Pages

Thursday, February 11, 2016

១០ ចំនុចរបស់ Corolla 2014 ដែលអ្នកត្រូវដឹង

ពុធ, 26 មិថុនា 2013 08:39 
 

Corolla ជាម៉ូឌែលមួយដែលលក់ដាច់បំផុត នៅសហរដ្ឋអាមេរិក សំរាប់ស៊េរី ២០១៤ Corolla បានផ្លាស់ប្តូរយ៉ាងច្រើនទាំងផ្នែកខាងក្នុង និង ខាងក្រៅ។ ខាងក្រោមជាលក្ខណៈពិសេស ១០ ចំនុចរបស់ Corolla ២០១៤:

១. ទម្ងន់រថយន្ត
តូយ៉ូតានៅតែអះអាងថា ទោះជារថយន្ត Corolla ស៊េរីថ្មីមែន ប៉ុន្តែទម្ងន់របស់វាពុំខុសគ្នានោះទេ គ្រាន់តែខុសគ្នាបន្តិចបន្តួច គឺ រក្សានៅ 1315.418 Kg (2,900 lbs) ឬ ស្រាលជាងនេះ ដើម្បីឲ្យវាស៊ីសាំងតិច និង ស្ទុះ។

២. ប្រអប់លេខអូតូ ៤ លេខ
ប្រអប់លេខ ៤ លេខ ដដែលសំរាប់ម៉ូឌែល L ម៉ូឌែលផ្សេងទៀតដូចជា LE, LE eco និង S ត្រូវបំពាក់ប្រអប់លេខថ្មី CVTi-S (Continuously Variable Transmission intelligence Shift)។

៣. ខាងក្នុងស្ងាត់ល្អ
ផ្នែកខាងក្នុងស្ងាត់ជាងស៊េរីមុនៗ ដោយសារក្រុមហ៊ុនតូយ៉ូតា បានបំពាក់របាំង កញ្ចក់ប្រភេទ acoustic ដែលមានលទ្ធភាពទប់សំលេង ពីខាងក្រៅបានល្អ និង បំពាក់រនាំងខាងនៅចន្លោះតាប្លូ និង របាំងម៉ាស៊ីន ខាងក្រោមកញ្ចក់រថយន្តខាងមុខ ធ្វើឲ្យសំលេងម៉ាស៊ីនត្រួវបានកាត់បន្ថយ។

៤. កៅអីខាងក្រោយ
មានល្ខណៈធំទូរលាយជាងមុន លើសស៊េរីមុនចំនួន 3,93 អ៊ីង ហើយខិតទៅក្រោយ 2,95 អ៊ីង ដើម្បីងាយស្រួលដាក់ជើង ចំណែកកៅអីផ្នែកខាងមុខរាងស្តើងជាងមុន ដើម្បីជួយសន្សំកន្លែងឲ្យទូរលាយ ដល់អ្នកជិះខាងក្រោយ។
៥. ចង្កៀងបំភ្លឺខាងមុខ
ចង្កៀងរបស់ម៉ូឌែល ២០១៤ ត្រូវបានបំពាក់អំពូល LED ធ្វើឲ្យរថយន្តនេះ កាន់តែភាពស្រស់ស្អាត និង ទាក់ទាញ ជាមួយភ្នែកដ៏មុតស្រួចរបស់វា។

៦. ផ្នែកខាងក្នុង
ខាងក្នុងរចនាឡើងមានល្ខណៈទំនើប និង មាន បី ពណ៌សំរាប់ជ្រើសរើសដូចជា ពណ៌ខៀវ, ខ្មៅ និង ពណ៌ឈើ។

៧. ម៉ាស៊ីន
ម៉ាស៊ីនទំហំ 1,8 លីត្រ ដដែលប៉ុន្តែផលិតឡើងជាមួយ បច្ចេកវិទ្យាថ្មី (Valvematic) ធ្វើឲ្យវាកាន់តែស៊ីសាំងតិច និង មានកំលាំងជាងមុន ៥% មានថាមពល 140 សេះ និង កំលាំងរមួល 126 ផោនហ្វីត។
៨. ប្រអប់លេខថ្មី
សំរាប់ស៊េរី ២០១៤ ចាប់ពីម៉ូឌែល LE, LE eco និង S និងត្រូវបំពាក់ប្រអប់លេខ CVTi-S។ ចំពោះបច្ចេកវិទ្យាចាស់ CVT គឺប្រអប់លេខដំណើរការ ស្របទៅតាមល្បឿនរង្វិលជុំម៉ាស៊ីន កាលណារង្វិលជុំខ្ពស់ ប្រអប់លេខលេខនេះនិង បូមប្រេងប្រអប់លេខច្រើន ធ្វើឲ្យសំពាធប្រងកើនឡើងខ្លាំង អាចប៉ះពាល់ដល់ប្រដាប់បូមប្រេង (pump)។ សំរាប់បច្ចេកវិទ្យាថ្មី CVTi-S វិញ គឺបញ្ហានេះត្រូវបានកាត់បន្ថយ ដោយធ្វើការបន្ថយសំពាធប្រេង និង ត្រួតពិនិត្យយ៉ាងឆ្លាតវ៉ៃ ដោយប្រព័ន្ធកុំព្យូទ័រ ធ្វើការរក្សារង្វិលជុំឲ្យនៅទាប ខណៈរថយន្តមានល្បឿនលឿន។

៩. ចូលរួម 40 mps Club
ក្រុមហ៊ុនសង្ឃឹមថា ជាមួយម៉ាស៊ីនចំនុះ 1,8 លីត្រ និង បច្ចេកវិទ្យាប្រអប់លេខថ្មី CVTi-S និងធ្វើឲ្យរថយន្តអាចបើកបរបានចម្ងាយ 40 mile/gallon ឬ 5.88L/100km។
១០. ផ្នែកខាងក្រៅ
ត្រូវបានរចនាឡើងថ្មីទាំងស្រុង មើលទៅពិតជាប្លែកជាពិសេសរូបរាង មានលក្ខណៈកាច ភ្នែកមុតស្រួច ចំនែកច្រមុះព័ទ្ធទៅដោយក្រូម៉េ។

No comments:

Post a Comment