Friday, August 25, 2017

1. អេក្រង់​ធំ​ជាង​គូ​ប្រជែង តែ​មាន​ទំហំ​សម​ល្មម



Huawei Mate 9 បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ5.9 inch​ដែល​ធំជាង​គូ​ប្រជែង​នានា​ដូច​ជា​One Plus 3T, Samsung Galaxy S7 Edge រួម​ទាំង​iPhone 7Plusផង​ដែរ។​ទំហំ​អេក្រង់​ធំ​ មិន​មែន​មាន​ន័យ​ថា​វា​ធំ​ពិបាក​កាន់​នោះ​ទេ ដោយ​សារ​តែ​Huawei បាន​រចនា​រូប​រាង​របស់​Mate 9 បាន​ល្អ​ឥត​ខ្ចោះ ទើប​ធ្វើ​អោយ​ទំហំ​របស់​Mate 9 ប្រហាក់​ប្រហែល​នឹង​iPhone 7Plusដែល​មាន​អេក្រង់​ត្រឹម​5.5 inch ប៉ុណ្ណោះ។

2. កាមេរ៉ា​ខ្លាំង​​
Mate 9 (left) vs. iPhone 7 (right). @ AndroidPIT
ទិញ​ស្មាតហ្វូន​ត្រូវ​នឹក​ដល់​សមត្ថភាព​កាមេរ៉ា​។​ហើយ​គ្រាន់​តែ​នឹក​ដល់​Huawei ស៊េរី​P9 និង​P9 Plus អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដឹង​ពី​សមត្ថភាព​ដ៏​ខ្លាំង​របស់​វា​រួច​មក​ហើយ។សម្រាប់​Mate 9វិញ​រឹត​តែ​ពិសេស​ដោយ​សារ​វា​បំពាក់​មក​ជាមួយ​កាមេរ៉ា​Leica ជំនាន់​ទី​២​ ដូច្នេះ​ការ​ថត​ ចាប់​យក​រូប​ភាព​និង​វីដេអូ​នោះ អ្នក​ទាំង​អស់​គ្នា​ពិបាន​នឹង​រក​ចំណុច​ទាស់​ចិត្ត​ណាស់។

រូប​ខាង​ឆ្វេង​ថត​ដោយ​Mate 9 និង​ខាង​ស្តាំ​ដោយ​iPhone 7Plus

3. សមត្ថភាព​ម៉ាស៊ីន​ខ្លាំង​



វា​ជា​ស្មាតហ្វូន​ដំបូង​បង្អស់​របស់Huawei ដែល​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​​ល្បឿន​លឿន​​ Kirin 960 ព្រម​ទាំង​មាន​RAM 4GB។​ដូច្នេះ​ការ​ដំណើរ​ហ្គេម​ឬ​កម្មវិធី​ធំៗ​នៅ​លើ​ស្មាតហ្វូន​មួយ​នេះ​ដូច​ជា​គ្មាន​ការ​បារម្ភ​នោះ​ទេ។​អ្វី​ដែល​ពិសេស​ដែល​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺMachine Learning​។​Huawei ពិត​ជា​គិត​គូ​បាន​ល្អ​ត្រង់​ចំណុច​នេះ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​បទ​ពិសោធន៍​ឬ​យ៉ាង​ហោច​ណាស់​ក៏​ធ្លាប់​លឺ​ថា​ស្មាតហ្វូន​Android ប្រើ​យូរ​ទៅ​នឹង​ស្ទក់​ ដំណើរ​ការ​លែង​រហ័ស។​ប៉ុន្តែ​សម្រាប់​Mate 9 វា​នឹង​មាន​ធ្លាក់​ចុះ​នូវ​ល្បឿន​ដំណើរ​ការ​ឡើយ​ ដូច្នេះ​វា​នឹង​នៅ​តែ​ដំណើរ​ការ​លឿន​ដូច​បើក​ពី​ប្រអប់​ដដែល​ទោះ​ជា​ប្រើ​យូរ​ក៏​ដោយ។

4. ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ចុង​ក្រោយ​ចេញ​ពី​ប្រអប់​ស្រាប់



អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ជាមួយAndroid Nougat ដែល​ស្មាតហ្វូន​ផ្សេង​ៗ​ទៀត នៅ កំពុង​រង់​ចាំ​Update នៅ​ឡើយ ប៉ុន្តែ​Mate 9 វា​ដំណើរ​ការ​មក​ស្រាប់​តែ​ម្ដង។

5. ថាមពល​ថ្ម​​ខ្លាំង



បើ​និយាយ​ទៅ​ស្ទើរ​តែ​គ្រប់​ស្មាត​ហ្វូន​របស់​Huawei សុទ្ធ​តែ​ផ្ដោត​សំខាន់​ត្រង់​ចំណុច​ថាមពល​ថ្ម​នេះ ដោយ​សារ​តែ​ម្នាក់​ៗ​តែង​តែ​ប្រើ​ប្រាស់​ស្មាតហ្វូន​ធ្វើ​ការងារ​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។​ដូច្នេះ អ្នក​ប្រាកដ​ជា​ប្រាថ្នា​ស្មាតហ្វូន​ដែល​នៅ​ជា​មួយ​អ្នក​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​បាច់​មាន​Power Bank។​Mate 9បំពាក់​មក​ជាមួយ​ថាមពល​ថ្ម​ធំ​រហូត​ដល់​4000 mAh ព្រម​ទាំង​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​ផង​ដែរ។


ទាំង​នេះ​ជា​លក្ខណះ​សម្បត្តិ​សំខាន់​ៗ​តែ​ប៉ុណ្ណោះ ជឿ​ថា​​អ្នក​​នឹង​ទទួល​បាន​មុខ​ងារ​ពិសេស​ៗ​ផ្សេង​ទៀត​នៅ​ពេល​ដែល​វា​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នក។​ប៉ុន្តែ​នៅ​ពេល​នេះ សាខាHuawei នៅ​ប្រទេស​យើង​មិន​ទាន់​បង្ហើប​ដំណឹង​នៅ​ឡើយ​ ថា​វា​នឹង​មាន​វត្តមាន​នៅ​លើ​ទី​ផ្សារ​ពេល​ណា ហើយ​នៅ​ក្នុង​តម្លៃ​ប៉ុន្មាន​។​ដូច្នេះ​មាន​តែ​រង់​ចាំ​ទាំង​អស់​គ្នា៕
​​​​​​​​
ប្រភព: AndroidPit

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget