Pages

Thursday, February 11, 2016

ស្វែងយល់ពី ប្រេងម៉ាស៊ីន

ពុធ, 08 ឧសភា 2013 10:55


ប្រេងម៉ាស៊ីនជាសរសៃឈាម នៃម៉ាស៊ីនរថយន្ត វាមានតួនាទីជួយកាត់បន្ថយការកកិត រវាងលោហៈធាតុដែលធ្វើចលនាចុះឡើងនៅក្នុងម៉ាស៊ីន ដោយជម្រាបសារធាតុរំអិល ទៅក្នុងម៉ាស៊ីន និងស្រូបយកមកវិញនូវកម្តៅ ក្រៅពីនេះវាជួយសំអាតកំណកក្នុងម៉ាស៊ីនឲ្យបាស្អាត ដោយប្រមូលផ្តុំសារធាតុកខ្វក់ទាំងនោះ ទុកក្នុងតម្រងប្រេង ដូច្នេះនៅពេលប្តូរប្រេងម៉ាស៊ីន លោកអ្នកគូរតែប្តូរតម្រងចេញផង។\

ប្រេងម៉ាស៊ីនមានកំរិតលេខខុសៗគ្នា ម៉ាស៊ីនរថយន្តខ្លះតម្រូវឲ្យប្រើប្រេងលេខ 5W-30 ឬ 10W-40 (សូមចុចត្រង់នេះអាចលំអិត)។ ប្រេងម៉ាស៊ីនត្រូវបានគេបន្ថែមសារធាតុគីមី ប្រហែល២០% ដើម្បីជួយសំអាតម៉ាស៊ីនឲ្យបានស្អាតល្អ, កាត់បន្ថយកំដៅ និង កាត់បន្ថយការកកិតបានកាន់តែខ្ពស់ ម៉្យាងវិញទៀតសារធាតុគីមីនេះ ជួយសំរួលដល់ការលំហូរប្រេងម៉ាស៊ីន ទៅតាមសីតុណ្ហភាពម៉ាស៊ីន។

ប្រេងរំអិលសំរាប់ម៉ាស៊ីនសាំង និង ម៉ាស៊ីនម៉ាស៊ូតគឺមានភាពខុសគ្នា ដោយសារប្រេងសំរាប់រថយន្តម៉ាស៊ូត មានកំហាប់ក្រាសជាង ប្រេងរំអិលម៉ាស៊ីនសាំង ម៉្យាងវិញទៀតវាមានសារធាតុគីមី សំរាប់ជំនួយសំអាតម៉ាស៊ីនម៉ាស៊ូតខ្ពស់ (additive) ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធស៊ីមាំង ប្រសិនបើយើងប្រើប្រេងនេះជាមួយម៉ាស៊ីនសាំង ដោយសារតែប្រេងម៉ាស៊ូត ពុំអាចរំហួតបានលឿនដូចប្រេងសាំង ដូច្នេះម៉ាស៊ីនម៉ាស៊ូតត្រូវការ សារធាតុជំនួយខ្ពស់ដើម្បីសំអាតកំណកចេញពីបន្ទប់ចំហេះ។

ប្រេងម៉ាស៊ីនមានច្រើនប្រភេទ (ចុចទីនេះអានលំអិត)។ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានផលិតប្រេងប្រភេទ Synthetic ប្រេងនេះល្អជាងប្រេងធម្មតា ដូចជាវាធន់និងកំដៅបានខ្ពស់ និង ចម្លងកំដៅបានល្អធ្វើឲ្យម៉ាស៊ីនពុំសូវក្តៅ ប្រេងប្រភេទនេះអាចធននិងការកិត ហើយបើកបរបានជាច្រើនពាន់ម៉ាយ ជាទូរទៅពីចន្លោះ 8,000 - 12,000 គ.ម។ ការប្តូរប្រេងនៃរថយន្តនិមួយៗតែងតែខុសៗគ្នា សូមអាលំអិតនៅក្នុងសៀវភៅរថយន្ត ដែលភា្ជប់ជាមួយរថយន្តរបស់អ្នកនៅពេលទិញ រថយន្តថ្មីៗការប្តូរប្រេងមានរយៈពេលយូរ ចំណែករថយន្តដែលមានអាយុចំណាស់ គួរតែឧស្សាប្តូរប្រេងទើបជាការល្អ។

No comments:

Post a Comment