Pages

Thursday, February 11, 2016

ស្វែងយល់ពី ពោងសុវត្ថិភាព

សុក្រ, 12 មេសា 2013 16:07

ស្វែងយល់ពី ពោងសុវត្ថិភាព

ពោងសុវត្ថិភាពជាប្រព័ន្ធសុវត្ថិភាពការពារជីវិត បន្ទាប់ពីខ្សែក្រវ៉ាត់ វាផលិតឡើងពីក្រណាត់នីឡុងស្តើង និងស្វិតហើយធន់។ ពោងសុវត្ថិភាពត្រូវបានបំពាក់ស្ទើរ គ្រប់រថយន្តដែលមាននៅតាមកន្លែងដូចជា ចង្កូត ក្រោមចង្កូតសំរាប់ការពារជង្គង់ ចំហៀងទ្វារសង្ខាង មុខ និង ក្រោយ និង តាមធ្នឹមនៃរថយន្ត ដើម្បីការពារក្បាលអ្នកនៅក្នុងរថយន្ត។
ពោងសុវត្ថិភាពអាចបំប៉ោងឡើងបានអាស្រ័យលើឧបករណ៍បំប៉ោង ដែលក្នុងឧបរកណ៍នោះមានផ្ទុកទៅដោយ អាស៊ីតសូដ្យូម (NaN3) និង ប៉ូតាត្យូម នីត្រាត (KNO3) នៅពេលមានការប៉ះទង្គិច ធាតុទាំងពីរផ្សំគ្នាបង្កើតបានជាហ្គាស នីត្រូហ្សែន រួចបំប៉ោងពោងសុវត្ថិភាពឲ្យចេញមកខាងក្រៅ។
ឧបករណ៍បំប៉ោងពោងសុវត្ថិភាពនេះដំណើរការ ដោយបានពត៌មានពី Sensor ដែលបានដាក់នៅខាងមុខរថយន្ត និង តាមទ្វាររថយន្ត នៅពេលមានការប៉ះទង្គិច ណាមួយកើតឡើងជាមួយ Sensor នេះ វានិងបំប៉ោងពោងសុវត្ថិភាព ក្នុងល្បឿនលឿនបំផុត ត្រឹមរយៈពេល 0,03 វិនាទី ប៉ុណ្ណោះ។
ពោងសុវត្ថិភាពអាចមានគ្រោះថ្នាក់ដល់ជីវិតសំរាប់កូនក្មេង ដោយសារតែកំលាំងផ្ទុះរបស់វាដ៏ខ្លាំង ដូច្នេះលោកអ្នកគួរឲ្យក្មេងៗ ឬ កូនលោកអ្នកអង្គុយ នៅខាងក្រោយដោយដាក់ខ្សែក្រវ៉ាត់ ឬ ដាក់វាអង្គុយលើកៅអីរបស់វាជាមួយខ្សែក្រវវ៉ាត់។

https://youtu.be/U6gNknUQbio

No comments:

Post a Comment