Saturday, July 29, 2017

- ប្រព័ន្ធទប់លំនឹងESP: ជាប្រព័ន្ធទប់លំនឹងរថយន្តដោយថាមពលអេឡិចត្រូនិចដែលធ្វើឲ្យការបើកបរមានលំនឹងហើយជួយឲ្យរថយន្តរក្សាគន្លងផ្លូវបានល្អនិងធ្វើឲ្យអ្នកបញ្ជាដៃចង្គួតមានភាពម្ចាស់ការ បើទោះជាធ្វើដំណើរស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។

- ប្រព័ន្ធសុវត្ថិភាព Advance Track with RSC (Roll Stability Control) ដែលអាចជួយទប់លំនឹងរថយន្តដោយស្វ័យប្រវត្តិ នៅពេលដែលកាន់ចង្កូតខ្លាំងឬនៅពេលបើកបរលើផ្លូវដែលមានស្ថានភាពរអិល ឬរលាក់

- ប្រព័ន្ធHDC:ជាប្រព័ន្ធគ្រប់គ្រងរថយន្តនៅពេលបើកបរចុះចំរាល។ ប្រព័ន្ធនេះជួយឲ្យអ្នកបើកបរកាន់តែមានភាពងាយស្រួល និងមានសុវត្តិភាពខ្ពស់ទាំងការបើកបរនៅលើផ្លូវធម្មតានិងផ្លូវលំបាក។

-ប្រព័ន្ធHSA: ប្រព័ន្ធជួយទប់ស្កាត់រថយន្តមិនឲ្យរអិលថយក្រោយនៅពេលបើកបរឡើងទួលដោយរក្សាសម្ពាធហ្រ្វាំងបើទោះជាអ្នកបញ្ជាដៃចង្គួតដកជើងចេញពីឈ្នាន់ហ្រ្វាំងទៅជាន់ឈ្នាន់ហ្គារិ៍ក៏ដោយ។

- ប្រព័ន្ធTSA: ជាប្រព័ន្ធសម្រាប់គ្រប់គ្រងដំណើរការអូសសណ្តោងឲ្យមានភាពត្រឹមត្រូវនិងមានសុវត្តិភាព។ ប្រព័ន្ធនេះនិងធ្វើការកាត់បន្ថយល្បឿនរបស់រថយន្តនិងកាត់បន្ថយកម្លាំងម៉ាស៊ីនបន្តិចម្តងៗរហូតដល់រថយន្តឈប់និងបង្កើនសម្ពាធហ្រ្វាំងដោយស្វ័យប្រវត្តិនៅពេលដែលការអូសសណ្តោងមានបញ្ហាកើតឡើង។

- ប្រព័ន្ធABS:ជាប្រព័ន្ធមួយដ៏ទំនើបដែលគេបំពាក់លើកង់ទាំង4ដែលអាចបញ្ឈប់រថយន្តបានយ៉ាងមានប្រសិទ្ធភាពនៅពេលរថយន្តជួបឧបសគ្គ។ ABSមិនត្រឹមតែអាចបញ្ឈប់ល្បឿនរថយន្តបានល្អប៉ុណ្ណោះទេវាថែមទាំងជួយឲ្យរថយន្តរក្សាលំនឹងបានល្អមិនរេឆ្វេងស្តាំខណៈចាប់ហ្រ្វាំងបង្ខំ។

- ប្រព័ន្ធគ្រប់គ្រងលំនឹងដោយថាមពលអេឡិចត្រូនិក ESC (Electronic Stability Control): ប្រព័ន្ធ ESC ប្រើប្រាស់ថាមពលអេឡិចត្រូនិកនិងមានបំពាក់ដោយឧបករណ៍ Sensor សម្រាប់ការវាស់ចម្ងាយទីតាំងអ្នកបើកបរនិងធ្វើការបញ្ជូនកម្លាំងសម្ពាធហ្រ្វាំងដោយស្វ័យប្រវត្តិ ទៅកាន់កង់ណាមួយដែលបាត់បង់លំនឹងឲ្យត្រឡប់មក រកការគ្រប់គ្រង ជាប្រក្រតីវិញ។ ESC ជួយឲ្យការបើកបរពេលបត់បែនមានភាពម្ចាស់ការដោយមិនឲ្យរថយន្តជ្រុលចេញពីគន្លងផ្លូវបានយ៉ាងល្អ ហើយវាក៏ត្រូវបានប្រើប្រាស់ ស្របពេលគ្នាជាមួយប្រព័ន្ធគ្រប់គ្រងទំនាញ TCS ផងដែរ

-ប្រព័ន្ធហ្រ្វាំង ABS (Anti-Lock Braking System): នៅពេលជួបហេតុការណ៍បន្ទាន់ ប្រព័ន្ធនេះនឹងផ្តល់ឲ្យមានការជាន់ហ្វ្រាំងបន្ទាន់ផងដែរ ដែលអាចធ្វើឲ្យកង់ទាំង៤ជាប់គាំងនិងរអិល ជាលទ្ធផលធ្វើឲ្យបាត់បង់ការគ្រប់គ្រងទៅលើដៃចង្កូត ខណៈពេលយើងត្រូវការប្រើប្រាស់ជាចាំបាច់បំផុត។ ហ្វ្រាំង ABS ជួយទប់ស្កាត់ការជាប់គាំងកង់ទំាង ៤ បើទោះបីស្ថិតនៅក្រោមការជាន់ហ្រ្វាំងដោយសម្ពាធខ្លាំងក្នុងស្ថានភាពណាក៏ដោយ ហើយក្នុងស្ថានភាពឆាប់រហ័សវាទាញសម្ពាធហ្រ្វាំងដើម្បីជួយឲ្យអ្នកបើកបរគ្រប់គ្រងដៃចង្កូតបានយ៉ាងល្អបំផុត

-ហ្រ្វាំងអេឡិចត្រូនិក EBD (Electronic Brakeforce Distribution): ហ្រ្វាំង EBD ជួយបែងចែកកម្លាំងសម្ពាធហ្រ្វាំងឲ្យមានភាពស្មើគ្នា និងសមស្របទៅកាន់កង់នីមួយៗ នៅពេលដែលរថយន្តផ្ទុកទម្ងន់មិនស្មើគ្នានៅកង់នីមួយៗ។ EBD ជួយឲ្យអ្នកបើកបរមានភាពជឿជាក់គ្រប់ស្ថានការនៃការជាន់ហ្រ្វាំង

-ប្រព័ន្ធគ្រប់គ្រងទំនាញ TSC (Traction Control System): ប្រព័ន្ធ TSC ផ្តល់នូវភាពជឿជាក់សម្រាប់ការបើកបរ បើទោះបីជាស្ថានភាពអាកាសធាតុអាក្រក់ឬផ្លូវរអិលយ៉ាងណាក៏ដោយ ក៏ប្រព័ន្ធនេះផ្តល់នូវលំនឹងនិងសំទុះក្នុងការធ្វើដំណើរបានយ៉ាងប្រសើរបំផុត

-ហ្រ្វាំងជំនួយ BA (Brake Assist): ក្នុងស្ថានភាពជាន់ហ្រ្វាំងបន្ទាន់នោះអ្នកបើកបរជាច្រើនមិនអាចបញ្ជូនកម្លាំងសម្ពាធហ្រ្វាំបានគ្រប់គ្រាន់ សម្រាប់ឲ្យរថយន្តឈប់ក្នុងរយៈចម្ងាយដ៏ជិតនោះបានទេ។ ហ្រ្វាំងជំនួយ BA នឹងផ្តល់នូវកម្លាំងសម្ពាធហ្រ្វាំងបានយ៉ាងគ្រប់គ្រាន់ ធ្វើឲ្យរថយន្តឈប់បានយ៉ាងលឿនក្នុងរយៈចម្ងាយជិត

- កាមេរ៉ាមើលក្រោយ Rearview Camera: ការថយរថយន្តចូលទៅកាន់កន្លែងចតអាចនឹងមិនមានសុវត្ថិភាពគ្រប់គ្រាន់ បើសិនជាយើងមិនទទួលបានព័ត៌មានច្បាស់លាស់។ ប្រព័ន្ធកាមេរ៉ាមើលក្រោយរបស់រថយន្ត Sonata ស៊េរី២០១៣ជួយឲ្យអ្នកបើកបរថយរថយន្តចូលទៅកាន់ទីកន្លែងចង្អៀត បានយ៉ាងងាយជាមួយអេក្រង់បង្ហាញប្រភេទថាច់ស្រ្គិននៅលើផ្ទាំង Dash Board ខាងមុខដែលការបង្ហាញនេះមានជាលក្ខណៈបន្ទាត់ សម្រាប់តម្រង់ការថយរថយន្តឲ្យកាន់តែល្អ

- Homelink: ជាកម្មវិធីនិងប្រព័ន្ធដំណើរការដ៏ប្រសើរបំផុតសម្រាប់ការបើកបរនៅក្នុងស្ថានភាពអាកាសធាតុត្រជាក់ មេឃចុះអ័ព្ទឬពេលមានភ្លៀងធ្លាក់ជាដើម ដោយកម្មវិធី Home-link អនុញ្ញាតិឲ្យអ្នកបើកបរធ្វើការបើកភ្លើង បើកប្រព័ន្ធកម្តៅនិងបើកគម្របធុងសាំងដោយមិនចាំបាច់ចេញក្រៅរថយន្ត

-Trip Computer with Custom Settings: កម្មវិធីនេះជួយឲ្យអ្នកបើកបរដឹងពីចំណុះប្រេងឥន្ធនៈ និងរយៈចម្ងាយអ្នកបើកបរ។ លើសពីនេះ វាក៏អាចឲ្យយើងធ្វើការកំណត់នៃការបិទភ្លើងតាមពេលវេលាផងដែរ

-ប្រព័ន្ធសំឡេង Audio System: អ្នកបញ្ជាដៃចង្កូតនិងអ្នករួមដំណើរទាំងអស់នៅក្នុងរថយន្តអាចកម្សាន្តដោយរីករាយជាមួយកម្មវិធីវិទ្យុ AM/FM វិទ្យុផ្កាយរណប XM/ CD/ MP3/ iPod ដែលភ្ជាប់ដោយឧបករណ៍បំពងសម្លេងម៉ាក Infinity មានថាមពលរហូត ៤០០ វ៉ាត់ចំនួន ៩ ផ្តល់សំឡេងយ៉ាងពិរោះរណ្តំ

-Integrated Bluetooth: លក្ខណៈនេះអ្នកបើកបរអាចធ្វើការនិយាយទូរស័ព្ទដៃដោយមិនចាំបាច់ដកដៃចេញពីដៃចង្កូតឡើយ។ រថយន្ត Sonata ស៊េរី 2013 មានបំពាក់កម្មវិធី Bluetooth សម្រាប់ភ្ជាប់និងផ្ទេរទិន្នន័យពីទូរស័ព្ទបានដោយងាយនិងអាចបញ្ជាតាមរយៈសំឡេងបានផងដែរ

-Sit Down, Relax: កៅអីអ្នកបើកបរត្រូវបានគ្រប់គ្រងដោយថាមពលអេឡិចត្រូនិកអាចបញ្ជាកម្រិតលំងាក ៨ តង់និងការបំពាក់ដោយថាមពលកម្តៅកៅអីផងដែរដែលធ្វើឲ្យអ្នកបើកបរទទួលបានភាពធូរស្បើយនិងផាសុខភាព នៅពេលអង្គុយនៅលើកៅអីដ៏ប្រណិតរបស់រថយន្តនេះ

-បង្អូចដំបូល Power Sunroof: បង្អួចដំបូលរបស់រថយន្ត Sonata ស៊េរី២០១៣ ប្រើប្រាស់ថាមពលអេឡិចត្រូនិកសម្រាប់បញ្ជា ដែលផ្តល់ភាពងាយស្រួលក្នុងការបិទបើក ហើយក៏ផ្តល់នូវភាពស្រស់ស្រាយជាមួយបរិកាសដ៏បរិសុទ្ធពីខាងក្រៅហើយក៏ជាផ្លូវផ្តល់នូវវីតាមីន D ពីពន្លឺព្រះអាទិត្យដល់សារពាង្គកាយទៀតផង។
-Proximity Key: ជាមួយប្រព័ន្ធនេះអ្នកបើកបរមិនចាំបាច់រាវរកកូនសោរពីក្នុងហោប៉ៅឬកាបូបឡើយ។ តាមរយៈប្រព័ន្ធនេះអ្នកបើកបរគ្រាន់តែរក្សាឧបករណ៍ Key fob នៅជាប់នឹងខ្លួននោះគឺអាចបញ្ជាប្រព័ន្ធដំណើរការណ៍រថយន្តឬបិទបើកសោរទ្វារថយន្តបានយ៉ាងងាយ

-បច្ចេកវិទ្យា Blue Link: ប្រព័ន្ធបច្ចេកវិទ្យា Blue Link ត្រូវបានអភិវឌ្ឍឡើងដើម្បីធ្វើឲ្យជិវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែមានភាពងាយស្រួលថែមទៀត។ អ្នកបើកបរអាចភ្ជាប់កម្មវិធី Blue Link តាមរយៈប្រព័ន្ធទូរស័ព្ទដៃ Smart Phone ឬប្រព័ន្ធដំណើរការណ៍នៅក្នុងរថយន្ត ដើម្បីស្វែងរកស្ថានីយប្រេងឥន្ធនៈ ស្វែងរកផ្លូវ ត្រួតពិនិត្យដំណើរការណ៍រថយន្ត ភ្ជាប់ទំនាក់ទំនងទូរស័ព្ទដៃ ទប់ស្កាត់អំពើចោរកម្ម ឬក៏អាចភ្ជាប់ទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ផងដែរ

-ផ្ទៃខាងក្នុង Interior Volume : ក្រៅពីការរចនាម៉ូដប្រកបដោយភាពប៊ិនប្រសព្វនិងស័ក្កិសមនោះ ផ្ទៃខាងក្នុងរបស់រថយន្ត Sonata ស៊េរី២០១៣ មានទំហំធំទូលាយផ្តល់ផាសុខភាពខ្ពស់សម្រាប់មនុស្សពេញវ័យរហូតដល់ ៥ នាក់ និងផ្ទុកឥវ៉ាន់បានកាន់តែច្រើនទៀតពោលគឺបើនិយាយឲ្យចំគឺរថយន្ត Sonata ស៊េរី២០១៣មានផ្ទៃខាងក្នុងធំទូលាយជាងរថយន្ត Sedan ជាច្រើនម៉ូដែលទៀត

-ប្រព័ន្ធបង្ហាញផ្លូវ Navigation System: ប្រព័ន្ធនេះផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរក និងចេញដំណើរពីកន្លែងមួយទៅកន្លែងទៀតដោយអ្នកបើកបរអាចប្រើប្រាស់សំឡេងបញ្ជា ឬម្រាមដៃចុចលើអេក្រង់ Touchscreen ក៏បាន។ Navigation System ប្រើប្រាស់ប្រព័ន្ធផ្កាយរណប ជួយសម្រួលដល់អ្នកបើកបរក្នុងការស្វែងរកកន្លែងផ្សេងៗដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថានីយប្រេងឥន្ធនៈ ម៉ាស៊ីនដកលុយ ATM  ហើយក៏អាចឲ្យយើងធ្វើការត្រួតពិនិត្យស្ថានភាពចរាចរណ៍ អាកាសធាតុ ទីផ្សារភាគហ៊ុន និងការប្រកួតកីឡាជាដើមផងដែរ

-Fuel Cell System: យានយន្តដែលបំពាក់ Fuel Cell System ជាយានយន្ត ដែលប្រើប្រាស់ថាមពលអគ្គិសនីផ្គត់ផ្គង់ដោយអាគុយ មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ Fuel Cell System ក៏អាចត្រូវបានគេប្រើប្រាស់នូវឧស្ម័នអ៊ីដ្រូសែនពីធម្មជាតិផងដែរ តែនៅពេលដែលគេប្រើប្រាស់ថាមពលអគ្គិសនីចេញពី Fuel Cell System នោះសារធាតុដែលភាយចេញពីអុកស៊ីតកម្មនឹងបំប្លែងជាចំហាយទឹក ដែលមិនប៉ះពាល់ដល់បរិស្ថាន។

-Lane Departure Prevention = ប្រព័ន្ធបច្ចេកវិទ្យាដែលជួយឲ្យការបើកបរប្រកបទៅដោយសុវត្ថិភាពខ្ពស់។ មុខងារនេះជួយការពារកុំឲ្យអ្នកបើកបរឆ្លងបន្ទាត់ទៅកាន់ចំនែកផ្លូវផ្សេងទៀត។ វាប្រើប្រាស់កាមេរ៉ាដែលបំពាក់នៅក្នុងរថយន្តចាប់យកគំនូសបន្ទាត់ចរាចរ ហើយនៅពេលដែលអ្នកបើកបររេចេញខុសជួរដោយមិនបានបើកភ្លើងស៊ីញ៉ូ វានឹងធ្វើការបន្លឺសំឡេងដាស់តឿន ហើយបើអ្នកបើកបរនៅមិនមានប្រតិកម្មតបទេ វានឹងធ្វើការជាន់ហ្រ្វាំងកង់មុខ ក្រោយនៃផ្នែកម្ខាងទៀតសន្សឹមៗ ដោយស្វ័យប្រវត្តិដើម្បីទាញឲ្យរថយន្តចូលក្នុងជួររបស់ខ្លួនវិញ

-Advance Airbag System =  ជាប្រភេទពោង Dual Stage ដែលបំពាក់មកជាមួយនូវសេនស័រ ដែលអាចស្វែងយល់ពីកម្រិតនៃការប៉ះទង្គិចនិងអាចជួយកាត់បន្ថយការជះឥទ្ធិពលលើអ្នកប្រើប្រាស់ ដែលកើតចេញពីការផ្ទុះពោងសុវត្ថិភាព

-Intelligent Brake Assist = ដែលជួយអមហ្រ្វាំងនិងបន្ថយនូវល្បឿនដោយស្វ័យប្រវត្តិនៅពេលដែល វាឃើញមានឧបសក្គនៅពីខាងមុខ

-TPMS = ប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់

-Bose Premium Audio System = ប្រព័ន្ធសំឡេង

-Range Rover Evoqueជាម៉ូដែលដ៏ថ្មីស្រឡាងបំផុតរបស់ក្រុមហ៊ុន Land Rover សម្រាប់ឆ្នាំ២០១២ មានទំហំស៊ីឡាំងម៉ាស៊ីនត្រឹមតែ 2.0 L តែកម្លាំងខ្លាំងនិងជាប្រភេទម៉ាស៊ីន ដែលអាចមានកម្រិតបញ្ចេញឧស្ម័នកាបូនិក ២០% ទាបជាងម៉ាស៊ីនរថយន្តស៊េរីមុនៗ

-ប៊ូតុង Terrain Response សម្រាប់ឲ្យអ្នកបើកបរចុចជ្រើសរើសយកដើម្បីឲ្យស្របទៅតាមស្ថានភាពផ្លូវ ក្នុងនោះមានដូចជា Dynamic Program សម្រាប់ស្ថានភាពផ្លូវបត់បែនខ្លាំង, General Driving សម្រាប់បើកបរនៅលើផ្លូវធម្មតា, Grass/Gravel/Snow សម្រាប់ផ្លូវស្មៅ ឬព្រិល និង Mud &Ruts សម្រាប់ផ្លូវភក់ និង Sand សម្រាប់បើកបរលើខ្សាច់

-ប្រព័ន្ធសំឡេង Meridian Surround Sound System ដែលអាចបញ្ចេញសម្លេងបានក្នុងកម្រិត ៨៥០ វ៉ាត់ជាមួយឧបាល័រចំនួន ១៧ គ្រាប់ដ៏ពិរោះរណ្តំ ដែលអាចធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពរីករាយ និងមិនមានភាពធុញទ្រាន់ទោះបីត្រូវធ្វើដំណើរយូរប៉ុន្មាក៏ដោយ

-មុខងារ Hill Descend Control សម្រាប់ជួយសម្រួលដល់អ្នកបើកបរក្នុងការបើកចុះចំណោត ដូចជាពេលបើកចុះភ្នំជាដើម។ ដោយស្វ័យប្រវត្តិ Hill Descend Control វានឹងធ្វើការកំណត់ល្បឿនចុះចំណោតរបស់លោកអ្នក ឲ្យស្ថិតក្នុងកម្រិតសុវត្ថិភាពណាមួយ។ មុខងារនេះ វាធ្វើការទាក់ទងគ្នាជាមួយនឹងប្រព័ន្ធហ្រ្វាំង ABS របស់រថយន្ត ដោយវាជួយសម្រួលល្បឿន និងសំពាធហ្រ្វាំងឲ្យស្ថិតក្នុងកម្រិតសមល្មមមួយមិនប៉ះពាល់ដល់រថយន្តនិងការបើកបរ

-ប្រព័ន្ធ Curve Control ជួយធ្វើការបន្ថយល្បឿនរថយន្ត នៅពេលល្បឿនរថយន្តលឿនពេកនៅពេលដល់ផ្លូវកោង

-ប្រព័ន្ធសំឡេងក្នុងរថយន្តបំពាក់ដោយបច្ចេកវិទ្យា GreenEdge Technology ថ្មីដែលធ្វើឲ្យឧបាល័រនេះ អាចដំណើរការបានខ្លាំង ជាងឧបាល័រធម្មតារហូតដល់ទៅពីរ ដង តែប្រើប្រាស់ថាមពលតិចជាង

-ឧបាល័រសំឡេងនេះមានចំនួន ១៧ គ្រាប់និងអាចទ្រងទ្រង់សំឡេងជាលក្ខណៈ Surround Sound បានក្នុងទំហំ ៨៣៥ វ៉ាត់

-ជាមួយមុខងារពិសេសៗជាច្រើន បានធ្វើឲ្យម៉ូដែល GS350 ក្លាយជារថយន្តដ៏ឆ្លាតវៃអាចជួយឲ្យការបើកបរចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងដោយការធ្វេសប្រហែសមួយពេល

-Dynamic Radar Cruise សម្រាប់ជួយរក្សាចម្ងាយពីរថយន្តដែលនៅខាងមុខ

-Blind Spot Monitor សម្រាប់ជួយឲ្យអ្នកបើកបរងាកចេញពីគន្លងផ្លូវប្រកបដោយសុវត្ថិភាព ព្រោះនៅពេលសេនស័រចាប់បានថា មានរថយន្តផ្សេងៗទៀតនៅក្បែរយើង វានឹងធ្វើការបង្ហាញសំឡេងដាស់តឿន

-Adaptive Front Lighting ដែលអាចបញ្ជាឲ្យអំពូលរេចុះឡើងដោយស្វ័យប្រវត្តិតាមចង្កូតរថយន្ត

-Night View ប្រើបច្ចេកវិទ្យាអ៊ីនហ្រ្វាត ចាប់យកស្រមោលវត្ថុផ្សេងៗដែលអំពូលភ្លើងរបស់រថយន្តមិនអាចភ្លឺដល់ មកបង្ហាញលើអេក្រង់ខាងក្នុងរថយន្ត

-ប្រព័ន្ធថយចតរថយន្តនៅក្នុងប្រអប់ដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចទៅលើកន្លែងចូលចតដោយស្វ័យប្រវត្តិ នោះរថយន្តប្រភេទនេះ នឹងស្វែងរកកន្លែងចូលចតខ្លួនឯងដោយសុវត្ថិភាព
-ប្រព័ន្ធទប់លំនឹងរថយន្តនៅពេលបើកបរផ្លូវកោង និងការពារក្រឡាប់។ប្រព័ន្ធនេះទោះបីជាលោកអ្នកបើកបរក្នុងល្បឿនលឿននៅត្រង់ចំណុចផ្លូវកោងខ្លាំង តែ Ford Explorer នឹងមានប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យផ្អៀងឬទេរទៅម្ខាងដូចរថយន្តធម្មតានោះទេ

-ប្រព័ន្ធបញ្ជាបញ្ចេះរថយន្តពីចម្ងាយដើម្បីបន្ថយកំដៅមុនពេលធ្វើដំណើរ រថយន្តធម្មតាទាល់តែលោកអ្នកចូលក្នុងទើបបញ្ឆេះវាពេលនោះលោកអ្នកបែកញើសពេញខ្លួនបាត់ទៅហើយ តែសម្រាប់ Ford Explorer អ្នកអាចបញ្ឆេះពីចម្ងាយនោះមុនពេលអ្នកឡើងរថយន្តកំដៅត្រូវបានបន្ថយ១០០ភាគរយ

-ប្រព័ន្ធ Wifiដែលអាចឲ្យលោកអ្នកប្រើអ៊ីនធឺណិតបាននៅពេលធ្វើដំណើរជាមួយនឹងការបំពាក់ដោយម៉ាស៊ីនបញ្ចាំង DVD ចំនួនពីរអាចស្តាប់ដោយកាស Bluetooth និងមានធុងបាស់ម៉ាក Sony ចំនួន១២គ្រាប់ទៀតផង

-ប្រព័ន្ធផ្តល់សញ្ញាស្ថានភាពជុំវិញរថយន្តក្នុងពេលបើកបរ មានន័យថារថយន្តនោះមានប្រព័ន្ធត្រួតពិនិត្យនៅជុំវិញដូចជាប្រព័ន្ធកាមេរ៉ាជាដើម ដើម្បីផ្តល់សញ្ញាពីស្ថានភាពផ្លូវដូចជាចង្អៀតពេកឬក៏រថយន្តកៀកនឹងរបស់អ្វីមួយខ្លាំងពេកដែលសញ្ញានោះនឹងអាចឲ្យអ្នកបើកបរមានការប្រុងប្រយ័ត្នជាមុន

-ប្រព័ន្ធគ្រប់គ្រងការបើកបរលើ៤ស្ថានភាពផ្លូវដែលក្នុងនោះមានការបើកចុះចំណោតដោយស្វ័យប្រវត្តិការបើកបរលើស្ថានភាពផ្លូវរអិល ការបើកបរលើស្ថានភាពផ្លូវដីខ្សាច់និងការបើកបរលើស្ថានភាពដីភក់

-កៅអីនៅជួរទី៣របស់រថយន្តនេះ អាចបត់បានជាផ្ទៃរាបស្មើដោយប្រព័ន្ធស្វ័យប្រវត្តិ

-ទ្វារក្រោយនៃរថយន្តអាចបិទបើកដោយប៊ូតុងបញ្ជាប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិ ប្រព័ន្ធផ្តល់សញ្ញាពីសម្ពាធខ្យល់និងមានប្រព័ន្ធលេខសម្ងាត់ជាដើម

-ប្រព័ន្ធផ្តល់សញ្ញាសុវត្ថិភាពក្នុងការផ្តល់ដំណឹងផ្សេងៗពិសេសនៅពេលដែលអ្នកបើកបរងងុយគេងវាមានសញ្ញាបង្ហាញឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ឬសម្រាកបន្តិច

-ពោងសុវត្ថិភាពការពារអ្នកបើកបរនិងអ្នកដំណើរត្រូវបានបំពាក់តាមលក្ខណៈពិសេស ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិដើម្បីការពារអាយុជីវិតអ្នកនៅក្នុងរថយន្តទាំងអស់

-ប្រព័ន្ធគ្រប់គ្រងលំនឹងtraction control system (TCS) ឬanti-slip regulation (ASR)  និងទំនាញElectronic stability control (ESC)

-ប្រព័ន្ធហ្រ្វាំងជំនួយ (ABS)
-ហ្រ្វាំងអេឡិចត្រូនិកElectronic brakeforce distribution (EBD)
-ប្រព័ន្ធផ្ដល់ព័ត៌មាន
-ប្រព័ន្ធភ្ជាប់ទូរស័ព្ទដៃ
-ប្រព័ន្ធវិទ្យុផ្កាយរណប
-អេក្រង់បង្ហាញទិសដៅ
-ឧបករណ៍ការពារសុវត្ថិភាពដូចជា កាមេរ៉ាមើលមុខក្រោយ ប្រព័ន្ធជំនួយការចត ហ្រ្វាំងជំនួយ anti-lock braking system(ABS)ប្រព័ន្ធគ្រប់គ្រងលំនឹង Electronic stability control (ESC)
-ប្រព័ន្ធបញ្ជាដោយថាមពលអេឡិចត្រូនិក
-ប្រព័ន្ធការពារអ្នកនៅក្នុងរថយន្ត Pre Safe,Bas Plus
-ប្រព័ន្ធជំនួយឲ្យប្រុងប្រយ័ត្នពេលអ្នកបើកបរភ្លេចស្មារតី(Drowsiness Detetion System Attention Assist)
-ប្រព័ន្ធការពារក្បាលទប់ទល់នឹងការបុកទង្គិចNeck-Pro
-ប្រព័ន្ធចាប់អង្កេតស្ថានភាពផ្លូវ (Land Keeping Assist)
-ប្រព័ន្ធជំនួយមើលចំណុចដែលអ្នកបើកបរមិនអាចមើលឃើញ
-ប្រព័ន្ធជំនួយមើលស្ថានភាពពេលយប់
-ប្រព័ន្ធគ្រប់គ្រងល្បឿនអេឡិចត្រូនិកដែលអាចឲ្យអ្នកបើកបរកំណត់ការរក្សាល្បឿនក្នុងកម្រិតណាមួយនៅលើស្ថានភាពផ្លូវធម្មតាបានយ៉ាងងាយស្រួល
-ប្រើប្រព័ន្ធបើកបរ Symmetrical All Wheel Drive ដែលបង្កកម្លាំងទាញចលនាកង់ទាំង៤ស្មើគ្នានឹងទម្ងន់ក្នុងការសង្កត់ចេញកម្លាំងដល់ការអូសទាញចលនាទាំង៤ដោយប្រព័ន្ធអេឡិចត្រូនិកបណ្ដាលឲ្យមានភាពល្អឥតខ្ចោះពេលបើកបរលើផ្លូវលំបាក និងផ្លូវកោង

-បច្ចេកវិទ្យា Direction Injection និង Turbo Charger ដែលធ្វើឲ្យការបើកបរអាចបង្កើតតុល្យភាពជាមួយការស៊ីប្រេងដែលមានអាត្រាតិច

-កម្មវិធី Comfort Access គ្រប់គ្រងដំណើរការណ៍ដោយមិនបាច់ប្រើសោរ

-ប្រព័ន្ធសុវត្ថិភាពសកម្ម (Active and Passive Safety) ផ្តល់នូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកដំណើរទាំងអស់ក្នុងរថយន្តនៅលើដងផ្លូវ

-ប្រព័ន្ធបច្ចេកវិទ្យា Driving Dynamics ធ្វើឲ្យប្រព័ន្ធដំណើរការណ៍បូមមុខ-ក្រោយនិងដៃចង្កូតមានភាពម្ចាស់ការ ឆ្លើយតបទៅនឹងគ្រប់ស្ថានភាពបើកបរបានយ៉ាងប្រសើរ និងផ្តល់ភាពជឿជាក់ក្នុងការបើកបរ

-ប្រព័ន្ធភ្លើង Dual-Swivel Adaptive Front Lighting System (AFS) ជួយឲ្យអ្នកបើកបរមើលឃើញច្បាស់នៅពេលយប់ ខណៈបើកបរនៅលើផ្លូវកោងដោយប្រព័ន្ធភ្លើងនេះមានកម្រិតលំងាក តាមការបត់នៃដៃចង្កូតក្នុងល្បឿនរថយន្ត ១០គ.ម/ម៉ ហើយភ្លើងទាំងសងខាងអាចងាកទៅឆ្វេងបានកម្រិតមុំ ៩ ដឺក្រេនិងទៅស្តាំ ៤ ដឺក្រេ។ ក្នុងពេលបើកបរពេលថ្ងៃវិញ វាមានភ្ជាប់ជាមួយភ្លើង LED ជួយឲ្យរថយន្តម៉ូដែលនេះ កាន់តែមើលឆាប់ឃើញអ្នកដំណើរផ្សេងទៀតនៅលើដងផ្លូវ ហើយភ្លើងហ្វារខាងមុខក៏អាចកំនត់ការបិទ-បើកដោយស្វ័យប្រវត្តិបានយ៉ាងប្រសើរផងដែរ

-ប្រព័ន្ធផ្តល់សុវត្ថិភាព Smart Access ផ្តល់ភាពងាយស្រួលជាច្រើនសម្រាប់ម្ចាស់រថយន្ត ក្នុងការបិទ-បើកទ្វារចេញចូលតាមទ្វារក្រោយ និងអាចបញ្ឆេះម៉ាស៊ីនដោយមិនចាំបាច់ដកកូនសោរចេញពីហោបៅឬកាបូបនោះឡើយ។ លក្ខណៈនេះវាបានប្រើប្រាស់ប្រព័ន្ធ Sensor ដើម្បីធ្វើការស្វែងរកឧបករណ៍ Key Fobs ដោយគ្រាន់តែចុចដៃទ្វារនោះ វានឹងដោះសោដោយស្វ័យប្រវត្តិ។

-Wide-View Front and Side Monitor ប្រព័ន្ធនេះជួយឲ្យអ្នកបើកបរមើលឃើញផ្នែកចំហៀងរថយន្តបានច្បាស់ជាមួយកាមេរ៉ា ដែលបានបំពាក់នៅផ្នែកខាងក្រោមកញ្ចក់ចំហៀងនិងកាមេរ៉ាខាងមុខហើយផ្តល់ភាពងាយស្រួលក្នុងការចតរថយន្តនៅទីចង្អៀតផងដែរ

-Intuitive Parking Assist ប្រព័ន្ធនេះបំពាក់សេនស័រចំនួន ៦ នៅកាងខាងមុខនិងក្រោយសម្រាប់វាស់រយៈចម្ងាយទៅកាន់វត្ថុ ដែលនៅជុំវិញនៅពេលធ្វើការចតរថយន្ត។ នៅពេលដែលរថយន្តខិតទៅកាន់តែកៀកនេះ វានឹងលោតជាសម្លេងផ្តល់ដំណឹងភ្លាម។

-កាមេរ៉ាមើលក្រោយ Backup Camera នៅខាងក្រោមកន្លែងដាក់ស្លាកលេខមានបំពាក់កាមេរ៉ាខ្នាតតូចសម្រាប់ជួយសម្រួល ដល់ការថយរថយន្តទៅកាន់ទីចង្អៀត ហើយរូបភាពដែលកាមេរ៉ាចាប់បាននឹងបង្ហាញនៅលើអេក្រង់បង្ហាញទិសដៅពណ៌ធម្មជាតិឲ្យអ្នកបញ្ជាដៃចង្កូតដឹងច្បាស់ពីស្ថានភាពនៅខាងក្រោយរថយន្ត

-Dynamic Radar Cruise Control ប្រព័ន្ធនេះធ្វើការគ្រប់គ្រងទៅលើល្បឿនរថយន្តដោយស្វ័យប្រវត្តិ ដោយធ្វើការបន្ថយល្បឿននៅពេលផ្លូវខាងមុខមានឧបសគ្គ ឬមានយានយន្តដទៃធ្វើដំណើរកាត់ពីមុខ ហើយល្បឿនរថយន្តនឹងបង្កើនទៅរកល្បឿនដើម ដែលបានកំណត់វិញនៅពេលប្រព័ន្ធរ៉ាដារកឃើញថា ផ្លូវខាងមុខមិនមានឧបសគ្គ

-Bluetooth Technology បច្ចេកវិទ្យានេះអនុញ្ញាតិឲ្យអ្នកបើកបរធ្វើការភ្ជាប់ទំនាក់ទំនងទូរស័ព្ទដៃតាមរយៈ ប្លូធូស ជាមួយឧបករណ៍ Speaker នៃរថយន្តនិងជជែកដោយមិនចាំបាច់ប្រើដៃកាន់ទូរស័ព្ទ។ ការភ្ជាប់នេះដែរ អ្នកបើកបរអាចធ្វើការគ្រប់គ្រងប្រព័ន្ធដំណើការទាំងស្រុងរបស់ទូរស័ព្ទនៅអេក្រង់បង្ហាញទិសដៅរបស់រថយន្តបានដោយងាយ។

-Voice-Activated Navigation System ជាប្រព័ន្ធបង្ហាញផែនទីពណ៌ធម្មជាតិ ដែលមានភ្ជាប់ជាមួយ Hard Disk Drive សម្រាប់ផ្ទុកផែនទីនិងទិន្នន័យផ្ទាល់ខ្លួនបានយ៉ាងច្រើន និងអាចទទួលស្គាល់នូវសម្លេងបញ្ជារហូតដល់ជាង ១០០ សម្លេង

-Dual-Screen DVD Rear Seat Entertainment System នៅខាងខ្នងកៅអីជួរមុខមានឧបករណ៍ចាក់ DVD ចំនួន ២ ចែកដាច់ដោយឡែកពីគ្នាសម្រាប់ឲ្យអ្នកដំណើរជួរក្រោយ Play វីដេអូឬលេងហ្គេមបានយ៉ាងសប្បាយរីករាយ និងមានភ្ជាប់ជាមួយកាសពាក់ត្រចៀកដោយប្រព័ន្ធ Wireless ផងដែរ

-Power Second and Third-row Seating ក្រៅពីកៅអីជួរមុខអាចសារេឲ្យទាបខ្ពស់ដោយថាមពលនោះ កៅអីជួរទី ២ និងទី ៣ ក៏អាចបញ្ជាដោយថាមពលឲ្យរាបស្មើ សម្រាប់ផ្ទុកអីវ៉ាន់បានកាន់តែច្រើនថែមទៀត

-Four-Zone Climate Control នៅខាងក្នុងរថយន្តមានប្រព័ន្ធគ្រប់គ្រងអាកាសធាតុចំនួន ៤ ចែកដាច់ដោយឡែកពីគ្នា
-PCS ជាប្រព័ន្ធសម្រាប់ការការពារនិងបញ្ចៀសការបុកទង្គិច
-VSC ប្រព័ន្ធទប់លំនឹង
-ប្រព័ន្ធភ្ជាប់ទំនាក់ទំនងទៅកាន់ភ្នាក់ងារសង្រ្គោះបន្ទាន់
-SRS Side-Certain Airbag ពោងវាំងនងការពារផ្នែកចំហៀង

ដើម្បីការពារការបុកទង្គិចពីទិសដៅផ្សេង។

-ក) គ្រោងឆ្អឹងរឹងមាំ ៖
-គ្រោងឆ្អឹងរបស់រថយន្ត SUBARU ទាំងអស់ត្រូវបានផលិតឡើងពីដែកថែបរហូតដល់ទៅ ៨ ស្រទាប់ ហើយត្រូវបានពង្រឹងរហូតដល់កម្រិតអតិបរិមា ទោះជាមានការបុកពីមុខ ឬពីចំហៀង ឬក្រឡាប់ករដោយចុះក៏នៅតែធានាបាននូវសុវត្ថិភាពអ្នកបើកបរបាន ហើយអ្នកបើកបរខ្លួនឯងក៏នៅតែអាចបើកទ្វារថយន្តដើរចុះដោយខ្លួន ឯងបានដោយពុំចាំបាច់ធ្វើការគាស់ទ្វាររថយន្តឡើយ។ លក្ខណៈពិសេសមួយទៀតដែលកាន់តែអស្ចារ្យនោះគឺត្រង់ថា ក្បាលរថយន្តពីខាងមុខផ្លិតឡើងមានលក្ខណៈរាងជ្រាយស្វិតដែលអាច ធ្វើ្កការទប់និងកាត់បន្ថយកម្លាំងអុករបស់រថយន្តនៅពេលមានករណីបុក  ទង្គិចពីខាងមុខ និងមួយវិញទៀតវាក៏អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់សម្រាប់ អ្នកឆ្លងផ្លូវពីខាងមុខបានរហូតដល់ ៧០% ។

-ម៉ាស៊ីន BOXER ៖
-SUBARU ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យា ម៉ាស៊ីនប៊ីស្តុងផ្តេក ដែលមានភាពខុសប្លែកពីម៉ាស៊ីនឡានដ៏ទែនៅលើពិភពលោក។ អត្ថប្រយោជន៏នៃម៉ាស៊ីន BOXER នោះគឺវានៅត្រង់វាផ្តល់ថាមពលបានខ្លាំងក្លា និងធ្វើអោយរថយន្តមានលំនឹង ជាពិសេសនៅលើផ្លូវកោងបត់បែន ឬផ្លូវកែងដែលអាចអោយអ្នកបើកបរធ្វើការបត់បែនបាននៅក្នុងល្បឿន លឿនដោយពុំចាំបាច់បន្ថយល្បឿននិងមិនមានការឃ្លីងឃ្លោង។ ហើយលក្ខណៈពិសេសមួយទៀតរបស់ម៉ាស៊ីននេះគឺទីតាំងរបស់វាទាបនៅកំ ពស់កង់ឡានផ្នែកខាងលើដែលធានាបាននៅពេលមានករណីបុកខ្លាំងពីខាង មុខ នោះម៉ាស៊ីននឹងលូនចុះទៅពីក្រោមឡានដោយស្វយ័ប្រវត្តិដែលមិនបង្ករ អោយមានការអុករុញចង្កូតកំពិតដូចជារថយន្តដ៏ទៃនោះទេ។
-គ) ប្រពន្ធ័បើកបរ ការឡេកង់បួនត្រួតស៊ីគ្នា (Symmetrical AWD) 
-លោកអ្នកប្រហែលជាធ្លាប់ឃើញតែរថយន្តដែលបើកបរដោយកង់មុខ (FWD) ឬកង់ក្រោយ (RWD) ឬ កង់បួន (4WD) ប៉ុន្តែចំពោះរថយន្ត SUBARU វិញគឺប្រើប្រាស់ប្រពន្ធ័ All Wheels Drive (AWD) ។ កង់ទាំងអស់របស់រថយន្តធ្វើការដោយឯករាជ្យដាច់ពីគ្នា ហើយថាមពលដែលបញ្ជូនមកកង់នីមួយៗ គឺអាស្រយ័ទៅលើការស្ថានភាពផ្លូវជាក់ស្តែងដែលកង់រថយន្តស្ថិតនៅ ។ វាធ្វើការបានយ៉ាងល្អឥតខ្ចោះនៅលើគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវរអិលខ្លាំង ផ្លូវជាប់ផុង ផ្លូវខ្សាច់ ផ្លូវទឹកកក ឬផ្លូវភក់ក៏វានៅតែអាចធ្វើដំណើរទៅបានដោយរលូន។



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget