Wednesday, January 20, 2016



 អង្គារ, 19 វិច្ឆិកា 2013 16:26 
 
ការបញ្ឆេះរថយន្ត ដោយមិនមានចលនាទៅមុខ តែងកើតឡើងញឹកញាប់ នៅពេល​ដែល​យើង​រង់ចាំនរណាម្នាក់នៅក្នុងរថយន្ត តើការទុកឲ្យម៉ាស៊ីនរថយន្តដំណើរការរយៈពេលយូរ ដូច្នេះ និងមានផលប៉ះពាល់អ្វីខ្លះដល់រថយន្តលោកអ្នក?




 រង់ចាំនរណាម្នាក់នៅក្នុងរថយន្ត ដោយបញ្ឆេះរថយន្ត និង បើកម៉ាស៊ីនត្រជាក់រយៈពេលខ្លីត្រឹម ១០-២០ នាទី គឺពុំមានបញ្ហានោះទេ ប៉ុន្តែប្រសិនបើលោកអ្នកទុកឲ្យម៉ាស៊ីនរត់ ដោយពុំមានចលនាទៅមុខលើសពីនេះ វាមានផលប៉ះពាល់មួយចំនួនដូចជាៈ

Description: http://autokhmer.com/images/tick_2.pngធ្វើរថយន្តប្រើប្រេងច្រើនៈ តាមធម្មតាប្រេងត្រូវការខ្យល់ ដើម្បីឲ្យចំហេះរបស់វាឆេះបានសប់ល្អ ហើយខ្យល់អាចបឺតចូលទៅក្នុងម៉ាស៊ីនបាន លុះត្រាតែយើងជាន់ហ្គែរ នៅពេលជាន់ហ្គែរ កអ៊ែរនិងបើកហើយស្រូបយកខ្យល់ទៅក្នុងម៉ាស៊ីន ប៉ុន្តែប្រសិនបើយើងបញ្ឆេះរថយន្តនៅស្ងៀម មានន័យថាយើងពុំជាន់ហ្គែរនោះទេ ហើយមានតែខ្យល់ប្រហែល ៣% ប៉ុណ្ណោះអាចចូលទៅក្នុងម៉ាស៊ីន ដូច្នេះវាមិនអាចឆេះបានគ្រប់គ្រាន់នោះទេ ធ្វើឲ្យម៉ាស៊ីនត្រូវការបឺតសាំងបន្ថែមទៀត ដើម្បីឲ្យម៉ាស៊ីនដំណើរការ យើងអាចសង្កេតបានដូចជា ការស្ទះចរាចរណ៍នៅក្នុងក្រុង និង ធ្វើឲ្យរថយន្តស៊ីសាំង។ ការសិក្សាមួយបានបង្ហាញថា ការបញ្ឆេះរថយន្តចោល គឺវាស៊ីសាំងជាង ការពន្លត់ម៉ាស៊ីន រួចបញ្ឆេះឡើងវិញ ប្រសិនបើលោកអ្នកបញ្ឆេះរថយន្តចោល ១នាទី គឺវាស្មើរនិងការបើកបរក្នុងចម្ងាយ 1,6 km

Description: http://autokhmer.com/images/tick_2.pngធ្វើឲ្យឆាប់ខូចសំបុកស៊ីមាំងៈ រថយន្តដែលឆេះនៅស្ងៀម មិនបានធ្វើឲ្យសាំងឆេះបានសប់នោះទេ ដោយសារតែវាពុំមានខ្យល់គ្រប់គ្រាន់ ដូច្នេះការឆេះមិនសប់បនេះហើយ ធ្វើឲ្យមានកំណកឧស្ម័ន និង ប្រេងសាំង សេសសល់ច្រើន ហើយអាចបន្សល់ទុកនៅក្នុងសំបុកស៊ីមាំង អាចជាការបង្ករការឆេះរថយន្ត ខណៈកំពុងបើកបរ ជួនពេលខ្លះនៅពេលបើកបរផ្លូវឆ្ងាយ ស្រាប់តែមានផ្សែងខ្មៅយ៉ាងច្រើន។

សរុបមកការបញ្ឆេះរថយន្តចោល នាំឲ្យបំណុលដល់បរិស្ថាន ខ្ចះខ្ជាយប្រាក់កាស និង ខូចខាតដល់រថយន្ត នៅទីក្រុងឡុង ប្រទេសអង់គ្លេសមានច្បាប់ប្រឆាំង និងការបញ្ឆេះរថយន្តទុកចោលនៅស្ងឿម ប្រសិនបើលោកអ្នកបញ្ឆេះរថយន្តចោលរយៈពេលលើសពី ១នាទី នោះប៉ូលីសនិងផាកពិន័យជាមិនខាន។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget