Wednesday, July 30, 2014

​ប្រិយមិត្ត​បាន​ដឹង​ស្រាប់​ហើយ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ពពួក​ Smartphone មាន​លក្ខណៈ​សម្បត្តិ​ខុសៗ​គ្នា​ មិន​ដឹង​ថា​សម្រេច​ជ្រើសរើស​យក​មួយ​ណា​ឱ្យ​សម​បំណង​ ដើម្បី​ជៀស​វាង​ការ​ខក​ចិត្ត។ ​ថ្ងៃ​នេះ​យើង​មើល​​​មូល​ហេតុ​ ​៥យ៉ាង​ដែល​​អ្នក​គួរ​តែ​សម្រេច​​ចិត្ត​រើស​យក​ទូរសព្ទ​ដំណើរ​ការ​ជាមួយ​ Windows Phone យក​មក​ប្រើប្រាស់ ខណ:អ្នកប្រើប្រាស់រាប់លាននាក់ ផ្សេងទៀតកំពុងឈ្លក់វង្វេងនឹងAndroid និងiOS៖

ទី១៖ កម្មវិធី ​ Cortana ប្រភេទ​កម្ម​វិធី​ដ៏​ល្អ​បំផុត​ដែល​ប្រើ​ជា​ជំនួយ​ការ​យ៉ាង​ឆ្លាត​វៃ​របស់​ Bing វា​អាច​ស្គាល់​ចំណង​ចំណូល​ចិត្ត​ ​​ផ្តល់​ព័ត៌មាន​ល្អៗ​​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ជា​ពិសេស​វា​អាច​រក្សា​ទំនាក់ទំនង​អ្នក​ទៅ​កាន់​មនុស្ស​ដែល​ខ្វល់​ខ្វាយ​ពី​ អ្នក​បំផុត។

ទី២៖ Windows Phone មាន​កម្មវិធី​ Live Tiles សម្រាប់​រក្សា​ទំនាក់​ទំនង​អ្នក​ជាមួយ​ក្រុម​គ្រួសារ​ មិត្តភ័ក្ដិ​នៅ​លើ​ Start Screen អ្នក​អាច​ឃើញ​ Status Update ថ្មីៗ ដាក់​កម្មវិធី​នានា ​ឆែក​ វិប​សាយ​ អាល់ប៊ុម​តន្ត្រី​ក៏​ដូច​ជា​អ្វីៗ​ផ្សេងៗ​ទៀត​តាម​ការ​ចង់​បាន​របស់​យើង។

ទី៣៖ កាមេរ៉ា របស់​ពពួក​​Windows Phone មាន​លក្ខណៈ​ល្អ​ដាច់​គេ​ក្នុង​ចំណោម​Smartphones ដែល​ប្រតិបត្តិ​ការ​ជាមួយ​ Android ឬ​ iOS ដោយ​សារ​វា​មាន​ទំហំ​កាមេរ៉ា​ដល់​ទៅ​ 41 MP ​សម្រាប់​ប្រើ​ក្នុង​ការ​ថតរូប​ឬ​វីដេអូ​បាន​ច្បាស់​ល្អ និង​ជា​ពិសេស​អាច​ធ្វើ​ការ​ចែក​រំលែក​ទៅ​ឱ្យ​មិត្តភ័ក្ដិ​បាន​លឿន។

ទី៤៖ បំពាក់ ​​Connected Devices ពេល​យើង​កាន់​ Windows Phone ​ជីវិត​យើង​លែង​មាន​ភាព​ឯកោ​ដោយ​វា​មាន​តន្ត្រី​,រូបភាព​,​វីដេអូ​,ហ្គេម, ចម្រៀង​និង​ព្រឹត្តិការណ៍​ផ្សេងៗ​ ដែល​យើង​អាច​ទាញ​យក​និង​ចែក​រំលែក​ទៅ​កាន់​កុំព្យូទ័រ​, ថេប្លេត​, និង​ Smartphone ដ៏​ទៃ​ទៀត​បាន​យ៉ាង​រហ័ស។

ទី៥៖ Windows Phone ​ជា​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្តិការ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ​មាន​ក្ដារចុច ​ស្រស់​ស្អាត​, កន្លែង​ផ្ទុក​ទិន្នន័យ​ដ៏​ឆ្លាត​វៃ​ និង​ថាមពល​ថ្ម​ប្រើ​បាន​យូរ​ជាង​មុន។
​លើក​នេះ​ជឿជាក់​ថា​អ្នក​ដែល​កំពុង​កាន់​ Windows Phone ​មិន​មាន​អ្វី​ត្រូវ​ខក​ចិត្ត​ទៀត​ទេ។
​ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget