*ចំណាំៈ ប្រសិន​មិន​មែន usb flash ដែល​បាន​ចម្លង key ទេ នោះ​ក៏​ពុំ​អាច​បើក​បង្ហាញ desktop របស់​ម៉ាស៊ីន​វិញ​ដែរ។
ចង់​ដឹង​មុខងារ Predator ពិសេស​យ៉ាង​ណា​នោះ សូម​តាមដាន​និង​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
១. ដំបូង​ត្រូវ​ដំឡើង​កម្មវិធី Predator ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​មុន​សិន ហើយ​ប្រសិន​បើ​ប្រិយមិត្ត​ពុំ​ទាន់​មាន អាច​ចុច​ត្រង់​ InstallPredator.zip នេះ​ដើម្បី​ទាញ​យក​ដែល​វា​មាន​ទំហំ 1.7MB បាន​ឥត​គិត​ថ្លៃ។
២. បន្ទាប់​ពី​ទាញ​យក​រួច សូម browse ទៅ​កាន់​កញ្ចប់​ឯកសារ InstallPredator.zip រួច​ពន្លា​ដោយ​ចុច​ខាង​ស្ដាំ mouse រួច​រើស​យក​ពាក្យ Extract to InstallPredator\ (ចំណាំ៖ ត្រូវ​មាន​កម្មវិធី WinRarឬ WinZip)។ រួច​ចូល​ទៅ​ទីតាំង (folder) និង​ធ្វើ​ការ​ដំឡើង​ចូល​ទៅ​ម៉ាស៊ីន ដោយ​ចុច​ពីរ​ដង​លើ InstallPredator.exe រួច​ចុច Next → ធីក​យក​ពាក្យ I Agree ហើយ​ចុច Next → Next → Next និង​ចុង​ក្រោយ​ចុច​ប៊ូតុង close ជា​ការ​ស្រេច។
៣. បន្ទាប់​ពី​ដំឡើង​រួច ផ្ទាំង​សារ​មួយ​នឹង​បង្ហាញ​ឡើង បញ្ជាក់​ឲ្យ​អ្នក​ប្រើ​ដឹង​ថា មុន​ពេល​ប្រើ​កម្មវិធី​នេះ ត្រូវ​កំណត់​លេខ​កូដ​សំងាត់ (password) និង​បង្កើត key ដោយ​ណែនាំ​ឲ្យ​អ្នក​ប្រើ​ដោត flash ចូល​ទៅ​ម៉ាស៊ីន, រួច​ហើយ​ចុច​លើ​ប៊ូតុង OK ដើម្បី​បន្ត។
៤. ក្រោយ​ពី​បាន​ធ្វើ​តាម​ជំហាន​ខាង​លើ​រួច កម្មវិធី Predator នឹង​បើក​ឡើង​ដោយ​ស្វ័យប្រវត្តិ តែ​ប្រសិន​បើ​មិន​បាន​បើក​ទេ សូម​ទៅ​រក​មើល​ឈ្មោះ​កម្មវិធី Predator ដែល​មាន​នៅ​លើ Desktop។
៥. សូម​ពិនិត្យ​មើល​ថា តើ usb flash របស់​យើង​បាន​បង្ហាញ​នៅ​ក្នុង​ប្រអប់ “Create key on Drive” ហើយ​ឬ​នៅ។ បើ​ពុំ​ទាន់​ឃើញបង្ហាញ​ទេ  សូម​ដោត usb flash ឲ្យ​ស្គាល់​ជា​មុន​សិន, បន្ទាប់​មក​ចុច​លើ​ប៊ូតុង Create Key ដើម្បី​បង្កើត key ឲ្យ usb flash ដាក់​បញ្ចូល​ទៅ​ក្នុង​តារាង​ និង​កំណត់​លេខ​កូដ​សំងាត់​ត្រង់​ប្រអប់ New Password រួច​ចុច OK, និង​ចុច OK ម្ដង​ទៀត​នៅ​ពេល​បង្ហាញ​សារ Predator setup complete ដែល​បញ្ជាក់​ប្រាប់​ថា ការ​កំណត់​ត្រឹមត្រូវ​រួចរាល់​អស់​ហើយ។ (ចំណាំៈ កម្មវិធី predator នេះ​ពុំ​ប៉ះពាល់​ដល់​ឯកសារ​ដែល​មាន​នៅ​លើ USB Flash ឡើយ)
ជំហាន ​ចុច​ក្រោយ សូម​ដំណើរការ​កម្មវិធី Predator នេះ​ឡើង​វិញ​ម្ដង​ទៀត។ ឥឡូវ​យើង​អាច​សាកល្បង​ពិសោធ​ដោយ ដក usb flash នេះ​ចេញ​ពី​ម៉ាស៊ីន​ទៅ​មើល៍ តើ​មាន​អ្វី​កើត​ឡើង​ដែរ​ឬ​អត់?
បន្តតាមស្វែងយល់ គន្លឹះខ្លីៗ​ សូមចុចត្រង់នេះ
ដោយ៖ ឈុន ហួរ