Thursday, April 20, 2017

សម្រាប់អ្នក​ប្រើ iPhone យូរ​ហើយ​ប្រាកដ​ជា​បាន​ស្គាល់​កម្មវិធី ឬ​របៀប​ដោនឡូត​កម្មវិធី​ថត​ស្រ្គីន​​វីដេអូ​ខ្លះ​ៗ​​ហើយ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម ពេល​ដែល​ចង់​ថត​ស្រ្គីន​ជា​​វីដេអូ​ម្ដងៗ អាច​ថា​មាន​ការ​ពិបាក​ដែរ។ ថ្ងៃ​នេះ​ក្រុម​ការងារ Sabay សូម​ណែនាំ​កម្មវិធី​ថត​ស្រ្គីន​វីដេអូ​ល្បីៗ ៥ រួម​នឹង​វិធី​ដោនឡូត​ផង​ដែរ ដែល​អាច​យក​អនុវត្តន៍​ដោយ​ខ្លួន​ឯង​បាន។


កម្មវិធី​ថត​ស្រ្គីន​វីដេអូ​ល្បីៗ

១/AirShou



AirShou

ជា​កម្មវិធី​ថត​ស្គ្រីន​វីដេអូ​ដ៏​ល្អ​មួយ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែល​វា​មិន​មាន​លើ App Store សម្រាប់​ដោនឡូត​ហ្វ្រី​នោះ​ទេ បើ​ចង់​ដោនឡូត​​ហ្រ្វីៗ​គ្រាន់​​តែ​ចូល​ទៅ​វិបសាយ ចុច​នៅ​ទីនេះចុច​នៅ​ទីនេះ ចុច​ Install ជា​ការ​ស្រេច។

២/Vidyo



Vidyo

ជា​កម្មវិធី​ដែល​មាន​ជម្រើស​ច្រើន​ក្នុង​ពេល​ថត​ស្រ្គីន​វីដេអូ ​និង​ល្បី​គួរ​សម​ដែរ ចំណែក​របៀប​ដោនឡូត អ្នក​ទាំង​អស់​គ្នា​អាចចូល​ទៅ Safari រួច​ចុច​ពាក្យ mios.haimawan.com ហើយ​វាយ​ Vidyo បន្ទាប់​មក​ចុច​ដោនឡូត​តែ​ម្ដង ឬ​វិធី​ម្យ៉ាង​ទៀត​ចូល​ទៅ​កាន់ Safari-> http://iemulators.com ហើយ​អូស​ចុះ​ក្រោម​ឲ្យ​អស់​នោះ​ឃើញ​កម្មវិធី Vidyo ហើយ​ចុច​ដោនឡូត​ជាការស្រេច។

៣/BB Recorder



BB Recorder

ជា​កម្មវិធី​ថត​ស្គ្រីន​វីដេអូ​ដែល​អាច​ថត​បាន​យូរ​រហូត​ដល់​ជិត​មួយ​ម៉ោង ចំណែក​របៀប​ដោនឡូត​អាច​ថា​សុាំញុំ​បន្តិច ប៉ុន្តែ​បើ​អត់​ធ្មត់​អាច​យក​ប្រើ​ការ​បាន​រហូត អនុវត្ត​តាម vShareSE ចុច​នៅ​ទីនេះ

៤/Dr Fone



Dr Fone

ជា​កម្មវិធី​ថត​ស្រ្គីន​ល្អ​មួយ​ដែរ ប៉ុន្តែ​គេ​មិន​សូវ​ប្រើ​ប៉ុន្មាន​ទេ យ៉ាង​ណា​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា ចង់​សាកល្បង​ប្រើ អាច​ចូល​ទៅ​ដោនឡូត​យក​ពី​វិបសាយ ចុច​នៅ​ទីនេះ

៥/Web Recorder



Web Recorder

ជា​កម្មវិធី​ថត​ស្រ្គីន​វីដេអូ​ដែល​អាច​ដោនឡូត​យក​ពី App Store ផ្ទាល់​តែ​ម្ដង។ ចុច​ដោនឡូត​នៅ​ទីនេះ

បញ្ជាក់៖ រាល់​កម្មវិធី​ដែល​លោត​ចេញ​ពាក្យ​ថា Untrusted​ Enterprise Developers ចូល​ទៅ​កាន់ Setting->General-> Profile and Device Management->Trust ជា​ការ​ស្រេច ហើយ​ក្រុម​ការងារ​សង្ឃឹម​ថា​អ្នក​​ទាំង​អស់​គ្នា នឹង​ចូល​ចិត្ត ចំណែក​​អ្នក​​ប្រើ Android កុំ​បារម្ភ​​ក្រុម​​ការងារ​នឹង​បង្ហាញ​​ជូន​​នៅ​​ពេល​ក្រោយ៕


Untrusted​ Enterprise Developers  

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget