Showing posts with label Camera Review. Show all posts
Showing posts with label Camera Review. Show all posts

Sunday, July 9, 2017


 June 29, 2017

នៅទីបំផុតទៅ កាមេរ៉ា Canon 6D Mark II ដែលគេបានទន្ទឹងរងចាំជាយូរ ត្រូវបានប្រកាសចេញជាផ្លូវការហើយ នៅថ្ងៃម្សិលមិញនេះ ជាមួយការផ្លាស់ប្តូរលក្ខណ:​សម្បត្តិជាច្រើនផ្នែក លើកលែងតែសមត្ថភាពថតវីដេអូគុណភាពកម្រិត 4K ដែលអ្នកប្រើប្រាស់ភាគច្រើនចង់បានបំផុត។

Canon 6D ជំនាន់ទីពីរ​នេះ ពិតជាមានការកែប្រែយ៉ាងធំសម្បើម ធៀបទៅនឹងជំនាន់ដំបូងរបស់វា ដែលប្រកាសចេញក្នុងឆ្នាំ ២០១២។ វាបានពាំនាំមកជាមួយអង្គញាណកាមេរ៉ា CMOS ទំហំ ២៦.២ មេហ្គាភិចសែល CPU ជំនាន់ DIGIC 7 កម្រិត ISO ខ្ពស់ រហូតដល់ ៤០,០០០ ដែលអាចជួយសម្រួលដល់ការផ្តិតយករូបភាពក្នុងស្ថានភាពពន្លឺទាបបានយ៉ាងល្អប្រសើរ។
6D Mark II ក៏មានភ្ជាប់មកជាមួយផងដែរ នូវប្រព័ន្ធតាមចាប់រូបភាពល្បឿន​លឿន Dual Pixel ដ៏ទំនើបរបស់ក្រុមហ៊ុន Canon ដែលអាចថតផ្ចង់លើផ្ទៃរូបភាពបានរហូតដល់ទៅ ៤៥ ចំណុច ខណ: 6D បានតែ ១១ និងអាចថតរូបជាប់រដាស់ក្នុងល្បឿន ៦.៥ ប៉ុស្តិ៍/វិនាទី។

នៅផ្នែកខាងក្រោយ គឺមានបំពាក់អេក្រង់ LCD ប្រភេទប៉ះបញ្ជាទំហំ ៣ អ៊ីញ ដែលអាចបត់ចេញមកចំហៀង និងបង្វិលចុះឡើងបាន។ មួយវិញទៀត វាក៏មានបំពាក់ខែលការពារអាកាសធាតុដូច 5D Mark IV និងប្រព័ន្ធ Wi-Fi, NFC, Bluetooth និង GPS Radio ផងដែរ។
Canon 6D Mark II នឹងចាប់ផ្តើមចែកចាយលក់នៅលើទីផ្សារចាប់ពីខែកក្កដា ខាងមុខ ជាមួយតម្លៃ ១,៩៩៩ ដុល្លារ (តម្លៃនៅបរទេស)៕



ប្រភពព័ត៌មាន: theverge

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget