Friday, August 25, 2017

គ្រាន់​តែ​សម្ពោធ​នៅ​ទីក្រុង​ឡុងដ៏ ឌូបៃ បាងកក និង​កម្ពុជា រួច​ភ្លាម P8 ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន​​បច្ចេកវិទ្យា​ជា​ច្រើន​កោត​សរសើរ​តៗ​គ្នា​មិន​ដាច់​ពី​មាត់។

តួយ៉ាង​គេហទំព័រ​ទូទាំង​ពិភពលោក​បាន​ធ្វើ​តេស្ត​ផង ថ្លឹង​ទម្ងន់​ផង ដើម្បី​ចង់​ដឹង​ពី​រូបរាង និង​អានុភាព​​ពិត​ប្រាកដ​របស់​កំពូល​ស្មាតហ្វូន​មួយ​នេះ។ ចាប់​ពី BBC ដែល​ជា​គេហទំព័រ​ដ៏​ល្បី​រន្ទឺ​​​នៅ​ទីក្រុង​ឡុងដ៏ និង​គេហទំព័រ Phone Arena ដែល​ជា​គេហទំព័រ​ស្ដី​ពី ស្មាតហ្វូន​លំដាប់​កំពូល មាន​អ្នក​ទស្សនា​ប្រមាណ​ជាង ២០ លាន​នាក់​ជា​រៀង​រាល់​ខែ និង Tech Radar ដែល​ជា​គេហទំព័រ​ព័ត៌មាន​​បច្ចេកវិទ្យា​ឈាន​មុខ​គេ​នៅ​ចក្រភព​អង់គ្លេស​ ព្រម​ទាំង Tom’s Hardware ដែល​ជា​ប្រភព​នៃ​ព័ត៌មាន​ដ៏​សម្បូរ​បែប​ទាក់ទង នឹង Hardware សុទ្ធ​តែ​បាន​តែ​បាន​សរសេរ Review អំពី Huawei P8 យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​។​ សរុប​សេចក្ដី​មក បើ​យោង​គេហទំព័រ​ល្បីៗ​ទាំង​អស់ Huawei P8 ​ត្រូវ​បាន​សន្មត​ជា​កំពូល​ស្មាតហ្វូន​នៃ​សករាជ​ថ្មី​នេះ​យ៉ាង​មធ្យ័ត​បំផុត​តាម​រយៈ​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖


ការរចនា៖
គេហទំព័រ coolsmartphone.com និង phonarena.com សុទ្ធ​តែ​យល់​ឃើញ​ថា រូបរាង​របស់ P8 មាន​លក្ខណៈ​សាមញ្ញ ភ្លឺ​រលោង មើល​ទៅ​កាលីប ជាមួយ​ផ្ទៃ​សង​ខាង​រាប​ស្មើ​​​ស៊ីគ្នា​នឹង​កម្រាស់​ដ៏​សែន​ស្ដើង ដែល​ធ្វើ​ឱ្យ P8 កាន់​តែ​លេច​ធ្លោ។ គំនិត​ច្នៃប្រឌិត​នៅ​ពី​ក្រោយ​រូបរាង​ដ៏​ប្រណីត​របស់ P8​ មាន​ប្រភព​ចេញ​ពី​ក្រប​សៀវភៅ​សម័យ​បុរាណ ហើយ​រូបរាង​ដ៏​ប្រណីត​នេះ ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​សម័យ​ថ្មី ដែល​ធ្វើ​ឲ្យ P8 ក្លាយ​ទៅ​ជា​កំពូល​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ Huawei។ យោងតាម​គេហទំព័រ coolsmartphone.com បាន​ឱ្យ​ដឹង​ថា៖ “ដូច​ដែល​ខ្ញុំ​បាន​រៀប​រាប់​រួចមក​ហើយ P8 គឺ​ជា​ស្មាតហ្វូន​ដែល​មាន​រាង​ឡូយ​អស្ចារ្យ…វា​ត្រូវ​បាន​រចនា​ឡើង​ពី​អាលុយ​​​មីញ៉ូម​ស្រោប​ជុំវិញ អេក្រង់ និង​ផ្នែក​ផ្សេងៗ​ទៀត ដែល​នេះ​ពិត​ជា​ធ្វើ​ឲ្យ P8 មើល​ទៅ​មាំ ​និង​មិន​ងាយ​សឹករិចរិល”។ ចំណែក phonearena.com បាន​ផ្សព្វផ្សាយ​ថា៖ “អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ P8 ដំបូង​គឺ ការ​រចនា​ដ៏​ប្រណីត​​មិន​គួរ​ឲ្យ​ជឿ​។ សោភ័ណភាព​ដ៏​ប្រណីត​របស់ P8 ពិត​ជា​គួរ​ឱ្យ​ស្ងប់ស្ងែង មិន​ត្រឹម​តែ​ប៉ុណ្ណោះ Huawei ​មាន​សមត្ថភាព​ធ្វើ​រឿង​ជា​ច្រើន​ទៀត​ដែល​គូប្រជែង​មិន​អាច​ធ្វើ​បាន  ជាពិសេស​គឺ​កាមេរ៉ា និង Flash ដែល​មាន​ផ្ទៃ​រាប​ស្មើ​ទៅ​នឹង​សំបក​ខាង​ក្រោយ​មិន​ដូច​ទៅ​នឹង​ស្មាតហ្វូន​ម៉ូដែល​ទំនើប​ម៉ាក​ផ្សេងៗ​ទៀត ​Len កាមេរ៉ា​របស់ P8 រាប​ស្មើ ​និង​ថតរូប​បាន​យ៉ាង​ច្បាស់។ ​ នេះ​មាន​ន័យ​ថា​វា​គ្មាន​គន្លាក់ ឬ​ពក​បន្តិច​ណា​សោះ​ឡើយ”។


ដំណើរការ៖
P8 មិន​ត្រឹម​តែ​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​អានុភាព​ទៀត​ផង។ បំពាក់​ដោយ Chipset ប្រភេទ HiSilicon, Kirin 930, P8 មាន​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់។ Processor 64-bit របស់ P8 ធ្វើ​ឲ្យ​ថាមពល និង​ល្បឿន​របស់​ស្មាតហ្វូន​មួយ​នេះ​ឈាន​មុខ​មួយ​កម្រិត​ទៀត។ ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ  គេហទំព័រ phonearena.com​ និង techradar.com បាន​បង្ហាញ​ពី​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ទាក់ទិន​នឹង​ដំណើរ​ការ​របស់ P8។ យោង​តាម​គេហទំព័រ phonearena.com​ បាន​ឱ្យ​ដឹង​ថា៖ “Huawei  បាន​បន្ត​អភិវឌ្ឍ​អេក្រង់​របស់​ខ្លួន ដោយ​បាន​ជ្រើស​យក អេក្រង់​របស់​ជប៉ុន​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា IPS-NEO សម្រាប់ P8 របស់​ខ្លួន។

បច្ចេកវិទ្យា​ដ៏​កម្រ​នេះ​ បាន​ជួយ​ធ្វើ​ឱ្យ​ Contrast មាន​លក្ខណៈ​ប្រសើរ​ឡើង ដែល​ផ្ដល់​មក​នូវ​ភាព​ស្រស់​ស្អាត ខ្មៅ​ក្រឹប​ដូច​ទៅ​នឹង​អេក្រង់ OLED ដូច្នេះ​ដែរ។” ចំណែក​គេហទំព័រ​ផ្សេង​ទៀត សរសើរ​ពី​ទំហំ និង​ថ្ម​របស់ P8 ថា៖ “អត្ថប្រយោជន៍​នៃ​ទំហំ​ធំ​របស់ P8 គឺ​វត្តមាន​របស់​ថ្ម​ដែល​មាន​ថាមពល​រហូត​ដល់ 4360mAh នៅ​ក្នុង​នោះ ហើយ​ស្មាតហ្វូន​ដែល​មាន​រាង​ធ្វើ​ពី​អាលុយមីញ៉ូម​កម្រាស់​ត្រឹមតែ ៦,៨ម.ម មួយ​នេះ​ អាច​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ធម្មតា​រយៈ​ពេល ២,២៣ ថ្ងៃ​ ដោយ​គ្រាន់​តែ​សាក​ថ្ម​ម្ដង​ប៉ុណ្ណោះ។ អ្នក​ប្រើ​ប្រាស់​អាច​ចំណេញ​បាន​ពេល​ប្រើប្រាស់​បាន ១,៤ ថ្ងៃ​សម្រាប់​ការ​សាក​ថ្ម​ម្ដង។”



កាមេរ៉ា៖

ថាមពល​ថ្ម​កាន់​បាន​យូរ​របស់ P8 ផ្ដល់​គុណ​ប្រយោជន៍​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ទាំង​ឡាយ ស្រប​ពេល​ដែល កាមេរ៉ា​របស់​​ P8 ជា​កាមេរ៉ា​ស្មាតហ្វូន​ល្អ​បំផុត ក្នុង​ចំណោម​​​​ស្មាតហ្វូន ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ កាមេរ៉ា​របស់​ P8 អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​កម្រិត DSLR ​និង​មាន​មុខងារ​ថត​វីដេអូ​កម្រិត​ប្រូហ្វេសិនណល។ កាមេរ៉ា​របស់ P8 គឺ​មាន​ភាព​លេចធ្លោ​តែ​ម្ដង។ យោង​តាម គេហទំព័រ androidauthority.com បាន​ឲ្យ​ដឹង​ថា៖ “ កាមេរ៉ា​ខាង​មុខ​របស់ iPhone មាន​ទំហំ អាច​ថត​វីដេអូ​បាន 720p HD ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជាមួយ​កាមេរ៉ា​មុខ wide-angle ទំហំ 8 មេហ្គាភិចសែល​​​ របស់ P8 ដែល​ថត​រូប selfies​ បាន​យ៉ាង​ស្រស់​ស្អាត នោះ​គឺ​ខុសគ្នា​ស្រឡះ​តែម្ដង” រីឯ​គេហទំព័រ Stuff.com វិញ​បាន​បន្ថែម​ថា៖ “សូម​កុំ​ថត​រូប​នៅ​ពេល​ដែល​មាន​ព្រះអាទិត្យ​នៅ​ពី​ក្រោយ​គោល​ដៅ​របស់​អ្នក បើ​មិន​ អញ្ចឹង​ទេ អ្នក​នឹង​ទទួល​បាន​រូបភាព​ខ្មៅ​ជក់​មិន​ខាន​ទេ ប៉ុន្តែ … នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន។ P8 នឹង​ធ្វើ​ឱ្យ​រឿង​ទាំង​អស់​នេះ​ងាយ​ស្រួល​ជាមួយ កាមេរ៉ា​ទំហំ ១៣ មេហ្គាភិចសែល និង​បច្ចេកវិទ្យា​រក្សា​លំនឹង ព្រម​ទាំង​មុខងារ high-contrast performance ដែល​អាច​ឱ្យ​លោក​អ្នក​ថត​រូប​ដោយ​មិន​ចាំបាច់​ប្រើ​ជើង​ជំនួយ​កាមេរ៉ា ក្រោម​ពន្លឺ​ថ្ងៃ ងាយ​ស្រួល​ជាង​ស្មាតហ្វូន​ណាៗ​ទាំងអស់​ ហើយ​រូបភាព​ទាំង​អស់​មាន​ទំហំ​ធំ​ល្មម សម្រាប់​លោក​អ្នក​ធ្វើ​ការ​តម្រឹម ឬ re-frame បាន​យ៉ាង​ងាយ​ស្រួល​បន្ទាប់​ពី​ថត​រួច។”



ការ​ភ្ជាប់​ទំនាក់​ទំនង និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ៖

ក្រៅ​ពី​មុខងារ​ពិសេស​ទាក់ទង​នឹង​ការ​រចនា និង​កាមេរ៉ា​របស់ P8 គេហទំព័រ​មួយ​ចំនួន​ទៀត​បាន​រៀបរាប់​ថា P8 គឺ​ជា​ស្មាតហ្វូន​ដែល​មាន​វិចារណញ្ញាណ ដោយ​សារ​តែ P8 មិន​ត្រឹម​តែ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​គិត​គូរ​ពី​បរិស្ថាន​ផង​ដែរ។ យោង​ទៅ​តាម​គេហទំព័រ BBC.com បាន​ឱ្យ​ដឹង​ថា៖ “… P8 មាន​មុខ​ងារ​ដ៏​ពិសេស​​មួយទៀត ​គឺ​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ធ្វើ Screenshot ដោយ​ប្រើ​ខ្នង​ម្រាម​ដៃ​គោះ​ពីរ​ដង​ទៅ​លើ​អេក្រង់។ នេះ​ពិត​ជា​របៀប​ធ្វើ Screenshot ដ៏​លឿន​និង​អស្ចារ្យ។” គេហទំព័រ Tom’sHardware.com បាន​ផ្សព្វផ្សាយ​ថា៖ Sensor របស់​ P8  មាន​ភាព​វៃ​ឆ្លាត​បំផុត ជាពិសេស​នៅ​ពេល​ដែល​លោក​អ្នក​ប៉ះ​អេក្រង់ និង​ដក​ដៃ​ចេញ។ Touch របស់ P8 លឿន​ជាង​ស្មាតហ្វូន​ដែល​ជា​គូប្រជែង​ដល់​ទៅ ២០%”។


ចំណែក trustedreviews.com បាន​ឲ្យ​ដឹង​ថា P8 និង P8 Lite គឺ​ជា​ស្មាតហ្វូន​ដែល​មាន​សក្ដានុពល​បំផុត​ដែល​អាច​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស និង​អឺរ៉ុប។ តម្លៃ​របស់ P8 នៅ​អឺរ៉ុប​ពិតជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ​បើ​ប្រៀប​ធៀប​ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កំពូល​ស្មាតហ្វូន​មួយ​នេះ”។

Huawei P8 មាន​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ​ក្នុង​តម្លៃ​ប្រហែល ៤៧៩ដុល្លារ សម្រាប់​ពណ៌ Titanium Grey និង ៥៩៩ដុល្លារ​សម្រាប់ ពណ៌ Mystic Champagne (មាស) ចំណែក ​Huawei P8 Max មាន​តម្លៃ​ប្រហែល ៦២៩ដុល្លារ​ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌​មាស​នឹង​ចេញ​លក់​នៅ​ចុង​ខែ​មិថុនា ​ឬ​ដើម​ខែ​កក្កដា​ខាង​មុខ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget