Friday, July 21, 2017

ការប្រើប្រាស់ស្មាតហ្វូន កុំព្យូទ័រ ម៉ាស៊ីនហ្គេម និងឧបករណ៍ ផ្ទុកទិន្នន័យ ជាច្រើនផ្សេង ទៀតគឺ វាមាន File System ផ្ទាល់ខ្លួន ដើម្បីដំណើរការ ក៏ដូចជា អាចស្គាល់គ្នា ជាមួយនឹង ឧបករណ៍ដទៃ ផ្សេងទៀតតាម រយៈការ ដោតរន្ធ USB ដោយបច្ចុប្បន្ន នេះពពួក File System ដែលយើង កំពុងប្រើប្រាស់ រាល់ថ្ងៃជាប្រចាំនោះ គឺមានតែ 3 ប្រភេទ ប៉ុណ្ណោះគឺ Fat32, NTFS និង exFat ដែលវាមាន លក្ខណៈ និងកិច្ច ដំណើការ ខុសប្លែកគ្នា ទៅតាម ម៉ាស៊ីន និងឧបករណ៍ នីមួយ។ ហេតុនេះ បើប្រិយមិត្ត ចង់ដឹងថា តើរវាង File System ទាំង 3 នោះ មានភាព ខុសប្លែក គ្នាអ្វីខ្លះ ក៏ដូចជា កិច្ចដំណើរការ ពិសេសៗមួយ ចំនួនរបស់វា យ៉ាងណានោះ សូមតាមដាន ជាមួយ Cambo Report ដូចខាងក្រោម៖

ដើម្បីដឹងច្បាស់ថា​ប្រព័ន្ធ File ធំៗទាំង 3 ដូចបានរៀបរាប់ ខាងលើនេះ ជាដំបូង យើងត្រូវដឹង ជាមុនសិនថាអ្វី ទៅគឺជា File System ព្រោះវានេះ ហើយគឺជាអ្នក បែងចែក ក៏ដូចជា កំណត់នូវឧបករណ៍ ទាំងនោះឲ្យដំណើរការ នៅពេល រក្សាទិន្នន័យ។ ជាការ ពិតណាស់ File System គឺជាបែបបទ និងរចនា សម្ព័ន្ធទិន្នន័យ ដែលប្រព័ន្ធ ដំណើរការ ប្រើប្រាស់ មុខងារនេះ ដើម្បីគ្រប់គ្រង ទិន្នន័យទៅ លើពពួក File ឬឯកសារ ផ្សេងៗដែល រក្សាទុក នៅក្នុង បន្ទះឈីប មេម៉ូរីលើ Flash Drive, មេម៉ូរីកាត, SSD ឬឌីសផ្ទុកទិន្នន័យ ដូចជា Hard Disk, SSHD ជាដើម ដែលអង្គផ្ទុក ទិន្នន័យ ទាំងអស់នោះ តម្រូវឲ្យមាន File System ណាមួយ ជាក់លាក់ ដើម្បីធ្វើឲ្យ ប្រព័ន្ធដំណើរ ការរបស់ Windows, Mac OS, Linux ក៏ដូចជាប្រព័ន្ធដំណើរ ការម៉ាស៊ីន ហ្គេម PS3, Xbox 360, PS4, Xbox One, Wii និងប្រព័ន្ធ ផ្សេងៗ ជាច្រើនទៀត ស្គាល់គ្នា អាចដំណើរការ ជាមួយគ្នា ទៅវិញ ទៅមកបាន។ ដូច្នេះកាលណា អង្គផ្ទុក ទិន្នន័យ ក៏ដូចជា ឧបករណ៍ សម្រាប់រក្សា ទុកឯកសារ ពុំមាន File System នេះទេ មានន័យថា ឧបករណ៍នោះ មិនអាចប្រើប្រាស់ ស្គាល់គ្នា ជាមួយនឹង ឧបករណ៍ដទៃ ផ្សេងៗទៀត បាននោះទេ ព្រោះគ្មាន ប្រព័ន្ធប្រតិបត្តិការ អាចកំណត់ បាននូវ មុខងារ ដែលត្រូវបញ្ជូន File ចេញចូល តាមការបញ្ជា។
បន្ទាប់ពីដឹងអំពី File System រួច យើងនឹងនិយាយ អំពីមុខងារ សំខាន់ៗមួយចំនួន របស់ពពួក File System ទាំង 3 ជាមួយនឹង គុណសម្បត្តិ និងគុណវិបត្តិ ដូចខាងក្រោម៖
FAT32
Fat32 គឺជា File System ស៊េរីចាស់ជាងគេ បំផុតមួយ បង្កើតឡើង ដោយក្រុមហ៊ុន Microsoft ដែលវាត្រូវ បានបង្ហាញខ្លួន ជាលើកដំបូង បំផុតនៅពេល Windows 95 ប្រកាសចេញ ជាផ្លូវការ ដោយវា បានជំនួសតំណែង របស់ Fat16 កាលពី ឆ្នាំនោះ។ Fat32 នេះត្រូវបាន គេនិយម ប្រើប្រាស់ យ៉ាងខ្លាំងក្លាបំផុត ចាប់តាំង ពីឆ្នាំ 95 មក ជាមួយនឹងពពួក USB Flash ហើយក៏បាន បន្តយកមក ប្រើប្រាស់ រហូតមកដល់ ពេលបច្ចុប្បន្ន នេះ ព្រោះវានៅ មិនទាន់ ហួសសម័យ នៅឡើយ។ អ្វីដែលពិសេស នោះគឺ Fat32 វាស្គាល់គ្នា ជាមួយនឹង ឧបករណ៍ផ្សេងៗ ជាច្រើន រាប់មិនអស់ នាពេល បច្ចុប្បន្ន បានជា ដូច្នេះហើយ File System មួយនេះ នៅតែទទួលបាន ការពេញ និយមច្រើន យ៉ាងណាមិញ វាក៏មាន គុណសម្បត្តិ និងគុណវិបត្តិ ផងដែរ ដូចខាងក្រោម៖
គុណសម្បត្តិ៖ ស្គាល់គ្នាជាមួយនឹង Windows, Mac OS, Linux, ម៉ាស៊ីនហ្គេម គ្រប់ប្រភេទ និងឧបករណ៍ ដែលប្រើប្រាស់ ជាមួយ USB ជាច្រើន ដូចជាក្បាល CD, VCD, DVD, Blu-ray, ម៉ាញ៉េ, ក្បាលចាក់តន្ត្រី នៅក្នុង រថយន្ត និងឧបករណ៍ ផ្សេងៗទៀត ជាច្រើន។
គុណវិបត្តិ៖ ស្គាល់ File ត្រឹមទំហំ 4GB និងអាច បែងចែក ទំហំ Partition ត្រឹម 8TB យ៉ាងធំបំផុត។
NTFS
NTFS គឺជាប្រព័ន្ធ File System ជំនាន់ថ្មី វាមានវត្តមាន ជាលើកដំបូង នៅពេល Windows XP បង្ហាញខ្លួនជា លើកដំបូង វាមានលក្ខណៈ ពិសេសច្រើន ត្រង់ចំនុច រក្សាទិន្នន័យ ដែលវា អាចស្គាល់ File បានធំជាង 4GB ឬយើងអាច និយាយបានថា វាគ្មានទំហំ File កំណត់ និងអាច បែងចែក Partition គ្មានទំហំកំណត់។ ជាទូទៅ NTFS នេះ គេតែងតែ ប្រើប្រាស់ តែជាមួយនឹង Windows តែប៉ុណ្ណោះ ចាប់ពី ជំនាន់ XP រហូតដល់ Windows 10 ទាំងពពួក 32-bit និង 64-bit។
គុណសម្បត្តិ៖ ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Windows វាមាន ល្បឿនលឿន ថែមទាំងអាច ធ្វើការ Copy រាល់ File មានទំហំធំៗ បានគ្មានកំណត់ និងអាច កំណត់ទំហំ Partition គ្មានដែន កំណត់ ហើយវា ក៏អាចស្គាល់ គ្នាជាមួយនឹង ម៉ាស៊ីនហ្គេម Xbox One ផងដែរ លើកលែងតែ Xbox 360 ដែលស្គាល់ តែ Fat32។
គុណវិបត្តិ៖ ល្អបំផុតសម្រាប់តែ Windows បើប្រើ ជាមួយ Mac OS និង Linux វិញ គឺពុំអាច ធ្វើការ Copy ចេញចូល បានឡើយ ហើយក៏មិន ស្គាល់គ្នា ជាមួយឧបករណ៍ ផ្សេងៗទៀត ផងដែរ ដូចជា ម៉ាស៊ីនហ្គេម និងប្រព័ន្ធ ដំណើរការ នានា។​ និយាយឲ្យខ្លី ប្រើប្រាស់ បានលើមុខងារ ទាំងអស់ បានតែ ជាមួយ Windows។
exFAT
exFAT មានវត្តមានជាលើកដំបូង នៅឆ្នាំ 2006 ពេល Windows Vista បង្ហាញខ្លួន ជាផ្លូវការ ដែលវាត្រូវបាន បង្កើតឡើង សម្រាប់ប្រើប្រាស់ ដោយដូចទៅ នឹងពពួក NTFS ដែរ តែវាសម្រាប់ យកទៅ ប្រើប្រាស់ជាមួយនឹង Flash Drive និង មេម៉ូរីកាត ដែលត្រូវការ Copy រាល់ File ដែលមានទំហំ ធំជាង 4GB ល្អប្រសើជា ជាងពពួក Fat32។
គុណសម្បត្តិ៖ ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ USB Flash និងមេម៉ូរីកាត ដោយវាមាន សមត្ថភាព អាចធ្វើការ Copy រាល់ឯកសារ ដែលមានទំហំ ធំជាង 4GB។ ជាងនេះ ទៅទៀតវា មិនត្រឹមតែ អាចប្រើ ប្រាស់តែជាមួយ Windows នោះទេ វាថែមទាំង អាចប្រើប្រាស់ ជាមួយ Mac OS X និង Linux បានទៀតផង ដោយប្រើប្រាស កម្មវិធី ជំនួយបន្ថែម និងអាច ប្រើប្រាស់ ជាមួយម៉ាស៊ីន ហ្គេម Xbox One និង PS4 ផងដែរ។
គុណវិបត្តិ៖ មិនសូវជាស្គាល់គ្នាជាមួយនឹងម៉ាស៊ីន ឬឧបករណ៍ ដទៃទៀត ដែលប្រើប្រាស់ USB សម្រាប់ដោត ដូចជា PS3, Xbox 360 និងម៉ាស៊ីន ស៊េរីចាស់ៗ មួយចំនួន ផ្សេងទៀត។
បើប្រិយមិត្តសួរថា តើរវាង File System ទាំង 3 មួយណាមាន ល្បឿនលឿន ជាងគេនោះ គឺវាពិបាក នឹងឆ្លើយ ព្រោះល្បឿន របស់វា ប្រហាក់ប្រហែលគ្នា គ្មានមួយណា លឿនខ្លាំង ជាងមួយណា នោះទេ។ ម្យ៉ាងវិញទៀត ល្បឿននោះ ក៏វា ទៅតាម File មានចំនួនច្រើន ឬតិច ផងដែរ ថាតើ វាមាន File ល្អិតៗ ឬ File មួយមាន ទំហំធំៗ។ ដើម្បីដឹងថា USB Flash Drive ឬមេម៉ូរីកាត របស់អ្នក ប្រើប្រាស់ File System មួយណានោះ គឺគ្រាន់តែ ចូលទៅ My Computer បន្ទាប់មកចុច Mouse ខាងស្ដាំ ហើយជ្រើសរើស យក Property បន្ទាប់មក អ្នកនឹងឃើញ មានពាក្យ File System បង្ហាញ។
បើក្នុងករណីអ្នកចង់ធ្វើការ ផ្លាស់ប្ដូរ File System ថ្មីនោះ វាងាយស្រួល ដោយគ្រាន់តែ Format ឧបករណ៍ របស់អ្នក ហើយជ្រើសរើស យកពាក្យ Fat32/NTFS/exFat ជាការស្រេច។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget