Wednesday, August 16, 2017

Sabay បាន​ទទួល​សំណួរ​​ពី​ប្រិយមិត្ត​ជុំវិញ​ iPhone នៅ​ពេល​ដែល​ទម្លាក់ (Downgrade) ពី iOS 11 Beta មក​វិញ ជាប់​គាំង​ត្រឹម​រូប iTunes តើ​គួរ​ធ្វើ​បែប​ណា? ចម្បង​ជា​ដើម​ចោទ​នៃ​បញ្ហា​នោះ គឺ​មាន​ ២ រវាង Software និង Hardware។


+ការ​ដោះស្រាយ​តាម​រយៈ Software
  • -ត្រូវ​ប្រាកដ​ចិត្ត​ថា​កម្មវិធី iTunes របស់​អ្នក​ជា​ជំនាន់​ចុងក្រោយ​បង្អស់ (ចុច​ទាញ​យក​ iTunes នៅ​ត្រង់​នេះ
  • -ទម្លាក់​ដោយ​ប្រើប្រាស់​កំណែ Firmware នៃ iOS 10.3.2 ព្រោះ iOS 10.3.1 ក្រុមហ៊ុន​ Apple បាន​ផ្អាក​ចោល​ហើយ (ទាញ​យក Firmware នៅ​ត្រង់​នេះ
  • -ករណី​បើ​ជាប់​ត្រឹម​ iTunes ឫ​ហៅ​ថា​មុខងារ Recovery Mode អ្នក​អាច​សាកល្បង​ប្ដូរ​មក​កាន់​មុខងារ DFU Mode វិញ ដោយ​ចុច Home + Power ដល់​ងងឹត​អេក្រង់ ហើយ​ចុច​ម្ដង​ទៀត​ប្រមាណ ៥ វិនាទី ដក​ដៃ​ពី​ប៊ូតុង Power រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង Home ដល់​ងងឹត​អេក្រង់​ឈឹង (សម្រាប់ iPhone 5s ដល់ iPhone 6s) ឫ​ចុច Volume Down + Power ដល់​ងងឹត​អេក្រង់ ហើយ​ចុច​ម្ដង​ទៀត​ប្រមាណ ៥ វិនាទី ដក​ដៃ​ពី​ប៊ូតុង Power រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង Volume Down ដល់​ងងឹត​អេក្រង់​ឈឹង (សម្រាប់ iPhone 7/7 Plus) សឹម​ Downgrade សារ​ជា​ថ្មី
*បញ្ជាក់: បើ​ករណី​ធ្វើ​បែប​នេះ​ហើយ​នៅ​តែ​មិន​បាន​លទ្ធផល​ទៀត សូម​សាកល្បង​តាម​ជំហាន​បន្ទាប់

​+ការ​ដោះស្រាយ​តាម​រយៈ Hardware
  • -តាម​បទ​ពិសោធន៍​របស់ Sabay ផ្ទាល់ ជួន​កាល​អាច​មក​ពី​ខ្សែ​ USB ដែល​យើង​ប្រើ​នៅ​ពេល Downgrade នោះ​ដែរ ម្ល៉ោះ​ហើយ​បើ​អាច​សូម​សាកល្បង​ដូរ​ខ្សែ​ (គួរ​ប្រើ​ខ្សែ Original) ហើយ​ Downgrade ម្ដង​ទៀត
  • -វិធី​ចុង​ក្រោយ​ សូម​ពិនិត្យ​មើល​ Code Error លើ​កុំព្យូទ័រ នៅ​ពេល​ដែល​វា​ដំណើរការ​បាន​មួយ​ភ្លែត មុន​នឹង​លោត​ចូល​ផ្ទាំង​រូប iTunes (ឧទាហរណ៍: Error 1,3,10,12,1002,1004,1011 ជា​ដើម)
ឆែក​ត្រង់​នេះ ​បង្ហាញ​ពី​ Error កូដ​ណា​ជា​បញ្ហា Software ឫ Hardware។


ភាគ​ច្រើន iPhone ដែល​ជួប​បញ្ហា​គាំង​ត្រឹម​រូប iTunes អាច​ដោះស្រាយ​ដោយ​ជោគជ័យ​តាម​រយៈ​ដំណោះស្រាយ​ Software តែ​បើ​អ្នក​ជួប​បញ្ហា​ Hardware អ្នក​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ ម្ល៉ោះ​ហើយ​មាន​តែ​ទៅ​រក​ជាង​ជួសជុល​ដើម្បី​ពិភាក្សា​បញ្ហា​នេះ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget