ប្រព័ន្ធ ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​មាន Interface ស្រស់​ស្អាត និង​ដំណើរការ​បាន​ល្អ​ជាង Windows 7។ ទោះ​ជា​យ៉ាង​ណា ហាក់​នៅ​មាន​បញ្ហា​ខ្លះៗ ជាក់​ស្ដែង អ្នក​ប្រើ Operating System នេះ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន បាន​ជួប​បញ្ហា error លើ Wireless គឺ​មិន​អាច​ស្វែងរក Wireless ដែល​នៅ​ជុំវិញ​បាន។ ផ្លូវ​ដែល​អ្នក​ប្រើ​នឹក​ឃើញ​មុន គឺ​តម្លើង Windowsថ្មី។ ចុះ​តើ​មាន​វិធី​ណា​ឱ្យ​ងាយ និង​ចំណេញ​ពេល​ជាង​នេះ​ឬ​ទេ?
គន្លឹះ៖ មើល​ម៉េច​​ដឹង​ថាកុំព្យ័ទ័រ​ប្រើ VGA ដាច់​ឬ​ជាប់ទៅ?
ទំព័រ​នេះ Sabay សូម​បង្ហាញ​ដំណោះស្រាយ​លើ​បញ្ហា​មិន​ស្គាល់ Wireless នេះ​ដូច​ត​ទៅ៖
- នៅ​ពេល Wireless មាន​បញ្ហា​នឹង​ចេញ​សញ្ញា​ដូច​រូប៖
- សូម​ចូល​ទៅ Computer Management ដោយ​ស្ដាំ mouse លើ Computer រួច​រើស​យក Manage។
- ត្រង់​នេះ សូម​ចូល​ទៅ Device Manager (ផ្នែក​ស្ដាំ) ហើយ​នៅ​ផ្នែក​ខាង​ឆ្វេង សូម​លុប (Uninstall) នៅ​លើ​ឈ្មោះ Wireless Network Adapter របស់​អ្នក។ (ឧទាហរណ៍៖ ក្នុង​រូប​មាន​ឈ្មោះ Qualcomm Atheros AR5B97 Wireless Network Adapter) បន្ទាប់​មក​ចុច​លើ​ប៊ូតុង OK និង​ស្កេន hardware changes នៅ​លើ Network Adapters ជា​ការ​ស្រេច។
ចុង​ក្រោយ​អ្នក​នឹង​ឃើញ Wireless ដំណើរការ​ដោយ​ស្គាល់ wireless នៅ​ជិតៗ​ជា​មិន​ខាន។
សាក​ល្បង​ម្ដង​មើល៍ តាម​បាន​ផល​អត់?
សូម​ចុច​អានគន្លឹះ៖ ដឹង​ថា hacker លួច​ password តាម​​របៀបណាខ្លះអត់? និង  ជាង ១០០ shortcut key សម្រាប់ Windows 8 ​គួរ​ស្វែង​យល់ និង​ចែក​រំលែក
នៅ​មាន​គន្លឹះខ្លីៗល្អៗ​ជា​ច្រើន​ទៀត ដើម្បី​បន្ត​ស្វែងយល់​សូម​ ចុច​ត្រង់​នេះ
ដោយ៖ ឈុន ហួរ