Thursday, April 20, 2017

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ប្រិយមិត្ត​ដែល​ចង់​បាន​របៀប​ដោនឡូត​វីដេអូ​ពី Facebook ងាយៗ​លើ​ទូរសព្ទ​ដៃ​ទាំង​ពពួក Android និង iPhone ក្រុម​ការងារ​បាន​បង្ហាញ​ជូន​រួច​មក​ហើយ ដោយ​ឡែក​នៅ​លើ​កុំព្យូទ័រ​ក៏​មាន​របៀប​ដោនឡូត​ផ្សេង​ៗគ្នា​ដែរ​។ តោះ! ទៅ​សាក​ល្បង​ទាំង​អស់​គ្នា!

ជម្រើស​ទី១៖ en.savefrom.net (អនុវត្ត​តាម Chrome)

វិបសាយ en.savefrom.net នេះ​ក្រុមការងារ​បាន​ណែនាំ​ម្ដង​រួច​ហើយ ប៉ុន្តែ​ពេល​នេះ​លើក​យក​មក​ម្ដង​ទៀត ព្រោះ​វា​ល្អ​ងាយ​ប្រើ អាច​ដោនឡូត​បាន​ទាំង​អស់​រួម​ទាំង URL Youtube, Facebook ក្នុង​ពេល​តែ​មួយ ហើយ​ថែម​ទាំង​គ្មាន​សារ​ពាណិជ្ជកម្ម​លោត​រញ៉ែរញ៉ៃ ចំណែក​វីធីដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។


ជម្រើស​ទី២៖ getfbstuff.com

វិបសាយ getfbstuff.com ក៏​ជា​វិបសាយ​ពេញ​និយម​មួយ​ដែរ​សម្រាប់​ការ​ដោនឡូត​វីដេអូ​ពី Youtube និង Facebook ងាយៗ ចំណាយ​ពេល​តិច ដោនឡូត​បាន​ HD ហើយ​វា Support គ្រប់ Browser ទាំង​អស់ ចំណែក​​វីធីដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។


ជម្រើស​ទី៣៖ fbdown.net

វិបសាយ fbdown.net ជា​វិបសាយ​ពេញ​និយម​មួយ​ដែរ​សម្រាប់​ការ​ដោនឡូត​វីដេអូ​ពី Youtube និង Facebook ងាយៗ ដោនឡូត​បាន​ HD ហើយ​វា Support គ្រប់ Browser ទាំង​អស់ជាពិសេស Safari លើ iPhone ចំណែក​​វីធីដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។


ជម្រើស​ទី៤៖ downvids.net

វិបសាយ downvids.net មិន​សូវ​ជាពេញ​និយម​ប៉ុន្មាន​ទេ ព្រោះ​វាមាន Interface មិន​សូវ​ទាក់ទាញ តែ​យ៉ាង​ណា​មុខងារពិសេស​របស់​វា​ក៏​​មិន​ចាញ់​វិបសាយ​ទាំង​បី​ខាង​លើ​ដែរ អាច​ដោនឡូត​វីដេអូ​បាន​ HD ទាំង Youtube និង Facebook ចំណែក​​វីធីដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។


ជម្រើស​ទី៥៖ downloadvideosfrom.com

វិបសាយ downloadvideosfrom.com ចុង​ក្រោយ​នេះ សម្រាប់​ក្រុម​ការងារ Sabay ​សូម​ Rate ឲ្យ​ផ្កាយ ៥ ព្រោះ​វា​ល្អ មាន​មុខងារច្រើន និង​ដោនឡូត​លីងពី​វិបសាយ​ណាមួយ​ក៏បាន​ដែរ តាម​ចិត្ត​ចង់ បានវីដេអូ HD ហើយ​ចំណាយ​ពេល​តិច​បំផុត តោះ​! នៅ​ចាំអីទៀត។


ប្រសិនបើប្រិយមិត្ត​មាន​វិបសាយផ្សេងពីនេះហើយងាយស្រួលដោនឡូត អាចចែករំលែកនៅខាងក្រោមនេះបាន៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget