Tuesday, January 5, 2016

11 Apr, 2015 07:00

ការ ​ថត​រូប​ប្រៀប​បី​ដូច​ជា​ការ​កម្សាន្ត​មួយ​បែប​។  ប៉ុន្តែ​​ប្រិយមិត្ត​ដឹង​ទេ​ដើម្បី​​បង្កើត​រូបភាព​មួយ​ដ៏​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​ក៏​មិន​ងាយ​ដែរ។ ហេតុ​នេះ​ទើប​លោក ហ្សា​ឌីណា​អ្នក​ថត​រូប​មួយ​រូប​បាន​ចែក​រំលែក​​​​គន្លឹះ​ទាក់​ទង​ការ​ថត​រូប ដែល​ប្រិយមិត្ត​​អាច​សាកល្បង​​​​សិក្សា​ស្វែង​យល់​​​អនុវត្ត​។


១/ ការ​ចាប់​យក​ទីតាំង​គោល​ដៅ (Composition)

1

ការ​ចាប់​យក​ទីតាំង​គោល​ដៅ សំដៅ​ទៅ​លើ​ការ​ចាប់​យក​រូប​ភាព​នៃ​វត្ថុ​មួយ​ថា​តើ​យើង​គួរ​ដាក់​ទីតាំង​ វត្ថុ​នោះ​ឲ្យ​នៅ​ជ្រុង​មួយ​ណា​នៃ​រូប​ភាព​នៅ​ចំ​កណ្ដាល ខាង​ឆ្វេង ខាង​ស្ដាំ ខាង​លើ​ ឫ​ខាង​ក្រោម​។ ជា​ធម្មតា​យើង​តែង​តែ​ថត​រូប​ដោយ​កំណត់​ឲ្យ​គោល​ដៅ​សំខាន់​នៅ​ចំ​កណ្ដាល​។ ដើម្បី​រូប​កាន់​តែ​ស្អាត គួរ​សាក​ល្បង​ផ្លាស់​ប្ដូរ​ទី​តាំង​សាក​មើល ដើម្បី​ទទួល​បាន​រូប​ភាព​មួយ​បែប​ទៀត​ដែល​មាន​ភាព​ទាក់​ទាញ។

២/ រូប​ថត​​​បង្ហាញ​ពី​សកម្មភាព​ Action

Action

រូប​ថត​សកម្មភាព​គឺ​ជា​រូប​ថត​ ដែល​បង្ហាញ​ពី​សកម្មភាព​បែប​ធម្មជាតិ​របស់​មនុស្ស​ឬ​សត្វ ដែល​មើល​ទៅ​ប្រៀប​បី​ដូច​ជា​រូប​ថត​ដែល​មាន​ចលនា​យ៉ាង​ដូច្នេះ​ដែរ​។ រូប​ថត​ដែល​មាន​ចលនា​គឺ​ជា​ប្រភេទ​រូប​ភាព​មួយ​ដែល​ទទួល​បាន​ការ​ពេញ​និយម​ ពី​សំណាក់​អ្នក​ថត​រូប​អាជីព​ជា​ច្រើន​។

៣/ រូប​ថត​​លេង​ទឹក​មុខ Expression

expression

រូប​ថត​ប្រភេទ​នេះ​មិន​ត្រូវ​ការ​ការ​បក​ស្រាយ​ច្រើន​ពី​ម្ចាស់​រូបថត​ នោះ​ទេ​ ដោយ​វា​បាន​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ​របស់​រូប​ភាព​នេះ​ផ្ទាល់​ តាមរយៈ​ការ​បញ្ចេញ​ទឹក​មុខ​បែប សប្បាយ សោកសៅ​ ឫ​រំភើប របស់​មនុស្ស​នៅ​ក្នុង​រូប​ថត។​ រូប​ថត​ប្រភេទ​នេះ​គឺ​ជា​រូបថត​មួយ​ដែល​ កម្រ​ចាប់​យក​បាន​ណាស់​ព្រោះ​ការ​បញ្ចេញ​ទឹក​មុខ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ កើត​ចេញ​មក​ភ្លាមៗ​។

៤/ រូបភាព​បែប​ប្រៀប​ធៀប Comparison

Comparison

រូប​ភាព​ដែល​បង្ហាញ​ពី​សកម្មភាព​ពីរ​ផ្សេង​គ្នា ដូច​ជា​​រូប​ភាព​ខាង​ក្រោម​គឺ​បង្ហាញ​ពី​ភាព​ស្លូត​បូត​របស់​នារី​ និង​ភាព​រឹង​មាំ​របស់​បុរស​។

៥/ រូប​ភាព​ពណ៌ Color

Color

រូប​ភាព​មួយ​ដែល​មាន​ពណ៌​ស្រស់ៗ​ ដូច​ជា​ពណ៌​ទឹក​ក្រូច ពណ៌​លឿង​ ពណ៌​បៃតង​ជា​ដើម​ គឺ​ជា​រូប​ភាព​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​ដោយ​គយ​គន់​មិន​ចង់​ដក​ភ្នែក​ចេញ ​បាន។

៦/ រូប​ភាព​បន្ទាត់ Line

Line-photos

រូប​ភាព​បន្ទាត់​គឺ​ជា​រូប​ភាព​ដែល​មើល​ពី​ជ្រុង​ណា​ក៏​ទី​បញ្ចប់​វា​នៅ​ ទី​តាំង​តែ​មួយ​ដែរ ដែល​វា​ក៏​ជា​ប្រភេទ​រូប​ថត​មួយ​បែប​ទៀត​ដែល​អាច​ថ្ពក់​ចិត្ត​អ្នក​ទស្សនា​ បាន​ផង​ដែរ​ ហើយ​រូប​ភាព​នេះ​កម្រ​ក្នុង​ការ​ផ្ដិត​យក​វា​បាន​ណាស់​។

អត្ថបទ​៖​ ហៃ​ សុខ​ហេង

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget