Wednesday, March 29, 2017

ឈាន​ដល់​សម័យ​ស្មាតហ្វូន​ការ​បម្លែង​ពី​​​ខ្នាត​មួយ ទៅ​ខ្នាត​មួយ​ ​លែង​ធ្វើ​ឡើង​ដោយ​ប្រើ​មាត់​ ឬ​ គណនា​លើ​ក្រដាស​ត​ទៀត​ហើយ​ គឺ​​​ជំនួស​ដោយ​ការ​ប្រើ​កម្មវិធី​លើ​ទូរសព្ទ​វិញ។ ថ្ងៃ​នេះ​សូម​ណែនាំ​កម្មវិធី​បម្លែង​ខ្នាត​ មួយ​ដែល​អាច​ប្រើ​បាន​លើ​ iPhone, iPad ឬ iPod touch។​​​


YConvert ជា​កម្មវិធី​ដែល​អាច​បម្លែង​ខ្នាត​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា​រួម​មាន​ ​មុំ, ខ្នាត​កុំព្យូទ័រ​, ថាមពល, កម្លាំង (Force), ចម្ងាយ, ទម្ងន់, សម្ពាធ, កម្លាំង (Power), ល្បឿន, សីតុណ្ហភាព និង​ ពេល​វេលា។ កម្មវិធី​នេះ​ថែម​ទាំង​មាន​បញ្ចូល​មក​ស្រាប់​នូវ​ ម៉ាស៊ីន​គិត​លេខ​ ដូច​នេះ​អ្នក​អាច​​គិត​លេខ​បាន​ ដោយ​មិន​ចាំ​បាច់​ចេញ​ពី​កម្មវិធី​ YConvert ទៅ​កាន់​កម្មវិធី​គិត​លេខ​នោះ​ទេ។


កន្លង​មក​កម្មវិធី​ YConvert បាន​ដាក់​លក់​ក្នុង​តម្លៃ​ ២,៩៩ ដុល្លារ​ ហើយ​ទើប​តែ​ថ្មីៗ​នេះ​បាន​ដាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ដោយ​ឥត​គិត​លុយ៕​​​​​​​​ 

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget