ជំហាន​ទី ១៖ ត្រូវ​ប្រាកដ​ថា​កុំព្យូទ័រ​របស់​ប្រិយមិត្ត​មាន​អ៊ីនធឺណិត និង​កម្មវិធី iTunes បើ​សិន​ជា​អត់​ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ http://www.apple.com/itunes/download/  ដើម្បី​ទាញ​យក។
ជំហាន​ទី ២៖ បើក​កម្មវិធី iTunes រួច​ចុច​លើ​ពាក្យ “iTunes Store” ។
ជំហាន​ទី ៣៖ ទាញ​ចុះ​ក្រោម​រហូត​ឃើញ​រូប​ទង់ជាតិ​អាមេរិក​បន្ទាប់​មក​ចុច​លើ​រូប logo ទង់ជាតិ​នោះ​ដើម្បី​ប្ដូរ​ពី​សហរដ្ឋអាមេរិក​មក​ប្រទេស​កម្ពុជា​យើង​វិញ។
ជំហាន​ទី ៤៖ នៅ​ពេល​ដែល​ផ្ទាំង  iTunes Store បង្ហាញ​ចេញ​មក​សូម​ចុច​លើ​ពាក្យ App Store រួច​ទាញ​ចុះ​ក្រោម​រហូត​ដល់​ឃើញ​ពាក្យ​ថា “Free Apps” នៅ​ខាង​ស្ដាំ​ដៃ។ បន្ទាប់​មក​ចុច​លើ​កម្មវិធី​ណា​មួយ​ដែល​មាន​ពាក្យ​ថា “FREE” ។
ជំហាន​ទី ៥៖ ភ្លាម​នោះ​ផ្ទាំង window តូច​មួយ​នឹង​បង្ហាញ​ចេញ​មក​ដែល​តម្រូវ​ឲ្យ​ប្រិយមិត្ត log inតែ​ប្រិយមិត្ត​មិន​ទាន់​មាន Apple ID នៅ​ឡើយ​ដូច្នេះ​តម្រូវ​ឲ្យ​ចុច​នៅ​លើ​ពាក្យ “Create Apple ID” ជំនួស​វិញ។
ជំហាន​ទី ៦៖ ចុច​លើ​ពាក្យ “Continue” ។
ជំហាន​ទី ៧៖ ចុច​លើ​ប្រអប់ “I have read and agree to these terms and conditions”។ បន្ទាប់​មក​ចុច​លើ​បូ​តុង “Agree” ។
ជំហាន​ទី ៨៖ បំពេញ Email, Password (តម្រូវ​ឲ្យ​មាន​លាយ អក្សរ​ធំ, អក្សរ​តូច​និង​លេខ​សរុប​ចំនួន ៨ខ្ទង់​ឡើង​ទៅ), Question, Answer, Optional Rescue Emailនិង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត រួច​ចុច​លើ​បូ​តុង “Continue” ។
ជំហាន​ទី ៩៖ ភ្លាម​នោះ​ផ្ទាំង “Payment Method” នឹង​បង្ហាញ​ចេញ​មក​ដែល​តម្រូវ​ឲ្យ​ប្រិយមិត្ត​ប្ដូរ​ពី​ពាក្យ Visa ទៅ​ជ្រើសរើស​យក​ពាក្យ “None” បន្ទាប់​មក​បំពេញ​ចន្លោះ​ដែល​នៅ​សេសសល់​រួច​ចុច​លើ​ពាក្យ Create Apple ID។
ជំហាន​ចុង​ក្រោយ៖ ចូល​ទៅ​កាន់​គណនី​អ៊ីមែល​របស់​អ្នក រួច​ចុច​លើ​ពាក្យ Verify Now។
សាក​មើល​បាន​ អត់?
ដោយ៖ សេង សុភ័ក្ត