Aperture ប្រែថា ទីចំហរ, បើ ប្រែអោយស្រួសយល់ ខ្ញុំសូម ប្រែថា
(ទំហំនៃ ការចំហរ របស់ កាណុងម៉ាស៊ីន ថតរូប)ហើយក៏សូមអភ័យទោសផង ចំពោះអ្នកដែលមានជំនាញ ខាងថតរូប ប្រសិនបើកា បកស្រាយ របស់ខ្ញុំ មិនត្រឹមត្រូវ ព្រោះការ ថតរូបគ្រាន់តែជា ចំណង់ចំណូលចិត្ត ដែលខ្ញុំធ្វើដើម្បីកំសាន្ត ប៉ុន្នោះ ។
អ្វីជា Aperture In Digital Photography ?
វាជាទំហំ ដែល Camera Lens បើក ដើម្បីអោយ Camera Image Sensor ទទួលយករូបភាព ពី Lens បើប្រៀបធៀបអោយស្រួលយល់
Camera Lens ដូចជាភ្នែករបស់ យើង ដែលអាចអោយយើងមើលឃើញ ជិត ឆ្ងាយ
Aperture ប្រៀបដូចជា ទំហំ នៃការបិត / បើក នៃរង្វង់ភ្នែក បើ យើង បើកភ្នែក កាន់តែធំ សំឡឹង មើលអ្វីមួយនោះ យើង នឹងឃើញវាកាន់តែច្បាស់ ហើយ ពន្លឺដែលចូលភ្នែយើង ក៏ច្រើន ។
រង្វាស់ របស់វាត្រូវបានគិតគជា f/number
(ឧ. f/1.8, f/2, f/2.4, f/2.8, f/3.3, f/4, f/5.6, f/6.7, f/8, f/22 etc)
/!\ ចំណាំ តំលៃ f/number កាន់តែតូច ទំហំ Lens បើកកាន់តែធំ (ឧ. f/1.8)
តំលៃ f/number កាន់តែធំ ទំហំ Lens បើកកាន់តែតូច (ឧ. f/22) ដូចនេះ គេគិតថា f/1.8 ធំជាង f/22
/!\ ទំហំ f/number ខុសៗគ្នាទៅតាម ប្រភេទ Lens (ទំហំ ដែលខ្ញុំឃើញ ធំជាងគេ បច្ចុប្បន្នគឺ f/1.4) ។
អ្នកនឹងឃើញ ភាពប្លែកគ្នា ក្នុងការថតរូប ដោយ អោយតំលៃ Aperture ផ្សេងពីគ្នា ជារឿយៗ នៅពេលដែលប្តូរតំលៃ Aperture ខ្ញុំតែងតែ ប្តូរ ល្បឿន shutter speed (និងនិយាយប្រាប់ នៅអត្ថបទក្រោយ)
តើមានអ្វីកើតឡើង នៅពេលដែលយើង ថតរូប ដោយ Aperture ទំហំធំ (ឧ. f/1.8) ?
ធ្វើអោយរូបមានពន្លឺច្រើន (ល្អសំរាប់ កន្លែងដែលមានពន្លឺតិច),
ធ្វើអោយផ្ទៃក្រោយ របស់រូប មានភាពព្រិលកាន់តែខ្លាំង (when background image
is out of focus) ហើយរូបភាពគោលដៅ(when object is in focus) មានភាពច្បាស់ជាង
(ច្រើនប្រើ ក្នុង Portrait Photo)
តើមានអ្វីកើតឡើង ពេលដែល Aperture មានទំហំតូច (ឧ. f/22) ?
នៅពេលដែល Aperture មានទំហំកាន់តែតូច ហើយ ផ្ទៃក្រោយ និង រូបគោលដៅ ស្ថិតក្នុង
Focus ដូចគ្នា (Background and Object are in focus) នោះ ផ្ទៃក្រោយ និង
រូបគោលដៅ នឹង មានសភាពច្បាស់ដូចគ្នា(Large Depth of Field… ឃើញប្រើច្រើន
ក្នុង Landscape Photography),
រូបភាពនិងមានពន្លឺតិច,

No comments:
Post a Comment