Sunday, August 13, 2017

កន្លងមក ការបង្កើត Ringtone សម្រាប់ដាក់នៅក្នុងទូរស័ព្ទដៃ គឺទាមទារត្រូវប្រើ Computer រឺ កម្មវិធី Unlimtunes ដែលតម្លើងចេញពី Cydia ហើយកម្មវិធី Cydia នេះ កើតចេញពីទូរស័ព្ទ ដែលបាន Jailbreak រួចរាល់។ ចុះបើចាប់ពី iOS 10 ដល់ iOS 11 មិនទទួលបាន ការអោយ Jailbreak ផង តើយើងគួរ ធ្វើដូចម្តេច? ដោយសារតែមាន សំណូមពរ ពីប្រិយមិត្តអ្នកអាន មួយចំនួន ដែលចង់ដឹង ពីរបៀបបង្កើត Ringtone តាមរបៀប ងាយៗនោះ ថ្ងៃនេះដែរ ខ្ញុំសូមធ្វើការ បង្ហាញមិត្តអ្នកអាន ទាំងអស់គ្នា ដែលចង់ដឹង  អំពីកម្មវិធីមួយ ដែលមាន ឈ្មោះថា GarageBand ដោយពុំចាំបាច់ ត្រូវប្រើ Computer រឺ មានកម្មវិធី Unlimtunes នោះទេ។



តាមពិតទៅ កម្មវិធី GarageBand វាអាចនឹងមានស្រាប់ នៅលើទូរស័ព្ទដៃអ្នក រួចមកហើយ ប៉ុន្តែបើមិនឃើញ មាននោះ មិត្តអ្នកអាន អាចចូលទៅ ទាញយកតាម តំណរមួយនេះ។ ក្រោយពីទាញយក រួចរាល់ហើយ តោះតាមដាន ជាមួយខ្ញុំ អំពីរបៀបបង្កើត Ringtone ដូច ខាងក្រោមនេះ៖
  1. ចូលទៅក្នុងកម្មវិធី GarageBand ហើយស្វែងរកផ្ទាំង Audio Recorder រួចចុចពីលើពាក្យហ្នឹង

  1. ចុចលើប្រអប់ដែលខ្ញុំបានគូសរង្វង់ពណ៌ក្រហមនៅខាងឆ្វេង

  1. ចុចលើប្រអប់ដែលខ្ញុំបានគូសរង្វង់ពណ៌ក្រហមម្តងទៀតនៅខាងស្តាំ

  1. ចុចលើប្រអប់ Music ហើយចុចលើពាក្យ Song ដើម្បីរើសបទណាមួយ យកមកធ្វើជា Ringtone ដោយចុចលើបទ ហ្នឹងអោយជាប់

  1. ចុចលើប្រអប់សញ្ញាបូក ដែលខ្ញុំបានគូសរង្វង់ពណ៌ក្រហមនៅខាងស្តាំ

  1. ចុចត្រង់កន្លែង Section A ដើម្បីចូលទៅកំណត់នាទី

  1. ចុចលើពាក្យ Manual ហើយកំណត់តម្លើងលេខដល់ 50 វិនាទី រួចចុចពាក្យ Done

  1. សូមចុចលើបទចម្រៀង ហើយទាញលាតអោយអស់

  1. ចុចលើប្រអប់ដែលមានព្រួញបាញ់ចុះមកក្រោម ហើយ ចុចលើពាក្យ My Songs


  1. ហើយចុចលើពាក្យប្រអប់ My Songs អោយជាប់ ហើយចុចប្រអប់ ដែលមានសញ្ញា ព្រួញបាញ់ ទៅលើ

  1. រួចចុចលើប្រអប់ដែលមានពាក្យ Ringtone បន្ទាប់មកវានឹងលោតផ្ទាំងអោយយើង Continue


  1. ហើយយើងអាចកែឈ្មោះត្រង់ប្រអប់ Name ហើយចុច Export ជាការស្រេច


បន្ទាប់ពីធ្វើរួចរាល់ហើយ អ្នកអាចចូលទៅក្នុង
Settings>Sound>Ringtone ហើយចុច Click លើបទដែលយើង ចង់បាន គឺចប់រួចរាល់។ សូមសាកល្បង តាមជំហ៊ាន នីមួយៗណា! រីករាយសម្រាប់ថ្ងៃ ចុងសប្តាហ៍ ទាំងអស់គ្នា។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget