Monday, May 22, 2017


សព្វថ្ងៃនេះដោយសារតែបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ខ្លាំងយើងអាចធ្វើការ ផ្សាយបន្ដផ្ទាល់នូវរឿង ឫ ចម្រៀងនានាដែលយើងកំពុងធ្វើការទស្សនានៅលើកុំព្យូទ័រទៅកាន់ Facebook ឫ Youtube ដោយប្រើប្រាស់កម្មវិធី OBS or Wirecast នៅលើកុំព្យូទ័រ ។ ថ្ងៃនេះ Page ចំណេះដឹង-Jomnesdeng សូមបង្ហាញនូវកម្មវិធីមួយដែលអនុញ្ញាត្តអោយយើងធ្វើការ Live Stream សកម្មភាពដែលយើងបានធ្វើនៅលើ Screen ទូរសព្ទ័របស់យើងដូចជាការ លេងហ្គេម ឫ បើកមើលរូបថតផ្សេងៗ ទៅលើ Facebook បានដោយមិនចាំបាច់ Jailbreak ឡើយ ។ តោះកុំអោយខាតពេលមកអនុវត្តន៍ជាមួយគ្នា ៖

ជំហានទី ១ ៖ បើក Safari ហើយវាយពាក្យ IPA Library ចូលកន្លែង Search bar

​​

ជំហានទី ២ ៖ ចុចលើ icon ដើម្បីតំឡើង បន្ទាប់មកអនុវត្តន៍តាមរូបខាងក្រោម ៖

  


បញ្ចូលលេខសំងាត់ប្រសិនបើអ្នកប្រើ Passcode lock screen ទូរសព្ទ័

  
  

ជំហានទី ៣ ៖ ចុច Done ហើយចុចទៅកាន់ Home Screen វិញ បន្ទាប់មកបើកកម្មវិធី IPA Library ហើយស្វែងរកកម្មវិធី Arcade  LiveStream Tool រួចចុចលើវាដើម្បីធ្វើការ Install

  


ជំហាន ៤ ៖ បើកកម្មវិធី Arcade LiveSteam Tool វានឹងបង្ហាញបែបនេះ យើងធ្វើការចុចលើ Facebook

  

ជំហានទី ៥ ៖ ត្រង់ចំណុច Orientation យើងអាចធ្វើការជ្រើសរើស Live ជាលក្ខណះ បញ្ឈរ ( Portrait ) ​ឫ លក្ខណះផ្ដេក ( Landscape )


  • ត្រង់កន្លែង Quality Video យើងអាចជ្រើសរើសកំរិតច្បាស់របស់ Video ដែលយើងចង់ធ្វើការ Live ( គួរជ្រើសរើសយកកំរិតល្មមៗ ប្រសិនបើ Internet យើងយឺតដូចខ្យង ) ។ ចំណែកឯកន្លែង Microphone យើងអាចបើកក៏បាន បិតក៏បាន ។
  

ជំហានទី ៦ ៖ ធ្វើការចុចលើពាក្យ Start Steaming វានឹងលោតអោយយើងបញ្ចូល email & password Facebook របស់យើង ដើម្បីភ្ជាប់ទៅកាន់ Account Facebook របស់យើង


  • បន្ទាប់ពីភ្ជាប់ជាមួយ Facebook ហើយវានឹងបង្ហាញបែបនេះ យើងអាចធ្វើការជ្រើសរើសការ Live លើ Wall , Only Me, Group ។ ចុចលើ Start Streaming ដើម្បីធ្វើការ Live
  
  • បន្ទាប់ពីឃើញបែបនេះយើងអាចចុច Home button ដើម្បីចាកចេញពីកម្មវិធី ហើយយើងអាចធ្វើការបើកកម្មវិធីផ្សេងៗបាន ឧទាហរណ៍ ៖ លេងហ្គេមជាដើម​ ។


សូមជួយចែករំលែកចំណេះដឹងនេះដល់មិត្តភក្ដិរបស់អ្នកផង ។
@រក្សាសិទ្ធដោយ ៖ Page : ចំណេះដឹង-Jomnesdeng

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget