Wednesday, March 29, 2017

កម្មវិធី Browsers ដែល​ជាប់​មក​ជាមួយ​ម៉ាស៊ីន​ទូរសព្ទ​ Android ស្រាប់​ភាគច្រើន​មាន Chrome, Firefox ជាដើម ចំណែក iPhone មាន​តែ Safari មួយ​គត់​ដោយគុណវិបត្តិ​ Browsers ទាំង​​នេះ​មាន​ច្រើន​​ដូចជា ស៊ី​ថាមពល​ថ្ម ពិបាក​អាន​អក្សរ​ពេល​យប់(ចាំង​ភ្នែក) ថែម​ទាំង​ជាប់វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​មក​ជាមួយ​ទៀត​ធ្វើ​ឲ្យ​រំខាន​ចិត្ត​​មែន​ទែន។ ថ្ងៃ​នេះ Sabay សូម​ណែ​នាំ​កម្មវិធី Browsers ល្អៗ ៦ ដែល​អ្នក​គួរ​​ប្រើ​ជំនួស​ឲ្យ​កម្មវិធី​ចាស់ៗ​ទាំង​អស់​នោះ។



កម្មវិធី Browsers ល្អៗ ៦

១/UC Browser

ជាកម្មវិធី​ជាប់​ចំំណាត់​ថ្នាក់​ល្អ​​និង​មាន​អ្នក​ដោនឡូត​ច្រើន​ជាង​គេ​​ទាំង Play Store ​និង App Store វា​មាន​ទំហំ​តូច​ ​ស្រួល​ប្រើ​ អាច​ pop-up ​វីដេអូ​ដាក់​លើ​អេក្រង់​បានពេល​អាន​ព័ត៌មាន​​និង​មុខងារពិសេស​ជា​ច្រើន​ទៀត។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

២/CM Browser

ជា​​កម្មវិធី​​ Browser ថ្មី​ ដើរ​លឿន​ម៉ា​អ៊េម មាន​មុខងារ​ one-tap share, tabbed browsing, cloud sync, gesture browsing និង​មុខងារពិសេស​ជា​ច្រើន​ទៀត។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៣/Opera Mini

ជា​កម្មវិធី​ដែល​អ្នក​​ប្រើ​​ភាគច្រើន​ចូល​ចិត្ត​តម្លើង​លើ​កុំព្យូទ័រ​​ តែ​ប្រិយមិត្ត​ក៏​អាច​យក​ទៅ​ដាក់​លើ iPhone បាន​ដែរ វា​តូច​ មាន​មុខងារ​ច្រើន ហើយ​​ក៏​មិន​មាន​ពាណិជ្ជកម្ម​រញែរញ៉ៃ​ដែរ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៤/Brave Browser

ជា​​កម្មវិធី​​ Browser ថ្មី​ដែល​អាច​និយាយ​បាន​ថា​ ផ្ដល់​សុវត្ថិភាព​ខ្ពស់​មិន​ចាញ់ Safari នោះ​ទេ វា​មាន​មុខងារ​ AdBlock, tracking, security protection និង​អាច​ជួយស​ន្សំ​សំចៃលុយ​ប្រើ​អ៊ីនធើណិត​ និង​ថ្ម​​ទូរសព្ទ​បាន​យ៉ាង​ប្រសើរ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៥/Dolphin កម្មវិធី​ថ្មី​នេះ​ ដើរ​លឿន​ម៉ា​អ៊េមមាន​មុខងារ​ one-tap share, tabbed browsing, cloud sync, gesture browsing មិន​ខុស​គ្នា​នឹង​ CM Browser។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៦/Ghostery

ជា​កម្មវិធី​​ដែល​មាន​ទំហំ​ល្មម មានមុខងារ​ច្រើន ជាពិសេស​អាច​រក្សា​ព័ត៌មាន​សំខាន់ៗ​បាន​ មិន​ខ្លាច​គេ​មើល​​ទៅ​ឆែក​ឆេរ​នោះ​ទេ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget