Thursday, February 11, 2016

ពុធ, 03 មេសា 2013 14:29

គន្លឹះខ្លះៗ រក្សាម៉ាស៊ីនម៉ាស៊ូតឲ្យនៅខ្លាំង

ដើម្បីរក្សាម៉ាស៊ីនម៉ាស៊ូតឲ្យនៅខ្លាំង ចាំបាច់ត្រូវថែទាំវាឲ្យបានទៀតទាត់ លោកអ្នកគួរស្វែងយល់សារៈសំខាន់នៃចំនុចខ្លះៗដូចខាងក្រោមៈ
 ផ្លាស់ប្តូរ ឬ បំពាក់បន្ថែម (បើអត់មាន) ប្រព័ន្ធធ្វើឲ្យខ្យល់ត្រជាក់ (cooling air intake system) ដោយសារម៉ាស៊ីនម៉ាស៊ូតមានសំពាធ និង កំដៅជាងម៉ាស៊ីនសាំង ៣ដង ដូច្នេះវាចាំបាច់ត្រូវការខ្យល់ត្រជាក់ ដើម្បីជួយកាត់បន្ថយសំពាធទាំងនេះ ប្រព័ន្ធនេះស្រូបយកខ្យល់ពីខាងក្រៅ បន្ទាប់មកច្រោះខ្យលទាំងនោះជាមួយតម្រងរបស់វា ដើម្បីបានខ្យល់សុទ្ធពុំមានធុលី ហើយធ្វើឲ្យខ្យល់នោះត្រជាក់មុននិង បញ្ជូនទៅបន្ទប់ចំហេះ។
 ប្តូរប៉ិចប្រេង (Diesel fuel injector): ធ្វើឲ្យម៉ាស៊ីនមានសន្ទុះហើយខ្លាំង និង កាត់បន្ថយការស៊ីសាំង។
ត្រួតពិនិត្យម៉ាស៊ីន និង ប្តូរប្រេងឲ្យបានទៀងទាត់
ប្រើប្រេងជំនួយសំរាប់ម៉ាស៊ីនម៉ាស៊ូត (Diesel Additive) ប៉ុន្តែត្រូវជ្រើរើសម៉ាកដែលមានគុណភាពខ្ពស់ដូចជា ម៉ាក Wurth ជាដើម
ជៀសវាងប្រើ Bio-Diesel ទោះបីជាប្រេងប្រភេទនេះវាល្អសំរាប់បរិស្ថាន ប៉ុន្តែវាធ្វើឲ្យកំលាំងម៉ាស៊ីនធ្លាក់ចុះ
ប្រើប្រេងម៉ាស៊ូតមានគុណភាពខ្ពស់
ប្រើ ឧបករណ័ Performance Chip ជាជំនួយ ពីព្រោះឧបករណ៍នេះមានតួនាទីជួយជំរុញម៉ាស៊ីនឲ្យមានកំលាំងខ្លាំងរហូតដល់ 40%
ប្តូរស៊ីមាំង ដែលមានបំពង់រាងធំ អាចឲ្យចំហេះបញ្ចេញបានលឿនហើយច្រើន ប៉ុន្តែស៊ីមាំងប្រភេទនេះមានសំលេងរំខានបន្តិច

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget