Showing posts with label iPhone Glossary. Show all posts
Showing posts with label iPhone Glossary. Show all posts

Monday, October 2, 2017

iPhone​ ​គ្រប់​ម៉ូដែល​ទាំង​អស់​ ​គឺ​ដំណើរការ​បញ្ចេញ​សំឡេង​ដោយ​បច្ចេកវិទ្យា​ ​File​ ​ប្រភេទ​ ​MP3, AAC​ ​ហើយ​នៅ​មាន​ ​File​ ​បន្ទាប់​បន្សំ​នានា​មួយ​ចំនួន​ទៀត។ ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​នូវ​លក្ខណៈ​លម្អិត​មួយ​ចំនួន​នៃ​បច្ចេកវិទ្យា​ ​File​ ​សំឡេង​ទាំង​នេះ។


@យល់​ដឹង​ពី MP3

MP3​ ​មក​ពី​ពាក្យ​ ​MPEG-2 Audio Layer-3​ ​ដែល​ជា​ស្តង់ដារ Digital media បាន​រចនា​ដោយ Moving Picture Experts Group (MPEG)។ មនុស្ស​ជាច្រើន​ប្រើប្រាស់ MP3s សម្រាប់​តន្ត្រី Digital ដោយសារ​ចម្រៀង​ជាច្រើន​ក្នុង​ទម្រង់​នេះ​ចំណាយ​ ​Space​ ​តិច​ជាង​ចម្រៀង​ដូចគ្នា​ដោយ​ប្រើប្រាស់ CD-quality audio។ ជា​លទ្ធផល MP3sកាន់​តែ​ច្រើន​អាច​រក្សា​ទុក​ក្នុង​ចំនួន Space ដូចគ្នា​ជាង CD-quality file។ MP3 មួយ​ចំណាយ ១០% នៃ Space របស់ CD-quality audio file។​ ឧទាហរណ៍៖ ប្រសិនបើ​ចម្រៀង​ ​CD-quality ចំណាយ ១០MB នោះ​ជំនាន់ MP3 ចំណាយ ១MB។

តើ MP3 មាន​ដំណើរការ​យ៉ាង​ដូចម្ដេច​?

MP3s​ ​សន្សំ​នូវ​ ​Storage space ដោយ​ការ Compress នូវ​ទិន្នន័យ​ដែល​បង្កើត​នូវ​ ​File​ ​ដោយ​លុប​នូវ​ ​Audio​ ​មួយ​ចំនួន​ពី​ ​File​ ​ដើម​ ​ព្រោះ​ទិន្នន័យ​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់​កំឡុង​ពេល​បម្លែង​ ​ដែល MP3 ត្រូវ​បាន​គេ​ហៅថា​ ​Lossy compression format (ទម្រង់​ការ Compress ដែល​មាន​ការ​បាត់បង់​)។ ចម្រៀង​ដែល Compress ទៅជា MP3s មាន​ការ​លុប​នូវ​ផ្នែក​ជាច្រើន​នៃ File ដែល​នឹង​មិន​ប៉ះពាល់​ដល់​ការ​ស្ដាប់​នោះ​ទេ (ជា​រឿយៗ​នៅ​ ​Note ខ្ពស់​ខ្លាំង និង​ទាប​ខ្លាំង​)។ ដោយសារ​តែ​ទិន្នន័យ​មួយ​ចំនួន​បាន​លុប សំឡេង MP3 ស្ដាប់​ទៅ​មិន​ដូច​នឹង​ជំនាន់ CD-quality នោះ​ទេ​។

Bit Rates (ចំនួន Bit ក្នុង​មួយ​វិនាទី ដែល​អាច​បញ្ជូន​តាម​រយៈ​បណ្ដាញ​ឌីជីថល​)
គុណភាព Audio នៃ MP3 កំណត់​ដោយ Bit rate ដែល​ Render ជា Kbps។ Bit rate កាន់​តែ​ខ្ពស់ សំឡេង​របស់ MP3 កាន់​តែ​ល្អ​។ Bit rates ប្រើប្រាស់​ភាគច្រើន​មាន ១២៨kbps, ១៩២kbps និង ២៥៦kbps។ MP3 មាន​ពីរ​ប្រភេទ​រួម​មាន Constant Bit Rate (CBR) និង Variable Bit Rate (VBR)។ MP3s ទំនើប​ជាច្រើន​ប្រើប្រាស់​នូវ VBR ដែល​ធ្វើ​ឲ្យ File តូច​ដោយ Encode នូវ​ផ្នែក​មួយ​ចំនួន​នៃ​ចម្រៀង​នៅ​កម្រិត Bit rate ទាប ខណៈ​មួយ​ផ្សេង​ទៀត Encode ដោយ​ប្រើប្រាស់​នូវ​កម្រិត Bit rate ខ្ពស់​។
iTunes និង​ MP3s

MP3 ប្រហែល​ជា​ទម្រង់​ Digital audio ពេញ​និយម​បំផុត​លើ​ Online ប៉ុន្តែ​ iTune Store មិន​ប្រើប្រាស់​វា​នោះ​ទេ​។ អ្នក​អាច​ទទួល​បាន​នូវ​ MP3s ពី​ AmazonMP3, eMusic, ទាញ​ចម្រៀង​ និង​បម្លែង​ពី​ CD និង​ Service file-sharing ជាច្រើន​ទៀត។



@យល់ដឹង​ពី​ ​AAC

AAC មក​ពី​ពាក្យ​ ​Advanced Audio Coding​ ​ជា Digital audio file មួយ​ប្រភេទ ហើយ​បង្ហាញ​ថា​ជា​ជោគជ័យ​មួយ​លើ MP3។ AAC ផ្ដល់​នូវ​គុណភាព​សំឡេង​ខ្ពស់​ជាង MP3 ខណៈ​ប្រើប្រាស់​ចំនួន​នៃ Disk space ដូចគ្នា ឬ​តិច​ជាង​នេះ​។ មនុស្ស​ជាច្រើន​គិត​ថា AAC ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Apple ប៉ុន្តែ​មិនមែន​នោះ​ទេ​។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​មួយ​នៃ​ក្រុមហ៊ុន​ជាច្រើន​រួម​មាន AT&T Bell Labs, Dolby, Sony និង Nokia។ AAC file អាច Play បាន​នៅ​លើ Device មិនមែន Apple រួមមាន Microsoft Zune, Sony PlayStation 3 និង PSP, Nintendo Wii និង​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google។

តើ​ AAC មាន​ដំណើរការ​យ៉ាង​ដូចម្ដេច​?

ដូច​ទៅ​នឹង​ MP3 ដែរ​ AAC ជា​ Lossy format (ទម្រង់​ដែល​បាត់បង់​)។ ដើម្បី​ Compress CD-quality audio ទៅ​ជា​ File តូច​ នោះ​ទិន្នន័យ​ដែល​មិន​ប៉ះពាល់​ទៅ​នឹង​បទពិសោធន៍​ការ​ស្ដាប់​នៃ​ File ត្រូវ​បាន​លុប​។ ជា​លទ្ធផល​នៃ​ការ​ Compress AAC file មាន​សំឡេង​មិន​ដូច​ទៅ​នឹង​ CD-quality file នោះ​ទេ​។ ដូច​ទៅ​នឹង​ MP3s ដែរ គុណភាព​នៃ​ AAC file ក៏​ត្រូវ​បាន​កំណត់​ដោយ​ Bit rate ហើយ​ AAC bit rate ប្រើប្រាស់​ភាគច្រើន​រួមមាន​ ១២៨kbps, ១៩២ kbps និង​ ២៥៦ kbps។ ហេតុផល​ដែល​ AAC ផលិត​បាន​នូវ​សំឡេង​ Audio បាន​ល្អ​ប្រសើរ​ជាង​ MP3s មាន​លក្ខណៈ​ស្មុគស្មាញ​។

iTunes និង AAC

AAC ជា​ទម្រង់​នៃ​គ្រប់​ចម្រៀង​ដែល​បាន​ដាក់​លក់​នៅ​ iTune Store។ កាល​ពី​ការ​ណែនាំ​នៃ​ iTune Plus ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០០៧​ ​រាល់​ AAC files ដែល​បាន​ដាក់​លក់​នៅ​ iTune មាន​ Bit rate ២៥៦ kbps។ AAC files ដែល​បាន​ទិញ​ពី​ iTune អាច​មាន​សិទ្ធ​ក្នុង​ការ​ Play ច្រើន​បំផុត​បាន​ ​៥​ ​កុំព្យូទ័រ​នៅ​ពេល​មួយ​ដង​។ កុំព្យូទ័រ​អាច​ Authorize (អនុញ្ញាត​) និង​ Deauthorize (មិន​អនុញ្ញាត​) ជា​ទៀងទាត់​ ដោយ​អាស្រ័យ​លើ​តម្រូវ​ការ​អ្នក​។
ប្រភេទ​ ​Audio File​ ​ផ្សេង​ទៀត:
  • - WAV មក​ពី​ពាក្យ​ ​Waveform Audio Format​ ​ដែល​ជា​ Audio file គុណភាព​ខ្ពស់​ដែល​ជា​ធម្មតា​បាន​ប្រើប្រាស់​សម្រាប់​កម្មវិធី​ដែល​ត្រូវការ​សំឡេង​គុណភាព​ខ្ពស់​ ដូចជា​ CDs ជាដើម​។ WAV file មិន​បាន​ Compress នោះ​ទេ​ ហើយ​ចំណាយ​ Disk space ច្រើន​ជាង​ MP3s ឬ AACs ដែល​ត្រូវ​បាន​ Compress។ ដោយសារ​ WAV file មិនបាន Compress ដូច្នេះ​វា​មាន​នូវ​ទិន្នន័យ​ច្រើន ​ដែល​អាច​ផលិត​បាន​ល្អ​ប្រសើរ​។ WAV file មួយ​ជា​ធម្មតា​ត្រូវការ​ ១០MB សម្រាប់​រាល់​ ១ នាទី​នៃ​ Audio។ MP3 ត្រូវការ​ប្រហែល​ ១MB សម្រាប់​រាល់​ ១ នាទី។
  • - WMA មក​ពី​ពាក្យ​ ​Windows Media Audio​ ​ដែល​ជា​ប្រភេទ​ ​File​ ​បង្កើត​ដោយ​ក្រុមហ៊ុន​ ​Microsoft ។​ វា​ជា​ទម្រង់​ដើម​ប្រើប្រាស់​ក្នុង​កម្មវិធី​ Windows Media Player ទាំង​លើ​ Macs និង PCs។ វា​ប្រកួត​ប្រជែង​ជាមួយ​នឹង​ទម្រង់​ MP3 និង​ AAC ហើយ​ផ្ដល់​នូវ​ការ​ Compress ស្រដៀង​គ្នា​ និង​ ទំហំ​ File  ស្រដៀង​ទៅ​នឹង​ទម្រង់​ទាំង​នោះ​។ WMA​ ​មិន​អាច​ប្រើប្រាស់​បាន​នៅ​លើ​ ​iPod​ ​នោះ​ទេ។
  • - AIFF មក​ពី​ពាក្យ​ ​Audio Interchange File Format​ ​ជា​ទម្រង់​ ​Audio មិន​ ​Compress មួយ​ទៀត ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple នៅ​ចុង​ឆ្នាំ ១៩៨០។ ដូច​ទៅ​នឹង WAV ដែរ វា​ប្រើប្រាស់​ប្រហែល ១០ MB នៃ Storage ក្នុង​មួយ​នាទី​នៃ​តន្ត្រី​។ ដោយសារ​វា​មិនមែន​ជា Compress audio នោះ AIFF ជា​ទម្រង់​មាន​គុណភាព​ដែល​ចូលចិត្ត​ប្រើ​ដោយ Audiophiles និង​ តន្ត្រីករ​។ iPod/iPhone/iPad​ ​អាច​ប្រើប្រាស់​បាន។
  • - ALAC​ ​មក​ពី​ពាក្យ​ ​Apple Lossless Audio Codec​ ​ដែល​ជា​ការ​បង្កើត​មួយ​ទៀត​របស់​ក្រុមហ៊ុន ​Apple​ ​និង​ជា​ជោគជ័យ​មួយ​លើ AIFF។ ជំនាន់​នេះ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០៤ ដែល​ដើម​ឡើយ​ជា​ទម្រង់​កម្មសិទ្ធិ​។ Apple បាន​បង្កើត​វា​ទៅ​ជា Open source ក្នុង​ឆ្នាំ ២០១១។ Apple Lossless មាន​ការ​កាត់​បន្ថយ​នូវ​ទំហំ File ដោយ​រក្សា​នូវ​គុណភាព​សំឡេង​។ ជា​ទូទៅ File ចំណាយ​ប្រហែល​ ​៥០%​ ​តូចជាង File មិនបាន Compress ផ្សេងទៀត ប៉ុន្តែ​បាត់បង់​នូវ​គុណភាព Audio តិច​ជាង MP3 ឬ AAC៕
ទោះ​បី​អ្នក​កាន់​ប្រើ​ស្មាតហ្វូន​រាល់​ថ្ងៃ តែ Sabay ជឿ​ថា​បណ្ដា​ពាក្យ​បច្ចេកទេស​ទាំង ៣ រួម​មាន OEM, OTA និង OS ពិត​ណាស់ មួយ​ភាគ​ធំ​អាច​មិន​ទាន់​ស្វែងយល់​ច្បាស់​នៅ​ឡើយ។ ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង​ពី​អត្ថន័យ​ពាក្យ​ខាង​លើ បន្សំ​នឹង​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​មួយ​ចំនួន​ធំ។​

១.OEM

​OEM ឬ​ពាក្យ​ពេញ Original Equipment Manufacturer ផ្ដោត​លើ​ឧស្សាហកម្ម​ស្មាតហ្វូន សំដៅ​ទៅ​ដល់​ក្រុមហ៊ុន​ណា​មួយ ដែល​ផលិត​ទូរសព្ទ​របស់​ពួក​គេ​នៅ​ក្នុង​រោងចក្រ​ផ្ទាល់​ខ្លួន។ ឧទាហរណ៍​ដូច​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android មួយ​ចំនួន មាន​ដូច SAMSUNG, LG និង NUU Mobile។


ផ្ទុយ​ពី​ពាក្យ​នេះ នៅ​មាន​ពាក្យ ODM ឬ​ពាក្យ​ពេញ Original Design Manufacturer សំដៅ​ទៅ​ដល់​ក្រុមហ៊ុន​មួយ ដែល​មាន​រោងចក្រ​ផលិត​ដូច​គ្នា ហើយ​ផលិត​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួច​ពួក​គេ​ចែកចាយ​ស្មាតហ្វូន​របស់​ខ្លួន ទៅ​កាន់​ក្រុមហ៊ុន​ណា​មួយ​ផ្សេង​ទៀត ដែល​បោះ​ស្លាកយីហោ​ ​និង​រូប​តំណាង​ស្លាក​សញ្ញា​ថ្មី​លើ​ស្មាតហ្វូន​នោះ។ ពាក្យ​ម្យ៉ាង​ទៀត​ដែល​គេ​ប្រើ​ទន្ទឹម ODM គឺ White-Labelling។​

២.OTA

Over-the-air ឬ OTA មនុស្ស​ជា​ច្រើន​រមែង​ធ្លាប់​បាន​ឃើញ​ពាក្យ​មួយ​នេះ​ ​ហើយ​អត្ថន័យ​របស់​វា​សំដៅ​ទៅ​ដល់​ការ​ផ្ទេរ​ឯកសារ​ឬ​ទិន្នន័យ​អ្វី​មួយ​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ខ្សែ អាច​ថា​ឆ្លង​កាត់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនួស​វិញ។ ជា​ទូទៅ​គេ​ប្រើ​សម្រាប់​ទាញ​យក​ឬ​បង្ហោះ​ចូល​នូវ​រូបភាព, ចម្រៀង, វីដេអូ​ជា​ដើម។


កាន់​តែ​ពិសេស​អ្នក​អាច​ចាប់​អារម្មណ៍ OTA ភ្ជាប់​ជាមួយ FOTA (Firmware Over-the-air) ដែល​អ្នក​ប្រើ Android និង iOS អាច​ធ្វើ​ការ​ដំឡើង​ឬ Update Version នៃ​ទូរសព្ទ​ខ្លួន តាម​រយៈ​ប្រព័ន្ធ Wi-Fi ដែល​មាន​នៅ​ក្នុង Settings > Software Update។​

៣.OS

Operating System ប្រើ​បាន​ទាំង​នៅ​លើ​ឧបករណ៍ PDA, កុំព្យូទ័រ និង​ស្មាតហ្វូន​ដែល​វា​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ ​អាច​គ្រប់គ្រង​ប្រព័ន្ធ​ដំណើរការ​ទាំង​មូល​នៅ​លើ​ឧបករណ៍​មួយ។ អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ដំឡើង​នូវ​ ​App​ ​ពី​ខាង​ក្រៅ​ទៅ​ចូល​ឧបករណ៍​នោះ​ដើម្បី​បន្ថែម​មុខងារ​ប្រើប្រាស់​កាន់​តែ​សម្បូរ​បែប។


OS ពេញ​និយម​បំផុត​លើ​កុំព្យូទ័រ​រួម​មាន Windows របស់ Microsoft, Mac OS របស់ Apple និង​ជំនាន់​ខ្សត់​ផ្សេង​ទៀត​គឺ Linux។ ចំណែក​ឯ​ស្មាតហ្វូន​រួម​មាន Android របស់ Google, iOS របស់ Apple, Windows Phone របស់ Microsoft និង ​​​RIM របស់ BlackBerry៕

Wednesday, September 13, 2017

ការ​ប្រើ​ទូរសព្ទ iPhone បើ​អ្នក​ចង់​ស្គាល់​ច្បាស់​ឲ្យ​ស៊ី​ជម្រៅ អ្នក​គួរ​ស្វែងយល់​នូវ​ពាក្យ​បច្ចេកទេស​ជា​ច្រើន។ ផ្អែក​លើ​ការ​ប្រើប្រាស់ ពាក្យ Live Photo, Taptic និង Status Bar កំពុង​ពេញ​និយម​សព្វថ្ងៃ ចុះ​វា​មាន​អត្ថន័យ​និង​ការ​ប្រើប្រាស់​បែប​ណា​ខ្លះ?

+Live Photo


ត្រលប់​ទៅ​ថ្ងៃ​ទី ២៥ កញ្ញា ឆ្នាំ ២០១៥ ក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ iPhone 6s/6s Plus។ ជា​ទូរសព្ទ​ជំនាន់​ដំបូង​របស់​ខ្លួន ដែល​ភ្ជាប់​នូវ​មុខងារ Live Photo។ អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ថត​រូបភាព​បែប​រស់រវើក ជា​លក្ខណៈ​ឯកសារ GIF។ អ្នក​អាច​ចុច​ថត​ដោយ​ផ្ទាល់ គ្រាន់​តែ​បើក​មុខងារ​រង្វង់​ពណ៌​លឿង​មួយ​នៅ​ផ្នែក​ខាង​លើ នៃ​កម្មវិធី​កាមេរ៉ា។​

បណ្ដា​រូបភាព​ទាំង​នោះ ក៏​អាច​យក​ទៅ​ដាក់​តាំង​លើ Wallpaper Lockscreen បាន គួប​ផ្សំ​នឹង​បច្ចេកវិទ្យា 3D Touch នៅ​ពេល​អ្នក​សង្កត់​ម្រាម​ដៃ​ខ្លាំង​លើ​អេក្រង់ រូប​នោះ​នឹង​ប្រែ​ជា​មាន​ចលនា។ គាំទ្រ​លើ​ iPhone ចាប់​ពី​ម៉ូដែល 6s ឡើង​ទៅ។

+Taptic


Taptic Engine ជា​ការ​រួម​បញ្ចូល​នូវ​ Tap និង Haptic Feedback ជា​ឈ្មោះ​នៃ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Apple ផ្ទាល់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ចាប់​ស្គាល់​នូវ​រំញោច​និង​លំ​ញ័រ​នៃ​ទម្ងន់​សង្កត់​ម្រាម​របស់​អ្នក​ប្រើប្រាស់ មាន​ទាំង​លើ​ឧបករណ៍ Apple Watch, iPhone, iPad និង MacBook ស៊េរី​ក្រោយ។

ផ្នែក​នេះ​ហើយ​ដែល​ជំនួយ​ឲ្យ​មាន​មុខងារ 3D Touch លើ iPhone 6s ទន្ទឹម​នឹង​មុខងារ Live Photo។ មាន​ទំនាក់ទំនង​ជាមួយ​កម្លាំង​សង្កត់​នៃ​ម្រាម ទៅ​លើ​អេក្រង់​បង្ហាញ​ដើម្បី​ឆ្លើយតប​នៃ​មុខងារ​នោះ។​

+Status Bar


ផ្នែក​ខាង​លើ​បង្អស់​នៃ​អេក្រង់​ iPhone ដែល​បង្ហាញ​សញ្ញា​នៃ​ Wi-Fi, សេវា​ទូរសព្ទ, ម៉ោង, ភាគរយ​ថ្ម មួយ​ជួរ​នោះ​គេ​ហៅ​ថា Status Bar។ ស្ដាប់​ទៅ​វា​ងាយ​យល់​និង​ឆាប់​ចាប់​បាន​បំផុត។ Status Bar មាន​ការ​វិវត្ត​ទៅ​តាម​ជំនាន់​ដែរ ខណៈ​ iOS 6, iOS 10 និង iOS 11 ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង។​

Sunday, September 3, 2017

ពាក្យ​បច្ចេកទេស ៣ ផ្ដើម​ដោយ Micro ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ធំ​មាន​ការ​ភ័ន្ត​ច្រឡំ​និង​ខ្លះ​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​អត្ថន័យ​របស់​វា​នៅ​ឡើយ។​ ថ្ងៃ​នេះ Sabay ធ្វើ​ការ​ពន្យល់​អំពី​និយមន័យ​និង​អត្ថប្រយោជន៍​ប្រើប្រាស់​រវាង​ពាក្យ Micro USB, microSD និង microSDHC។​

១.Micro USB


USB មាន​ពាក្យ​ពេញ​ Universal Serial Bus ជា​ប្រព័ន្ធ​នៃ​រន្ធ​ដោត​ត​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ដូច​ជា ស្មាតហ្វូន, ម៉ាស៊ីន​ចាក់ MP3, ឧបករណ៍ GPS, ឧបករណ៍​ Print រូបភាព​និង​ឌីជីថល​កាមេរ៉ា។ ផ្ដោត​ទៅ​លើ​ស្មាតហ្វូន យើង​និយម​លឺ​តែ ២ ប៉ុណ្ណោះ គឺ Micro USB និង USB Type C ដែល​ប្រភេទ C ទើប​តែ​លេចចេញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ វា​ខុស​គ្នា​នឹង Micro USB ត្រង់​ល្បឿន​នៃ​ការ​ផ្ទេរ​ទិន្នន័យ​និង​ល្បឿន​សាក​បញ្ចូល​ថ្ម។

ទូរសព្ទ​ដែល​គាំទ្រ​ USB Tpye C មិន​អាច​ប្រើ​ខ្សែ Micro USB ទៅ​ដោត​បាន​ឡើយ។ ពពួក​ស្មាតហ្វូន​ទំនើប​បច្ចុប្បន្ន​មាន​គាំទ្រ USB C រួម​មាន​ម៉ូដែល Galaxy Note 8, Galaxy S8 និង Mate 9 Pro។​

២.microSD


បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SanDisk ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ១៣ កក្កដា ឆ្នាំ ២០០៥។ ដំបូង​ឡើយ​មាន​ឈ្មោះ T-Flash បន្ទាប់​មក​ TransFlash ទើប​ចុង​ក្រោយ​បង្អស់​ប្រែ​ជា microSD។​ ជា​ប្រភេទ​អង្គ​ចងចាំ​ខាង​ក្រៅ​ដែល​អាច​ដោះដូរ​បាន និង​ផ្ទុក​ទៅ​ដោយ​ទិន្នន័យ​តាម​ទំហំ។

ជា​ធម្មតា​វា​មាន​វិមាត្រ​តួ​ខ្លួន ១៥មមx១១មមx១មម ទំហំ​ប្រហែល​ប៉ុន​ម្រាម​កូន​ដៃ។​ ប្រភេទ​ទំហំ 16MB និង 32MB រាប់​បញ្ចូល​ជា TransFlash ប៉ុន្តែ​ពី 64MB ឡើង​ដល់ 32GB យើង​ហៅ​ថា microSD។

៣.microSDHC


microSDHC និង microSDXC ជា​ប្រភេទ microSD Card ជំនាន់​ថ្មី​ចុង​ក្រោយ​បង្អស់ ដែល​ក្រុមហ៊ុន SanDisk ប្រកាស​ដាក់​បង្ហាញ​នៅ​ខែ ​កុម្ភៈ ឆ្នាំ ២០១៤ ។ ចន្លោះ​ពី 4GB ទៅ 64GB យើង​ហៅ​ថា microSDHC រី​ឯ microSDXC រាប់​ពី​ទំហំ 8GB ទៅ 256GB។ អ្នក​រមែង​ឃើញ​អក្សរ​តំណាង​ទាំង​នេះ លើ​បន្ទះ​នៃ​កាត​ microSD ទាំង​នោះ បើ​អ្នក​ទិញ​របស់​ដែល​មាន​ស្លាកយីហោ​ច្បាស់លាស់។​
ល្បឿន​ផ្ទេរ​នៃ​ពពួក SDHC លឿន​ជាង SD ធម្មតា ប៉ុន្តែ​ចំពោះ​ឧបករណ៍​ណា​ដែល​កំណត់​ការ​ប្រើ​ថា​គាំទ្រ mciroSDHC វា​អាច​ចាប់​ស្គាល់​ទាំង​ microSDHC និង​កាត​ជំនាន់​ចាស់ microSD ផ្ទុយ​ទៅ​វិញ​ករណី​បើ​ឧបករណ៍​នោះ​ដាក់​ថា​គាំទ្រ​តែ microSD នោះ​វា​មិន​អាច​ចាប់​ស្គាល់ microSDHC បាន​ឡើយ លើក​លែង​តែ​គេ​បញ្ជាក់​ពី​ទំហំ​ផ្ទុក​បន្ថែម ឧទាហរណ៍​ដល់ 256GB អ្វី​ជា​ដើម។

ប្រភព៖ Wikipedia ប្រែសម្រួល៖ កៅ រក្សា                      

Wednesday, August 23, 2017

អត្ថបទ​ដែល​ Sabay ចេញ​ផ្សាយ​កន្លង​ទៅ​ទាក់​ទង​នឹង​ស្មាតហ្វូន​ស៊េរី​ថ្មី​តែង​មាន​លើក​ឡើង​ពី​ប្រភេទ​បន្ទះ​ឈីប​ដែល​ជា​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ ​ប៉ុន្តែ​​មិន​​ធ្លាប់​បាន​បង្ហាញ​លម្អិត​ទេ​ថា​បន្ទះ​ឈីប​នេះ​ជា​អ្វី។ ហេតុ​នេះ​ក្រុម​ការងារ​នឹង​បង្ហាញ​ឲ្យ​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​របស់​បន្ទះ​ឈីប​ដែល​ជា​បេះដូង​របស់​ស្មាតហ្វូន។
​​​

បន្ទះ​ឈីប​​ដែល​គេ​បំពាក់​​លើ​ស្មាតហ្វូន​មាន​ឈ្មោះ​ពេញ​ថា​ System-on-a-Chip ឬ​ហៅ​កាត់​ថា​ SoC។ បន្ទះ​ឈីប​នេះ​​ប្រៀប​ដូច​ជា​ Motherboard របស់​កុំព្យូទ័រ​អ៊ីចឹង​ដែរ​​ដោយ​មាន​​បំពាក់​នូវ​​វត្ថុធាតុ​ដទៃ​ទៀត​ដូច​ជា ៖

#Central Processing Unit(CPU) ​ជា​​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​អ្វី​គ្រប់​យ៉ាង​លើ​ស្មាតហ្វូន​អាច​ដំណើរ​ការ​ទៅ​បាន ដោយ​លើ​បន្ទះ​ឈីប​មួយ​អាច​មាន​ CPU ច្រើន​គ្រាប់​រហូត​ដល់​ ៨ គ្រាប់​ (Octa-Core)

#Memory លើ​បន្ទះឈីប​​ស្មាតហ្វូន​ក៏​មាន​ជា​មេមូរី​ដូច​ Motherboard លើ​កុំព្យូទ័រ​ដែរ ហើយ​បច្ចុប្បន្ន​ទំហំ​មេមូរី​ធំ​បំផុត​ដែល​គេ​អាច​បំពាក់​លើ​បន្ទះឈីប​ទូរសព្ទ​បាន​គឺ​ ៨ GB

#Graphic Processing Unit (GPU) ក៏​ជា​ផ្នែក​សំខាន់​មួយ​ដែរ​លើ​បន្ទះឈីប​ ដោយ​មាន​តួនាទី​​ទ្រាំទ្រ​នឹង​​ដំណើរ​ការ​ដ៏​ស្មុគស្មាញ​នៃ​ហ្គេម​ប្រភេទ 3D


​​​​​​​#Northbridge នេះ​ជា​គ្រឿង​បន្លាស់​មួយ​ដែល​ដោះស្រាយ​លើ​ការ​ទំនាក់​ទំនង​រវាង​ CPU និង​ផ្នែក​សំខាន់ៗ​ដទៃ​ទៀត​លើ​បន្ទះ​ឈីប
#Cellular Radio នៅ​លើ​បន្ទះឈីប​ខ្លះ​មាន​បង្កប់​នូវ​​គ្រឿង​បន្លាស់​នេះ​ ដែល​មាន​នាទី​គ្រប់គ្រង​លើ​ដំណើរ​ការ​សេវាទូរសព្ទ​ ដូច​ជា​ប្រព័ន្ធ​ 4G LTE ជា​ដើម

#​គ្រឿង​បន្លាស់​​ទំនាក់​ទំនង​ដទៃ​ទៀត ​នៅ​លើ​បន្ទះ​ឈីប​ក៏​អាច​មាន​គ្រឿង​បន្លាស់​ដទៃ​ទៀត​ដែល​ទទួល​ខុស​ត្រូវ​​លើ​ការ​ភ្ជាប់​ទំនាក់​ទំនង​រួម​មាន​ Wi-Fi, GPS ឬ Bluetooth ជា​ដើម

#បូក​រួម​នឹង​គ្រឿង​បន្លាស់​ផ្សេងៗ​ទៀត​ជា​ច្រើន

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​បន្ទះ​ឈីប​ដែល​គេ​និយម​ប្រើ​លើ​ស្មាតហ្វូន​មាន​ចំនួន​ ៧ ប្រភេទ​​ក្នុង​នោះ​រួម​មាន​ Qualcomm Snapdragon, Ax របស់​ Apple, Intel Atom, Nvidia, MediaTek, HiSilicon និង Exynos។ ចង់​ដឹង​លម្អិត​ពី​បន្ទះឈីប​ទាំង​ ៧ អាច​ចុច​អាន​ត្រង់​នេះ

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង                      

Saturday, August 19, 2017

ក្រៅ​ពី​ពាក្យ​បច្ចេកទេស​ដែល​និយម​ឃើញ​មាន​លើ​ទូរសព្ទ iPhone សប្ដាហ៍​នេះ Sabay សម្រង់​ចេញ​នូវ​ពាក្យ​ថ្មី​ផ្សេង​ទៀត ដែល​ខ្លះ​មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​លើ​កុំព្យូទ័រ។ ក្នុង​នោះ​រួម​មាន​ពាក្យ AAC, APN និង Bandwidth តើ​ពាក្យ​ទាំង​អស់​មាន​អត្ថន័យ​និង​ការ​ប្រើប្រាស់​បែប​ណា​ខ្លះ?

១.AAC

​ACC មាន​ពាក្យ​ពេញ Advanced Audio Coding សហការ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​រួម​មាន Nokia, Sony Corporation និង AT&T Bell Laboratories ជា​ដើម។ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ខែ​មេសា ឆ្នាំ ១៩៩៧។


ជា​ភាព​ជោគជ័យ​បន្ទាប់​ពី​ឯកសារ MP3 ដោយ​ទូទៅ​ AAC ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​គុណភាព​សំឡេង​ប្រសើរ​ជាង MP3 ហើយ​មាន​ទំហំ​ផ្ទុក​ទាប​ជាង។ ប្រើប្រាស់​យ៉ាង​ពេញ​និយម​ជាមួយ​ឯកសារ​ចម្រៀង​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត, កុំព្យូទ័រ​, ទូរសព្ទ​និង​ក្នុង​ឧបករណ៍​ស្ដាប់​ចម្រៀង​មួយ​ចំនួន​ផ្សេង​ទៀត។​ បច្ចុប្បន្ន​ឯកសារ​ស្តង់ដារ​ថ្មី​របស់ AAC រួម​មាន​បន្ថែម AAC+ និង AAC++។

២.APN

APN ឬ​ពាក្យ​ពេញ Access Point Name ជា​ឈ្មោះ​សម្គាល់​នៃ​ប្រព័ន្ធ GSM/GPRS/3G និង 4G ក៏​ដូច​ជា​ប្រព័ន្ធ​ដំណើរការ​អ៊ីនធឺណិត​នៅ​លើ​កុំព្យូទ័រ។ ទាក់ទង​នឹង​ស្មាតហ្វូន​ ខណៈ​បើ​អ្នក​ពុំ​បាន​វាយ​បញ្ចូល​ឈ្មោះ​នៃ​ប្រព័ន្ធ APN ស្ថិត​ក្នុង Settings នោះ​ទេ អ្នក​ពុំ​អាច​ដំណើរការ​ប្រើប្រាស់​អ៊ីនធឺណិត​ចេញ​ពី​ស៊ីម​បាន​ឡើយ លើកលែង​តែ​ករណី​ខ្លះ​ស្មាតហ្វូន​នោះ​មាន​ប្រព័ន្ធ​ចាប់ APN ដោយ​ស្វ័យប្រវត្តិ។


អ្នក​ប្រើប្រាស់​មិន​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ផ្សេងៗ​ក្នុង​ APN ដោយ​ឯកឯង​បាន​ឡើយ ត្រូវ​វាយ​ទៅ​តាម​ការ​កំណត់​ពី​ក្រុមហ៊ុន​សេវា​ទូរសព្ទ ទើប​អាច​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន។ សម្រាប់ Android អ្នក​រក​មើល APN បាន​តាម​រយៈ Settings > រក​ពាក្យ Mobile Networks > ហើយ​ចូល​ Access Point Names ចុ
ច​លើ New APN រួច​ធ្វើ​ការ​បំពេញ និង iOS ចូល​ទៅ​កាន់ Settings > Cellular > ចុច​ Cellular Data Options > Cellular Network។

៣.Bandwidth

ពាក្យ​បច្ចេកទេស​មានអត្ថន័យ​ច្រើន។ ក្នុង​ន័យ​គណនា​ Bandwidth ជា​អត្រា​នៃ​ខ្នាត​ប៊ីត (Bit-rate) ដែល​បង្ហាញ​ពី​ពហុគុណ​នៃ​ប៊ីត​ក្នុង​មួយ​វិនាទី (Bits per second)។ គេ​ទម្លាប់​និយាយ​ថា​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ទំហំ Bandwidth ធំ អាច​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​ប្រើប្រាស់​ស្រាវជ្រាវ​បាន​រហ័ស ទាំង​ការ​ទស្សនា​វីដេអូ​លើ​អ៊ីនធឺណិត​អ្វី​ជា​ដើម។ ខ្នាត​សំខាន់ៗ​នៃ Bandwidth រួម​មាន​ដូច​ជា Bytes, Kilobytes, Megabytes, Gigabits...។​​


ឧទាហរណ៍​ថា​ទំហំ 60 Mbps ឬ 60 Mb/s ដែល​វា​ជា​ទំហំ​ទិន្នន័យ​បញ្ជូន​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ស្មើ​នឹង 60 លាន​ប៊ីត (Megabits) ក្នុង​មួយ​វិនាទី។​ អ្នក​អាច​ដឹង​បាន​ថា​តើ​ទំហំ Bandwidth នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អ្នក​ប្រើប្រាស់​មាន​ទំហំ​ប៉ុន្មាន ដោយ​ចូល​ទៅ​សាកល្បង​តាម​រយៈ​ Link នេះ (http://www.speedtest.net/) ។ បើ​សួរ​ថា​តើ​ទំហំ Bandwidth ប៉ុណ្ណា​ល្មម​នឹង​អ្នក​ប្រើប្រាស់? ចម្លើយ​គឺ​ផ្អែក​លើ​កញ្ចប់​សេវា​ដែល​អ្នក​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​និង​តម្រូវ​ការ​ប្រើប្រាស់​របស់​អ្នក​ផ្ទាល់។​​​​​​

Thursday, August 17, 2017

15 April 2015 គន្លឹះ Android ដាក់មតិ


ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។

ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី Google Play ដែលអាច​ជាចំណូលចិត្ត​អ្នក​ដែល​ចង់​ប្រើ​កម្មវិធី ដែលគេដាក់លក់ មកប្រើហ្វ្រីៗ ដោយមិនចង់ចំណាយ​ត្រឹម ១ ឬ ២ដុល្លារ​ជាដើម ។

ស្ថិតិបង្ហាញ​ពី​ផលប៉ះពាល់​ដល់ Android

នេះជាចំណុច​បារម្ភបំផុតសម្រាប់ Apple តែងតែ​យកចិត្តទុកដាក់ដល់​អ្នក​ប្រើប្រាស់ ដែលថាភាពងាយស្រួលខ្លះ តែងផ្តល់​ផលប៉ះពាល់​ត្រឡប់​ទៅវិញ ។ យោងតាម​ការសិក្សា​របស់ F-Secure បង្ហាញថាប្រហែលជិត ១ឆ្នាំគេស្វែងរកឃើញ 28,398 គម្រួរបស់ Malware ប៉ុន្តែមាន​ប្រមាណ 146 នៃទាំងអស់នោះ​មានបញ្ហាកើតមកពី Google Play ដែលមានន័យថា 99.5% នៃ Malware ក្នុង Android មកពីការ​ដំឡើង​កម្មវិធីតាម File APK ដែល​មិនស្ថិត​នៅក្នុង Google Play ។ មុនពេលដែល​អ្នក​អនុញ្ញាតឲ្យ​ដំឡើង​បាន លោកអ្នក​ប្រាកដជាបានឃើញសារ​ព្រមាន​ដូចរូបខាងក្រោមនេះ ។

កម្មវិធី​ដំឡើង​ក្លែងក្លាយ (FakeInstaller)

កម្មវិធី ឬហ្គេម​មួយចំនួន​ដែល​លោកអ្នក​បានទាញយក​នៅតាម​គេហទំព័រ​មួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ ពេលដែល​លោកអ្នក​ដំឡើង​វានឹង​បង្ហាញ​ដំណើរការ​ធម្មតា​ដែល​ដូចជាកម្មវិធី​ទូទៅដែរ ។ យ៉ាងណាមិញ វាមិនដូចអ្វីដែល​លោកអ្នក​បានគិតនោះទេ ប្រភេទ Malware ដែលពេញនិយមជាងគេ ហើយងាយ​វាយ​លុក​ចូល​ក្នុង Android លោកអ្នក​ ឬតាមរយៈវិធីនេះ ។ ពេលលោកអ្នក​បាន​ដំឡើង​កម្មវិធី ឬហ្គេម​នោះហើយ លោកអ្នក​នឹង​អាចប្រើវាបានធម្មតា តែនៅមាន​កម្មវិធី Malware មួយចំនួនទៀត ក៏បានដំណើរការ​ដំណាលគ្នាផងដែរ មិនដូច្នោះ លោកអ្នកប្រាកដជាលុប​វាចោល (ឬ Restore Android ឲ្យទៅសភាពដើម) កម្មវិធី Malware នោះនឹងបាត់ទៅជាមួយគ្នា ។ មូលហេតុនេះ​ហើយ បានជាឲ្យ​លោកអ្នកយល់​ច្រឡំថា កម្មវិធីដែលបាន​ដំឡើងនោះ មិនមាន Malware ទេ បើមានមែន ម៉េចប្រើកម្មវិធីបានដូចធម្មតា?
ប្រសិនបើ​លោកអ្នកមិនអាច​ទាញយក​កម្មវិធីពី Google Play បានដោយផ្ទាល់ សូម​សាកតាមវិធីនេះ៖ របៀប​ទាញ​យក APK Files ដោយ​ផ្ទាល់​ពី Google Play វានឹងមិនមានផលប៉ះពាល់ទេ ព្រោះមកពី​ប្រភព Google Play តែមួយ ។

តើ Malware បង្កើត​មកធ្វើអ្វី?

បច្ចុប្បន្ននេះ Malware ត្រូវបាន​បង្កើតឡើង​ក្នុងគោលបំណង​របស់​ប្រាក់ វាងាយស្រួលក្នុងការបញ្ជាឲ្យ​ដំណើរការ ប្រសិនបើ​លោកអ្នកចាញ់ល្បិចវា លោកអ្នក​នឹងស្ថិតនៅក្នុងការត្រួតពិនិត្យ​ (Radar) របស់វា​ជាក់​ជាមិនខាន ។

បន្ថែមលើនេះទៀត​យោងតាម​ការសិក្សា​របស់ McAfee ក៏បានបញ្ជាក់​ស្រដៀង​ចំណុចខាងលើដែរ ដែលថាជាង 60% នៃ Malware ដែលមាន​ក្នុង Android គឺបានមកពីការដំឡើង​កម្មវិធីក្លែងក្លាយ​ទាំងនោះ ដែលវាដើរតួដូចជាកម្មវិធីមែនទែន ដែលបន្លំលោកអ្នកឲ្យជឿថា​វាជាកម្មវិធីដ៏ពិតប្រាកដមែន ។ ពេលខ្លះ​វាអាចដើរតួជា​អ្នកផ្ញើសារ​ជំនួស​លោកអ្នក ដោយមិនឲ្យ​លោកអ្នក​ដឹង (ដំណើរការ​ជា Background) ធ្វើឲ្យ​លោកអ្នកខាតបង់​ប្រាក់​ទៀតផង ។

Malware អាចចាយ​លុយ​លោកអ្នក

នៅជំនាន់ Android 4.2, Google បានដាក់បន្ថែម​នូវ​ប្រព័ន្ធសុវត្ថិភាព​ដើម្បីការពារ​ការប្រើប្រាស់​កម្មវិធីនានា ដើម្បីផ្ញើសារ​ចេញពី​ទូរស័ព្ទដៃ ជាមួយនឹង​អត្រាខ្ពស់ (Premium-rate) ប៉ុន្តែជាអកុសល​ឧបករណ៍ Android ភាគច្រើន ស៊េរីមុនៗ មិនបានប្រើប្រាស់​ជំនាន់ថ្មី​នេះនៅឡើយ ។ នេះជាបច្ចេកទេសដែល Malware ចូលចិត្ត​ប្រើប្រាស់ជាងគេ ហើយលោកអ្នក​ដែល​ធ្លាប់​ជួបប្រទះ​ប្រហែល​ឆ្ងល់ថា ហេតុអ្វីបានលុយ​ដែលមាន​ក្នុងគណនី​បាត់បង់ ដោយ​គ្មាន​មូលហេតុ? អត់បានតេទៅណាផង? លោកអ្នក​ប្រហែលជាអាច​ទាមទារ​លុយនោះ​មកវិញ តែតាមក្រុមហ៊ុន​ទូរស័ព្ទ​ប្រហែលជារាង​សាំញាំបន្តិចហើយ ។ បើប្រៀបធៀបទៅ ពេលខ្លះ​កម្មវិធី​តម្លៃ​ប្រហែល ២ដុល្លារ លោកអ្នក​មិនអាច​ចំណាយទិញ ដែល​ជាត្រូវ​ ​Malware ប្រើអស់ជិត ១០ដុល្លារ​ទៅវិញ​ក៏ថាបាន។

បើទោះបីជាលោកអ្នក​បាន​ប្រើប្រាស់ Android ជំនាន់ 4.2 ឬលើសពីនេះ ក៏មិនប្រាកដថា​លោកអ្នក​មានសុវត្ថិភាពពេញលេញដែរ ព្រោះថា Malware មានច្រើនប្រភេទ ហើយវាមានមុខងារ​ខុសគ្នា វាអាចទទួលបញ្ជាពីម៉ាស៊ីនមេរបស់វា ហើយដំណើរការ​នៅក្នុង​ Android លោកអ្នក មិនមែនត្រឹមតែថ្លៃ​ទូរស័ព្ទ​ប៉ុណ្ណោះទេ រាល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារនានា ដែលវា​អាចយកបាន វានឹងផ្ញើទៅម៉ាស៊ីនមេដើម្បី​ប្រើប្រាស់ក្នុងវិធីណាមួយ ដើម្បីបានលុយ ។
ពេលខ្លះលោកអ្នក​គ្រាន់ចង់សាកល្បង​កម្មវិធី ដែលបង្កើត​ដោយ​ខ្លួនឯង ឬមិត្តភក្តិលោកអ្នក ដែលមិនមានគណនី Google Developer លោកអ្នក​ប្រាកដជាត្រូវប្រើការដំឡើង​តាម File APK នេះជាវិធីដែល​លោកអ្នក​គួរធ្វើ៖ វិធី​ទាំង​ ៥ យ៉ាង​សម្រាប់​ការ​ដំឡើង​កម្មវិធី​ Android

កម្មវិធី​កម្ចាត់​មេរោគ មិនប្រាកដជាមានសុវត្ថិភាពគ្រប់គ្រាន់ឡើយ

នៅក្នុង Google Play តែងតែស្គេន​មើល​កម្មវិធីទាំងឡាយ​ដែលបាន​ Upload ក្នុងគោលបំណង​ប្រើជា Malware ។ ប្រសិនបើ​ Google ស្វែងរកឃើញ វានឹង​ត្រូវបានលុប​ចេញពីទូរស័ព្ទ Android ដែល​អ្នក​កំពុង​ប្រើ ។ Android ក៏មានមុខងារ​ក្នុងការ​ស្គេន​កម្មវិធី​ទាំងនោះដែរ នៅពេល​ដែល​លោកអ្នក​ដំឡើង​កម្មវិធី​ណាមួយតាម File .APK ។ យ៉ាងណាក្តី វាមិនប្រាកដថា​នឹងអាចចាប់​បាន​ទាំងអស់​នោះទេ ហើយសូម្បីតែកម្មវិធី​កម្ចាត់​មេរោគ ដែល​លោកអ្នក​បាន​ដំឡើង​មុន ឬក្រោយ​ការ​ដំឡើង​កម្មវិធី​ដែលមាន Malware ទាំងនោះ​ក៏ដោយ ក៏មិនអាចធានាថា​ចាប់​បាន​ Malware ឲ្យ​ប្រាកដ ១០០% ដែរ ។

សេចក្តីសន្និដ្ឋាន

ដើម្បីជៀសវាង​ការឆ្លង Malware ឬដំឡើង Malware ចូល​ក្នុង Android លោកអ្នក​មិនត្រូវ​ដំឡើង​កម្មវិធីណាមួយ​តាម File .APK ឡើយ ទោះ File ប្រភេទណាក៏ដោយ ដោយមូលហេតុថា បើកម្មវិធីនេះជាកម្មវិធីល្អ ហើយត្រឹមត្រូវគេ​នឹង​ដាក់​បញ្ចូល​ទៅក្នុង Google Play ឲ្យ​លោកអ្នក​ទាញយក​ប្រើប្រាស់ជាក់​ជាមិនខាន ។ ក្រែងថា​កម្មវិធី​មួយចំនួនត្រូវការប្រាក់​បង់ថ្លៃគណនី Google Developer (២៥ ដុល្លារ/គណនី) ដែលអាច Upload កម្មវិធី​ចូលបាន ទើប​តម្រូវឲ្យទិញ ក្នុងតម្លៃ ១ដុល្លារ ឬ ២ដុល្លារប៉ុណ្ណោះ ។ សូមកុំស្ទាក់ស្ទើរ​ក្នុងការ​ទិញ​កម្មវិធី​ទាំងនោះ បើលោកអ្នក​គិតថា​មានប្រយោជន៍​ក្នុងការ​ប្រើប្រាស់ ព័ត៌មាន​ឯកជន និងឯកសារ​នានា​របស់​លោកអ្នក មានតម្លៃរាប់ពាន់ដង នៃតម្លៃកម្មវិធីទាំងនោះ ។

Wednesday, August 9, 2017

​ចូល​មក​ដល់​សប្ដាហ៍​ថ្មី​នេះ Sabay បន្ត​ពន្យល់​នូវ​អត្ថន័យ​នៃ​ពាក្យ​បច្ចេកទេស​ថ្មី ៣ ផ្សេង​ទៀត​រួម​មាន IMEI, iMessage និង IPS។ អ្នក​ខ្លះ​ប្រាកដ​ជា​ធ្លាប់​ឮ តែ​មិន​ធ្លាប់​ចាប់​អារម្មណ៍​ស្វែង​យល់​អំពី​វា ខណៈ​នៅ​ពី​ក្រោយ​ពាក្យ​ទាំង​នោះ ខ្លះ​បាន​បង្កប់​អាថ៌កំបាំង​មាន​អត្ថប្រយោជន៍​ជា​ច្រើន។

១.IMEI


IMEI ឬ​ពាក្យ​ពេញ International Mobile Equipment Identity ជា​លេខ​សម្គាល់​ដាច់​ដោយ​ឡែក​ពី​គ្នា នៃ​ឧបករណ៍​ប្រព័ន្ធ​ GSM, WCDMA និង​ពពួក​ទូរសព្ទ​ផ្កាយរណប។​ មាន​បិទ​នៅ​គ្រប់​ប្រភេទ​ទូរសព្ទ​ទាំង​អស់ ដែល​ជា​ធម្មតា​យើង​អាច​រក​ឃើញ​នូវ​ផ្នែក​ខាង​ក្រោយ​ថ្ម​នៃ​ម៉ាស៊ីន។​

វិធី​ម្យ៉ាង​ទៀត​ក្នុង​ការ​ឆែក​មើល​លេខ IMEI នៃ​ទូរសព្ទ​របស់​អ្នក សូម​ចូល​ទៅ​កាន់​កម្មវិធី Phone > វាយ​បញ្ចូល​លេខ *#06# ភ្លាមៗ​វា​នឹង​លោត​លេខ​ IMEI ចំនួន ១៥ ទៅ ១៧ ខ្ទង់​តាម​ប្រភេទ​ឧបករណ៍។ ទៀត​សោត​អ្នក​ក៏​អាច​ចូល​ឆែក​មើល​បាន​តាម​រយៈ​ Settings > General > About > ហើយ​ស្វែង​រក​លេខ IMEI នៅ​ខាង​ក្រោម (សម្រាប់​ iPhone/iPad)។

ក្នុង​នាទី​ជា​លេខ​អត្តសញ្ញាណ​សម្គាល់​នៃ​ម៉ាស៊ីន​នីមួយៗ ទាក់ទង​ប្រព័ន្ធ GSM លេខ IMEI ក៏​អាច​ប្រើ​សម្រាប់​ធ្វើ​ការ​បញ្ឈប់​នូវ​ទូរសព្ទ​ដែល​បាន​លួច​ឬ​បាត់ ក្នុង​ការ​ផ្ដាច់​សេវា​លែង​ឲ្យ​ដំណើរការ​ប្រើប្រាស់​បាន។

២.iMessage


iMessage ជា​សេវា​ផ្ញើ​សារ​លឿន​រហ័ស​មួយ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple Inc។​ ប្រកាស​ជា​លើក​ដំបូង​ដោយ​លោក Scott Forstall នា​ព្រឹត្តិការណ៍ WWDC 2011 ហើយ​កម្មវិធី iMessage គាំទ្រ​ឧបករណ៍​ដំណើរការ​ពី iOS 5 និង OS X Mountain Lion ឡើង​ទៅ។​ នៅ​ឆ្នាំ ២០១៧ អ្នក​វិភាគ​ផ្នែក​បច្ចេកវិទ្យា​ David Garrity បាន​បង្ហើប​ថា​មាន​សារ​ប្រមាណ​ ៦,៣ ពាន់​ពាន់​លាន​ផ្ញើ​ចេញ​ជា​រៀងរាល់​ឆ្នាំ ហើយ​​ប្រមាណ ២០ មុឺន​សារ​ផ្ញើ​ក្នុង​មួយ​វិនាទី​នៃ​កម្មវិធី​មួយ​នេះ។​

iMessage អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្ញើ​សារ​ជា​អក្សរ, ឯកសារ, រូបភាព/វីដេអូ, ព័ត៌មាន​បញ្ជី​ឈ្មោះ​និង​បង្កើត​ជា​ Group Message តាម​រយៈ​ប្រព័ន្ធ​ WiFi ឬ​អ៊ីនធឺណិត​ស៊ីម។​ ប៉ុន្តែ​អាច​ប្រើប្រាស់​បាន​ចំពោះ​តែឧបករណ៍ iOS ឬ macOS ជាមួយ​គ្នា​ប៉ុណ្ណោះ។​ ចាប់​តាំង​ពី​ការ​អាប់ដែត​លើ iOS 7 វា​បាន​ប្រែ​ចូល​ជាមួយ​កម្មវិធី Message ធម្មតា ដោយ​រាល់​ពេល​ដែល​អ្នក​ផ្ញើ​សារ​អ្វី​មួយ ហើយ​ប៊ូតុង Send ប្រែ​ជា​ពណ៌​ខៀវ​ នោះ​មាន​ន័យ​ថា​សារ​ដែល​ផ្ញើ​ចេញ​ឆ្លង​កាត់​កម្មវិធី iMessage ជំនួស​ដោយ​ការ​ផ្ញើ​ចេញ​ជា​លក្ខណៈ​ SMS ធម្មតា។​

៣.IPS

ត្រង់​ពាក្យ IPS នេះ​ដែរ Sabay ចង់​ផ្ដោត​ទៅ​លើ​ប្រភេទ​នៃ​បច្ចេកវិទ្យា​អេក្រង់ ដោយ​ពាក្យ​ពេញ​របស់​វា​គឺ In-Plane Switching Panel។​ ជា​បច្ចេកវិទ្យា​ម៉ាទ្រីស​សកម្ម​នៃ​អេក្រង់​ (TFT) LCD ដែល​បង្កើត​ឡើង​ដោយ​ Hitachi នៅ​អំឡុង​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ១៩៩០។ អាច​ផ្ដល់​នូវ​ការ​កម្រិត​បង្ហាញ​នូវ​ពណ៌​ច្រើន​ជាង​មុន​និង​មាន​មុំ​កាន់​តែ​ធំ​ ប្រសើរ​ជាង​អេក្រង់​ជំនាន់​ចាស់ (TN) LCD ធម្មតា។​


ចូល​មក​ដល់​ទសវត្សរ៍​ក្រោយៗ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ បាន​ជ្រើសរើស​បច្ចេកវិទ្យា​អេក្រង់ IPS មក​បំពាក់​លើ​ឧបករណ៍​ iPad និង​ថេបប្លែត Android ដទៃៗ​ទៀត។​ ខណៈ​អ្នក​ប្រើប្រាស់​ថេបប្លែត​ច្រើន​ផ្ដោត​សំខាន់​លើ​ការ​ទស្សនា​ខ្សែ​ភាពយន្ត ជា​ហេតុផល​ដែល​គួរ​ជ្រើសរើស​វា​ជា​ចាំ​បាច់។​​

Friday, August 4, 2017

ការ​បង្ហាញ​ពី​ពាក្យ​បច្ចេកទេស​ថ្មីៗ Sabay បាន​បង្ហាញ​ជូន​ប្រិយមិត្ត​ជា​រៀងរាល់​សប្ដាហ៍។ ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ ​ដែល​នឹង​ធ្វើ​ការ​ពន្យល់​នូវ​ពាក្យ​ថ្មី ៣ ទៀត​រួម​មាន HomeKit, Hotspot និង ICCD។ តើ​វា​មាន​អត្ថន័យ​ដូច​ម្ដេច? ចុះ​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​វា​មាន​អ្វី​ខ្លះ?

@HomeKit:

ជា​មាតិកា​នៃ​កម្មវិធី​ស្វ័យប្រវត្តិ​មួយ​នៅ​លើ​ស្មាតហ្វូន​ផ្ដោត​សំខាន់​លើ​ការ​គ្រប់គ្រង​ឧបករណ៍​ឆ្លាត​វៃ​ក្នុង​គេហដ្ឋាន​ ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Apple។ ប្រកាស​ជា​លើក​ដំបូង​នា​ព្រឹត្តិការណ៍​ ​WWDC អំឡុង​ឆ្នាំ​ ​២០១៤​ ​ដែល​មក​ជាមួយ​ ​iOS 8។ ប្រើប្រាស់​បាន​តែ​នៅ​លើ​ឧបករណ៍​របស់​ ​Apple​ ​មាន​ដូច​ជា​ ​iPhone/iPad។


មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ ​iCloud​ ​ប៉ុន្តែ​គេ​ធានា​ថា​រាល់​ទិន្នន័យ​នៃ​ឧបករណ៍​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ ​គឺ​ពុំ​មាន​ការ​បែក​ធ្លាយ​ទៅ​ជន​ដទៃ​បាន​នោះ​ឡើយ។ អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ ​HomeKit​ ​គឺ​ផ្ដល់​អត្ថប្រយោជន៍​ចម្បង​ ​សោត​យ៉ាង​ដូច​ជា​យើង​នៅ​ខាង​ក្រៅ​ផ្ទះ​ ​ប៉ុន្តែ​យើង​ក៏​អាច​ធ្វើ​ការ​បញ្ជា​ឲ្យ​គ្រឿង​បរិក្ខារ​ផ្សេងៗ​ក្នុង​ផ្ទះ​ ​បិទ​បើក​តាម​ចិត្ត​របស់​លោក​អ្នក​​ជា​ពិសេស​នៅ​ពេល​គេង​ ​បើ​យើង​ឡើង​មក​ដល់​លើ​គ្រែ​ហើយ​ ​ច្រើន​ខ្ជិល​មិន​ចង់​ចុះ​ទៅ​បិទ​ភ្លើង​អ្វី​ជា​ដើម​ ​ហើយ​ ​HomeKit គឺ​អាច​ជួយ​យើង​បាន។

@Hotspot:

ពាក្យ​នេះ​មិន​សំដៅ​តែ​លើ​ ​iPhone​ ​មួយ​ឡើយ​ ​ខណៈ​មិន​ថា​សូម្បី​ ​Android​ ​ឬ​ស្មាតហ្វូន​ ​OS​ ​ផ្សេង​ទៀត​រមែង​មាន​មុខងារ​ ​Hotspot​ ​ដូច​គ្នា។ មនុស្ស​ជា​ច្រើន​និយម​ហៅ​ថា​ ​Share Wi-Fi។ ប្រកាស​បង្ហាញ​ជា​ផ្លូវការ​ក្នុង​ទីក្រុង​ ​San Francisco​ ​សហរដ្ឋអាមេរិក​នៅ​ខែ​សីហា​ ​ឆ្នាំ​ ​១៩៩៣​ ​បង្កើត​ឡើង​ដោយ​លោក​ ​Henrik Sjodin។


តាម​ពិត​ទៅ​ ​Hotspot​ ​ជា​ប្រព័ន្ធ​ពិសេស​មួយ​ដែល​មាន​នៅ​តាម​ទីតាំង​អាច​ផ្ដល់​ឲ្យ​មនុស្ស​អាច​ទទួល​ប្រើប្រាស់​អ៊ីនធឺណិត​តាម​បច្ចេកវិទ្យា​ ​Wi-Fi​ ​ដោយ​ឆ្លង​កាត់​ ​WLAN​ ​នៃ​ ​Router​ ​ត​ភ្ជាប់​ទៅ​កាន់​សេវា​នោះ។ ការ​ប្រើ​ ​Hotspot​ ​បែងចែក​ជា​ ​២​ ​រួម​មាន:
  • -Public Hotspots: សំដៅ​លើ​ប្រព័ន្ធ​ចែក​រំលែក​អ៊ីនធឺណិត​នៅ​តាម​ទី​សាធារណៈ​រួម​មាន​ហាង​កាហ្វេ, សណ្ឋាគារ ឬ​បណ្ដា​ហាង​លក់​ទំនិញ​ផ្សេងៗ។ ការ​ផ្ដល់​អ៊ីនធឺណិត​ចេញ​ទៅ​ក្រៅ​តាម​រយៈ​ឧបករណ៍ Router​ ​ដែល​ត​ភ្ជាប់​ ​AP​ ​ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណិត។
  • -Private Hotspots: សំដៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ចែក​រំលែក​ជា​លក្ខណៈ​បុគ្គល​ ​រួម​មាន​ការ​ចែក​រំលែក​ចេញ​ពី​ស្មាតហ្វូន, ថេបប្លែត​ ​ជាមួយ​គម្រោង​ប្រើប្រាស់​អ៊ីនធឺណិត​ស៊ីម​ ​ខណៈ​ចំនួន​ឧបករណ៍​ដែល​អាច​ត​ភ្ជាប់​ជាមួយ​វា​បាន​ ​ត្រូវ​មាន​ចំនួន​កំណត់​តិច​ជាង​ប្រភេទ​ ​Public Hotspots។
@ICCID:

ICCID មាន​ពាក្យ​ពេញ Integrated Circuit Card Identifier ជា​លេខ​សម្គាល់​នៃ​អត្តសញ្ញាណ​កាត។​ ជា​ធម្មតា​ស្មាតហ្វូន​មួយ​គ្រឿង​មាន​លេខ IMEI សម្គាល់​តួ​ម៉ាស៊ីន ចំណែក​ឯ ICCID ដូច​ទៅ​នឹង IMEI ប៉ុន្តែ​វា​ជា​លេខ​សម្គាល់​ស៊ីម​កាត​ដែល​អ្នក​ប្រើប្រាស់។ ភាគ​ច្រើន​នៃ​លេខ ICCID មាន​ប្រមាណ ១៩ ទៅ ២០ ខ្ទង់។ ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​ iPhone អ្នក​អាច​មើល​លេខ ICCID នៃ​ស៊ីម​របស់​អ្នក​បាន ដោយ​ចូល​ទៅ​កាន់ Settings> General > About > មើល​លេខ​នៅ​ផ្នែក​ខាង​ក្រោម។


អត្ថប្រយោជន៍​របស់​វា​ ល្អ​ត្រង់​ថា​ជា​ធម្មតា​បើ​អ្នក​បាត់​ទូរសព្ទ​ ​អ្នក​អាច​យក​លេខ​ ​ICCID​ ​សម្គាល់​ស៊ីមកាត​នេះ​ ​ទៅ​រាយការណ៍​ជូន​ក្រុមហ៊ុន​ ដែល​គេ​មាន​អ្នក​ជំនាញ​ប្រតិបត្តិការ​លើ​ផ្នែក​បណ្ដាញ ហើយ​បើ​កាល​ណា​វាយ​លេខ​ ​ICCID​ ​ចូល​ទៅ​ ​គេ​អាច​ចាប់​បាន​ថា​ទីតាំង​ដែល​ទូរសព្ទ​បាត់​នៅ​ទី​ណា ករណី​បើ​ចោរ​ដែល​លួច មិន​ទាន់​បាន​ដោះ​ស៊ីម​ចេញ។


Saturday, July 29, 2017

-Theme គឺជាមុខងារដ៏ពិសេសមួយដែលអាចជួយបន្ថែមសម្រស់អោយស្មាតហ្វូន ឬថេប្លេតរបស់យើងមានលក្ខណៈប្លែកនិងកាន់តែស្រស់ស្អាត មិនធ្វើអោយយើងធុញទ្រាន់ជាមួយនឹងអ្វីដដែលៗឡើយ។

-iPhone ជាប់ Lock មានន័យថា iPhone នោះត្រូវបានគេបង្កើតឡើងសម្រាប់តែដាក់ស៊ីមរបស់ប្រព័ន្ធទូរស័ព្ទ ណាមួយ (AT&T ឬ T Mobile…)ដែលអ្នកមិនអាចដាក់ស៊ីមរបស់ប្រព័ន្ធទូរស័ព្ទផ្សេងបានទេ។ អ្នកក៏អាច Unlock iPhone របស់បានដែរវា ប៉ុន្តែវាអាចនឹងជួបបញ្ហាមួយចំនួន ទាក់ទងនឹងសេវាជូនមាន ជួនដាច់ ឬខ្សោយសេវា ឬពេលខ្លះបញ្ជូលទឹកប្រាក់មិនចូលជាដើម ។
ទាំង iPhone ដែល Lock ឬ Unlock រួចរាល់ក៏ដោយសុទ្ធតែ មិនគួរត្រូវបានជ្រើសរើសយកមកប្រើប្រាស់ទាំងអស់។

-ជាប់ iCloud ឬ Activation Lock iCloud មានន័យថាទូរស័ព្ទ iPhone របស់អ្នកបានភ្ជាប់ជាមួយនឹងគណនី Apple ID រួចហើយ។ នៅពេលដែលអ្នកទិញ iPhone ដែលជាប់ iCloud ហើយអ្នកមិនដឹងពីលេខសម្ងាត់នោះទេ អ្នកនឹងមិនអាច Remove iCloud បានទេលុះត្រាតែអ្នកយកទៅជួបអ្នកជំនាញហើយធ្វើការដូរ board ចេញទើបអាចដោះស្រាយបាន។
អ្នកនឹងមិនអាច Update Version របស់ iOS  ហើយអ្នកក៏មិនអាចដំឡើងកម្មវិធីដែលមាននៅក្នុង App Store  ឬមិនអាច Backup/Restore ជាដើម និងមានបញ្ហាជាច្រើនទៀត។
ដើម្បីពិនិត្យថា iPhone របស់អ្នកជាប់ iCloud Activation Lock សូម ចូលទៅទីនេះ ហើយ វាយលេខ Serial ឬ IMEI ក៏បានចូលទៅក្នុងប្រអប់ខាងក្រោម ព្រមទាំងបញ្ជូលលេខកូដដែលមាននៅក្នុងរូបភាពខាងក្រោមផងដែរ។ ហើយចុច Continue ដើម្បីឆែកមើល ។

-ចង់ទាញយកកម្មវិធីពី AppStore ឬ ចង់ប្រើប្រាស់ iCloud ត្រូវតែមាន Apple ID។

-iCloud គឺជាសេវាកម្មផ្ទុកទិន្នន័យលើ Online មួយដែលក្រុមហ៊ុន Apple បាននឹងកំពុងអភិវឌ្ឍន៍សេវាកម្មនេះ ឲ្យកាន់តែសម្បូរ បែបតាមរយៈការបន្ថែមមុខងារពិសេសៗជាបន្តបន្ទាប់ ហើយវាក៏បានទាក់ទាញចំណាប់ អារម្មណ៍អ្នកប្រើប្រាស់កើនឡើង គួរឲ្យកត់សម្គាល់ផងដែរ។

-Cortana គឺជាកម្មវិធីមួយដែលមានមុខងារអាចទទួលការបញ្ជាដោយសំឡេងនៅក្នុង ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1

- Knuckle Sense ដែលអនុញ្ញាតឱ្យបើកកម្មវិធីទូរសព្ទដោយការសរសេរអក្សរនៅលើអេក្រង់។

-Adobe Flash Player គឺជាកម្មវិធីមួយ ឬជា Plugin មួយ សម្រាប់ធ្វើអោយ ម្ចាស់កុំព្យូទ័រ អាចទស្សនាវីដេអូ ឬ រូបភាពបែប មានចលនា(Flash ឬ GIF) បាន នៅលើវ៉ិបសាយ ណាមួយ តាមរយៈ Browser ដែលគេបានបើក។ បើគ្មាន Flash Player ទេ អ្នកប្រើប្រាស់ មិនអាចទស្សនា វីដេអូបាននៅលើ វ៉ិបសាយ ដូចជា យូធូប បានទេ គឺតម្រូវអោយពួកគេ ធ្វើការតម្លើង នៅលើម៉ាស៊ីន របស់គេ។

-អ្វីទៅគឺជាការ Jailbreak?

បើនិយាយអោយស្រួលស្តាប់ទៅ Jailbreak គឺជាការរំដោះ iPhone/ iPad/ iPod Touch របស់អ្នកអោយចេញពីគុកឃុំឃាំងរបស់ Apple។ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែលដំណើរការលើ iPhone/iPad នេះវាមានភាពតឹងរឹងណាស់ ខុសគ្នាទាំងស្រុងទៅនឹងប្រព័ន្ធប្រតិបត្តិការណ៍ដទៃ ហេតុដូច្នេះហើយអ្នកមិនអាចដោនឡូដកម្មវិធី, ហ្គេមក្រៅពី Appstore រឺក៏ធ្វើការកែកុនផ្សេងៗបាននោះទេ។ ការ Jailbreak គឺជាការរំដោះប្រព័ន្ធប្រតិបត្តិការណ៍ iOS អោយវាមានសេរីភាព អាចអោយយើងចូល និងគ្រប់គ្រងឯកសារ (file system) អាចអោយយើងដោនឡូដ កម្មវិធី និងហ្គេមចេញពីប្រភពដទៃបានដោយឥតគិតថ្លៃ និងអាចធ្វើការកែច្នៃអ្វីផ្សេងៗជាដើម។ មូលហេតុដែលធ្វើអោយមនុស្សមួយចំនួនធំចង់ធ្វើការរំដោះ iDevice គេអោយមានសេរីភាពនោះ ក៏ព្រោះតែគេនឹងអាចតម្លើងកម្មវិធី/ ហ្គេមនានាបានដោយឥតគិតថ្លៃឡើយ ដោយដោនឡូដចេញពីវេបសាយ រឺក៏កម្មវិធីដោនឡូដនានាក្រៅពី Appstore។ ការ Jailbreak ក៏ជួយបង្កើនសមត្ថភាពឧបករណ៍របស់គេអោយកាន់តែខ្លាំង និងងាយស្រួលប្រើប្រាស់ជាងមុនផងដែរជាមួយនិង Tweak ពិសេសៗ។ កាលពីមុនការ Jailbreak គឺពិតជាមានភាពចាំបាច់បំផុតសម្រាប់អ្នកប្រើប្រាស់ iPhone/ iPad នៅកម្ពុជា ដោយវាអនុញ្ញាត្តិអោយយើងតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរបាន ព្រោះអីApple មិនបានបង្កើតពុម្ពអក្សរខ្មែរដាក់ទូរស័ព្ទយើងស្រាប់នោះទេ។

យ៉ាងណាមិញ ការ Jailbreak ក៏មានគុណវិបត្តិរបស់វាដែរ ព្រោះអីវានឹងធ្វើអោយ iPhone/ iPad អ្នកបាត់បង់សុវត្ថិភាពបាន ដែលមានដូចជាឆ្លងមេរោគ រឺក៏មានជនអនាមិកជ្រៀតជ្រែកចូលឧបករណ៍របស់អ្នក។ ការតម្លើងកម្មវិធី, Tweak, និង Theme ច្រើនក៏នឹងធ្វើអោយ iPhone/ iPad អ្នកដំណើរការបានយឺត ហើយក៏អាចនឹងគាំងខូចផងដែរ។ មួយវិញទៀត ឧបករណ៍របស់អ្នកនឹងបាត់បង់ការធានា ហើយនៅតាមបណ្តាប្រទេសមួយចំនួនបានចាត់ទុក Jailbreak ថាជាអំពើខុសច្បាប់។
អាច Jailbreak បានរឺមិនបាន គឺវាអាស្រ័យទៅលើជំនាន់ iOS ទៀត ហើយរៀងរាល់ពេល iOS ចេញថ្មីៗម្តងៗ ក្រុមអ្នកជំនាញត្រូវសិក្សាស្រាវជ្រាវរុករកចន្លោះប្រហោង ដើម្បីបង្កើតកម្មវិធី Jailbreak ។ iOS ខ្លះចំណាយពេលតិច ខ្លះចំណាយពេលច្រើន ហើយខ្លះទៀតគឺមិនអាចធ្វើការ Jailbreak បានតែម្តង។ ហេតុដូច្នេះហើយបានជាអ្នកដែលចូលចិត្ត Jailbreak ជាច្រើនមិនចូលចិត្តធ្វើការអាប់ដេត iOS របស់គេអោយទាន់សម័យនោះទេ លុះត្រាតែក្រុមអ្នកជំនាញបានបង្កើតកម្មវិធី Jailbreak បានរួចរាល់សិន។ យើងអាចធ្វើការ Jailbreak បានដោយគ្រាន់តែត្រូវការកុំព្យូទ័រមួយគ្រឿង ឧបករណ៍ iDevice និងកម្មវិធី Jailbreak តែប៉ុណ្ណោះ។ ហើយប្រសិនបើជាយើងចង់លុបចោលការ Jailbreak នោះ យើងគ្រាន់តែធ្វើការអាប់ដេត iOS យើងទៅកាន់ជំនាន់ថ្មី រឺក៏ធ្វើការ Restore តាមរយៈកម្មវិធី iTunesជាការស្រេច។

-អ្វីទៅជា Cydia?

បន្ទាប់ពីធ្វើការ Jailbreak ហើយ អ្នកនឹងឃើញកម្មវិធី Cydia លោតឡើងលើផ្ទៃអេក្រង់ជាក់ជាមិនខាន។ វាគឺជាកម្មវិធីមួយដែលបានផ្តុំទុកនូវ Tweak, Theme, និងកម្មវិធីជាច្រើនដែលអ្នកមិនអាចរកបាននៅកន្លែងផ្សេងឡើយ។ ហេតុដូច្នេះហើយប្រសិនបើអ្នកចង់ធ្វើការកែច្នៃ រឺក៏ទាញយក Tweak ផ្សេងៗនោះ អ្នកត្រូវតែចូលទៅកាន់កម្មវិធីនេះ ហើយចុចក្រឡោនស្វែងរក និងចុច Install ទៅជាការស្រេច។

Cydia គឺជាកម្មវិធីឯករាជ្យមិនមែនជារបស់ Apple (third-party) ដំណើរការនៅលើ iPhone iPad និង iPod touch ក៏និយាយបានថា ជាកម្មវិធីចាំបាច់មួយសម្រាប់បើកផ្លូវឲ្យអ្នកប្រើ iPhone, iPod Touch & iPad អាចបញ្ចូលកម្មវិធីដោយឯករាជ្យ ឬកម្មវិធីដែលបង្កើតដោយអ្នកអភិវឌ្ឍន៍កម្មវិធីណាក៏បាន។ Cydia ផ្ទុកនូវបណ្ដុំកម្មវិធីជាច្រើន ដែល App Store គ្មាន ហើយក៏ផ្ដល់នូវកម្មវិធីយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ដាក់ឲ្យទាញយកដោយសេរី និងខ្លះគិតថ្លៃក្នុងតម្លៃទាប។ រាល់កម្មវិធីសម្រួលដល់ដំណើរការ និងកម្មវិធីបន្ថែមមុខងារដ៏សំបូរបែបជាច្រើន អាចរកបាននៅក្នុង Cydia ខណៈដែល App Store ពុំមាន។

-អ្វីទៅជា Source ( នៅក្នុង Cydia)

នៅក្នុងកម្មវិធី Cydia អ្នកនឹងឃើញមានរបារ Source នៅខាងក្រោម។ Source គឺជាប្រភព ដែលផ្តល់អោយអ្នកនូវ Tweak, Themes និង កម្មវិធី។ ហេតុដូច្នេះហើយនៅពេលដែលយើងចង់បាន Tweak, រឺ Themes អ្វីមួយបាន យើងគប្បីដឹងថាយើងអាចដោនឡូដវាបានចេញពីប្រភពណាសិន? ហើយតើប្រភពណាខ្លះដែលផ្តល់ជូនអោយ Tweak, និង Themes បានច្រើន និងឥតគិតថ្លៃនោះ? អ្នកទាំងអស់គ្នាគួរតែបញ្ចូល Source ល្បីៗទៅក្នុងកម្មវិធី Cydia របស់អ្នក ដើម្បីងាយស្រួលក្នុងការទាញយកនូវ Tweak និង Theme បានជាច្រើន និងឥតគិតថ្លៃ។ ចុចទីនេះ ដើម្បីមើល Source ល្បីៗ ដែលអ្នកគួរតែមាន។

-អ្វីទៅជា Tweak និង Themes?

ការ Jailbreak អាចធ្វើអោយឧបករណ៍របស់អ្នកមានសមត្ថភាពពិសេសខ្ពស់ជាងមុន និងងាយស្រួលក្នុងការប្រើប្រាស់បាន តាមរយៈការតម្លើង Tweak ពិសេសនានា។ Tweak មួយចំនួនអាចធ្វើការកែកុន ឧបករណ៍របស់អ្នកអោយមានមុខមាត់ខុសពីសភាពដើម អាចបន្ថែមមុខងារពិសេសៗ ដូចជាជួយចាប់មុខចោរដែលលួចបើកទូរស័ព្ទយើង (iCaugtU) អាចអោយយើងបិទបើកអ៊ីនធឺណែត មុខងារនានាបានលឿន ( FlipControlCenter) អាចអោយយើងចាក់សោរកម្មវិធីដោយប្រើស្នាមម្រាមដៃ (BioLockDown) និងនៅមានជាច្រើនទៀតរៀបរាប់មិនអស់។ ចំណែកឯ Thems វិញវាអាចធ្វើការផ្លាស់ប្តូរ icon, Wallpaper, និងចំណុចជាច្រើនទៀត អោយស្រស់ស្អាត និងខុសប្លែកពីសភាពដើម។

សង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងកាន់តែយល់ច្បាស់បន្ថែមទៀត អំពីអត្ថន័យនៃការ Jailbreak, Cydia, Themes, Source…។ ប៉ុន្តែប្រសិនបើអ្នកនៅមានចំងល់អំពីអត្ថន័យនៃពាក្យគន្លឺះផ្សេងទៀតដែលអ្នកតែងតែលឺទាក់ទងនឹង iDevice នោះ អ្នកអាចចោទជាសំណួរនៅក្នុងក្រឡោន Comment ខាងក្រោមនេះបាន។

AR ឬ Augmented Reality ជាបច្ចេកវិទ្យាទំនើបមួយដែលធ្វើឲ្យរូបភាពឌីជីថលនិងពិភពពិតច្របាច់បញ្ចូលគ្នាទៅជាពិភពតែមួយ។ AR ខុសពីពី VR (Virtual Reality) ត្រង់ថា វាប្រើប្រាស់ពិភពពិតមានស្រាប់ខាងក្រៅ ដោយបន្ថែមព័ត៌មានឌីជីថលពីលើ (ព័ត៌មានលើលំហ)។ ចំណែកឯ VR វិញបង្កើតពិភពសិប្បនិមិត្ត 3D ថ្មីទាំងស្រុងធ្វើឲ្យមនុស្សមានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងពិភពសិប្បនិមិត្តមួយផ្សេងទៀត។

បច្ចេកវិទ្យា AR លើស្មាតហ្វូន ជាទូទៅបញ្ចូល កាមេរ៉ាឌីជីថល, សិនស័រអុបទិក (Optical Sensor), សិនស័រឥតខ្សែ, Global Positioning System (GPS) និងត្រីវិស័យទូរសព្ទ សម្រាប់កំណត់ទីតាំងអ្នកប្រើប្រាស់ ដើម្បីអាចចាប់ទិសដៅបានច្បាស់លាស់ ពេលមុខងារ AR ដំណើរការ។

ជាក់ស្ដែង ហ្គេម Pokemon Go ដែលធ្វើឲ្យពិភពលោកកក្រើកមួយរយៈនេះ ជាប្រភេទហ្គេមបំពាក់បច្ចេកវិទ្យា AR។ អ្នកលេងហ្គេម អាចដើរចាប់សត្វ Pokemon ដោយការបើក GPS និងកាមេរ៉ា ដូច្នេះអ្នកប្រើប្រាស់នឹងឃើញសត្វទាំងនោះផុសចេញនៅពិភពខាងក្រៅ តាមរយៈកាមេរ៉ាទូរសព្ទ។

- Synchronize គឺជាការភ្ជាប់ទំនាក់ទំនងរវាង File ឬ Folder ដែលស្ថិតនៅក្នុងទីតាំងមួយ មកភ្ជាប់ជាមួយទីតាំងមួយទៀត ។
ឧទាហរណ៍៖ បើក្នុង Server (Dropbox.com) មាន File ចំនួន ៥ នោះ នៅក្នុងកុំព្យូទ័រអ្នកក៏មាន File ៥ ចំនួននោះផងដែរ។
-Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើលោកអ្នកដំឡើងកម្មវិធីក្រៅពី Google Play ។

-Find My iPhone គឺជាមុខងារដ៏ល្អមួយសម្រាប់ឲ្យយើងស្វែងរកនូវទូរស័ព្ទដែលយើងបានជ្រុះបាត់ ឬក៏ត្រូវចោរលួចយកទៅ តាមរយៈទីតាំងដែលវាកំពុងតែស្ថិតនៅ។ ជាទូទៅអ្នកប្រើប្រាស់ទាំងអស់ពួកគាត់តែងដាក់មុខងារនេះក្នុង iPhone របស់ពួកគាត់ តែមុខងារនេះវាមិនអាចឲ្យយើងស្វែងរកទូរស័ព្ទដែលជ្រុះបាត់ ឬក៏ត្រូវចោរលួចយកទៅនោះបាន 100% ទេ ព្រោះមុខងារនេះវាអាចឲ្យយើងស្វែករកបាន លុះត្រាតែ iPhone នោះកំពុងតែប្រើប្រាស់អ៊ីនធឺណេតតែប៉ុណ្ណោះ ដូចជាកំពុងភ្ជាប់ Wifi ឬក៏កំពុងភ្ជាប់ 3G-4G។ ថ្មីៗ នេះក្រុមហ៊ុន Apple កំពុងតែគិតគូរលើបញ្ហានេះថា នឹងពង្រឹងមុខងារ Find My iPhone ទូរស័ព្ទណាដែលត្រូវម្ចាស់ដាក់គណនីចូលគឺអាចស្វែងរកឃើញទោះបីជាទូរស័ព្ទនោះបិទ រឺគ្មានអ៊ីនធឺណេតក៏ដោយ។ យើងសង្ឃឹមថាមុខងារនេះនឹងត្រូវក្រុមហ៊ុន Apple នឹងបញ្ចេញនៅលើ iOS ក្រោយៗ ។




Tuesday, July 25, 2017

ជា​រៀងរាល់​សប្តាហ៍ Sabay រមែង​ធ្វើ​ការ​ពន្យល់​នូវ​អត្ថន័យ​ពាក្យ​បច្ចេកទេស​ថ្មីៗ ដើម្បី​​សិក្សា​ស្វែង​យល់។ ក្នុង​សប្តាហ៍​នេះ Sabay នឹង​បក​ស្រាយ​ជុំវិញ​ពាក្យ​បច្ចេកទេស​ថ្មី ៣ ទៀត​មាន Emoji, FaceTime និង Firmware។ តើ​វា​មាន​អត្ថន័យ​និង​ការ​ប្រើប្រាស់​ដូច​ម្តេច​ខ្លះ?

+Emoji:

Emoji មាន​ដើម​កំណើត​ដំបូង​ឡើយ​ចេញ​ទូរសព្ទ​ចល័ត​របស់​ប្រទេស​ជប៉ុន​នៅ​អំឡុង​ឆ្នាំ ១៩៩០។ វា​ក្លាយ​មក​ពី​ពាក្យ​ផ្សំ​ពីរ រវាង អ៊ី និង ម៉ូជី ដោយ​ភាសា​ជប៉ុន អ៊ី មាន​ន័យ​ថា​រូបភាព និង ម៉ូជី មាន​ន័យ​ថា​ តួ​អក្សរ ប៉ុន្តែ​ក្នុង​ភាសា​អង់គ្លេស គេ​ច្រើន​ហៅ​ថា Emotion និង Emoticon។​ ជា​សញ្ញា​នៃ​អក្សរ​កាត់, រូបភាព ក៏​ដូច​ជា​ភាព​សម្គាល់​ផ្សេង ទាក់ទង​​ទៅ​នឹង​អារម្មណ៍, ទឹក​មុខ, វត្ថុ, ទី​កន្លែង, រដូវ​អាកាសធាតុ និង​សត្វ​ជាដើម។​


ចាប់​ផ្តើម​ល្បី​ឡើង ក្រោយ​ពេល​ Emoji មាន​គេ​ប្រើប្រាស់​នៅ​លើ​ទូរសព្ទ iPhone រហូត​ក្រោយៗ​មក ពពួក​ស្មាតហ្វូន Android ក៏​បាន​យក​ភាសា​តំណាង​មួយ​នេះ ទៅ​ដាក់​ប្រើប្រាស់​បន្ត។​ សន្និសីទ​អន្តរជាតិ Emojicon ជា​លើក​ដំបូង​បង្អស់ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី ៤ វិច្ឆិកា​ឆ្នាំ ២០១៦។

+FaceTime:

FaceTime ជា​ផលិតផល​នៃ​កម្មវិធី​មួយ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple Inc.។ ក្រៅ​ពី FaceTime នៅ​មាន FaceTime Audio ប៉ុន្តែ​ផ្ដោត​លើ​ប្រភេទ​សម្លេង​សុទ្ធ។ ជា​សេវាកម្ម​ដែល​អ្នក​ប្រើប្រាស់ តម្រូវ​ឱ្យ​មាន​ប្រព័ន្ធ WiFi ឫ​អ៊ីនធឺណិត​ស៊ីម ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ឯ​ទៀត ដែល​ប្រើប្រាស់​ផលិតផល​របស់ Apple ដូច​គ្នា រួមមាន​ដូច​ជា iPhone/iPad/iPod Touch និង Mac។


ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​ដោយ​ស្ថាបនិក Apple លោក Steve Jobs នា​ថ្ងៃ​ទី ៧ មិថុនា ឆ្នាំ ២០១០ អំឡុង​ការ​បង្ហាញ iPhone 4។ គាំទ្រ​ចំពោះ​ឧបករណ៍​ដែល​មាន​កាមេរ៉ា​មុខ ហើយ​សម្រាប់ iOS ជំនាន់ 7 និង Mac OS X ជំនាន់ 10.9.2 ឡើង​ទៅ។

+Firmware:

នៅ​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​និង​កុំព្យូទ័រ គឺ​មាន​កំណែ​កម្មវិធី​មួយ ដែល​យើង​ឲ្យ​ឈ្មោះ​ថា Firmware។ ជា​ប្រភេទ​នៃ​កម្មវិធី​មួយ​ប្រភេទ ដែល​អាច​ធ្វើ​ការ​គ្រប់គ្រង, ត្រួតពិនិត្យ​ទិន្នន័យ​និង​ប្រព័ន្ធ​ដំណើរការ​របស់​ឧបករណ៍។ មិន​ថា​តែ​ទូរទស្សន៍, កាមេរ៉ា​ថត​រូប, ស្មាតហ្វូន, កុំព្យូទ័រ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ទៀត សុទ្ធ​សឹង​តែ​មាន​ Firmware ដំឡើង​បង្កប់​ក្នុង​គ្រឿង ព្រោះ​ដើម្បី​ឲ្យ​វា​អាច​ដំណើរការ​ទៅ​បាន ដោយ​មាន​ភាព​ឆ្លាតវៃ។


ទាក់ទង​នឹង​ស្មាតហ្វូន អ្នក​ជំនាញ​ច្រើន​ប្រើ​ពាក្យ Firmware ផ្ដោត​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​មិន​អាច​ខ្វះ​បាន​នៃ​ម៉ាស៊ីន រួម​មាន​ដូច​ជា iOS 11, Android Nougat និង Windows Phone 10 អ្វី​ជា​ដើម។ ខ្លះ​ទៀត​គេ​ហៅ Firmware ថា កំណែ​ខួរក្បាល​នៃ​ស្មាតហ្វូន។

Saturday, July 22, 2017

ទាក់ទង​នឹង​ព័ត៌មាន​បរទេស​ជា​ច្រើន​ជុំវិញ​ទូរសព្ទ iPhone របស់ Apple អ្នក​តាមដាន​ប្រាកដ​ជា​​និយម​ឃើញ​ពាក្យ Assembled និង Manufactured។ ពាក្យ​ទាំង​ ២ នេះ​ជា​ពាក្យ​បច្ចេកទេស ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​ដូច​គ្នា ហើយ​បក​ន័យ​តែ​មួយ ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ព្រោះ​វា​មាន​អត្ថន័យ​ខុស​គ្នា​ដាច់​ស្រឡះ។

.Manufactured: ជា​ដំណើរការ​នៃ​ការ​ប្រមូល​ផ្ដុំ​ផ្នែក​គ្រឿង សម្រាប់​ផលិត​ចេញ​ជា​ទូរសព្ទ iPhone មួយ​គ្រឿង។ ផ្នែក​គ្រឿង​ទាំង​នោះ ទទួល​ការ​ផ្គត់ផ្គង់​តាម​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ដោយ​ក្រុមហ៊ុន​ក្នុង​តំបន់​ខ្លះ​ផ្គត់ផ្គង់​ផ្នែក​កាមេរ៉ា, បន្ទះ​អេក្រង់, ទ្រនាប់​ស្កេន​ក្រយៅដៃ, ផ្នែក​ WiFi ជាដើម។​

.Assembled: ជា​ដំណើរការ​បន្ទាប់​ក្រោយ Manufactured បាន​ប្រព្រឹត្តិ​ទៅ​ចប់ ពាក្យ​សាមញ្ញ​យើង​ហៅ​ថា ដំឡើង។ កន្លង​ទៅ​យើង​ធ្លាប់​ឃើញ iPhone SE សំបក​ខ្នង​ក្រោយ ដាក់​ថា Assembled in India ដែល​មាន​ន័យ​ថា​ ដំឡើង​នៅ​ប្រទេស​ឥណ្ឌា។ វា​ចាប់​ផ្ដើម​ប្រមូល​នូវ​ផ្នែក​គ្រឿង​ទាំង​អស់​ដូច​បាន​រៀបរាប់​ពី​ចំណុច​ទី ១ ហើយ​យក​មក​ផ្គុំ​រៀប​ចំ​ ដំឡើង​ចេញ​ជា​ទូរសព្ទ iPhone មួយ​គ្រឿង ដែល​ជា​ដំណាក់កាល​បញ្ចប់។


សរុប​ជា​រួម​បើ​យើង​និយាយ​ទាក់ទង​ផ្នែក​ឧស្សាហកម្ម​រោងចក្រ Manufactured ជា​រោងចក្រ​ផ្គត់ផ្គង់​ផ្នែក​គ្រឿង​ផ្សេងៗ​សម្រាប់ iPhone ហើយ Assembled ជា​រោងចក្រ​ចាំ​ធ្វើ​ការ​ដំឡើង​ទូរសព្ទ iPhone មុន​បាន​ដឹក​ជញ្ជូន​ដាក់​លក់​នៅ​លើ​ទីផ្សារ។

Thursday, July 20, 2017

​ធ្លាប់​ឆ្ងល់​ទេ តើ​រង្វង់​ខ្មៅ​តូច​មួយ​ស្ថិត​នៅ​ក្បែរ​កាមេរ៉ា​មុខ​របស់​ទូរសព្ទ iPhone គេ​បំពាក់​មក​ ដើម្បី​អ្វី? តាម​ពិត​ទៅ​នោះ​គេ​ហៅ​ថា Proximity Sensor ដែល​វា​ជា​ Sensor មានប្រយោជន៍​ពិសេស ទាក់ទង​នឹង​ការ​និយាយ​ទូរសព្ទ។


ជា​ធម្មតា​បើ​អ្នក​ដាក់​ទូរសព្ទ នៅ​ក្បែរ​ត្រចៀក​អេក្រង់​ទូរសព្ទ​នឹង​ប្រែ​ជា​ងងឹត ហើយ​បើ​ដាក់​ឆ្ងាយ​ពី​ត្រចៀក​ អេក្រង់​នឹង​ប្រែ​ជា​ភ្លឺ​មក​វិញ។​

ដំណើរការ​ទៅ​​បាន​ ក៏​ដោយ​សារ​តែ​ Proximity Sensor កំពុង​ធ្វើ​ការ ហើយ​បើ​ Sensor នោះ​ខូច ទោះ​អ្នក​ដាក់​ក្បែរ​ត្រចៀក​ជិត​ប៉ុណ្ណា ក៏​អេក្រង់​មិន​ងងឹត​ដែរ។​ សរុប​មក​​​សម្រាប់​អ្នក​កាន់ iPhone ផ្ទាល់ ព្រោះ​បើ​ថ្ងៃ​ណា​មួយ​អ្នក​ជួប​បញ្ហា​ខាង​លើ​ អ្នក​ប្រាកដ​ជា​ដឹង​ថា​តើ​វា​ខូច​ផ្នែក​គ្រឿង​ត្រង់​ណា​ឱ្យ​ប្រាកដ?

Wednesday, July 19, 2017

ធ្លាប់​ប្រើ iPhone យូរ​ឆ្នាំ​ ប៉ុន្តែ​មាន​ពាក្យ​បច្ចេកទេស​ខ្លះ ក៏​មិន​ប្រាកដ​ថា​​រាល់​គ្នា​អាច​ដឹង​​គ្រប់​ជ្រុងជ្រោយ​នោះ​ដែរ។ ​ថ្ងៃ​នេះ Sabay បកស្រាយ​ពី​ពាក្យ​​បច្ចេកទេស​ថ្មី ៣ ទៀត រួម​មាន Control Center, Widget និង Dock ដែល​ផ្ដោត​លើ​ប្រព័ន្ធ iOS សុទ្ធ។

Saturday, July 15, 2017

ក្នុង​សប្ដាហ៍​នេះ Sabay បន្ត​ពន្យល់​ពាក្យ​បច្ចេកទេស​ចំនួន ៣ ផ្សេង​ទៀត ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់ iPhone អាច​ស្វែង​យល់​បន្ថែម មាន​ពាក្យ CareKit, Apple Pay និង CarPlay។

១.CareKit

ជា​ប្រភេទ​កម្មវិធី​មួយ ដែល​ក្រុមហ៊ុន Apple បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ២១ មិនា​ឆ្នាំ ២០១៦។ គាំទ្រ​លើ​ប្រព័ន្ធ iOS និង watchOS។ ខុស​ពី​កម្មវិធី HealthKit និង ResearchKit ​វា​មិន​មែន​ផ្ដោត​លើ​វិស័យ​ថែទាំ​សុខភាព​ម្យ៉ាង​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ CareKit នឹង​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ព័ត៌មាន, រោគសញ្ញា និង​ផែនការ​នៃ​បទ​បញ្ជា ដែល​ត្រូវ​បាន​ណែនាំ​ដោយ​អ្នក​ជំនាញ​ខាង​ថែទាំ​សុខភាព។
បន្ទាប់​ពី​នោះ​ទាក់ទង​របាយការណ៍​ដែល​អ្នក​បាន​អនុវត្ត អ្នក​អាច​ចែករំលែក​ទៅ​កាន់​វេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន​បាន។ CareKit មាន ៤ ដំណាក់កាល ដូច​ជា ប័ណ្ណ​ថែទាំ​សុខភាព, ការ​កំណត់​រោគសញ្ញា, ឧបករណ៍​តាមដាន, លទ្ធផល​វាស់​ស្ទង់​និង​ការ​តភ្ជាប់។

​​២.Apple Pay

Apple Pay ជា​បច្ចេកវិទ្យា​ទូទាត់​ទំនិញ​តាម​បែប​ទំនើប​មួយ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple ហើយ​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០១៤ នា​ខែ​តុលា។ គាំទ្រ​លើ​ប្រព័ន្ធ iOS 8.1 ឡើង និង watchOS/mac OS Sierra ឫ​ខ្ពស់​ជាង​នោះ។


អ្នក​ប្រើប្រាស់ iPhone/iPad/Apple Watch និង Mac អាច​ប្រើ​សេវា​ទូទាត់​ទំនិញ​នេះ​បាន នៅ​តាម​បណ្តា​ហាង​ធំៗ​មួយ​ចំនួន​ជុំវិញ​ពិភពលោក ដែល​អាច​ដំណើរការ​ជាមួយ Apple Pay ។ លើ​ម៉ាស៊ីន​ទូទាត់​លុយ វា​នឹង​ចាប់​នៅ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ម្យ៉ាង ភ្ជាប់​ជាមួយ​ឧបករណ៍​ដែល​មាន​បង្កប់​ឈីប NFC ក្នុង​ម៉ាស៊ីន ហើយ​រាល់​ការ​យល់ព្រម​ អ្នក​ត្រូវ​ប្រើ Touch ID ឫ PIN (កូដ)។

៣.Car Play:


CarPlay ជា​បច្ចេកវិទ្យា​ផ្សេង​ទៀត​របស់ Apple ដែល​​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៤ គាំទ្រ​លើ​ឧបករណ៍ iPhone 5 និង iOS 7.1 ឡើង​ទៅ។ ទាក់ទង​ទៅ​នឹង​រថយន្ត​ដែល​គាំទ្រ​បច្ចេកវិទ្យា​នេះ អ្នក​ប្រើប្រាស់​អាច​មាន​សិទ្ធ​ប្រើ​នូវ​កម្មវិធី​របស់ Apple មួយ​ចំនួន លើ​អេក្រង់​បង្ហាញ​នៃ​រថយន្ត​រួម​មាន​ដូច​ជា Phone, Music, Apple Maps, iMessage, iBooks និង Podcasts ជា​ដើម។ ក្រុមហ៊ុន​រថយន្ត​ធំៗ ដែល​សហការណ៍​ជាមួយ Apple លើ​បច្ចេកវិទ្យា Car Play រួម​មាន Jaguar, Land Rover, Mazda, Toyota, Alfa Romeo និង Jeep ជាដើម។​​​

Friday, July 7, 2017

​ធ្លាប់​​ជួប​ប្រទះ​បញ្ហា​ជាប់ Boot ដែល​មាន​រូប​សញ្ញា Apple បន្ទាប់ពី Jailbreak ឬ​បាន​តម្លើង Tweak មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ iPhone គាំង​ត្រូវ Restore ឬ Update ឡើង​វិញ។


អ្វី​ទៅ​ជា DFU Mode? DFU Mode ជា​មុខងារ​មួយ​​ដែល​ឧបករណ៍​ដូចជា​ iPhone, iPad, iPod touch អាច​ចូល​ទៅ​ចំណុច​ដើម​ដើម្បី​កែប្រែ​ដំណើរ​ការ​កម្មវិធី​លេី iOS។

DFU Mode ជា​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​លើ​ឧបករណ៍​ iOS ដោយ​វា​មាន​លក្ខណៈ​ខុស​ពី​ Recovery Mode ត្រង់​ថា​អ្នក​នៅ​តែ​អាច​ភ្ជាប់​ទៅ​កាន់ iTune​ តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ​ឬ Mac ដោយ​មិន​ចាំបាច់​ដំណើរការ​លើ OS ​ឡើយ ​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​ Restore​ ឧបករណ៍​ iOS បាន​គ្រប់​ពេលវេលា​។

អ្វី​ត្រូវ​ដឹង​មុន​ធ្វើការ Update ឬ Restore Firmware ត្រូវ​ឲ្យ​ឧបករណ៍​របស់​អ្នក​ទៅ​ជា DFU Mode ជាមុន​សិន។


ជឿជាក់​ថា​អ្នក​មាន​ iPhone ​​រមែង​ដាក់ Passcode នៅ​លើ​អេក្រង់ដើម្បី​បង្កើន​សុវត្ថិភាពប្រើប្រាស់។ ដោយឡែក​បើ​​ភ្លេច​ឫ​ជាប់​គាំង​ដោយ​ប្រការ​ណា​មួយ​ ច្បាស់កើត​កង្វល់​ហើយ​ចុងក្រោយ​​​រត់​ទៅ​រក​ជាង​មិន​ខាន​​។
តាម​ពិត​មាន​​វិធី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ គឺ​ងាយៗ​មែន​ទែន​ ឱ្យ​តែ​អ្នក​មាន​កុំព្យូទ័រ​មួយ​នៅ​ផ្ទះ​ជា​ការ​ស្រេច​បាត់​ទៅ​ហើយ​។

នេះវិធី Restore ទូរសព្ទ​ iPhone នៅ​ពេល​ជាប់​គាំង​ឫ​ភ្លេច​កូដ​សម្ងាត់ (DFU Mode)
  • - បើក​កម្ម​វិធី iTunes
  • - ដោត​ iPhone ទៅ​ក្នុង​កុំព្យូទ័រ​ រួច​ដាក់​ iPhone ទៅ​ក្នុង​មុខងារ DFU Mode (ចុច Home + Power ឱ្យ​ជាប់​ប្រហែល ៥ វិនាទី​ដល់​រលត់​អេក្រង់​ហើយ​ដក​ម្រាម​ដៃ​ពី​ប៊ូតុង Power ដោយ​រក្សា​ម្រាម​ដៃ​ចុច​ឱ្យ​ជាប់​លើ​ប៊ូតុង Home ប្រហែល ៥​ វិនាទី​ទៀត​ដល់​អេក្រង់​ងងឹត​ឈឹង​តែ​ម្ដង​) សម្រាប់​ iPhone 4/5/6។ (ចុច​ Volume Down + Power ឱ្យ​ជាប់​ប្រហែល ៥ វិនាទី​ដល់​រលត់​អេក្រង់​ហើយ​ដក​ម្រាម​ដៃ​ពី​ប៊ូតុង Power ដោយ​រក្សា​ម្រាម​ដៃ​ចុច​ឱ្យ​ជាប់​លើ​ប៊ូតុង Volume Down ប្រហែល ៥ វិនាទី​ទៀត​ដល់​អេក្រង់​ងងឹត​ឈឹង​តែ​ម្តង) សម្រាប់ iPhone 7/7 Plus។
  • ​- ភ្លាម​នឹង​ឃើញ​លោត​ផ្ទាំង​មួយ​ ហើយ​សូម​ចុច OK
  • - ចុច​យក​ពាក្យ​ Restore iPhone
  • - យក​ពាក្យ​ Restore and Update
  • - លោត​ផ្ទាំង​មួយ​ទៀត​ចុច​ពាក្យ​ Next > Agree
  • - ពេល​នោះ​អ្នក​នឹង​ឃើញ​កំណែ Firmware iOS ជំនាន់​ចុង​ក្រោយ​បង្អស់​កំពុង​លោត​ដំណើរការ
  • - ក្រោយ​ពេល​ដំណើរការ​ចាប់ iPhone នឹង​ធ្វើ​ការ​ Restore ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង​។
ករណី​បើ​ប្រិយមិត្ត​ជួប​បញ្ហា ឫ​មាន​ចម្ងល់​ត្រង់​ណា​មួយ​ ដែល​មិន​ច្បាស់​ អាច​ផ្ដល់​សំណួរ​តាម​រយៈ​ប្រអប់​ Comment ខាង​ក្រោម Sabay នឹង​ឆ្លើយតប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

Thursday, July 6, 2017

ខាងក្រោមនេះ គឺជា អ្វីដែល អ្នកប្រើ iPhone/iPad ច្រើនសួរ ហើយយើង នឹងព្យាយាម អាប់ដេត ទំព័រនេះ នៅពេល មានសំណួរ ថ្មីៗមកទៀត។
iPhone FAQ

តើ យើងអាចដំឡើង ភាសាខ្មែរ និងឃីប៊ត ខ្មែរ នៅលើ iPhone/iPad បានដែរ ឬទេ?

ចំលើយ: បាន! សំរាប់ អ្នកប្រើប្រាស់ iOS 7 ឬ ទាបជាងនេះ ត្រូវ Jailbreak វា ជាមុនសិន រួចដំឡើង កញ្ចប់ពុម្ពអក្សរខ្មែរ និង ឃីប៊ត ពីក្នុង Cydia។ សំរាប់ អ្នកប្រើ iOS 8, 9 ឡើងទៅ ពុម្ពអក្សរខ្មែរ គឺមានស្រាប់នៅក្នុងប្រព័ន្ធ។ ដោយឡែក ឃីប៊តវិញ ត្រូវដោនឡូដ ដំឡើងពី App Store: កម្មវិធី KdarChuch
 

តើ iPhone របស់ខ្ញុំ មកពីប្រទេសណា?

ខ្ញុំចង់បង្កើត គណនី Apple ID តើត្រូវធ្វើដូចម៉្តេច?

ចំលើយ: សំរាប់ អ្នកចង់បង្កើត គណនី Apple ID សំរាប់ App Store ប្រទេសកម្ពុជា សូមចុចត្រង់នេះចំណែក អ្នកដែលចង់បង្កើត Apple ID សំរាប់ App Store នៅអាមេរិក សូមចុចត្រង់នេះ
 

កាលនៅ iOS 6.1.3 ខ្ញុំ អាចសួរទឹកលុយ ដោយវាយ *xxx# តែពេលឡើងមក iOS 7 មិនអាចសួរបាន។ ពេលវាយទៅ ម៉េចវា ទៅ ហៅចេញទៅវិញ?

ចំលើយ: នេះ ច្រើនកើតលើ ទូរស័ព្ទជាប់កូដ ដែលប្រើទ្រនាប់សីុម ដូចជា Gevey Sim… ត្រូវរង់ចាំ ទ្រនាប់សីុមថ្មី ដែលទ្រទ្រង់ iOS 7។
 

តើទូរស័ព្ទជាប់កូដ (Locked) អាចដោះកូដ តាមវិធីណាខ្លះ?

បច្ចុប្បន្ន វិធីដោះកូដ (ឬ Unlock) ដែលពេញនិយមបំផុត គឺ ដោះកូដ តាមរយៈ IMEI ដោយលោកអ្នក គ្រាន់តែ ផ្តល់ជូន នូវលេខ IMEI ទូរស័ព្ទ តាមរយៈ ការចូលទៅ Settings-> General -> About រួចរកមើលពាក្យ IMEI ទៅអោយជាង តែប៉ុណ្ណោះ។ ការដោះកូដតាម លេខ IMEI នឹងប្រែក្លាយ ទូរស័ព្ទលោកអ្នក ដូច ទូរស័ព្ទ Original ដែរ។ តំលៃ ដោះកូដ អាចថ្លៃថោក អាស្រ័យថា តើទូរស័ព្ទ របស់លោកអ្នក ជាប់កូដ របស់បណ្តាញ ទូរស័ព្ទមួយណា របស់ ប្រទេសណា។ តំលៃដោះកូដ ទូរស័ព្ទ បណ្តាញ AT&T របស់ អាមេរិក គឺរវាង $5-15 ចំណែក iPhone របស់បណ្តាញ Verizon អាមេរិក គឺប្រមាណ $100។ សូមសួរ តាមហាងទូរស័ព្ទ ឬជាង ដើម្បី ដឹងពីតំលៃច្បាស់។ ចំណែក វិធីមួយទៀត គឺប្រើ ទ្រនាប់សីុម (Gevey/TPSim) ដោយ ដាក់ទ្រនាប់នេះ នៅពីក្រោម សីុមកាតយើង។ តំលៃទ្រនាប់សីុម អាចមានពី $5-20 ឡើងទៅ អាស្រ័យលើ ប្រភេទ ទូរស័ព្ទ។ អ្នកដែលប្រើ ទ្រនាប់សីុម ត្រូវប្រុងប្រយ័ត្ន មិនគួរអាប់ដេត ប្រព័ន្ធប្រតិបត្តិការណ៍ទេ ត្រូវឆែកមើលសិនថា តើទ្រនាប់សីុមនោះ ទ្រទ្រង់ ប្រព័ន្ធប្រតិបត្តិការណ៍ ដែលអាប់ទៅ ឬឥត។
 

អ្វីទៅ CDMA? ហើយអ្វីទៅ GSM?

ចំលើយ: GSM/CDMA សំដៅលើ ប្រព័ន្ធបណ្តាញទូរស័ព្ទ។ នៅស្រុកខ្មែរ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ភាគច្រើន ដូចជា Mobitel, Smart, QB, Beeline ជាក្រុមហ៊ុនបណ្តាញ GSM ហើយមានតែមួយទេ ដែលជាបណ្តាញ CDMA គឺក្រុមហ៊ុន Excel 018។ បណ្តាញ GSM ប្រើសីុមកាត ចំណែក បណ្តាញ CDMA មិនចាំបាច់ប្រើ សីុមកាតនេះទេ។ ដូចនេះ បើ iPhone របស់លោកអ្នក អាចដាក់សីុម ស្រុកខ្មែរបាន នោះ 98% វាជា iPhone ប្រព័ន្ធ GSM។
 

អ្វីទៅ Unlock ឬដោះកូដ?

ចំលើយ: Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែលត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែលគេទិញមកពីក្រៅប្រទេស ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។ សំរាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ពួកជាប់កូដ និងពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock។ ពួកមិនជាប់កូដ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិនខ្លាចជាប់កូដនោះទេ។ ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈ ការប្រើ ទ្រនាប់សីុម ឬ តាម IMEI Unlock។
 

អ្វីទៅ Baseband ឬ Modem Firmware?

ចំលើយ: Baseband (Setting-> General -> About) គឺជាផ្នែកមួយនៃទូរស័ព្ទដែលគ្រប់គ្រងមុខងារដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមានស៊េរីរបស់វាផ្ទាល់ខ្លូនដូចជាៈ 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។

អ្វីទៅ Activation?

ចំលើយ: នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTunes និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តំរូវអោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទជាមុនសិន។
– ស្វែងយល់បន្ថែមពី​ មុខងារ Activation Lock សូមអានអត្ថបទនេះ: http://wp.me/p1DX6F-2Sw
– វិធីឆែកមើល iPhone ឬ iPad យើង ជាប់ Activation Lock (ជាប់ iCloud) ឬអត់? ចុចមើលអត្ថបទនេះ
 

អ្វីទៅ Jailbreak?

ចំលើយ: ទូរស័ព្ទរបស់លោកអ្នក ត្រូវបាន Apple កំណត់មិនអោយដំឡើងកម្មវិធី ឬកែកុនអ្វីទាក់ទងនឹងប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលដោនឡូដពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បីអាចដំឡើងកម្មវិធីដែលដោនឡូដពីវ៉ិបសាយ ឬប្រភពផ្សេងក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វីបានច្រើនជាមួយទូរស័ព្ទរបស់លោកអ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន។ ការ Jailbreak មានពីរប្រភេទគឺ Tethered Jailbreak និង Untethered Jailbreak។ Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវ Jailbreak ម្តងទៀត។ ចំណែក Untethered Jailbreak ពេលលោកអ្នក Jailbreak ហើយគឺស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទបានដោយស៊េរី។
ដើម្បីឆែកមើល OS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version
 

អ្វីទៅ Cydia?

ចំលើយ: Cydia គឺជាទីបណ្តុំនៃបណ្តាកម្មវិធីទាំងឡាយរួមមាន កម្មវិធីកែកុនប្រព័ន្ធ, Theme, សម្លេងរោទ៍, កម្មវិធី Jailbreak និងកម្មវិធីដោះកូដជាដើម ដែលសរសេរឡើង ដោយអ្នកសរសេរកម្មវិធីផ្សេងៗ ហើយដែលកម្មវិធី ទាំងនេះ ភាគច្រើន មិនអនុញ្ញាតិអោយដាក់នៅលើ App Store នោះទេ។
 

អ្វីទៅ ការ Restore iPhone?

ចំលើយ: ការ Restore គឺអាចធ្វើបានតាមរយៈកម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់លោកអ្នក ស្ថិតក្នុងស្ថានភាពដូចទើបនឹងទិញថ្មីដូច្នោះដែរ គឺស្អាតថេង មិនមានកម្មវិធី ឬឯកអ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្តងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី OS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទំលាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះ ជាការកំរិតរបស់ Apple ហើយបើគាត់សំរេចថាម៉េច គឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នក បាន save កូនសោរ SHSH សំរាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្តងទៀត គ្មានវិធីអ្វី អាចទំលាក់ Baseband បាននៅឡើយទេ នាពេលនេះ។
 

អ្វីទៅ កូនសោរ SHSH?

ចំលើយ: កូនសោរ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។ បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោរនេះគឺ ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕
សំរាប់លោកអ្នកដែលទើបនឹងទិញ iPhone អាចនឹង មានចំងល់ច្រើន ពិសេសគឺ វាក្យស័ព្ទដែលគេនិយមប្រើលើ iPhone។ ខាងក្រោមនេះ គឺជាវាក្យស័ព្ទ និងនិយមន័យរបស់វាៈ

Activation


នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTune និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តំរូវអោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទជាមុនសិន។

Jailbreak


ទូរស័ព្ទរបស់លោកអ្នក ត្រូវបាន Apple កំណត់មិនអោយដំឡើងកម្មវិធី ឬកែកុនអ្វីទាក់ទងនឹងប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលដោនឡូដពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បីអាចដំឡើងកម្មវិធីដែលដោនឡូដពីវ៉ិបសាយ ឬប្រភពផ្សេងក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វីបានច្រើនជាមួយទូរស័ព្ទរបស់លោកអ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន។ ការ Jailbreak មានពីរប្រភេទគឺ Tethered Jailbreak និង Untethered Jailbreak។ Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវ Jailbreak ម្តងទៀត។ ចំណែក Untethered Jailbreak ពេលលោកអ្នក Jailbreak ហើយគឺស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទបានដោយស៊េរី។
ដើម្បីឆែកមើល OS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version
 

Unlock

Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែលត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែលគេទិញមកពីក្រៅប្រទេស ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។ សំរាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ពួកជាប់កូដ និងពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock។ ពួកមិនជាប់កូដ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិនខ្លាចជាប់កូដនោះទេ។ ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈកម្មវិធី Ultrasnow ហើយពេល Update Firmware ឬ OS ស៊េរីថ្មីៗ នឹងត្រូវជាប់កូដវិញជាមិនខាន។ អាចដោះកូដបាន ឬមិនបាន ត្រូវមើលលើ Baseband ឬ Modem Firmware របស់វា។ មុននឹងដោះកូដបាន លុះត្រាតែ Jailbreak ជាមុនសិន។
ដើម្បីឆែកមើល Baseband ឫ Modem Firmware សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Modem Firmware
Baseband ឬ Modem FirmwareBaseband គឺជាផ្នែកមួយនៃទូរស័ព្ទដែលគ្រប់គ្រងមុខងារដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមានស៊េរីរបស់វាផ្ទាល់ខ្លូនដូចជាៈ 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។

អ្វីទៅ Cydia?

Cydia គឺជាទីបណ្តុំនៃបណ្តាកម្មវិធីទាំងឡាយរួមមាន កម្មវិធីកែកុនប្រព័ន្ធ, Theme, សម្លេងរោទ៍, កម្មវិធី Jailbreak និងកម្មវិធីដោះកូដជាដើម ដែលសរសេរឡើង ដោយអ្នកសរសេរកម្មវិធីផ្សេងៗ ហើយដែលកម្មវិធី ទាំងនេះ ភាគច្រើន មិនអនុញ្ញាតិអោយដាក់នៅលើ App Store នោះទេ។
 

Restore iPhone

ការ Restore គឺអាចធ្វើបានតាមរយៈកម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់លោកអ្នក ស្ថិតក្នុងស្ថានភាពដូចទើបនឹងទិញថ្មីដូច្នោះដែរ គឺស្អាតថេង មិនមានកម្មវិធី ឬឯកអ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្តងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី OS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទំលាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះ ជាការកំរិតរបស់ Apple ហើយបើគាត់សំរេចថាម៉េច គឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នក បាន save កូនសោរ SHSH សំរាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្តងទៀត គ្មានវិធីអ្វី អាចទំលាក់ Baseband បាននៅឡើយទេ នាពេលនេះ។
 

កូនសោរ SHSH





កូនសោរ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។ បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោរនេះគឺ ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget