១.ការរៀបចំអ្នកគ្រប់គ្រង Page (Admin)
ស្ថិតក្នុងទីតាំង Settings នៃ Page > Page Roles
ជាកន្លែងដែលយើងត្រូវធ្វើការកំណត់និងថែមថយសមាជិកអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់អ្នក។
ត្រង់ចំណុចនេះ បើអ្នកគិតថាម្នាក់នោះមិនគួរឲ្យទុកចិត្តបាន
សូមកំណត់ដាក់ពួកគេត្រឹមជា Editor បានហើយ
ព្រោះទាក់ទងមុខងារបង្ហោះ, ចែកចាយព័ត៌មានផ្សេងៗចេញពី Page
ក្នុងនាមជា Editor គឺអាចធ្វើបានដូចគ្នា។
ត្រូវជៀសវាងពីការកំណត់នរណាម្នាក់ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់
ធ្វើជា Admin ព្រោះតំណែងនេះ គឺមានន័យថាធំជាងគេបង្អស់
ហើយដោយទោះបីមាន Admin ច្រើន ប៉ុន្តែបើនរណាម្នាក់មានគំនិតមិនល្អ
គេអាច Delete យើងចេញពី Page តែម្ដងក៏ថាបាន។
២.កុំប្រើប្រាស់កម្មវិធីឆ្លងកាត់ Page
Third-Party Application ជាកម្មវិធីជាច្រើន ដែលបង្ហោះនៅលើ
Facebook ទាក់ទងនឹងការកម្សាន្ត ក៏ដូចជាការទស្សន៍ទាយណាមួយ
ដោយទាមទារឲ្យយើងបំពេញនូវកូដសម្ងាត់និងធ្វើការអនុញ្ញាត (Allow)
ពីយើងផ្ទាល់ មុននឹងដំណើរការកម្មវិធីនោះបាន។ មិនថាតែ Facebook
Account ធម្មតា សម្រាប់ Page ក៏មានជម្រើសកម្មវិធីប្រភេទនោះដូចគ្នា
ម្ល៉ោះហើយបើមិនចាំបាច់សូមកុំសាកល្បងប្រើប្រាស់ឲ្យសោះ
ហើយបើចាំបាច់ត្រូវពិនិត្យនូវមូលដ្ឋាននៃ App
នោះឲ្យបានច្បាស់លាស់មុននឹងដាក់ចិត្តថាសាកល្បង។
៣.បើកមុខងារលោតសារនៅពេល Login
ដោយសារ Page ត្រូវឆ្លងកាត់ការ Login ជាមួយ Facebook Account
ដោយផ្ទាល់ បែបនេះអ្នកគួរតែប្រើប្រាស់មុខងារ Two-factor
Authentication ដែលក្រុមហ៊ុន Facebook បានបង្កើត។ ស្ថិតក្នុងទីតាំង
Settings > Security and Login > មើលត្រង់ Set up Two-Factor
Authentication >
បញ្ចូលនូវលេខទូរសព្ទមួយដែលអ្នកប្រើប្រាស់ប្រចាំ។
ពេលដំណើរការមុខងារនេះ នៅពេលដែលនរណាម្នាក់ចង់ធ្វើការ Login
ចូលគណនីរបស់អ្នក ដោយទោះបីគេដឹងកូដសម្ងាត់ (Password) ក្ដី
ប៉ុន្តែវានឹងទាមទារនូវកូដសម្ងាត់ផ្ញើចេញពី Message
នៅក្នុងទូរសព្ទរបស់អ្នកមួយដំណាក់កាលទៀត។ ការធ្វើបែបនេះ
អាចហៅថាជាប្រព័ន្ធសុវត្ថិភាពពីរតង់ត្រួតគ្នា
ដែលពិបាកសម្រាប់អ្នកដែលប៉ុនប៉ង Hack មែនទែន។
៤.ទម្លាប់ឆែកមើលនរណាប្រើប្រាស់ Facebook អ្នក
ក្នុង Facebook មានមុខងារមួយ ដែលហៅថា Active Sessions
ដែលស្ថិតក្នុង Settings> Securitys and Login > ត្រង់កន្លែង Where
You're Logged In បង្ហាញរាល់ឧបករណ៍គ្រប់ប្រភេទដែលបាន Login គណនី
Facebook អ្នក ហើយបើសង្កេតឃើញថាឧបករណ៍ណាមួយមិនប្រក្រតី
ខុសពីឧបករណ៍អ្នកសូមចុច End Activity ហើយប្រញាប់ប្ដូរ Password
ជាបន្ទាន់។ (គួរប្រើប្រាស់នូវ Password ដែលមានសញ្ញា #,$,%,^
ជៀសវាងកូដដែលទាក់ទងរឿងសំខាន់ ដូចលេខទូរសព្ទ, ថ្ងៃខែឆ្នាំកំណើត,
ថ្ងៃស្រលាញ់គ្នាដំបូង)
៥.បើកមុខងារផ្ញើសារពេល Login ចម្លែក
ករណីបើនរណាម្នាក់ប្រើប្រាស់ឧបករណ៍ចម្លែកណាមួយ
ដែលយើងមិនធ្លាប់បានប្រើប្រាស់ ហើយធ្វើការ Login គណនីរបស់អ្នក
អ្នកអាចឲ្យ Facebook ផ្ញើសារជា Notification
មកកាន់អ្នកដោយផ្ទាល់បាន
ហើយត្រូវប្រញាប់ប្ដូរកូដសម្ងាត់ជាបន្ទាន់
ជៀសវាងម្នាក់នោះធ្វើការប្ដូរកូដបានមុន
ហើយវាយលុកទិន្នន័យផ្សេងៗនៅក្នុង Page។
ចូលទៅកាន់ Settings> Security and Login > មើលត្រង់ពាក្យ Get
alerts about Unrecognized logins ហើយធ្វើការ Turn On ទាំងត្រង់ប្រអប់
Notifications Facebook និងចូល Email ទូទៅរបស់អ្នក។
ប្រភព៖
socialmediaexaminer
|
jbmediagroupllc
ប្រែសម្រួល៖ កៅ រក្សា