Pages

Thursday, March 30, 2017

​របៀប​ទំលាក់​ជំនាន់ iOS10.3 ទៅ iOS10.2.1 វិញ លើ iPhone និង iPad

Apple ទើបដាក់ឲ្យអាប់ដេតជំនាន់ iOS10.3 លើ iPhone, iPad និង iPod Touch ដូចនេះ មិត្តអ្នកអាន ដែលជ្រុលដំឡើងរួច អាចទំលាក់វិញ បានតែមាន ពេលកំណត់ ដូចនេះ អ្នកគួរតែ ប្រញាប់បន្តិចក្នុងការ ទំលាក់ជំនាន់ iOS នេះ ប្រសិនបើអ្នក គិតថាមិន ពេញចិត្ត។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកបា នដំឡើងទៅ iOS10.3 ហើយ ចង់ទំលាក់ទៅកាន់ iOS10.2.1 វិញក៏បានដែរ តែអ្នកត្រូវចំណាយ ពេលយូរបន្តិច ក្នុងការទំលាក់ វាវិញហើយការ ទំលាក់នេះបាន ក្នុងរយៈពេល មិនដល់ មួយខែទេ Apple នឹងបិទឈប់ ឲ្យទំលាក់ ដូច្នេះបើអ្នកចង់ ទំលាក់គួរ ប្រញាប់បន្តិច និងសូមអានការ ណែនាំខាងក្រោម៖​

***ដំបូងអ្នកត្រូវទាញយក Firmware របស់ iOS10.2.1 មកសិន ដោយ ចុចត្រង់នេះ រួចអូស ចុះក្រោមបន្តិច រើសម៉ូឌែល iPhone, iPad iPod Touch ណាមួយ ដែលអ្នកចង់ដោនឡូដ និងចុច យកជំនាន់ iOS10.2.1



ជំហ៊ានទី 1
ប្រសិនបើ អ្នកបានដាក់ iCloud លើស្មាតហ្វូន ឬថេប្លេតរបស់អ្នកនោះ អ្នកត្រូវដោះវាចេញ ដោយគ្រាន់តែ ទៅកាន់ Settings > iCloud អូសចុះក្រោម បន្តិច Find My iPhone រួចត្រូវ Disable ត្រង់ចំនុចនោះ ឬ Log out គណនី iCloud តែម្តងក៏បាន។



ជំហ៊ានទី 2
អ្នកត្រូវប្រាកដថា បានដំឡើង iTunes ជំនាន់ចុងក្រោយលើកុំព្យូទ័រ របស់អ្នក រួចជាស្រេច ឬអ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែង ដោនឡូដ iTunes



ជំហ៊ានទី 3
  • អ្នកត្រូវ Back up ទិន្នន័យរបស់អ្នកទុកដូចជារូបភាព និងលេខទូរស័ព្ទ ឬទិន្នន័យសំខាន់របស់ អ្នកទុកសិន
  • រួចទៅកាន់ Recovery Mode ដោយ ចុចប៊ូតុង Home និងប៊ូតុង Power ឲ្យជាប់ព្រមគ្នាប្រមាណ 10 វិនាទី ចាំព្រលែងប៊ូតុង Power តែនៅចុចប៊ូតុង Home ឲ្យជាប់ដល់ ចាំពេលចេញ សញ្ញាឲ្យដោតចូល iTunes ចាំដោតឌុយចូល iTunes
  • នៅពេលដោតចូលកុំព្យូទ័រ អ្នកត្រូវបើកកម្មវិធី iTunes រួចវានឹងចេញ ផ្ទាំងមួយលោត មកប្រាប់ថា iPhone របស់អ្នកត្រូវតែ Restore ដូចនេះអ្នកត្រូវចុច OK


  • បន្ទាប់ចាំចុចប៊ូតុង Shift ឲ្យជាប់ ព្រមគ្នានោះចុច Restore iPhone… សម្រាប់លើកុំព្យូទ័រ Windows និង ចាំចុចប៊ូតុង alt ឲ្យជាប់ ព្រមគ្នានោះចុច Restore iPhone… សម្រាប់លើ កុំព្យូទ័រ Mac OS រួចវានឹងចេញផ្ទាំង មួយសម្រាប់ ឲ្យអ្នកទាញយក Firmware ដែលបានដោនឡូដ ខាងលើនោះ មកដំឡើងអោយ iPhone របស់អ្នក


  • ចាំដល់ពេលវាដំនើរការចប់ អ្នកអាចប្រើប្រាស់ដូចធម្មតា នៅប្រព័ន្ធ ប្រតិបត្តិការ 2.1 ផ្លូវការ ចុងក្រោយ



ប្រសិនបើអ្នកគិតថា ចង់រង់ចាំការ Jailbreak នោះ ត្រូវប្រើ iOS10.2 សិន អ្នកក៏អាចទំលាក់ ទៅកាន់ iOS10.2.1 វិញបាន ដោយគ្មាន ក្តីបារម្ភណ៍ តែបើអ្នក គិតថា នៅប្រើ iOS10.3 ល្អប្រសើរ ដំនើរការរលូន នោះអ្នកអាចបន្ត ប្រើប្រាស់បាន ដោយគ្មាន បញ្ហាដូចគ្នា។

No comments:

Post a Comment