១. ត្រូវ​ Activate iPhone ថ្មី​របស់​អ្នក

អ្នក ​អាច​ប្រើ​កម្មវិធី​​ផ្សេង​ៗ​យ៉ាង​ច្រើន​ដូច​ជា​ FaceTime, Find My iPhone, iMessage និង​មុខងារ​ជា​ច្រើន​ទៀត​​បន្ទាប់​ពី​ iPhone របស់​អ្នក​ត្រូវ​បាន Activate ។

២.​ ត្រូវ​ Install iTunes

នៅ ​ពេល​ដែល​អ្នក​​បាន​ដំឡើង​ iTunes ចូល​ទៅ​ក្នុង​​iPhone របស់​អ្នក​នោះ​​អ្នក​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ឬ​ ដក​បទ​ចម្រៀង​ វីដេអូ រូបភាព និង​កម្មវិធី​ផ្សេង​ទៀត​ក្នុង​iTune។​

៣. ត្រូវ​បង្កើត​ Apple ID

បន្ទាប់ ​ពី​អ្នក​បាន​បង្កើត​Apple ID ហើយ​នោះ​អ្នក​អាច​ចូល​ទៅ​ដោនឡូត​កម្មវិធី​ជា​ច្រើន​នៅ​ក្នុង​ iTunes Store ឬ App Store បាន​ដោយ​ងាយ​។

-ដើម្បី​រៀន​ពី​របៀប​បង្កើត​ Apple ID តាម​ iPhone មិន​បាច់​ប្រើ​ Credit Card ​សូម​ចុច​ត្រង់​នេះ!

៤. ត្រូវ​ Set Up និង Synce iPhone របស់​អ្នក

ពេល ​ដែល​អ្នក​​មាន​ iTunes និង Apple ID ហើយ​អ្នក​អាច​ភ្ជាប់ iPhone របស់​អ្នក​ទៅ​នឹង​កុំព្យូទ័រ​ដើម្បី​ Synce រូបថត​, Music Library,​ eBook និង​អ្វី​​ផ្សេង​ទៀត​ដែល​អ្នក​គិត​ថា​ចាំ​បាច់​ដាក់​ចូល​ក្នុង​​កុំព្យូទ័រ​ របស់​អ្នក​។

៥. ត្រូវ​រៀប​ចំ iCloud

៦. ត្រូវSet Up មុខងារ​ Find My iPhone

Find My iPhone ជា​មុខ​ងារ​ពិសេស​មួយ​ប្រើ​ប្រព័ន្ធ GPS ហើយ​​​អាច​ឲ្យ​អ្នក​ស្វែង​រក​​iPhone របស់​អ្នក​នៅ​ពេល​ដែល​វា​បាត់​ត្រឡប់​មក​​វិញ។

-ដើម្បី​រៀន​ពី​របៀប​ស្វែង​រក​iPhone ដែល​បាន​បាត់​ឬ​ត្រូវ​ចោរ​លួច​ត្រឡប់​មក​វិញ​ សូម​ចុច​ត្រង់​នេះ!

​៧. រៀន​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី​នៅ​ដែល​មាន​ស្រាប់​ក្នុង​ iPhone

៨. ទាញ​យក​កម្មវិធី​ថ្មី​ៗ​​ពី App Store

អ្នក ​អាច​នឹង​ត្រូវ​ការ​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត​សម្រាប់​បម្រើ​ទៅ​ដល់​ សេចក្តី​ត្រូវ​ការ​របស់​អ្នក​ក្រៅ​ពី​មុខងារ​ដែល​មាន​​ស្រាប់​នៅ​ក្នុង​ iPhone របស់​អ្នក។ សង្ឃឹម​ថា ចំណុច​ខ្លីៗ​ទាំង​ ៨ ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ iPhone ​កាន់​តែ​ងាយស្រួល​ជាង​មុន​៕

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ ipod.about