Saturday, August 19, 2017

Sensor ជា​ប្រភេទ​ឧបករណ៍​ម្យ៉ាង​ដែល​បំពាក់​ក្នុង​ស្មាតហ្វូន​ទំនើបៗ​ ដើម្បី​ធ្វើ​ការ​ស្វែង​រក, វាស់​ស្ទង់​នូវ​កំណត់​ត្រា​ណា​មួយ​និង​ឆ្លើយ​តប​មក​វិញ។​ ជា​ទូទៅនៅលើ​ស្មាតហ្វូន​គេ​បំពាក់​ Sensor ច្រើន ខ្លះ​មាន ៥ ទៅ ៦ ប្រភេទ ឬ​អាច​ឈាន​ចូល​ដល់​ជាង ១០ ប្រភេទ​ផ្អែក​តាម​តម្លៃ​នៃ​ស្មាតហ្វូន​មួយ​នោះ។​


ថ្ងៃ​នេះ Sabay បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ស្គាល់​នូវ Sensor ទាំង ១០ ប្រភេទ​មាន​ដូច​ខាង​ក្រោម:

១.Proximity Sensor: បញ្ជា​ឲ្យ​អេក្រង់​ចាប់​ផ្ដើម​ងងឹត នៅ​ពេល​ដែល​អ្នក​ Call ចេញ​ចូល​ជាមួយ​នរណា​ម្នាក់ ហើយ​ដាក់​ទូរសព្ទ​ទៅ​ស្ដាប់​ក្បែរ​ត្រចៀក។

២.Ambient Light Sensors: ប្រើ​​ដើម្បី​សង្កេត​និង​ផ្លាស់ប្ដូរ​ភ្លាមៗ​នូវ​ពន្លឺ​ ផ្អែក​តាម​បរិវេណ​ប្រើប្រាស់​ជុំវិញ​ខ្លួន​អ្នក (មុខងារ Auto-Brightness ដើរ​ដោយ​សារ​ Sensor មួយ​នេះ​ឯង)។

៣.Barometer Sensor: ប្រើ​សម្រាប់​វាស់​ស្ទង់​នូវ​កម្រិត​ខ្យល់​ស្ថិត​ជុំវិញ​ខ្លួន​អ្នក (ឧទាហរណ៍: ដូច​ជា​កម្រិត​សីតុណ្ហភាព ប៉ុន្តែ​បំពាក់​តែ​លើ​ស្មាតហ្វូន​ស៊េរី​​ខ្ពស់​ប៉ុណ្ណោះ)។

៤.Heart Rate Monitor: ប្រើ​សម្រាប់​វាស់​ស្ទង់​នូវ​ចង្វាក់​បេះដូង ដែល​ឆ្លងកាត់​តាម​រយៈ​ខ្ចៅ​ម្រាមដៃ​ទៅ​សង្កត់​លើ​ទីតាំង​កំណត់​ណា​មួយ។

៥.Fingerprint Sensor: ប្រើ​សម្រាប់​កត់​ត្រា​សម្គាល់​នូវ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​របស់​អ្នក

៦.Iris Scanner: ប្រើ​សម្រាប់​ធ្វើ​ការ​ដោះ​សោ​ស្មាតហ្វូន ដោយ​ឆ្លង​កាត់​តាម​រយៈ​ប្រស្រី​ភ្នែក (មាន​បំពាក់​លើ​ទូរសព្ទ Galaxy Note 7)

៧.IR Blaster(Infra Red Blaster): ប្រើ​សម្រាប់​ប្រែ​ទូរសព្ទ​របស់​អ្នក​ទៅ​ជា​ឧបករណ៍​បញ្ជា​អ្វី​មួយ (ឧទាហរណ៍: បញ្ជា​ទូរទស្សន៍​ឆ្លាតវៃ​ជា​ដើម)។

៨.Magnetometer: ប្រើ​សម្រាប់​គ្រប់គ្រង​លើ​មុខងារ​ត្រីវិស័យ

៩.Accelerometers: ប្រើ​ដើម្បី​វាស់​ស្ទង់​កម្រិត​នៃ​ការ​ប្រែប្រួល​ល្បឿន ប៉ុន្តែ​នៅ​ក្នុង​ស្មាតហ្វូន​គេ​ប្រើ​សម្រាប់​មុខងារ​បង្វិល​អេក្រង់ បញ្ឈរ​ឬ​ផ្ដេក។

១០.Temperature Sensor: ប្រើ​សម្រាប់​វាស់​ស្ទង់​នូវ​កម្ដៅ​នៃ​ឧបករណ៍ សោត​យ៉ាង​ដូច​ជា iPhone ដែល​ធ្លាប់​ចេញ​សារ​មួយ​ផ្ញើ​ថា​ iPhone needs to cool down គឺ​ឆ្លង​កាត់​ដំណើរការ​នៃ Sensor នេះ​ឯង។​

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget