Tuesday, July 25, 2017

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ឮ​ពាក្យ Apple Store, Apple Authorized Resellers និង Apple Premium Resllers។ ប៉ុន្តែ Sabay ជឿ​ថា​ភាគ​ច្រើន​ប្រាកដ​ជា​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំង ៣ នោះ​នៅ​ឡើយ ទៀត​សោត​អ្នក​ខ្លះ​ច្រើន​ភ័ន្ត​ច្រឡំ​ថា​ជា​ហាង​លក់​តែ​មួយ​ ​ចុះ​វា​មាន​ភាព​ខុស​គ្នា​បែប​ណា​ខ្លះ?

  • @Apple Store:
Apple Store ជា​ហាង​លក់​ចែកចាយ ដែល​គ្រប់គ្រង​ផ្ទាល់​ពី​សំណាក់​ក្រុមហ៊ុន Apple Inc។ ត្រូវ​បាន​បង្កើត​ជា​លើក​ដំបូង​នា​ខែ​ ឧសភា ឆ្នាំ ២០០១ ហើយ​កាល​នោះ​មាន ២ ទីតាំង​ប៉ុណ្ណោះ។ មក​ទល់​បច្ចុប្បន្ន Apple បាន​ពង្រីក​ហាង​លក់​ចែកចាយ​របស់​ខ្លួន​ដល់ ៤៩៨ ហាង ក្នុង ២២ ប្រទេស​ជុំវិញ​ពិភពលោក។


ក្នុង​ហាង Apple Store មាន​លក់​ផលិតផល​ Apple ទាំង​អស់ ដែល​រួម​ដូច​ជា កុំព្យូទ័រ Mac, iPhone, iPad, iPd និង Apple Watch បន្ថែម​ទូរទស្សន៍​ឆ្លាតវៃ Apple TV គួបផ្សំ​គ្រឿង​បរិក្ខារ​ជា​ច្រើន​ទៀត។​

យ៉ាងណាមិញ​ចំពោះ​ប្រទេស​ដែល​ពុំ​មាន Apple Store ខាង​ក្រុមហ៊ុន Apple ក៏​បាន​បង្កើត​ជា​ហាង​លក់ ២ ប្រភេទ ដើម្បី​ផ្ដល់​សិទ្ធ​ដល់​នរណា​ម្នាក់​អាច​លក់​ផលិតផល​របស់​ខ្លួន​ ​រួម​មាន Apple Authorized Resellers និង Apple Premium Resellers


ប្រភេទ​ហាង​ទាំង ២ ខុស​គ្នា​ត្រង់​ថា Authorized Resellers មាន​សិទ្ធ​លក់​ផលិតផល​ផ្សេង​ក្នុង​ហាង​របស់​ខ្លួន មិន​ថា​តែ​ស្លាក​យីហោ Apple​ ​ឬ​ក្រុមហ៊ុន​ដទៃ។ ចំណែក​ឯ​ Premium Resellers មាន​សិទ្ធ​លក់​តែ​ផលិតផល​របស់ Apple សុទ្ធ​តែ​ប៉ុណ្ណោះ។
នៅ​ពេល​ដែល​ដើរ​ចូល​ទៅ​ក្នុង​ហាង Apple Authorized Resellers អ្នក​អាច​ឃើញ​តំណាង​លក់​ផលិតផល Apple មាន​តែ ១ ទៅ ២ នាក់​យ៉ាង​ច្រើន ផ្ទុយ​ទៅ​វិញ​សម្រាប់ Premium Resellers អ្នក​នឹង​ឃើញ​មាន​ច្រើន​គ្នា ហើយ​ពួក​គេ​សុទ្ធ​សឹង​តែ​មាន​ចំណេះដឹង​ ក៏​ដូច​ជា​បទពិសោធន៍​ខ្ពស់​​ទាក់ទង​ផលិតផល Apple ប្រសើរ​ជាង​អ្នក​តំណាង​ក្នុង​ហាង Authorized Resellers។​


ប៉ុន្តែ​សូម​បញ្ជាក់​ថា ប្រភេទ​ហាង​ទាំង ២ មិន​មែន​បើក​ដំណើរការ​ដោយ​ Apple ផ្ទាល់​នោះ​ទេ ព្រោះ​ហាង​ទាំង​នោះ​មាន​ម្ចាស់​គ្រប់គ្រង​ផ្សេង គ្រាន់​ថា​ពួក​គេ​បាន​សុំ​សិទ្ធ​ចែកចាយ​ពី​ក្រុមហ៊ុន​ច្បាស់លាស់ ហើយ​​ពួក​គេ​គ្រាន់​ជា​ភាគី​ទី ៣ ក្នុង​ការ​បន្ត​ចែកចាយ​លក់​ផលិតផល​របស់ Apple៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget