Pages

Sunday, August 20, 2017

របៀបបិទផ្តាច់ Background App លើទូរសព្ទដើរដោយប្រព័ន្ធ Android

នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android នៅពេលលោកអ្នកបើកប្រើកម្មវិធីណាមួយហើយ កម្មវិធីនោះ នឹងនៅបន្តដំណើរការរបស់វាខាងក្នុង Background ឬម៉ាស៊ីនទូរសព្ទជាប់ជានិច្ច បើទោះជាលោកអ្នកចុចចាកចេញ ឬប្តូរទៅកាន់កម្មវិធីមួយផ្សេងទៀតក៏ដោយ។ ហេតុនេះហើយ កាលណាកម្មវិធីកាន់តែច្រើនឡើងត្រូវបានបើក នោះទូរសព្ទ Android លោកអ្នក នឹងកាន់តែដើរយឺតទៅៗ ដោយសារតែពួកវាបានចាប់យកទំហំផ្ទុកក្នុង RAM របស់ទូរសព្ទ។

បញ្ហានេះ នឹងមិនសម្គាល់ដឹងនោះទេ ប្រសិនបើទូរសព្ទ Android លោកអ្នកជាម៉ូឌែលទំនើបចុងក្រោយដូច​ជា Galaxy S8 ឬ P10 ជាដើមនោះ។ តែបើមិនមែនវិញ លោកអ្នកចាំបាច់ត្រូវបិទផ្តាច់ App ដែលខ្លួនឈប់ប្រើចេញពីផ្ទាំង Background ទើបបាន ដោយអាចអនុវត្តបានតាមវិធីដែល Post Tech បង្ហាញជូនដូចខាងក្រោម៖

១- ចូលទៅកាន់មឺនុយកម្មវិធីបើកឡើងថ្មីៗ ដោយចុចប៉ះលើប៊ូតុងរាង”ការ៉េ”នៅខាងក្រោម ឬប៊ូតុងរាងអក្សរ “L” ផ្តេកទល់ខ្នងគ្នា (សម្រាប់ Galaxy S8 ឬ S8+) ឬយកម្រាមដៃប៉ះលើប៊ូតុង Home រួចអូសមកខាងស្តាំ (សម្រាប់ Huawei P10 ឬ P10 Plus)



២- បន្ទាប់មក ស្វែងរក App ដែលលោកអ្នកចង់បិទផ្តាច់វាចេញពី Background កម្មវិធី



៣- បន្ទាប់មកទៀត ចុចប៉ះលើប៊ូតុងសញ្ញា “x” ឬយកម្រាមដៃអូសលើ App នោះទៅខាងស្តាំ។ ប្រសិនបើលោកអ្នកចង់បិទផ្តាច់ App ចោលទាំងអស់ សូមចុចលើប៊ូតុង CLEAR ALL


៤- ប្រសិនបើទូរសព្ទនៅតែដើរយឺតទៀត សូមចូលទៅកាន់កម្មវិធី Settings -> General -> Apps ឬ Application Manager

៥- បន្ទាប់មក ចុចលើ “All apps” រួចរំកិលផ្ទាំងកម្មវិធីចុះដើម្បីរក App ណាដែលកំពុងដំណើរការ រួចចុចលើ App នោះ

៦ បន្ទាប់មកទៀត ចុចលើ “Force Stop” ដើម្បីផ្តាច់ដំណើរការរបស់វាចោលទាំងស្រុង ជាការស្រេច៕


No comments:

Post a Comment