Tuesday, April 18, 2017

បើ​និយាយ​ពី​វិធី ឬ​តិចនិក​ដោនឡូត​វីដេអូ​ពី Facebook នៅ​លើ​ទូរសព្ទ​ដៃ​​សម្រាប់​ប្រិយមិត្ត​ខ្លះ​​បានចេះ​ស្ទាត់​រួច​មក​ហើយ​ ប៉ុន្តែ​អាច​ថា​ នៅ​មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់ច្បាស់​ពី​របៀប​ដោនឡូត​នៅ​ឡើយ។ ថ្ងៃ​នេះ​ក្រុម​ការងារ​​សូម​បង្ហាញ​សរុប​​ពីវិធី​ងាយៗ ​រួម​នឹង​ជម្រើស​​ក្នុង​ការ​ដោនឡូត​វីដេអូ​​ដាក់​លើ​ទូរសព្ទ​ប្រភេទ Android ផង​ដែរ។

ជម្រើស​ទី ១SnapTube



SnapTube ជា​កម្មវិធី​ដ៏​ល្អ​មួយ​​សម្រាប់​ដោនឡូត​​វីដេអូ​​ដាក់​លើ​ទូរសព្ទពពួក​ Android វាមាន​សមត្ថភាព​អាច​ដោនឡូត​​វីដេអូ​ពី​វិបសាយ​​​ Social media ល្បីៗ​ជាង ២៥ តែ​វា​មិន​មាន​នៅ​លើ Play Store នោះ​ទេ ប្រិយមិត្ត​ដែល​ចង់​តម្លើង​វា​លើ​ទូរសព្ទ សូម​ចុច​ត្រង់​នេះ បន្ទាប់​ពី​​តម្លើង​ File Apk ហើយ​ត្រូវ​ចូល​ទៅ Setting->Unknown Source រួច​ចុច Done/Open ដើម្បី​បញ្ចប់​ការ​តម្លើង​ រួច​បើក Facebook រួច​ចុច Play ហើយដោនឡូត​យក​តែ​ម្ដង​។

ជម្រើស​ទី ២TubeMate



TubeMate ជា​កម្មវិធី​ល្អ​និង​​ចំណាស់​មួយ​​​ដែល​ប្រិយមិត្ត​​កំពុង​ប្រើ​ហើយ​ក៏​ចូល​ចិត្ត​វា​ខ្លាំង​ណាស់​ដែរ​សម្រាប់​ដោនឡូត​វីដេអូ​ពី Youtube តែ​ប្រិយមិត្ត​ប្រហែល​ជា​​​ភ្លេច​​ថា ក្រៅ​ពី Youtube វា​នៅ​អាច​ដោនឡូត​វីដេអូ​ពីវិបសាយ​​​ Social media ល្បីៗ​ជាង ១០ ទៀត​រួម​នឹង​ Facebook ដែរ។ ចំពោះ​ប្រិយមិត្ត​ដែល​ចង់​តម្លើង​វា​លើ​ទូរសព្ទ សូម​ចុច​ត្រង់​នេះ រួច​តម្លើង​ File Apk បន្ទាប់​ពី​​តម្លើង​ហើយ​ ត្រូវ​ចូល​ទៅ Setting->Unknown Source រួច​ចុច Done/Open ដើម្បី​បញ្ចប់​ការ​តម្លើង​រួច​បើក Facebook រួច​ចុច Play ហើយដោនឡូត​យក​តែ​ម្ដង​។

ជម្រើស​ទី ៣VidMate



VidMate ជា​កម្មវិធី​​ថ្មី​ដែល​មាន​ចំនួន​​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ច្រើន​ជាង ៧០ លាន​ដង​ រី​ឯ​សមត្ថភាព​របស់​វា​មិន​ចាញ់​កម្មវិធី​សិស្ស​ច្បង​ទាំង​ពីរ​ខាង​លើ​ប៉ុន្មាន​ទេ ពោល​គឺ​ក្រៅ​ពី Youtube វា​នៅ​អាច​ដោនឡូត​វីដេអូ​ពីវិបសាយ​​​ Social media ល្បីៗ​ជាង ២០ ទៀត​​ក្នុង​កម្មវិធី​តែ​មួយនិង​ប្រើ​របៀប​ដោនឡូត​តែ​មួយ​​ដូច​ខាង​លើ​ដែរ។ សូម​ចុច​ត្រង់​នេះ រួច​តម្លើង​ File Apk ជា​ការ​ស្រេច។
បញ្ជាក់៖ កម្មវិធី​ទាំង​នេះ​ជា​ប្រភេទ Third-party app ដូច្នេះ​​ផ្ទាំង​ពាណិជ្ជកម្ម​លោត​ជារឿយៗ បើ​មិន​ចាំបាច់​អាច Uninstall កម្មវិធី​ទាំង​នេះ​ហើយ Turn-Off Unknown Source វិញ៕

ជម្រើស​ទី ៤៖ Myvideodownloader

មើល​វិដេអូ​បង្ហាញ

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget