Friday, April 21, 2017

ជាការបន្ថែមបទពិសោធន៍ថ្មីដល់ការកម្សាន្តនៅលើស្មាតហ្វូន ទំព័រនេះយើងសូមណែនាំប្រិយមិត្តអំពីកម្មវិធីច្រៀងខារ៉ាអូខេល្អជាងគេចំនួន ៤ សម្រាប់ប្រើនៅលើស្មាតហ្វុន Android ក៏ដូចជា iPhone បានយ៉ាងពិសេស។

១) Sing! Karaoke by Smule





កម្មវិធីច្រៀងខារ៉ាអូខេនៅលើស្មាតហ្វូននេះ អាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ Sing! Karaoke by Smule ផ្ដល់ភាពសប្បាយរីករាយដល់អ្នកប្រើ ដោយសារបានភ្ជាប់មកជាមួយមុខងារអាចច្រៀងចម្រៀងខារ៉ាអូខេបាន។

ទាញយក សម្រាប់ Android | iOS

២) Yokee



មានលក្ខណៈពិសេសដោយវាត្រូវបានច្របាច់បញ្ចូលជាមួយវីដេអូ YouTube អាចឱ្យអ្នកបើករកមើលចម្រៀងខារ៉ាអូខេច្រើនលើសលុបនៅលើ YouTube បានងាយស្រួល។ កម្មវិធីនេះ អ្នកអាចទាញយកមកប្រើបានដោយឥតគិតថ្លៃ។ Yokee អាចឱ្យអ្នកស្វែងរកពិន្ទុ ដើម្បីដោះ (unlock) ចម្រៀងដែលអ្នកចូលចិត្ត ដោយមិនចាំបាច់ចំណាយប្រាក់ក៏បាន។

ទាញយកសម្រាប់ Android | iOS

៣) Red Karaoke



ដូចជាកម្មវិធី Yokee ដែរ ដោយ Red Karaoke មានវីដេអូយកចេញពី YouTube ហើយនិងប្រភេទចម្រៀងបានពីប្រភពដទៃ ដូច្នេះអ្នកប្រភពចម្រៀងខារ៉ាអូខេកាន់តែសំបូរបែប។

ទាញយក សម្រាប់ Android | iOS

៤) StarMaker




កម្មវិធី StarMaker អាចឱ្យអ្នកថតបទចម្រៀងដែលអ្នកច្រៀង ព្រមទាំងរូបអ្នកដែលថតដោយកាមេរ៉ាទូរស័ព្ទខាងមុខបាន។ ដូច្នេះអ្នកនឹងអាចបើកមើលពីការសម្ដែង និងច្រៀងរបស់អ្នកចាស់ៗបានងាយស្រួល។

ទាញយក សម្រាប់ Android | iOS

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget