Thursday, February 8, 2018

 ពុធ, 5 កក្កដា 2017 11:45
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
​ដូច​ដែល​ប្រិយមិត្ត​ដឹង​ហើយ​ថា​នៅ​ភព​ផែនដី​ ​គឺ​មាន​តែ​ព្រះចន្ទ​តែ​មួយ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​សម្រាប់​ភព​ដទៃ​ផ្សេង​ទៀត​ខ្លះ​មាន​ច្រើន​ ​ហើយ​ភព​ខ្លះ​គ្មាន​តែ​ម្ដង។
  • ភព​ពុធ​ ​(Mercury)​ ​និង​ភព​សុក្រ​ ​(Venus)
ភព​ទាំង​ពីរ​នេះ​គ្មាន​ព្រះចន្ទ​នៅ​ក្បែរ​នោះ​ទេ។ ចំពោះ​ភព​ពុធ​ ​ដោយសារ​វា​ស្ថិតនៅ​ក្បែរ​ព្រះអាទិត្យ​ ​ដូច្នេះ​វា​មិន​អាច​មាន​ព្រះចន្ទ​នោះ​ទេ​ ​ហើយ​វត្ថុ​នានា​ដែល​ហោះ​ចូល​គន្លង​របស់​ភព​នេះ​ ​នឹង​ត្រូវ​ទាញ​ចូល​ព្រះអាទិត្យ​ទាំង​អស់។ ដោយ​ឡែក​ ​សម្រាប់​ភព​សុក្រ​ ​គឺ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ណា​ពី​អ្នក​វិទ្យាសាស្ត្រ​នោះ​ទេ​ ​ព្រោះ​ស្ថិត​ក្នុង​ដំណាក់កាល​ស្រាវជ្រាវ។
  • ភព​អង្គារ​ ​(Mars)
ភព​អង្គារ​ ​មាន​ព្រះចន្ទ​ដល់​ទៅ​ពីរ​ ​ហើយ​មាន​ឈ្មោះ​ថា​ ​Phobos​ ​និង​ ​Deimos។
  • ភព​ព្រហស្បតិ៍​ ​(Jupiter)
ភព​ព្រហស្បតិ៍​ ​គឺ​ជា​ភព​ធំ​ជាងគេ​ ​ហើយ​វា​មាន​ព្រះចន្ទ​ដល់​ទៅ​ ​៥៣។ ព្រះចន្ទ​ភព​នេះ​ដែល​គេ​ស្គាល់​ច្រើន​រួមមាន​ ​lo, Europa និង​ ​Callisto។ មិន​ត្រឹម​តែ​ខ្លួន​ធំ​ជាង​ភព​នានា​ ​ភព​ព្រហស្បតិ៍​ក៏​មាន​ព្រះចន្ទ​ធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ឈ្មោះ​ ​Ganymede​ ​ផង​ដែរ។
  • ភព​ ​Saturn
ភព​ ​Saturn​ ​ក៏​មាន​ព្រះចន្ទ​ ​៥៣​ ​ដូច​ភព​ព្រហស្បតិ៍​ដែរ​ ​ហើយ​ព្រះចន្ទ​ធំៗ​របស់​ភព​នេះ​មាន​ឈ្មោះ​ដូច​ជា​ ​Mimas, Titan, Enceladus​ ​និង​ ​Tethys។
  • ភព​ ​Uranus
ភព​ ​Uranus​ ​មាន​ព្រះចន្ទ​ចំនួន​ ​២៧​ ​ហើយ​មួយ​ចំនួន​នៃ​ព្រះចន្ទ​ទាំង​នោះ​កកើត​ចេញ​ពី​ទឹកកក។
  • ភព​ណិបទូន​ ​(Neptune)
ភព​ណិបទូន​ ​(Neptune)​ ​មាន​ព្រះចន្ទ​ចំនួន​ ​១៣​ ​ហើយ​ក្នុង​ចំណោម​ព្រះចន្ទ​ទាំង​នោះ​ ​មាន​មួយ​ឈ្មោះ​ ​Triton​ ​ដែល​មាន​ទំហំ​ធំ​ដូច​នឹង​ភព​ ​Pluto។
  • ​ព្រះ​ចន្ទ​ផ្សេង​ទៀត
បច្ចុប្បន្ន​មាន​ព្រះ​ចន្ទ​ ​២៤​ ​ទៀត​ដែល​គេ​មិន​ទាន់​រាប់​បញ្ចូល​ព្រោះ​កំពុង​សិក្សា​ស្រាវជ្រាវ​ ​ដោយ​ ​១៤​ ​ជា​របស់​ភព​ព្រហស្បតិ៍​ ​៩​ ​ជា​របស់​ភព​ ​Saturn​ ​និង​ ​១​ ​ជា​របស់​ភព​ណិបទូន​ ​ហើយ​ប្រសិន​លទ្ធផល​ទាំង​នោះ​សម្រេច​ ​ភព​ព្រហស្បតិ៍​នឹង​មាន​ព្រះ​ចន្ទ​ឡើង​ដល់​ ​៦៧​ ​៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget