Friday, July 4, 2014

គ្រាន់​តែ​ឃើញ​ចំណង​ជើង​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​បាន​ស្គាល់​ច្បាស់​ ហើយ​ថា​កម្មវិធី Cydia នៅ​លើ iDevice របស់ Apple នោះ​ជា​អ្វី។ យ៉ាងណា​មិញ ដើម្បី​យល់​ដឹង​ពី Cydia ឱ្យ​រឹត​តែ​ស៊ី​ជម្រៅ ទំព័រ​នេះ Sabay សូម​ចែករំលែក​ចំណេះដឹង​ដល់​ប្រិយមិត្ត​ដែល​នៅ​ស្រពិចស្រពិល​ដូច​​តទៅ។
អត្ថបទ៖ ធ្លាប់​លឺ​ពាក្យ​ Jailbreak ទេ?

តាម ​ធម្មតា មិន​ថា​អ្នក​ប្រើ iPhone iPod ឬ iPad ទេ គឺ​សុទ្ធតែ​ចង់​បាន Cydia។ តើ​ហេតុអ្វី​បាន​ជា​ត្រូវការ Cydia យ៉ាង​នេះ? មិន​ពិបាក​យល់​ទេ Cydia ជា​កម្មវិធី (application) ដែល​ដំណើរការ​លើប្រព័ន្ធ​ប្រតិបត្តិការ​ iOS អាច​ឱ្យ​អ្នក​ប្រើ​រក​មើល​កញ្ចប់ software ដោយ​ការ​បញ្ចូល​ប្រភព (add source)។ កម្មវិធី​មួយ​ចំនួន​មាន​តែ​នៅ​លើ Cydia ប៉ុណ្ណោះ ដោយ​ឡែក App Store ពុំ​មាន​នោះ​ទេ ជាក់​ស្ដែង​ដូច​ជា vShare ជា​ដើម។
អត្ថបទ៖ ស្គាល់ ​App Storeទេ?
អាច ​និយាយ​បាន​ថា Cydia គឺជា​កម្មវិធី​ឯករាជ​មិនមែន​ជា​របស់ Apple (third-party) ដំណើរការ​នៅ​លើ iPhone iPad និង iPod touch ក៏​និយាយ​បាន​ថា ជា​កម្មវិធី​ចាំបាច់​មួយ​សម្រាប់​បើក​ផ្លូវ​ឲ្យ​អ្នក​ប្រើ iPhone, iPod Touch & iPad​ អាច​បញ្ចូល​កម្មវិធី​ដោយ​ឯករាជ្យ ឬ​កម្មវិធី​ដែល​បង្កើត​ដោយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ណា​ក៏បាន។ Cydia ផ្ទុក​នូវ​បណ្ដុំ​កម្មវិធី​ជា​ច្រើន ដែល App Store គ្មាន ហើយ​ក៏​ផ្ដល់​នូវ​កម្មវិធី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ដាក់​ឲ្យ​ទាញ​យក​ដោយ​សេរី និង​ខ្លះ​គិត​ថ្លៃ​ក្នុង​តម្លៃ​ទាប។ រាល់​កម្មវិធី​សម្រួល​ដល់​ដំណើរការ និង​កម្មវិធី​បន្ថែម​មុខងារ​ដ៏​សំបូរ​បែប​ជា​ច្រើន អាច​រក​បាន​នៅ​ក្នុង Cydia ខណៈ​ដែល App Store ពុំ​មាន។
Cydia ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​លោក Jay Freeman ឬ​ហៅ​ថា Saurik ដែល​លោក​បាន​ដាក់​ចេញ​ឱ្យ​ដំណើរការ​ដំបូង​នៅ​កុម្ភៈ ឆ្នាំ ២០០៨៕
អត្ថបទ៖  យល់​អត្ថន័យ Smartphone ទេ?
ប្រែ​សម្រួល៖ ឈុន ហួរ

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget