Friday, February 24, 2017



ការងារ​ប្រចាំថ្ងៃ​របស់លោកអ្នក កំពុងតែពឹងផ្អែក​លើ Browser មែនទេ? ឬជាអ្នកតាមដានព័ត៌មាន​លើ​បណ្តាញ​អ៊ីនធើណេត? នេះជា​គន្លឹះ​ថ្មី​មួយទៀត ដែលសំបុកអាយធី នឹងលើក​យក​មកធ្វើការ​បង្ហាញ និង​អនុវត្តន៍​ជា​គំរូ ជូន​លោកអ្នក​ពិនិត្យ​ និងតាមដាន ។ លោកអ្នកអាច​សាកល្បង​នូវ​វិធីងាយៗនេះ ចំណេញពេល​វេលា​ក្នុងការ​បើក ឬ​ប្រើប្រាស់​គេហទំព័រនានា ឬអាច​ជៀស​វាង​ដល់ការគាំង​កុំព្យូទ័រ ដោយសារតែគាំង​Browser (សម្រាប់វីនដូ) ។



ខាងក្រោមនេះ ជាគន្លឹះ​ងាយៗ ដែល​លោកអ្នក​ពុំចាំបាច់មាន​ជំនាញអាយធី ក៏អាចធ្វើបានដែរ ៖

ក. ពិនិត្យមើល Tab Browser ដែលលោកអ្នក​កំពុងបើក
នេះជាមូលហេតុចម្បង​មួយ ដែល​អាចបណ្តាលឲ្យ Browser របស់​លោកអ្នក​ដំណើរការ​យ៉ាងយឺតៗ ដូចខ្យងវារ ពីព្រោះមានដំណើរការ (Process) ច្រើន​ក្នុង​ពេល​តែមួយ ធ្វើឲ្យអស់ RAM ដែលអាចនាំឲ្យគាំងបាន ។ ប្រសិនបើឯកសារ ឬការសរសេរនានា នៅលើទំព័រ​ដែលអ្នក​បានបើក នឹងត្រូវបាន​បាត់បង ដរាបណា Browser នោះបិទ ឬគាំង ។



ខ. ធាតុបន្ថែម (Extension Add-ons) ​អាចនាំប្រយោជន៍ និងផលប៉ះពាល់
ចំនុចនេះ លោកអ្នកកាន់តែ​មិនគួរ​មើលរំលងឡើយ ។ ដោយសារតែផល​ចំណេញ របស់វា លោកអ្នក​បាន​ប្រើប្រាស់​វាហួសកំណត់ រហូតដល់លើស​កម្រិត​ដែល Browser អាចទទួលយកបាន ។ ប្រសិនបើ Extension Add-ons ដែលលោកអ្នក​គិតថា មិនចាំបាច់ ឬលែងប្រើប្រាស់ សូមលុបវា​ចោល ដើម្បីបន្ថយ ដំណើរការ (Process) និងបង្កើនល្បឿន​ Browser របស់អ្នក ។




គ. សម្អាត Browser  
មិនត្រឹមតែកុំព្យូទ័រ ឬឧបករណ៍​អេឡិចត្រូនិច ទេដែលត្រូវការ ការសម្អាត ដើម្បីថែរក្សានិរន្តភាព​នៃដំណើរការ និងប្រសិទ្ធិភាព​​ឧបករណ៍​ទាំងនោះ ។ សូម​លោក​អ្នក​​ធ្វើការ​សម្អាត Browser លោកអ្នក​ជាប្រចាំ (មួយ ឬ​ពីរ​សប្តាហ៍ អាស្រ័យលើ​ចំនួន​នៃការប្រើប្រាស់) ។ យ៉ាងណាមិញ ការសម្អាតនេះ ថែមទាំង​ចំណេញ​កន្លែង​រក្សា​ទិន្នន័យ​ថែម​ទៀតផង ។



ឃ. ផ្លាស់ប្តូរ DNS Servers
ការផ្លាស់ប្តូរនេះ មិនត្រឹមតែជួយបង្កើន​ល្បឿន Browser លោកអ្នក​ប៉ុន្នោះទេ តែ​វា​ថែម​ទាំង​បង្កើនល្បឿន​អ៊ីនធើណេត​​ផង​ដែរ ។ ជាពិសេស​​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​​​​ជាមួយ Browser ច្រើនដូចជា  Web Developer គួរតែផ្លាស់ប្តូរ ដើម្បីងាយ​មើល​ពីការប្រែនានា​បានភ្លាមៗ​ ។





0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget