#ការរចនា ៖
P10/P10 Plus មានការរចនារូបរាងខុសប្លែកពី P9/P9 Plus
ដោយមានចំណុចជ្រុងទាំងបួនមានរាងកោងស្រដៀងទៅនឹង iPhone 6 ដែរ
ខុសពី P9/P9 Plus មានរាងជ្រុង។ លើសពីនេះនៅផ្នែកខាងក្រោយរបស់
P10 ក៏មានខ្សែអង់តែនស្រដៀងនឹង iPhone 7 ទៀតផង។
ចំណុចខុសប្លែកមួយទៀតគឺទ្រនាប់ស្កេនក្រយៅដៃបានប្ដូរពីផ្នែកខាងក្រោយមកនៅផ្នែកខាងមុខវិញលើ
P10/P10 Plus។ Huawei ក៏បានបន្ថែមពណ៌លេចៗចំនួនពីរលើ P10
រួមមានពណ៌ខៀវ និងពណ៌បៃតង រួមជាមួយពណ៌ខ្មៅ, មាស, ផ្កាឈូក និង
ពណ៌ប្រាក់។
#អេក្រង់ ៖
P10 មានទំហំអេក្រង់ ៥,២ អ៊ីញ ធំជាង P9 តែ ០,១
អ៊ីញប៉ុណ្ណោះ ហើយ P10 Plus និង P9 Plus គឺមានអេក្រង់ ៥,៥
អ៊ីញដូចគ្នា។ P9/P9 Plus និង P10 សុទ្ធតែមានអេក្រង់កម្រិត Full HD
(1080x1920) ដូចគ្នា លើកលែងតែ P10 Plus មានកម្រិត Quad HD
(2560x1440) អាចបង្ហាញរូបភាពបានដិត និង ច្បាស់ជាង។
#កាមេរ៉ា ៖
ប្រព័ន្ធកាមេរ៉ាភ្លោះលើ P10
ទាំងពីរប្រភេទបានអាប់ដេតថ្មីដោយកាមេរ៉ាធម្មតាមានកម្រិត ១២
MP និង កាមេរ៉ាសម្រាប់ថតរូប ស-ខ្មៅ មានកម្រិត ២០ MP ឯណោះ។
ប្រព័ន្ធកាមេរ៉ាភ្លោះនេះផលិតឡើងដោយ Leica ដែលមាន Aperture f/2.0
អាចចាប់យករូបភាពបានល្អក្នុងទីងងឹត។
ចំណែកឯកាមេរ៉ាមុខនៅតែមានកម្រិត ៨ MP ដដែល។
#ម៉ាស៊ីន ៖
បន្ទះឈីបថ្មីដែលបំពាក់លើ P10/P10 Plus គឺជាម៉ូដែល Kirin 960
ផលិតឡើងដោយ Huawei ផ្ទាល់ដែលមានទំហំ RAM 4 GB សម្រាប់ P10 និង P10
Plus មានជម្រើស RAM 4 GB និង 6 GB។
អង្គផ្ទុកទិន្នន័យមានទំហំចាប់ពី 64 GB
និងមានរន្ធសម្រាប់បន្ថែមទំហំបាន។
#ប្រព័ន្ធប្រតិបត្តិការ ៖
ទាំង P10/P10 Plus មានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android
7.0 Nougat មកស្រាប់ដោយប្រើប្រាស់ UI Huawei Emotion ជំនាន់ 5.1
របស់ Huawei។
#ថ្ម ៖
ថាមពលថ្មមានទំហំកាន់តែធំជាងមុនដោយ P10 មានទំហំ ៣២០០ mAh
អ្នកប្រើធម្មតាអាចប្រើបាន ១,៨ ថ្ងៃសម្រាប់ការសាកបំពេញម្ដង
ឯអ្នកប្រើប្រាស់លើសពីធម្មតាអាចប្រើបាន ១,៣ ថ្ងៃ។
នេះបើតាមការលើកឡើងរបស់ Huawei។ ចំណែកឯ P10 Plus មានទំហំ ៣៧៥០
mAh ហើយទាំងពីរម៉ូដែលសុទ្ធតែមានបច្ចេកវិទ្យាបញ្ចូលថ្មបានលឿន
Huawei Super Charge។
#តម្លៃ ៖
ស្មាតហ្វូនម៉ូដែលទាំងពីរនឹងមានចេញលក់លើទីផ្សារប្រទេសជាច្រើនជុំវិញពិភពលោកចាប់ពីខែមីនាខាងមុខនេះតទៅដោយតម្លៃមានដូចខាងក្រោម៖
- P10 អង្គផ្ទុក 64 GB និង RAM 4 GB តម្លៃប្រមាណ** ៦៨៧ ដុល្លារ**
- -P10 Plus អង្គផ្ទុក 64 GB និង RAM 4 GB តម្លៃប្រមាណ** ៧៤០ ដុល្លារ**
- -P10 Plus អង្គផ្ទុក 128 GB និង RAM 6 GB តម្លៃប្រមាណ** ៨៤៥ ដុល្លារ**