Tuesday, March 28, 2017

Google បាន​ដាក់​ដំណើរការ​សេវាកម្ម​រូបភាព​តាម​ដង​វិថី Street View នៅ​ប្រទេស​កម្ពុជា។ ប្រិយមិត្ត​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ និង​ចង់​ឃើញ​ទិដ្ឋភាព​ដ៏​ប្លែក​ភ្នែកGoogle Street View តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ស្រស់​ស្អាត​យ៉ាង​ណា​ទៅ។

ពេល​នេះ Sabay នឹង​បង្ហាញ​ពី​ការ​ប្រើប្រាស់ Google Street View ដើម្បី​ប្រិយមិត្ត​មួយ​ចំនួន​មិនទាន់​ចេះ​ប្រើប្រាស់ អាច​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា។

@សម្រាប់​​ប្រិយមិត្ត​ដែល​បើក​តាម​​កម្មវិធី  Chrome
1/វាយ www.maps.google.com.kh ឬ www.google.com.kh/maps

  2/នៅ​លើ​ប្រអប់ Search សូម​វាយ​គោលដៅ​ឬ​តំបន់​ណាមួយ (ជា​ខ្មែរ​ក៏​បាន​អង់គ្លេស​ក៏​បាន) ដែល​ប្រិយមិត្ត​ចង់ Google Street View បង្ហាញ​រូបភាព​តាម​ដង​វិថី

  3/រកមើល​សញ្ញា​សំគាល់ “Pegman” រូប​មនុស្ស​ពណ៌​ទឹកក្រូច នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​ជួរ​ខាង​ក្រោម​បង្អស់​នៃ​ផែនទី។ បន្ទាប់​មក​ចាប់​ទាញ​ទៅ​ដាក់​លើ​ផ្លូវ​ដែល​រំលេច​ចេញ​នូវ​ពណ៌ខៀវ​នៅ​លើ​ផែនទី ដែល​ ប្រិយមិត្ត​ស្វែង​រក ពេល​នោះ Google Street Views នឹង​បង្ហាញ​រូបភាព​ទេសភាព​តាម​ដង​ផ្លូវ​សម្រាប់​ប្រិយមិត្ត​ទស្សនា។

 
  សម្រាប់ ​អ្នក​បើក​តាម Chrome នៅ​លើ Google ផែនទី​កំណែ​ថ្មី​គេ​ក៏​អាច​ស្វែង​រក​គោលដៅ​ផ្សេងៗ​ក្នុង​ស្រុក និង តំបន់​មួយ​ចំនួន ដែល​មាន​នៅ​លើ​ផែនទី ហើយ​ជ្រើស​មើល​រូបភាព Street View ចេញ​ពី​សំណុំ​រូប​តំណាង (imagery carousel) ស្ថិត​នៅ​របារ​ខាងក្រោម​នៃ​អេក្រង់។

@សម្រាប់​ប្រិយមិត្ត​ដែល​បើក​តាម​កម្មវិធី  Firefox

1/វាយ www.maps.google.com.kh ឬ www.google.com.kh/maps

  2/នៅ​លើ​ប្រអប់ Search សូម​វាយ​គោលដៅ​ឬ​តំបន់​ណាមួយ (ជា​ខ្មែរ​ក៏​បាន​អង់គ្លេស​ក៏​បាន) ដែល​ប្រិយមិត្ត​ចង់ Google Street View បង្ហាញ

  3/ រកមើល​សញ្ញា​សំគាល់ “Pegman” រូប​មនុស្ស​ពណ៌​ទឹកក្រូច​នៅ​ផ្នែក​ខាង​ក្រោម​​​ខាង​ឆ្វេង​ផែនទី រួច​ទាញ​ទៅ​ដាក់​លើ​ផ្លូវ​ដែល​រំលេច​ចេញ​នូវ​ពណ៌ខៀវ ពេល​នោះ Google Street Views នឹង​បង្ហាញ​រូបភាព​ទេសភាព​តាម​ដង​ផ្លូវ​សម្រាប់​ប្រិយមិត្ត​ទស្សនា។

រូបថ​ត​មួយ​ចំនួន​ដែល​ថត​ពី Google Street View
 
 
 
 
 
  Google Street Views អាច​ទស្សនាបាន​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សៀមរាប និង​នៅ​តាម​បណ្តា​ខេត្ត​ជាង ១០ ទៀត​រួមមាន ខេត្ត​ស្ទឹងត្រែង, ក្រចេះ, រតនគិរី, មណ្ឌលគិរី, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, កែប, កំពត, ព្រះវិហារ និង ឧត្តរមានជ័យ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget