Sunday, September 17, 2017

ក្រោយពី​ធ្លាយពាក្យ​ចចាមអារ៉ាម​ និង​រូបភាព​ជាច្រើន របស់​ស្មា​ត​ហ្វូន Huawei Mate 10 ឥលូវ​នេះ​លេចចេញ​នូវ​ព័​ត៌មាន​ថ្មី​ថា Huawei ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​មួយ​ទៀ​ត​នឹងមាន​បំពាក់​នូវ កាមេរ៉ា​បួន​គ្រាប់ (​មុខ​២ ​និង​ក្រោយ​២​) ​លើ​ស្មាត​ហ្វូន​ស៊េរី​ថ្មី​ គឺ​ Huawei​ nova ​2​i ​ ដែល​ឆ្លុះបញ្ចាំង​ពី​ភាពខ្លាំង​នៃ​បច្ចេកវិជ្ជាការថតរូប​បែប Selfie-centric ស៊េរី​ថ្មីទំនើប​។

ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​ខាង​លើ នឹង​បំពាក់​នូវ​កាមេរ៉ា​ចំ​នួន​៤ គឺកាមេរ៉ា​ភ្លោះ​នៅខាងមុខ 13MP + 2MP និង​កាមេរ៉ា ភ្លោះ​នៅ​ខាងក្រោយ​16MP + 2MP រួមជាមួយ​នឹង​ភ្លើង LED Flash ផងដែរ​។

ស្មា​ត​ហ្វូន​នេះមានទំហំ​អេក្រង់ 5.9 អ៊ីង ជាមួយ​នឹង​កម្រិត​អេក្រង់ FullHD+ (2160x1080p) ដែល​មាន 18:9 aspect ratio មាន​រ៉េ​ម​ទំហំ 4GB និង​ម៉េ​មូរី ក្នុង ម៉ាស៊ីន​ទំហំ 64GB (​អ្នក​អាច​បន្ថែម microSD ទំហំ​ដល់ទៅ 256GB)។ វា​បំពាក់​នូវ​ឈី​ប HiSilicon Kirin octa-core SoC ដែល​មាន​ល្បឿន 2.36GHz ថា​ម​ពល​ថ្ម 3,240mAh ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat ដំណើរការ​ជាមួយនឹង EMUI5.1 ផងដែរ​។​

ស្មា​ត​ហ្វូន​ស៊េរី Huawei Nova ដំបូង​គេ​ត្រូវបាន​ដាក់​បង្ហាញ​នៅ​ឆ្នាំ 2016 ដោយ​ឈ្មោះ​មានប្រភព​មកពី​ពាក្យ "​ការបង្កើត​ថ្មី (Innovation)" ដែល​ជា​ទិដ្ឋភាព​ស្នូល​នៃ​ទស្សនវិជ្ជា​របស់​ក្រុមហ៊ុន Huawei ៕​


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget