Tuesday, July 25, 2017

 អង្គារ, 23 ឧសភា 2017 15:11
  •  
  • ចំនួនមតិ 0
ចន្លោះមិនឃើញ


ឥណ្ឌា​ជា​គោលដៅ​​ដ៏​ធំ​មួយ​ក្នុង​លោក​សម្រាប់​ចំណេះ​ដឹង​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា​ ហើយ​សហគ្រាស​ព័ត៌មាន​វិទ្យា​ជា​សហគ្រាស​ដែល​រីក​លូតលាស់​ខ្លាំង​ជាង​គេ​ក្នុង​ប្រទេស​នេះ។ ខាង​ក្រោម​ជា​មជ្ឈមណ្ឌល​​បច្ចេកវិទ្យា​ធំ​បំផុត​ទាំង​ ៧ នៅ​ឥណ្ឌា៖

ទីក្រុង Bangalore
Bangalore ជា​មជ្ឈមណ្ឌល​ព័ត៌មាន​វិទ្យា​សកល​ដ៏​ធំ​ជាង​គេ​ក្នុង​​ប្រទេស​ឥណ្ឌា។ ទីក្រុង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ Silicon Valley របស់​ឥណ្ឌា​​ដោយ​សារ​មាន​ក្រុមហ៊ុន​ Software ធំៗ​ជា​ច្រើន​ប្រមូល​ផ្ដុំ​នៅ​ទី​នេះ​ ដូច​ជា​ក្រុមហ៊ុន​ Infosys, Wipro និង Mindtree ​សុទ្ធ​តែ​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​នេះ។
ទីក្រុង​ Hyderabad
​​​​​Hyderabad ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​ HITEC ដោយ​ជា​មជ្ឈមណ្ឌល​នាំ​ចេញ​អ្នក​ជំនាញ​ IT ជើង​ខ្លាំង​ទៅ​កាន់​ប្រទេស​ដទៃ​​ធំ​លំដាប់​ទី​ពីរ។
ទីក្រុង​ Chennai
​ទីក្រុង​ Chennai មាន​រចនា​សម្ព័ន្ធ​ផ្នែក​ព័ត៌មានវិទ្យា​លំដាប់​ថ្នាក់​ពិភពលោក និង ​បាន​​វិវត្ត​ខ្លួន​ក្លាយ​ជា​គោលដៅ​​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​អន្តរជាតិ។
ទីក្រុង​ Mumbai
ជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏​ធំ​សម្រាប់​ឥណ្ឌា​ និង ជា​ទីស្នាក់ការ​​ចំពោះ​ក្រុមហ៊ុន TCS ដែល​ជា​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ធំ​បំផុត​របស់​ឥណ្ឌា រួម​ទាំង​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត​ដូច​ជា​ 3i Infotech Ltd,Mastek និង Oracle FinServ។
តំបន់​ Delhi Noida និង ​Gurgaon
តំបន់​បី​ខាង​លើ​ជា​​ដែនដី​របស់​ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិសាសន៍​ធំៗ​ដូច​ជា​ក្រុមហ៊ុន​ Infosys, Cognizant, MphasiS, Accenture,ThoughtWorks, Oracle, SAP និង HCL Technologies។
ទីក្រុង​ Pune
ជា​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​ខាង​ផ្នែក​បច្ចេកវិទ្យា​ដែល​ឈាន​មុខ​គេ ដោយ​មាន​ក្រុមហ៊ុន​សេវាកម្ម​ធំៗ​ដូច​ជា​ EON Free Zone,Magarpatta,Hinjewadi,Aundh IT park, commerzone និង Business Bay។​​
ទីក្រុង​ Kolkata
ជា​​ទីក្រុង​តែ​មួយ​គត់​​នៃ​​ឥណ្ឌា​ខាង​កើត​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​គេ ហើយ​ក៏​ជា​ជម្រក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ដូច​ជាSun Microsystems, Honeywell,Accenture និង Cognizant៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget