Thursday, August 24, 2017

P8 បាន​ចេញ​ចរាចរ​លក់​នៅ​ទូទាំង​ពិភពលោក​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ មាន​ចំណុច​ពិសេស​ជា​ច្រើន​ពី​កំពូល​ទូរសព្ទ​របស់ Huawei នេះ ដែល​អ្នកប្រើប្រាស់​មួយ​ចំនួន​មិន​បាន​ដឹង​ឬ​មិន​ចាប់​អារម្មណ៍។

ភាព​លេចធ្លោ​នៃ​កាមេរ៉ា

P8 ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​នឹង​កាមេរ៉ា DSLR ដោយសារ​សមត្ថភាព​ថត​រូប​ដ៏​អស្ចារ្យ​របស់​ទូរសព្ទ​នេះ។ P8 មាន​សមត្ថភាព​ខ្ពស់​អាច​ថត​ជាប់​ចលនា​ពន្លឺ​ជាមួយ​មុខ​ងារ Light Painting ដែល​បង្កើត​បាន​រូបភាព​ដ៏​រវើក​និង​មាន​ភាព​ទាក់ទាញ។



មុខងារ Direct Mode

Direct Mode ជា​មុខងារ​ថត​វីដេអូ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជា​និង​តភ្ជាប់​ស្មាតហ្វូន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចំនួន ៣ ផ្សេង​គ្នា ដើម្បី​ចាប់​យក​រូបភាព​វីដេអូ​ពី​ជ្រុង​ឬ​ទិស​ខុសៗ​គ្នា​ចំនួន ៤ ទិស​ក្នុង​ពេល​ដំណាល​គ្នា និង​បញ្ចូល​គ្នា​ដើម្បី​កាត់​ត​ជា​វីដេអូ​សម្រេច​មួយ។



យល់​ពី​ញាណ​អ្នក​ប្រើប្រាស់ Speech Awareness

P8 រចនា​ឡើង​តភ្ជាប់​ជាមួយ​ធម្មជាតិ​របស់​មនុស្ស។ សម្រាប់​អ្នក​ដែល​ពូកែ​ភ្លេច P8 មាន​មុខងារ​ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​វិញ​បាន​ភ្លាម​ដោយ​គ្រាន់​តែ​ស្រែក​សួរ ពេល​នោះ​វា​នឹង​ឆ្លើយ​ត្រឡប់​មក​វិញ​ជាមួយ​បទ​ភ្លេង​និង​សារ​ជា​សំឡេង។



គោះ​ពីរ​ដង​ដើម្បី  Screenshot រូបភាព​បាន​យ៉ាង​ងាយ​បំផុត

គ្រាន់​តែ​យក​ដៃ​គោះ​ពីរ​ដង​នៅ​លើ​អេក្រង់ ប្រិយមិត្ត​នឹង​អាច Screenshot រូបភាព​បាន​យ៉ាង​ងាយ​ស្រួល​បំផុត។



មាន​ចំណុច​ពិសេស​អី​ទៀត ដែល​ចង់​ចែក​រំលែក​ពី​កំពូល​ទូរសព្ទ​មួយ​នេះ

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget