Wednesday, June 21, 2017

Apple បាន​ចេញ​លក់​ផលិតផល​ជា​ច្រើន​ប្រភេទ​​នៅ​លើ​ទីផ្សារ។ សារព័ត៌មាន​ iDropNews បាន​រំពឹង​ពី​ផលិតផល Apple ​ចំនួន ៥ ​នា​ពេល​ឆាប់ៗ​នេះ នឹង​ជួប​ឈ្មោះ​ជា​ឧបករណ៍​ហួស​សម័យ ដែល​មិន​សូវ​ជា​មាន​តម្លៃ​និង​លែង​មាន​មនុស្ស​ប្រើ​ច្រើន។

១.iPhone SE

Apple គិត​ខុស​មួយ​គ្រា ក្នុង​ការ​បញ្ចេញ​លក់​ iPhone SE ទំហំ​អេក្រង់​ ៤ អ៊ីញ​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​នា​ពេល​កន្លង​មក។ ប៉ុន្តែ​ពួក​គេ​ហាក់​បី​មិន​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ក្លា​ ដូច​ទៅ​នឹង​ការ​លក់​ iPhone 5 កាល​ពី​ឆ្នាំ ២០១២ ឡើយ។​ គេ​ជឿជាក់​ក្នុង​ពេល​ខាង​មុខ Apple អាច​នឹង​ផ្ដាច់​ចោល​ឈប់​លក់​ស្មាតហ្វូន​ប្រភេទ​នេះ​ត​រៀង​ទៅ។

២.AirPort Routers


គ្រាន់​តែ​លឺ​ឈ្មោះ Sabay ជឿ​ថា​ប្រិយមិត្ត​ជា​ច្រើន​សឹង​តែ​មិន​ធ្លាប់​លឺ​ឧបករណ៍​នេះ​ទៅ​ហើយ​។ វា​ជា​ប្រភេទ Routers Wireless ដែល​ Apple បាន​ចេញ​លក់ ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៦ Apple បាន​ប្រកាស​ពី​គម្រោង​កាត់​បន្ថយ​ការ​ផលិត​ AirPort ហើយ​ងាក​ទៅ​ផលិត​ឧបករណ៍​កំពុង​ល្បីល្បាញ​ផ្សេង​វិញ​។ ហេតុ​នេះ​អនាគត​ខ្សែ​សង្វាក់​ផលិតកម្ម​ AirPort អាច​នឹង​ផ្ដាច់​ចោល​តែ​ម្ដង​ក៏​ថា​បាន។

៣.iPod


iPod ជា​ផលិតផល​មួយ ដែល​ជួយ​ឲ្យ Apple ល្បី​ឈ្មោះ​ក្នុង​វិស័យ​តន្ត្រី​ ខណៈ​មនុស្ស​ជា​ច្រើន​ចូលចិត្ត​។ ប៉ុន្តែ​ក្រោយ​ពេល​មាន​ស្មាតហ្វូន តើ​នរណា​ចំណាយ​លុយ​ទៅ​ទិញ​វា​ទៀត​នោះ? ព្រោះ​ស្មាតហ្វូន​អាច​ជំនួស​តំណែង​វា​បាន​បាត់​ទៅ​ហើយ។​ បច្ចុប្បន្ន​គេ​ពុំ​បាន​ឃើញ Apple បង្ហាញ​ពី​ iPod ជំនាន់​ថ្មី​ទៀត​នោះ​ទេ។

៤.MacBook Air


ប្រភេទ​កុំព្យូទ័រ​​ MacBook Air មាន​រាង​ស្ដើង​ និង​ល្បឿន​ម៉ាស៊ីន​ខ្លាំង​ជាង​ MacBook Pro ប៉ុន្តែ​ Apple ប្រកាស​បង្ហាញ​ជំនាន់​ក្រោយ​បង្អស់​បញ្ចប់​ត្រឹម​ខែ​មិនា​ឆ្នាំ ២០១៥។ ក្រោយ​មក​ទៀត​មាន​ត្រឹម​តែ​ត្រកូល​ MacBook Pro មួយ​គត់ ទាំង​មាន​ការ​វិវត្ត​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ Touch Bar ។ ពាក្យ​ចចាមអារ៉ាម​មួយ​បាន​បង្ហាញ Apple គ្រោង​នឹង​ផ្ដាច់​ចោល​ចង្វាក់​ផលិតកម្ម​ MacBook Air ចោល​នា​ពេល​ខាង​មុខ​។

៥.iPad Mini

បញ្ចប់​ត្រឹម​ខែ​តុលា​ឆ្នាំ ២០១៤ ត្រកូល​ iPad Mini 4 អេក្រង់​ ៧,៩ អ៊ីញ​ត្រូវ​បាន​បង្ហាញ​ ប៉ុន្តែ​ភាព​ជោគជ័យ​នៃ​ការ​លក់​ មិន​ខ្ពស់​ដូច​កាល​ចេញ​ដំបូងៗ​ឡើយ ព្រោះ​វត្តមាន​ iPhone ត្រកូល​ Plus មាន​អេក្រង់​ធំ​ត្រូវ​បាន​បង្ហាញ។​ បច្ចុប្បន្ន​មាន​តែ​ត្រកូល​ iPad Air, iPad Pro ប៉ុណ្ណោះ ដែល​ Apple កំពុង​សម្លឹង​វិវត្ត​ទៅ​មុខ​។​
ចុច​អាន​បន្ត​

ប្រភព៖ idropnews ប្រែសម្រួល៖ កៅ រក្សា                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget