Thursday, February 11, 2016

អង្គារ, 16 កក្កដា 2013 13:32



រថយន្ត Four Wheel Drive (FWD) មានប្រយោជន៌បំផុត ក្នុងការបើកបរលើស្ថានភាពផ្លូវពិបាកៗ ប៉ុន្តែសំរាប់ស្ថានភាពផ្លូវមួយចំនួន ដែលពិបាកខ្លាំង វាតម្រូវឲ្យអ្នកបើកបរស្ទាត់ជំនាញ ក្នុងការបញ្ចាយាន្តយន្តរបស់ខ្លួន ដោយប្រើហ្វ្រាំង, ឈ្នាន់ល្បឿន និង បួងចង្កូត យ៉ាងប៉ិនប្រសប់ក្នុងពេលតែមួយ។
ក្រុមហ៊ុនផលិតរថយន្តភាគច្រើន បានយល់ពីបញ្ហាទាំងនេះ ហើយក៏បានបង្កើតប្រព័ន្ធមួយឈ្មោះ Crawl Control សំរាប់ជួយសំរួលដល់អ្នកបើកបរ មើលបន្ថែមពីដំណើរការប្រព័ន្ធនេះដោយ ចុចទីនេះដើម្បីមើលបន្ថែម
ដើម្បីបើកដំណើរការប្រព័ន្ធ Crawl Control បានជាដំបូងត្រូវឈប់រថយន្តសិន ហើយជាន់ហ្វ្រាំង រួចប្តូរលេខទៅ N បន្ទាប់មកបើកដំណើរការប្រព័ន្ធ FWD លេខទាប "4L" ហើយដាក់លេខទៅ D រួច កំណត់ល្បឿនរបស់ប្រព័ន្ធ Crawl Control ទៅតាមស្ថានភាពផ្លូវ ពិបាក ឬ ពិបាកខ្លាំង។
ប្រព័ន្ធ Crawl Control របស់រថយន្ត 4Runner 2010 មាន ៥ លេខ នៅពេលរួចរាល់ លោកអ្នកអាចព្រលែងហ្វ្រាំងបាន ហើយប្រព័ន្ធកុំព្យូទ័រនិងចាប់បញ្ចារថយន្ត ដោយគ្រប់គ្រង ហ្វ្រាំង និង ល្បឿនរថយន្ត ដោយស្វ័យប្រវត្តិ ដូច្នេះលោកអ្នកគ្រាន់តែបញ្ចាដៃចង្កូតជាការស្រេច។

សូមមើលវីដេអូខាងក្រោមៈ

https://youtu.be/sg5Xm1i0IBo

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget