Showing posts with label Windows Lesson Online. Show all posts
Showing posts with label Windows Lesson Online. Show all posts

Tuesday, April 11, 2017

តាម​ពិត​​​ទៅ​បច្ចេកទេស របៀប​តម្លើង ឬ​ឈូស Windows មាន​ច្រើន​បែប​ទៅ​តាម​ការ​និយម ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ថ្មី​អី​ដែរ ប៉ុន្តែ​ក្រុម​ការងារ​ចង​ក្រង​វា​​ឡើង​សម្រាប់​ទុក​ជា​ឯកសារ​ស្រាវជ្រាវ​ដល់​អ្នក​ទើប​ចាប់​ផ្ដើម​​ចង់​រៀន​តម្លើង Windows ដោយ​​ខ្លួន​ឯង។ ខាង​ក្រោម​នេះ​ជា​​ការ​​ណែ​នាំ​ពី​របៀប​នៃ​ការ​ប្រើ USB-Flash មក Boot Windows ដើម្បី​ទុក​តម្លើង​​នៅ​ពេល​ក្រោយ។

@តម្រូវការ​មុន​នឹង Boot Windows

​ប្រិយមិត្ត​ត្រូវ​មាន USB-Flash drive មួយ​ (​ទំហំ​ផ្ទុកចាប់ពី ៤GB) ត្រូវ​មាន​អុីនធើណិត និង​​​ចេះ​ដោនឡូត File Windows មក​ទុក​លើ​ម៉ាសុីន​ជា​មុន​សិន។ ឧទាហរណ៍៖ វាយ​ពាក្យ Index of Windows 10 លើ google រួច​រើស​ប្រភេទ File Windows (ដូច​រូប)។

ចំណាំ៖ ត្រូវ​តម្លើង​កម្មវិធី ISO ករណី​បើក​អត់​ចេញ។


@ដំណើរ​ការ​នៃ​ការ Boot Windows ចូល USB-Flash
  • ដំបូង​ប្រិយមិត្ត​ចូល​ទៅ​កាន់ google->rufus រួច​ចុច​លើ​វិបសាយ​នោះ ហើយ​អូស​ចុះ​ក្រោម​រហូត​រក​ពាក្យ Download (ដូច​រូប) បន្ទាប់​ពី​ដោនឡូត​ចប់​ហើយ ត្រូវ​តម្លើង​វា បន្ទាប់​មក​រើស​យក​​ចុច​លើ​រូប​ថាស​តូច​មួយ​ខាង​ស្ដាំ​ដើម្បី​ចូល​ទៅ​យក​ Windows ដែល​​បាន​ដោនឡូត​មក​​ boot។
  • បន្ទាប់​ពី​​ចុច Start ដើម្បី boot Windows វា​នឹង​លោត​ Message ព្រមាន​មួយ​ប្រិយមិត្ត​គ្រាន់​តែ​ចុច Yes ហើយ​រង់​ចាំ​​ដល់​ពេល​​​ចប់​​​ហើយ​​នោះ Windows នឹង boot ចូល Flash ដោយ​ស្វ័យ​ប្រវត្តិ។
របៀប​​​ប្រើ​ Flash Windows មក​តម្លើង Windows ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​​នៅ​សប្តាហ៍​ក្រោយ បើ​ប្រិយមិត្ត​មាន​ចម្ងល់ អាច​ Comment នៅ​ខាង​ក្រោ​មនេះ​បាន៕

Tuesday, April 4, 2017

តម្លើង Windows ថ្មី ឬ "ឈូស Windows" ជាពាក្យមួយ​ឃ្លា​ពេញ​និយម​ដែល​អ្នក​ទាំង​អស់​គ្នា​តែង​លឺ​ពេល​យក​កុំព្យូទ័រ​ខូច ឬ​គាំង​ដែល​មិន​អាច​ធ្វើ​ការងារ​អី​បាន​ទៅ​ឲ្យ​ជាង​តម្លើង​ថ្មី​ឲ្យ។ មាន​ធ្លាប់​គិត​ទេ បើ​យើង​ចេះ​ពី​របៀប​តម្លើង Windows ឬ​កម្មវិធី​ទាំង​នោះ​ដោយ​ខ្លួន​ឯង មិន​បាច់​ទៅ​រក​ជាង មិន​ដឹង​ល្អ​យ៉ាង​ណា? ខាង​ក្រោម​នេះ ជា​ចំណុច​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ដឹង ជៀស​វាង​មាន​បញ្ហា​ពេល​កំពុង​តម្លើង។



@រក​មូល​ហេតុ មុន​សម្រេច​ចិត្ត​តម្លើង Windows ថ្មី

តម្លើង Windows ថ្មី​មិន​ពិបាក​ពេក​ទេ តែ​ពិបាក​ត្រង់​ថា អ្នក​ទាំង​អស់​គ្នា​ជួប​បញ្ហា​អ្វី​ឲ្យ​ប្រាកដ ទើប​សម្រេច​ចិត្ត​តម្លើង​ថ្មី (យឺត​ខ្លាំង គាំងៗ មេរោគ​ចូល​ច្រើន កម្មវិធី​រញ៉េរញ៉ៃ​លោត​លើ​អេក្រង់​ព្រោង​ព្រាត ​មិន​ពេញ​ចិត្ត​នឹង Windows កំពុង​ប្រើ ឬ​ចង់​សាក​ល្បង Windows ជំនាន់​ចុង​ក្រោយ?) ​ព្រោះ​ថា​ជា​ធម្មតា​ការ​តម្លើង Windows ថ្មី​ធ្វើ​ឲ្យ​ប៉ះពាល់ Hard Disk (ករណី​តម្លើង​ញឹក​ញាប់​ពេក) តែ​យ៉ាង​ណា បើ​មាន​ចំណុច​ដូច​រៀប​រាប់​ទាំង​នេះ​ហើយ គួរ​តម្លើង Windows ថ្មី​ទៅ។


@តើ​គូរ​យក​ឯកសារ​ទៅ​ទុក​នៅ​ឯណា?

ជា​ធម្មតា ពេល​ចង់​តម្លើង Windows ថ្មី អ្នក​ទាំង​អស់​គ្នា​តែង​បារម្ភ​ថា ឯកសារ​ដែល​នៅ​ក្នុង​កុំព្យូទ័រ​តាម Drive នីមួយៗ​បាត់​អស់​ដែរ​ទេ? ចំពោះ Drive ដែល​ផ្ទុក​ឯកសារ​ផ្ទាល់​ខ្លួន​ភាគច្រើន​នៅ Drive D, E, F, G តាម​តែ​អ្នក​តម្លើង​មុនៗ គេ​កំណត់ ប៉ុន្តែ​ចំពោះ Drive C ជា​ Drive System កន្លែង​​ផ្ទុក​ Windows​ ឬ​​ឯកសារ​បណ្ដោះអាសន្ន ពោល​គឺ Drive ដែលលុប​ចេញមុន​គេគឺ Drive C នេះ​​ហើយ។ ដូច​នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ប្រាកដ​ថា ឯកសារ​ផ្ទាល់​ខ្លួន​បាន Back Up ទុក​ជាមួយ External Hard Drive ឬ Cloud រួច​រាល់​ហើយ ជៀសវាង​នៅ​ពេល​តម្លើង​ថ្មី គេ​ទាមទារ​ឲ្យ​លុប Drive ចោល​ប្រយត្ន័​ច្រលំ​ដៃ​លុប Drive ផ្សេង​បណ្ដាល​ឲ្យ​បាត់​ឯកសារ​ផ្ទាល់​ខ្លួន។


@តើ​គួរ​តម្លើង​ជំនាន់​ណា​សាក​សម Windows 10,8 pro, 8.1, 7 ឬ XP?

បច្ចុប្បន្ន Windows 10 ជា​ជំនាន់​ចុង​ក្រោយ​​របស់​ក្រុមហ៊ុន Microsoft ដែល​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ធំជាង​គេ​លើ​លោក។ ចំពោះ Interface ការ​បន្ថែម​មុខងារ​ថ្មី និង​បច្ចេកវិទ្យា​ថ្មី​លើ Windows 10 គួរ​ឲ្យ​ចាប់​អារម្មណ៍​ចង់​សាក​ល្បង​ប្រើ​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​មើល​លើ​សមត្ថភាព​កុំព្យូទ័រ​(Specs) របស់​ខ្លួន​ដែរ(ចុចRun (from the Start menu)-> msinfo32) តើ​អាច​តម្លើង​ទៅ Windows 10 រួច​ដែរ​ទេ? ចុច​ទីនេះ បើ​រួច តើ​អ្នក​សុាំ​និង​របៀប​ប្រើ​ដែរ​ទេ?


@តើ​ត្រូវ​ចេះ​អ្វី​ខ្លះ មុន​នឹង​តម្លើង?

និយាយ​រឿង​តម្លើង Windows ថ្មី ចំណេះ​ដឹង​មូលដ្ឋាន​ដែល​អ្នក​ត្រូវ​តែ​ចេះ​គឺ​ការ Search Keyword រក​ Keygen​ ឬ Activation​ Key លើ Google ព្រោះ Windows ភាគច្រើន​ដែល​ដោនឡូត​មក ទាម​ទារ​ការ​ដាក់​បញ្ចូល License ពី​ក្រុមហ៊ុន Microsoft។ ដូច​នេះ​ជំហាន​ដំបូង ត្រូវ​ចេះ​ដោនឡូត Windows ដោយ​ខ្លួន​ឯង ចុច​នៅ​ទីនេះ ឬ ស្វែង​រក​លើ Google ចុច​ពាក្យ Index of Windows(10,8 pro, 8.1, 7 ឬ XP) ហើយ​ដោនឡូត​យក​តែ​ម្ដង​ទៅ (ជា File ISO)។


របៀប boot windows ដាក់​ USB flash-drive ដើម្បី​តម្លើង Windows ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​ពេល​ក្រោយ។ កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​!

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget