បច្ចុប្បន្នការប្រើប្រាស់ Laptop របស់សិស្ស និស្សិត
និងបុគ្គលិកក្រុមហ៊ុន ឬមន្ត្រីរាជការកំពុងមានការពេញនិយមខ្លាំង
រីឯតម្លៃទៀតសោតក៏ថោកសមស្របអាចទទួលយកបាន។ ទន្ទឹមនឹងនេះ
ក៏នៅមាននិស្សិតក៏ដូចជាប្រជាពលរដ្ឋមួយចំនួនបានខ្ជះខ្ជាយថវិកាលើ ការទិញ
Laptop មិនផ្គាប់តាមការពេញចិត្តរបស់ខ្លួនដោយសារកង្វះខាតចំណេះដឹង ផ្នែក IT។
ដើម្បីចែករំលែកបទពិសោធន៍មួយចំនួនដល់សិស្ស
និស្សិតមិនសូវមានចំណេះដឹងលើជំនាញ
ITលោកសាស្ត្រាចារ្យនៅវិទ្យាស្ថានស៊ីតិកជំនាញព័ត៌មានវិទ្យាលោក យ៉ិន
ស៊ីដេតរៀបរាប់អំពីគន្លឹះក្នុងការពិនិត្យលើលក្ខណៈសម្បត្តិមួយ ចំនួនថា
មុននឹងទិញ Laptop ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន
ថាតើទិញដើម្បីអ្វី? និងប្រើប្រាស់លើការងារអ្វីខ្លះ? ព្រោះថាប្រសិនបើទិញខុស
ពិតជាខាតបង់ប្រាក់កាសជាក់ជាមិនខាន។
គេសង្កេតឃើញថាបច្ចុប្បន្នការប្រកួតប្រជែង Laptop
នៅលើទីផ្សារមានសន្ទុះខ្លាំងគួរឱ្យកត់សំគាល់
ដោយក្នុងនោះឃើញថាសមត្ថភាពកាន់តែខ្ពស់ តែតម្លៃបែរជាថោកទៅវិញ
ដែលនេះជាឱកាសល្អសម្រាប់អតិថិជន។
កត្តាសំខាន់មួយចំនួនទៀតសាស្ត្រាចារ្យរូបនោះបន្តទៀតថា
បន្ទាប់ពីដឹងអំពីគោលបំណងនៃការទិញហើយត្រូវមើលទៅលើរូបរាងព្រោះ
ថាប្រសិនបើយើងមិនចូលចិត្តទេវាអាចប៉ះពាល់ដល់អារម្មណ៍របស់យើង
នៅពេលប្រើប្រាស់។ មួយទៀតគឺត្រូវពិនិត្យលើម៉ាក(Brand Name)របស់ Laptop
ឱ្យបានច្បាស់លាស់។
ការពិនិត្យមើលសមត្ថភាពជាចំណុចមួយល្អសម្រាប់អ្នកទិញដោយត្រូវមើលចំណុចដូចខាងក្រោម៖
– CPU ៖CPU
ជាឧបករណ៍ជំរុញល្បឿនកុំព្យូទ័រមួយដែលមានតួនាទីធំក្នុងការដំណើរ
ការកម្មវិធីជាច្រើនទៀត។ បច្ចុប្បន្នសមត្ថភាព CPU របស់ Laptop
មានទំហំខ្ពស់អាចមានប្រភេទ Core i ឡើងទើបល្អ។ ឧទាហរណ៍ Core i3, Core i5,
ឬCore i7ជាដើម។ ដូចនេះបើអាចទៅរួចអ្នកគួរជ្រើសយក CPU ប្រភេទ Core i ឡើងទៅ។
– Ram ៖ Ram
មានតួនាទីសំខាន់ក្នុងការជួយដំណើរកុំព្យូទ័រពិសេសគឺសម្រាប់ដំណើរ
ការកម្មវិធីធំៗមួយចំនួន។ Ram ជាឧបករណ៍មួយប្រភេទហៅថាអង្គចង់ចាំរស់
សម្រាប់ទិន្នន័យក្នុងម៉ាស៊ីនរបស់អ្នក ខណៈកំពុងដំណើរការ។
ដូចនេះយើងត្រូវជ្រើសរើស ប្រភេទ Ram សេរីខ្ពស់យ៉ាងហោចណាស់ DDR2ឬ DDR3
គួបផ្សំជាមួយ ទំហំ Ram អាចចាប់ពី 2 GB ទៅ 4 GB។
– VGA ៖ VGA
គឺជាឧបករណ៍មួយសម្រាប់ទាញទិន្នន័យមកបង្ហាញលើអេក្រង់ ដែលយើងនិយមហៅថា Graphic។
ជាទូទៅប្រសិនបើអ្នកមិនមែនជាអ្នករចនាប្លង់ ឬរូបភាពអ្វីទេ គួរជ្រើសរើសទំហំ
128 MB បានហើយ ប៉ុន្តែប្រសិនបើអ្នកមុខងារ Design វិញសូមជ្រើសរើសចាប់ពី 1GB
ទៅ 2GB ទើបល្អ។
– ថ្ម ៖ ថ្មក៏ជាបេះដូង របស់ Laptop ផងដែរ យើងត្រូវជ្រើសរើសយកថ្មណាដែលអាចប្រើបានរយៈពេលហោចណាស់ចាប់ពី ២ ទៅ ៣ម៉ោងឡើងទៅទើបល្អ។
– Warranty ៖ Laptop ត្រូវតែមានការធានាពីហាង ឬក្រុមហ៊ុនដែលបានទិញយ៉ាងហោចណាស់ក៏ចាប់ពីមួយឆ្នាំឡើងដែរ។
ក្រោយពីអានចំណុចខ្លះៗរបស់អ្នកជំនាញ
សង្ឃឹមថាអាចជាគន្លឹះមួយដល់សិស្ស-និស្សិតក្នុងការទិញ Laptop
ឱ្យត្រូវតាមតម្រូវការប្រើប្រាស់ក្នុងការងារ និងការសិក្សា៕
Wednesday, January 28, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment