Wednesday, August 23, 2017

កំពូលស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលអ្នកទាំងអស់គ្នា កំពុងរង់ចាំ  ពេលនេះបានមក ដល់ហើយ គឺទូរស័ព្ទ Galaxy Note 8 ។ ក្រោយពីបានឆ្លងកាត់ ព្យុះភ្លៀងនៃពាក្យ ចចាមអារ៉ាម កន្លងមក ថ្ងៃនេះគ្រប់យ៉ាងត្រូវ បានបញ្ចប់យ៉ាង ត្រឹមត្រូវ បន្ទាប់ពីក្រុមហ៊ុន Samsung បានធ្វើការបង្ហាញ អំពីលក្ខណៈសម្បត្តិ ជាច្រើន របស់ទូរស័ព្ទ Galaxy Note 8 ដែលធ្វើអោយគ្រប់គ្នា មានការភ្ញាក់ ផ្អើលម្តងទៀត។

តែអ្វីដែល សំខាន់នោះគឺ ការរៀបរាប់ពី លក្ខណៈពិសេសទាំង 8 ចំនុច របស់ Galaxy Note 8 ដែលអ្នកនឹង មិនត្រូវបានរកឃើញ នៅលើទូរស័ព្ទ iPhone ម៉ូឌែល ណាមួយឡើយ ព្រោះអ្នកណាៗ ក៏គេបានដឹងដែរ ថា ដៃគូប្រកួតប្រជែង ដ៏សំខាន់របស់ Samsung គឺ ក្រុមហ៊ុន Apple។ ចង់ដឹងទេថា តើ Galaxy Note 8 វាមានលក្ខណៈ ពិសេសអ្វីខ្លះ បានជា Samsung ហ៊ាន អះអាងបែបនេះ?
  1. 1/ កញ្ចក់លាតពេញផ្ទៃអេក្រង់
យើងសង្គេតឃើញថា Galaxy Note 8​ គឺមានបំពាក់មកជាមួយនូវ អេក្រង់យក្ស ប្រភេទ Super AMOLED ដែលអេក្រង់ទូរស័ព្ទនេះ មានទំហំ 6.3inches លាតស្ទើរតែពេញ ផ្នែកខាងមុខនៃ ទូរស័ព្ទតែម្តង។ ហើយសព្វថ្ងៃនេះ ក៏មិនទាន់ មាន iPhone ណាមាន អេក្រង់លាត ដូច្នេះដែរ បើទោះជាគេ រំពឹងថានឹងមាន នៅលើ iPhone 8 ក៏ដោយ។
  1. 2/ ការសាកថ្មឥតខ្សែ
មានពាក្យចចាមអារ៉ាមជាច្រើនបាន និយាយថា iPhone ជំនាន់ក្រោយរបស់ Apple នឹងទទួលបាន ការសាកថ្ម ដោយឥតខ្សែ ប៉ុន្តែ iPhone ដែលមាននៅ លើទីផ្សារនាពេល បច្ចុប្បន្ននេះ គឺមិនទាន់មាន នៅឡើយទេ។ ទន្ទឹមនឹងនេះដែរ Note 8 គឺបានដំណើរការ ជាមួយនឹងការ សាកថ្មឥតខ្សែ បែបស្តង់ដារ បានលឿនជាងមុន រួចទៅហើយ។
  1. 3/ ការបន្ថែមអង្គផ្ទុកចងចាំដោយឥតកំណត់
ជាយូរយារណាស់មកហើយ ដែលក្រុមហ៊ុន Apple មិនបានធ្វើនូវ រឿងមួយគឺ ការបន្ថែមអង្គផ្ទុកទិន្នន័យ ពីលើ អង្គចងចាំដែលបាន កំណត់មកស្រាប់។ ប៉ុន្តែ ក្រុមហ៊ុន Samsung នៅតែ សប្បាយរីករាយ ក្នុងការបន្តផ្តល់ជូន នូវរន្ធ microSD នៅក្នុងទូរស័ព្ទ Galaxy Note 8 របស់ខ្លួន ដដែល។
  1. 4/ ដោះសោរដោយប្រើប្រស្រីភ្នែក (Iris Scanner)
ការដោះសោរដោយប្រើទ្រនាប់ស្គែនម្រាមដៃ និងលេខសំងាត់សុវត្ថិភាព គឺជាវិធីសាស្ត្រ ដែលកំពុងតែប្រើ នៅលើទូរស័ព្ទ iPhone សព្វថ្ងៃ ប៉ុន្តែសម្រាប់ Galaxy Note 8 ក៏អាចដោះសោរ ដោយប្រើប្រស្រីភ្នែក របស់អ្នកបាន ផងដែរ ដូចដែលធ្លាប់មាន នៅលើ Note 7 អញ្ចឹង ហើយវាក៏ដំណើរការ បានលឿនគួរ ឱ្យភ្ញាក់ផ្អើលផងដែរ បើទោះជាអ្នកពាក់ វ៉ែនតាក៏ដោយ
  1. 5/ បទពិសោធន៍ការប្រើប្រាស់ជាមួយ Desktop
Samsung DeX គឺជាឧបករណ៍គ្រឿងអេឡិចត្រូនិចដ៏អស្ចារ្យបំផុតមួយ ដែលអាចភ្ជាប់ជាមួយ កុំព្យូទ័រលើតុបាន។ ប្រសិនបើអ្នក មានគម្រោងទិញ Galaxy Note 8 អ្នកគួរតែទិញ DeX ប្រើ ជាមួយក៏ល្អដែរ ព្រោះឥឡូវនេះ នៅលើ Amazon ព្រោះពួកគេមាន លក់ក្នុង តម្លៃក្រោម 100 ដុល្លារ។  វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android ដែលមាន សមត្ថភាពល្អ ជាមួយនឹងល្បឿន នៃការប្រើប្រាស់។
  1. 6/ លក្ខណៈពិសេសរបស់ S Pen នៅលើ Galaxy Note 8
S Pen គឺជាប៊ិចមួយ ដែលបានភ្ជាប់មកជាមួយនឹង Galaxy Note 8 ដែលវាមានសមត្ថភាព មិនធម្មតានោះទេ ដោយអ្នកអាច សរសេរអក្សរ នៅលើរូបភាពបាន ហើយអាចអោយវា មានចលនាដូចជា Slide អញ្ចឹង មិនតែប៉ុណ្ណោះ វាអាចមានសមត្ថភាព ល្អច្រើន ជាមួយការ ប្រើទៅលើ កម្មវិធីដែលមាន ស្រាប់នៅលើ Note 8។
  1. 7/ មុខងារ Always On Display
ក្រុមហ៊ុន Samsung រក្សានូវលក្ខណៈពិសេស គឺមុខងារ Always On Display នៅលើទូរស័ព្ទ Galaxy Note 8  ដែលមុខងារនេះ វាមានលក្ខណៈ ពិសេសត្រង់ថា វានឹងបង្ហាញរាល់ ព័ត៌មានសំខាន់ៗ ដូចជាពេលវេលា ដែលអ្នកបាន កំណត់សម្រាប់ការ ណាត់ជួប និង ការជូនដំណឹងផ្សេងៗ ជាដើម បើទោះបីជាទូរស័ព្ទ បានចាក់សោរ ហើយក៏ដោយ។
  1. 8/ សមត្ថភាពនៃកាមេរ៉ាភ្លោះ
ទូរស័ព្ទ iPhone 7 Plus របស់ក្រុមហ៊ុន Apple បានទទួលនូវប្រជាប្រិយភាព មិនធម្មតាប៉ុន្មានទេ បន្ទាប់ពីបាន បំពាក់នូវ កាមេរ៉ាពីរគ្រាប់ នៅលើស្មាតហ្វូន មួយនេះ ដែលមានមុខងារ អាចថតព្រាលបាន ប៉ុន្តែក្រុមហ៊ុន Samsung ក៏បានផលិតនូវ ចំនុចពិសេសថ្មី មួយចំនួនផងដែរ ដែលមិនមាន នៅលើ iPhone ។ តែអ្វីដែល សំខាន់នោះគឺ Samsung បានបំពាក់នូវ បច្ចេកវិទ្យាថ្មី សម្រាប់ការថតរូប បែបព្រាលផ្ទៃ ខាងក្រោយ ដោយគ្រាន់តែអូសពី ឆ្វេងមកស្តាំ ដើម្បីកំណត់ ចំនុចព្រាលដែល យើងចង់បាន គឺជាការស្រេច បន្ថែមពីនេះ រាល់ការថតរូប គឺមិនទាមទារ អោយចុច Focus នោះទេ ពោលគឺ ការ ចាប់យករូបភាព មានភាពរហ័ស និង ច្បាស់ថែម ទៀតផង។

@ ត្រួសៗ អំពី Galaxy Note 8 នេះគឺវា ត្រូវបានបំពាក់ មកជាមួយ៖
  • - ផ្ទៃខាងមុខ គឺជាកញ្ចក់ Infinity Display និងអេក្រង់បង្ហាញរូបភាពមាន ទំហំ 6.3 អ៊ីញ ជាប្រភេទ Super AMOLED
  • - បន្ទះឈីបមាន ២ ប្រភេទ មួយជា Exynos 8895 និងមួយទៀតជា Snapdragon 835
  • - RAM មានទំហំ 6GB រីឯអង្គផ្ទុកទិន្នន័យខាងក្នុង មាន ៣ ជម្រើសគឺ 64GB, 128GB និង 256GB
  • - ថាមពលថ្ម មានទំហំ 3300 mAh ភ្ជាប់ជាមួយនឹង មុខងារ Fast Charging ទាំងការសាក ប្រើខ្សែ និងឥតខ្សែ
  • - កាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ មានទំហំ 12MP ដូចគ្នា តែមួយជា ប្រភេទធម្មតា និងមួយទៀត ជាប្រភេទ កាមេរ៉ាពង្រីក អាចដំណើរការ មុខងារ Portrait បាន ហើយកាមេរ៉ាទាំង ២ នេះសុទ្ធតែបំពាក់ កែវទប់រំញ័រ មកជាមួយ ទាំងទ្វេតែម្តង ដែល Samsung អះអាងថា វាជួយអោយ រូបភាព ដិតច្បាស់ល្អ និងមិនបែកព្រាល ឬញ័រឡើយ។
  • - មានជំរើសប្រព័ន្ធសុវត្ថិភាពដល់ទៅ 6 ឯណោះ ដើម្បីការពារទូរស័ព្ទ របស់យើង ក្នុងនោះ មានដូចជា ស្កេនប្រស្រីភ្នែក, ស្កេនមុខ, ស្កេនម្រាមដៃ, ដាក់ជា Pattern, អក្សរសំងាត់ និងលេខសំងាត់។
  • - មុខងារ Bixby បង្កើតឡើង ក្នុងទម្រង Artificial Intelligence (AI) ដែលវាអាច វិភាគ អាចធ្វើការសម្រេចចិត្ត ណែនាំទៅដល់អ្នក ប្រើប្រាស់បាន ដែលនេះគឺជាផ្លូវ ឆ្ពោះទៅកាន់ អនាគតមួយ នៃជំនួយ ការសម្លេង លើទូរស័ព្ទ។
  • - ប៊ិច S Pen អាចស្គាល់ សម្ពាធ គូសវាស បានល្អ មានភាពថ្នឹក នឹងដៃ ហើយ Samsung ក៏បានភ្ជាប់ មកជាមួយ កម្មវិធីថ្មីៗ ផងដែរ ដូចជា អាចបកប្រែភាសា នានាភ្លាមៗ, អាចបង្កើត Live Message គូសវាសតាមចិត្ត, អាចកត់ចំណាំពេល អេក្រង់កំពុងបិទ និងគូសរូប ផាត់ពណ៌ កែច្នៃនានា។ ប៊ិចថ្មីនេះ ក៏អាចអោយយើង គូសវាស ក្រោមតំណក់ ភ្លៀងផងដែរ។



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget