Sunday, August 20, 2017

Samsung Galaxy Note 8​ ​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​ថ្ងៃ​ ​២៣​ ​សីហា​ ​២០១៧​ ​នេះ​។ យោង​តាម​ព័ត៌មាន​លេច​ធ្លាយ​កន្លង​មក​ ​យើង​អាច​សន្និដ្ឋាន​ថា​ ​កំពូល​ស្មាតហ្វូន​មាន​ប៊ិច​របស់​ ​Samsung​ ​ដែល​ចេញ​ឆ្នាំ​នេះ​ ​មាន​បច្ចេកវិទ្យា​ជា​ច្រើន​ដូច​ខាង​ក្រោម​ ​៖
  • -ការ​រចនា
ខុស​ប្លែក​ទាំង​ស្រុង​ពី​ត្រកូល​ ​Note​ ​មុន​ៗ​ ​Note 8 រចនា​​មាន​រាង​ជ្រុង​​បែប​ស៊ីវិល័យ​ហើយ​មាន​អេក្រង់​ ​Super AMOLED​ ​បង្ហាញ​រូប​ទំហំ​ ​១៤៤០x២៩៦០​ ​សឹង​តែ​ពេញ​ផ្ទៃ​មុខ​របស់​ស្មាតហ្វូន​ ​ឬ​អាច​ហៅ​ថា​ជា​អេក្រង់​គ្មាន​គែម​ដូច​ម៉ូដែល​ ​Galaxy S8​ ​និង​ ​S8+។
  • -បេះដូង​ ​និង​ខួរ​ក្បាល​របស់​ ​Galaxy Note 8
ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 836​ ​និង​ ​Exynos 8895 SoC​ ​ហើយ​នៅ​មាន​ ​Ram​ ​ទំហំ​ ​៦GB។ ចំពោះ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 836​ ​គឺ​ម៉ូដែល​លើ​បន្ទះ​ឈីប​ដែល​មាន​លើ​ ​Galaxy S8​​​និង​ ​S8+​ ​ដែល​ប្រើ​ត្រឹម​ម៉ូដែល​ ​Snapdragon 835។
​ខុស​ពី​ស្មាតហ្វូន​នានា​ដែល​ ​Samsung​ ​ធ្លាប់​ចេញ​លក់​ ​Galaxy Note 8​ ​​បែង​ចែក​ជា​ ​២​ ​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ ​ដែល​មាន​ម៉ូដែល​ ​១២៨GB​ ​និង​ម៉ូដែល​ផលិត​មាន​កំណត់​ ​២៥៦GB​ ​ខណៈ​ទាំង​ពីរ​ម៉ូដែល​នេះ​សុទ្ធ​តែ​អាច​បន្ថែម​មេម៉ូរីកាត​ ​MicroSD​ ​បាន​​ដូច​គ្នា​។


  • -កាមេរ៉ា
បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​ ​ដែល​មួយ​គ្រាប់​ ​១២​ ​មេហ្គាភិចសែល​ ​Wide-angle Lens​ ​ជា​មួយ​ ​Aperture​ ​f/1.7​ ​រួម​បច្ចេកវិទ្យា​ ​Dual​ ​pixel​ ​Autofocus)​ ​និង​មួយ​គ្រាប់​ ​១៣​ ​មេហ្គាភិចសែល​ ​ប្រភេទ​ ​Telephoto Lens​ ​មាន​ ​Aperture​ ​f/2.4។

  • -ប្រព័ន្ធ​ប្រតិបត្តិការ​ ​និង​ការ​បញ្ជា
ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.1.1​ ​ឬ​អាច​មាន​ស្រាប់​ចេញ​ពី​ប្រអប់​នូវ​ ​Android 8.0​ ​ដែល​អាច​ហៅ​ថា​ ​Android O​ ​ពេល​ស្មាតហ្វូន​នេះ​ចេញ​លក់​ក្នុង​ទីផ្សារ។ ទោះ​ជា​ដំណើរការ​ដោយ​ ​Android​ ​ប៉ុន្តែ​ ​Galaxy Note 8​ ​ត្រូវ​គេ​អះអាង​ថា​ប្រើប្រាស់​ ​TouchWiz​ ​ដែល​ផលិត​ដោយ​ ​Samsung​ ​​បញ្ជា​ពី​លើ​ ​Android​ ​មួយ​កម្រិត​ទៀត។

  • -តម្លៃ​ ​និង​ពេល​ចេញ​លក់
Samsung​ ​នឹង​ធ្វើ​ការ​បង្ហាញ​ ​Galaxy Note 8​ ​ជា​ផ្លូវការ​នា​ថ្ងៃ​ ​២៣​ ​សីហា​ ​២០១៧​ ​ហើយ​ស្មាតហ្វូន​នេះ​ ​នឹង​ចេញ​លក់​មុន​គេ​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ថ្ងៃ​ ​១៥​ ​កញ្ញា​ ​២០១៧។ ចំពោះ​តម្លៃ​ ​Galaxy Note 8​ ​ត្រូវ​សន្និដ្ឋាន​ថា​មាន​ប្រមាណ​ ​៩០០​ ​ដុល្លារ

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget