Pages

Sunday, August 13, 2017

របៀប​បិទ​ដើម្បី​ការពារ​អ្នក​ដែល​មិន​ស្គាល់ Add Friend ក្នុង Facebook!

បណ្តា​ញសង្គម Facebook មិនមានភាពខុសប្លែកគ្នា ទៅនឹង​សង្គម ​ដែល​យើង រស់នៅ​ជាក់​ស្តែង ​នោះ​ទេ ពោល​យើង​ប្រើប្រាស់ ដើម្បី​ធ្វើកា​រ​ប្រាស្រ័យ​ទាក់ទង តែ​ជា​មួយ​ក្រុមគ្រួសារ មិត្ត​ភក្កិ និង​មនុស្ស​ជិត​ស្និទ្ធ​ប៉ុណ្ណោះ កម្រចង់រាប់អាន មនុស្សចម្លែក ខ្លាំងណាស់។



យើងអាចនិយាយបានថា នៅក្នុងបណ្តាញសង្គម Facebook គឺជាកន្លែងដ៏គ្រោះថ្នាក់មួយបាន ប្រសិនបើយើងមិនចេះការពារខ្លួន ព្រោះអីយើងអាចឃើញ បាន​ត្រឹម​តែរូបភាព និងពត៌មានមួយចំនួនរបស់មនុស្សចម្លែកប៉ុណ្ណោះ មិនដឹងអត្ថចរឹត រឺគោលបំណង​របស់​គេ ដែលគេមកចង់រាប់អានយើងនោះទេ ហេតុដូច្នេះហើយយើងគួរតែ ប្រើប្រាស់មុខងារ ការពារ​កុំអោយ​មនុស្ស ចម្លែកមកធ្វើការ ស្នើសុំធ្វើមិត្តភក្តិ (Add friend) បាន។

@របៀបបិទសម្រាប់ ទូរស័ព្ទ និងថេប្លេត
  • -ចុចសញ្ញា?បន្ទាត់បីជាន់គ្នា អូសមកក្រោម ចុចលើ Privacy Shortcuts ចុចលើ Who can contact me? ប្តូរពី Everyone ទៅជា Friends of Friends ហើយត្រឡប់ថយ​ក្រោយ​វិញ​ជាការស្រេច។

@របៀបបិទសម្រាប់អ្នកប្រើ Facebook តាមកុំព្យូទ័រ
  • -ចុចលើសញ្ញាសួរ ដែលស្ថិតនៅផ្នែកខាងលើ ចុចចូលរើសយក Privacy Shortcuts Who can Contact me ហើយប្តូរពី Everyone ទៅជា Friends of Friends ទៅជាការស្រេច។

ឥលូវនេះ មនុស្សចម្លែក នឹងមិនអាចស្នើសុំធ្វើមិត្តភក្កិយើងទៀតនោះទេ ពោលនៅពេលគេ ចូលក្នុង Profile យើង វានឹងមិន បង្ហាញកន្លែង Add Friend តែម្តង។ ប្រសិនបើគេចង់ ទំនាក់ទំនងយើង គឺត្រូវ​ផ្ញើ​ជា​សារ មកសួរយក សិនតែម្តង ទើបបាន។

គូសបញ្ជាក់ផងដែរថា វាអាចបិទបានតែមនុស្ស ចម្លែក ដែលមិនជាប់ Mutual Friends តែប៉ុណ្ណោះ។ នេះមានន័យថា ប្រសិនបើគណនីមួយនោះ ជាមិត្តភក្កិ របស់មិត្តភក្កិយើង ( Friend of Friend) ក្នុង Facebook យើងដែរ ទើបអាច Add បាន។ យើងមិនអាចបិទ មិនអោយមនុស្ស ទាំងអស់ មក Add Friend យើងបាននោះទេ។

សម្រាប់មតិខ្ញុំផ្ទាល់ អ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ មុខងារមួយនេះ ព្រោះអីបណ្តាញ Facebook បច្ចុប្បន្ន សំបូរទៅដោយមនុស្ស ដែលមានបំណង អាក្រក់ច្រើន ចង់ធ្វើការ បោកប្រាស់ ក៏ដូចជារំខាន ​យើង​ជា​ដើម។ យើងគប្បីគួរ បើកមុខងារនេះ ដើម្បីធ្វើអោយ ការប្រើប្រាស់ បណ្តាញសង្គមយើង មានសុវត្ថិភាព ​ជាង​មុន។

No comments:

Post a Comment