ្លៃ។ យ៉ាងណាមុិញអ្នកក៏ត្រូវធ្វើការឆែក iCloud ដោយខ្លួនឯងផ្ទាល់ គ្រាន់តែ Copy នៅលេខ IMEI ដែលយើងទទួលបានពីចំណុចលេខ 2 ហើយវាយចូលទៅក្នុងប្រអប់នៃ គេហទំព័រwww.icloud.com/activationlock បើលទ្ធផលបង្ហាញថា Ativation Lock: Off មានន័យថាមិនជាប់ iCloud លើកលែងតែវាដាក់ថា On ទើបជាប់
4. ពិនិត្យមើល Touch ID: ករណីណាបើ Touch ID ខូចឫគាំង នោះនៅពេលដែលអ្នកអាប់ដែត Version គឺវានឹងលោតកូដ Error 53 សំរាប់ទូរស័ព្ទ iPhone 5s ឡើងទៅ។ ដូច្នេះហើយដើម្បីពិនិត្យមើលថាដើរឫអត់ សូមចុចចូលទៅក្នុង Settings ដើម្បីធ្វើការតេស្តសាកល្បង
5. ពិនិត្យមើល LCD និង Touch: អ្នកត្រូវពិនិត្យមើលអេក្រង់ឱ្យគ្រប់ជ្រុងជ្រោយ ថាតើវាមានដាមត្រង់ចំណុចណាឫក៏អត់? ម្យ៉ាងទៀតត្រូវធ្វើការចុចស្មានលើអេក្រង់ គ្រប់ចំណុចទាំងអស់ដែលមាន ដើម្បីជាក់ច្បាស់ថា Touch របស់វាមិនគាំងឫដំណើរការមិនប្រក្រតីនោះឡើយ។
6. ពិនិត្យមើលកម្លាំងថ្ម (Battery): សាកល្បងចាំសង្កេតមើលថា តើ iPhone ដែលអ្នកត្រៀមនឹងទិញ សុីថ្មខ្លាំងប៉ុណ្ណា វាអាចស្រកថ្មលឿន ឫក៏ប្រើៗរលត់ នោះហើយគឺបង្ហាញថាខូចថ្មច្បាស់ណាស់ ដូច្នេះសូមជៀសវាងឱ្យឆ្ងាយ។
7. សាកចុចគ្រប់ប៊ូតុង: អ្នកត្រូវប្រាកដថារាល់ប៊ូតុងទាំងអស់រួមមាន Power, Volume Up/Down, Home ដើរដោយរលូន និងមួយទៀតគឺប៊ូតុង Vibration ត្រូវកាច់ចុះ កាច់ឡើង ថាវាដើរឫក៏អត់?
8. តេស្តមើលសម្លេង: ជៀសវាងការជួបបញ្ហាធំ អ្នកត្រូវតេស្តជាមុន តាំងពីសម្លេងនិយាយគ្នា, សម្លេងចម្រៀង និង សម្លេងស្តាប់កាស ថាតើវាលឺច្បាស់ហើយឫនៅ? (សំរាប់ iPhone 4 ជាធម្មតាគឺសម្លេងរាងខ្សោយបន្តិច)
9. មើលដំណើរការគ្រឿង: ចាំបាច់ត្រូវសាកល្បងបិទបើក WiFi ជាមួយនឹងបើកកាមេរ៉ាថតសាកមើល និងដាក់សុីមមើលផងថា តើវាស្គាល់សុីមឫអត់?
10. តេស្តមើល Sensor: ក្នុងនោះវាមាន Sensor ពីរ គឺមួយ Sensor បង្វិល និងមួយទៀតគឺ Sensor ពេលនិយាយគ្នា ដោយអ្នកត្រូវសង្កេតមើលតាមរយៈកម្មវិធីត្រីវិស័យ Compass ហើយធ្វើការបង្វិលឱ្យបានមួយជុំ និង សាកល្បងដាក់ដៃទៅលើ Sensor ក្បែរនឹងកាមេរ៉ាមុខ ពេលដែលអ្នកនិយាយគ្នា បើវាងងឹតមានន័យថា Ok តែបើមិនងងឹតទើបជារឿងខុសប្រក្រតី។
សូមអរគុណចំពោះការអាន វិធីទាំង ១០ ខាងលើ។